នៅក្នុងព្រឹត្តិការណ៍នេះ គណកម្មការរៀបចំកម្មវិធីបានប្រគល់អំណោយជាក់ស្តែង ឧបត្ថម្ភសុខុមាលភាពសង្គមដល់ប្រជាជនមានស្ថានភាពលំបាកនៅក្នុងតំបន់។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងបានផ្តល់ជំនួយផ្ទះមហាសាមគ្គីប្រគល់ជូនប្រជាជនចំនួន ១០ ខ្នងនៅឃុំ វិញហាយដោយមានតម្លៃសរុប ៦០០ លានដុង។
ក្រៅពីនេះ គណៈកម្មការរៀបចំកម្មវិធីបានផ្តល់អាហារូបករណ៍ពីគម្រោង "កម្មាភិបាល យុទ្ធជនជួយកុមារទៅសាលារៀន" ជូនដល់សិស្សចំនួន ១១ នាក់នៅតំបន់ព្រំដែនឆ្នេរសមុទ្រនៃទីក្រុង សរុបជាង ៨១ លានដុង បានផ្តល់អាហារូបករណ៍ចំនួន ៤០ (មានតម្លៃ ៥០០.០០០ ដុងក្នុងម្នាក់ៗ) ដល់សិស្សបានជំនះការលំបាក និងទទួលបានលទ្ធផលល្អក្នុងការសិក្សារបស់ប្អូនៗនៅក្នុងឃុំ វិញហាយ ដោយមានការឧបត្ថម្ភពីធនាគារយោធា និងមូលនិធិការចូលរួមវិភាគទានពីកម្មាភិបាលនិងយុទ្ធជននៃកងការពារព្រំដែនទីក្រុង៕
អត្ថបទ និងរូបថត៖ ទ្រុងកៀន
ប្រែសម្រួល៖ សឺន ហេង