អត្ថបទ និងរូបថត៖ កាវ ង្វៀន
ប្រែសម្រួល៖ សឺន ហេង
សង្គម
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅភូមិ ជុងតាម អាជ្ញាធរ និងកងកម្លាំងនៃថ្នាក់ដឹកនាំឃុំ មម៉ាំងរី (ខេត្ត ក្វាងង៉ាយ) ឆ្លៀតឱកាសនៃអាកាសធាតុស្ងួតរួមជាមួយប្រជាជនក្នុងតំបន់នៅទីនេះដើម្បីផ្លាស់ទីផ្ទះជិតចំនួន ៧៨ ខ្នងនៅក្នុងតំបន់មានហានិភ័យខ្ពស់នៃការបាក់ដី ដើម្បីសាងសង់ផ្ទះថ្មី។ ការដ្ឋានសំណង់កំពុងមមាញឹកយ៉ាងសកម្ម ជាបន្ទាន់នៅថ្ងៃចុងឆ្នាំនេះ៕
អត្ថបទ និងរូបថត៖ កាវ ង្វៀន
ប្រែសម្រួល៖ សឺន ហេង
ក្នុងជំនួបជាមួយមន្ត្រីរបស់ Amazon អគ្គលេខាបក្ស ប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមឱ្យតម្លៃ និងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់សាជីវកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិកក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការច្នៃប្រឌិតគំរូកំណើន និងបង្កើនកម្លាំងជម្រុញប្រកួតប្រជែង ការអភិវឌ្ឍសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីទីក្រុងដុងណៃ។
នៅព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៦ នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ ពិធីបើកវគ្គបំប៉នចំណេះដឹងជនជាតិនិងបណ្តុះបណ្តាលភាសា ខ្មែរ សម្រាប់កម្មាភិបាល យុទ្ធជននគរបាលទីក្រុង កឹនធើ ឆ្នាំ ២០២៦ បានប្រព្រឹត្តឡើងក្នុងបរិយាកាសយ៉ាងអធិកអធម សោមនស្សរីករាយនិងដ៏មានអត្ថន័យ។
ផែនការសម្រាប់អនុវត្តកម្មវិធី "ការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុង ហូជីមិញ ដំណាក់កាល ២០២០-២០៣០" ក្នុងឆ្នាំ ២០២៦ ទើបតែត្រូវបានចេញផ្សាយដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។
នៅថ្ងៃទី១៩ ខែឧសភា គណនៃតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ សហការជាមួយសាកលវិទ្យាល័យធូដូវម៉ូត បានរៀបចំពិធីបើកការប្រកួត "ការប្រកួតប្រជែងចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ឆ្នាំ២០២៦"។ នេះគឺជាព្រឹត្តិការណ៍បើកការប្រកួតជាបន្តបន្ទាប់នៅតាមសាកលវិទ្យាល័យទូទាំងប្រទេស។
ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦) នៅព្រឹកថ្ងៃទី ១៩ ខែ ឧសភា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលបានអញ្ជើញដាក់កម្រងផ្កា អញ្ជើញចូលមតកចេតិយគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ និងអុជធូប រំឭកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីទាំងឡាយនៅស្តូបរំឭកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនពលី (ផ្លូវ បាក់ស៊ើន ទីក្រុង ហាណូយ)។
អានយ៉ាង មានភាពល្បីល្បាញជាយូរមកហើយដោយមានភូមិសិប្បកម្មប្រពៃណី កន្លែងថែរក្សាតម្លៃវប្បធម៌វិសេសវិសាលនានានៃដែនដីភាគខាងលិចនៃភូមិភាគខាងត្បូងប្រទេស វៀតណាម។
នៅថ្ងៃទី១៨ ខែឧសភា នៅខេត្ត តៃនិញ ក្រសួងយុត្តិធម៌រៀបចំសិក្ខាសាលាប្រមូលមតិយោបល់លើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការទទួលខុសត្រូវចំពោះសំណងរបស់រដ្ឋ។
នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា នៅ ហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ វៀតណាម ថ្ងៃទី ១៨ ខែ ឧសភា និងកិច្ចប្រជុំដាក់ដំណើរការបច្ចេកវិទ្យាជាយុទ្ធសាស្ត្រក្រោមប្រធានបទ "វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល - កម្លាំងជំរុញចម្បងនៃគំរូកំណើនថ្មី"។
