ស្ថិតនៅដ៏ជ្រៅក្បែរជើងភ្នំ យាំងម៉ាន ភូមិ រ៉ាវត្រែ គឺជាកន្លែងតាំងលំនៅអចិន្ត្រៃយ៍របស់ ៤៦ ក្រុមគ្រួសារដោយមានជនជាតិ ជឹត ជាង ១៥០ នាក់។ កាលពីប៉ុន្មានទសវត្សរ៍មុន ជីវភាពរបស់ពួកគាត់នៅកណ្តាលព្រៃជ្រៅដាច់ពីគេទាំងស្រុង។ របត់បើកឱកាសនៅឆ្នាំ ១៩៩១ នៅពេលកងទ័ពការពារព្រំដែននាំពួកគាត់ឲ្យចាកចេញពីរូងភ្នំចុះមកតំបន់ទំនាបបង្កើតភូមិ។
ផ្តើមពីប្រភពធនធានវិនិយោគយ៉ាងខ្លាំងក្លា រ៉ាវត្រែ បានផ្លាស់ប្តូរមុខមាត់ទាំងស្រុង។ ផ្លូវនាំទៅកាន់ភូមិត្រង់ភ្លឹងក្រាលដោយស្រទាប់កៅស៊ូថ្មី។ សងខាងផ្លូវ ផ្ទះសម្បែងមាំទាំស្ថិតនៅអែបខ្លួនក្បែរចម្ការចន្ទន៍ក្រស្នាយ៉ាងសុខសាន្ត។ ភូមិនិគមមានរបៀបរៀបរយ ស្អាតបាតដោយមានអគារវប្បធម៌សហគមន៍យ៉ាងធំទូលាយ។
លែងនៅពឹងផ្អែកលើធម្មជាតិ ជនជាតិ ជឹត បានចេះដាំចន្ទន៍ក្រស្នា ស្រូវ ស្មៅ ។ល។ ឬចិញ្ចឹមគោ មាន់ជាដើម ដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ។ បង ហូ ស៊ន់ណាម ចែករំលែកដោយក្តីរីករាយត្រេកអរថា៖ "ចាប់តាំងពីដាំចន្ទន៍ក្រស្នាចិញ្ចឹមមាន់និងទទួលបានឧបត្ថម្ភគោ ២ ក្បាលសេដ្ឋកិច្ចគ្រួសាររីកចម្រើនជាងមុនយ៉ាងច្រើន"។
នៅភូមិ រ៉ាវត្រែ ១០០% កុមារបានទៅសាលារៀននិងហូបបាយនៅសាលារៀនពេញមួយថ្ងៃនៅសាខាសាលាមត្តេយ្យសិក្សាធំទូលាយស្អាតបាត។ លក្ខណៈល្អប្រពៃដូចជាបុណ្យ ឡឹបឡូ (បុកដាំ សាបព្រោះ) បុណ្យ ចាំចាប៊ើយ (ពិធីបុណ្យអំណរបាយថ្មី) ។ល។ បានអភិរក្សនិងលើកស្ទួយ។
ជាពិសេស កម្លាំងពីខាងក្នុងរបស់ភូមិកាន់តែមានភាពរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃអាស្រ័យដោយការរីកចម្រើននៃកងជួរបក្ខជន។ បច្ចុប្បន្នសាខាបក្ខភាគភូមិ រ៉ាវត្រែ មានបក្ខជនចំនួន ១៣ រូប ក្នុងនោះមានបក្ខជនជាជនជាតិ ជឹត ចំនួន ១១ នាក់ កំពុងរួមដំណើរជាមួយមាមីងបងប្អូនទាំងយប់ទាំងថ្ងៃ៕
អត្ថបទនិងរូបថត៖ ហ៊ឺវក្វៀត
បញ្ចូលទិន្នន័យ៖ អៀងថាន់