ដើម្បីធ្វើឲ្យទៅជាភាពជាក់សែ្ដងគម្រោង "អភិវឌ្ឍកងជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការ បុគ្គលិករដ្ឋការស៊ីវិលដែលជាបងប្អូនជនជាតិភាគតិចក្នុងស្ថាប័នរដ្ឋ អង្គភាពសេវាសាធារណៈដំណាក់កាលឆ្នាំ ២០២៦ - ២០៣០ តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៣៥" គណៈកម្មាធិការប្រជាជនទីក្រុង ហាយផុង បានបង្កើត និងចេញផែនការអនុវត្តគម្រោងនេះជាមួយនឹងភារកិច្ច វិធានការជាក់លាក់ជាច្រើនស្របនឹងលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាន។
នៅថ្ងៃទី១៦ ខែឧសភា នៅ ហាណូយ សាកលវិទ្យាល័យជាតិ ហាណូយ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១២០ នៃការបង្កើតសាកលវិទ្យាល័យ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩០៦ - ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦) និងទទួលគ្រឿងឥស្សរិយយសកាពលកម្មថ្នាក់ទីមួយ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩០៦ - ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦)៕
នៅរសៀលថ្ងៃទី ១៥ ខែឧសភា នៅ ហាណូយ ដោយមានការយល់ព្រមពីគណៈកម្មាធិការមជ្ឈិមបក្សនៃសមាជិកសម្ពន្ធយុវជន កាសែត ថាញ់នៀន សហការជាមួយស្ថាប័នពាក់ព័ន្ធ "ការងារនយោបាយ នាំផ្លូវក្នុងយុគសម័យថ្មី"។
ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កសាងជនបទថ្មី និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត វិញឡុង កំពុងបញ្ជាក់តួនាទីគឺជាកម្លាំងស្នូលនៅមូលដ្ឋានពីមួយថ្ងៃទៅមួយថ្ងៃ។
នៅថ្ងៃទី១៥ ខែឧសភា ក្នុងក្របខ័ណ្ឌនៃវេទិកាជាតិ VNEI ២០២៦ វិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ជាផ្លូវការ PFUND គម្រោងសម្រាប់ការបង្កើតមូលនិធិវិនិយោគសម្រាប់អាជីវកម្មចាប់ផ្តើមអាជីវកម្មថ្មី និងបានដាក់ឱ្យដំណើរការគណៈកម្មការចលនាមូលនិធិ។
នៅថ្ងៃទី ១៣ ខែ ឧសភា សមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត វិញឡុង រៀបចំសិក្ខសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ "ធ្វើបរិវត្តកម្មឌីជីថល និងជំរុញសេដ្ឋកិច្ចវិលជុំយោងតាមស្មារតីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW" លើកតម្កើងបញ្ញវន្តបញ្ញាវន្តីគំរូឆ្នាំ ២០២៥ ដែលចូលរួមចំណែកដ៏ល្អប្រើសើរជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋាន។
ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។
ខេត្ត វិញឡុង ផ្តោតសំខាន់ទៅលើវិធានការសំដៅបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន យ៉ាងខ្លាំងក្លាអំពីគុណភាព និងប្រសិទ្ធភាពអប់រំបណ្តុះបណ្តាលនៅក្នុងតំបន់បងប្អូនជនជាតិ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាពអប់រំចំណេះទូទៅ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកប្រកបដោយចីរភាព។
ថ្ងៃទី ១៨ ខែ មេសា នៅទីក្រុង កឹនធើ អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជន វៀតណាម បានរៀបចំកិច្ចជំនួបព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ ប្រធានមណ្ឌល អ្នកមានប្រជាប្រិយភាពនិងសមណស័ក្ដិសាសនាគំរូភូមិភាគខាងត្បូង។
យោងតាមប្រេសិតពិសេសទីភ្នាក់ងារពត៌មានវៀតណាម នៅរាត្រីថ្ងៃទី ៨ ខែឧសភា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានធ្វើមាតុភូមិនិវត្តន៍មកដល់ ហាណូយ វិញ បានបញ្ចប់ដោយជោគជ័យនូវការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅទីក្រុង សេប៊ូ ប្រទេស ហ្វីលីពីន នៅថ្ងៃទី ៧ និងទី ៨ ខែឧសភា៕
យោងតាមបេសកជនពិសេសទីភ្នាក់ងារព័ត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋដល់ ស្រីលង្កា នារសៀលថ្ងៃទី ៨ ខែ ឧសភា តាមម៉ោងក្នុងស្រុក នៅរដ្ឋធានី កូឡុំបូ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម បានមានកិច្ចជំនួបសវនាការនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោកស្រី ហារិនី អមរាសុរិយា៕
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅកាន់សាធារណរដ្ឋ ឥណ្ឌា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែឧសភា បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលលេចធ្លោជាច្រើន បានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅលើទំនាក់ទំនងទ្វេភាគីរវាងវៀតណាម -ឥណ្ឌា៕
អាស្រ័យដោយម្ចាស់ការប្រើបច្ចេកទេស ឆ្នាំនេះផ្លែព្រូនខុសរដូវរបស់បងប្អូនជនជាតិ ឃុំព្រំដែនផៀងខ្វាយ ខេត្តស៊ឺនឡា ទុំមុនរដូវ ងាយស្រួលក្នុងការលក់ចេញ។
ហ៊ានគិតហ៊ានធ្វើ យុវជនជនជាតិភាគតិចជាច្រើនបាននាំមុខគេផ្តើមអាជីពអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភ្នំ។ ឆ្លងតាមរយៈគំរូកសិកម្មប្រកបដោយប្រសិទ្ធភាព ពួកគាត់បានបង្កើតការងាររកស៊ីចិញ្ចឹមជីវិតដោយស្ថិរភាព និងរួមចំណែកផ្លាស់ប្តូរគំនិតផលិតកម្មមូលដ្ឋាន។
ស្ថិតនៅកណ្តាលតំបន់ បៃនូយ ដ៏ល្បីល្បាញ ឃុំ អូឡឹម ខេត្ត អានយ៉ាង នាសព្វថ្ងៃនេះមិនត្រឹមតែជាក្រាំងវីរភាពអមតៈនៃស្មារតី "មោះមុតច្បាមជាប់ រក្សាការពារភ្នំ តូ" ប៉ុននោះទេ ថែមទាំងជាភស្តុតាងជាក់ស្តែងរស់រវើកចំពោះការកើតជាថ្មីដ៏អស្ចារ្យពីផេះសង្គ្រាមទៀតផង។
នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅខុទ្ទកាល័យប្រធានរដ្ឋ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជំនួបជាមួយលោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីជប៉ុន កំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។
ខេត្ត អានយ៉ាង ទើបតែចេញផែនការបរិវត្តកម្មឌីជីថល ឆ្នាំ ២០២៦ ដោយមានថវិកាបម្រុងជាង ២.២៦៥ ពាន់លានដុង ឆ្ពោះទៅកាន់គោលបំណងកសាង "អាជ្ញាធរឌីជីថល - សង្គមឌីជីថល" ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។
នៅរសៀលថ្ងៃទី២៩ ខែមេសា នៅសង្កាត់បាកលីវ ខេត្តកាម៉ាវ នៅជុំផ្តាច់ព្រ័ត្រការប្រកួត "គំនិតសិស្ស និស្សិតផ្តើមអាជីពតំបន់វាលទំនាបទន្លេគឺវឡុង - INNOBE លើកទី៤ ឆ្នាំ២០២៦” រៀបចំឡើងដោយសកលវិទ្យាល័យ បាកលីវ បានបញ្ចប់ក្រោយរយៈពេលមួយថ្ងៃប្រកួតប្រជែងយ៉ាងអ៊ូអរ។
ក្នុងបរិបទធ្វើបរិវត្តកម្មឌីជីថលសាយភាយយ៉ាងខ្លាំងក្លាក្នុងវិស័យអប់រំ សាលារៀនទាំងឡាយនៅលើភូមិសាស្ត្រខេត្ត ដុងណាយ កំពុងផ្លាស់ប្តូរថ្មីវិធីសាស្រ្តបង្រៀននិងរៀនយ៉ាងសកម្ម។ ការអនុវត្តបច្ចេកវិទ្យាឌីជីថលមិនត្រឹមតែផ្លាស់ប្តូរវិធីងាកទៅរកពុទ្ធិប៉ុននោះទេ ថែមទាំងរួមចំណែកដល់ការបង្កបង្កើតបរិយាកាសអប់រំទំនើប បត់បែន ឆ្ពោះទៅរកការអភិវឌ្ឍលក្ខណៈសម្បត្តិ សមត្ថភាពសិស្សសាលាប្រកបដោយបរិយាប័ន្នទៀតផង។
ដោយមានការប្រឹងប្រែងរបស់សាមីខ្លួន និងការរួមដំណើរជាមួយគ្នារបស់សមាគមនារីគ្រប់លំដាប់ថ្នាក់ មានជាច្រើននារីជនជាតិភាគតិចបានឆ្លងកាត់លំបាកលំបិន មានប្រាក់ចំណូលស្ថិរភាព និងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច។
អ្នកចិញ្ចឹមឃ្មុំជីរអង្កាមលើខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ទ្វៀនក្វាង) បានអនុវត្តបច្ចេកវិទ្យា ៤.០ គោលបំណងត្រួតពិនិត្យល្អសុខភាព ហ្វូងឃ្មុំ អំឡុងពេលប្រមូលផលទឹកឃ្មុំ និងគុណភាពផលិតផល កាត់បន្ថយហានិភ័យ និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។