គិតគូរពីជីវភាពរស់នៅ បង្កើតមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិភាគតិច
ទីក្រុង ហូ ជីមិញ ផ្តោតលើការគិតគូរដល់បងប្អូនជនជាតិពីតម្រូវការចាំបាច់ដូចជាសិក្សា សុខាភិបាល ការងារធ្វើ។ យោងតាមលោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិ និងសាសនាទីក្រុង៖ ការងារនេះមានចំណុចស្នូលចំនួនបី៖ វិនិយោគលើធនធានមនុស្ស ធានាសុខុមាលភាពសង្គម និងបង្កើតមុខរបរចិញ្ចឹមជីវិតប្រកបដោយស្ថិរភាព សំដៅជួយបងប្អូនជនជាតិលើកកម្ពស់លទ្ធភាពម្ចាស់ការ។
ទីក្រុងផ្តោតលើការជួយឧបត្ថម្ភថ្លៃសិក្សារៀនសូត្រនិងធានារ៉ាប់រងសុខភាពដើម្បីកាត់បន្ថយបន្ទុកសម្រាប់គ្រួសារ។ ទន្ទឹមនោះ ឆ្នាំ ២០២៦ ទីក្រុងដាក់គោលដៅបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករជនជាតិជាង ៤.២០០ នាក់ ផ្សារភ្ជាប់នឹងការប្តូរទៅវិស័យមិនមែនកសិកម្មសមស្របនឹងនគរូបនីយកម្ម។
នៅមូលដ្ឋានដូចជាសង្កាត់ ប៊ិញតៀន សកម្មភាពជាក់ស្តែងត្រូវបានដាក់ឱ្យដំណើរការឆ្លងតាមរយៈការប្រឹក្សាគោលនយោបាយ ជូនបាយម្ហូប ប័ណ្ណធានារ៉ាប់រងសុខភាព និងមធ្យោបាយចិញ្ចឹមជីវិត។ ក្រៅពីនោះ ទីក្រុងធ្វើបមាណីទិន្នន័យជនជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានការណ៍ឱ្យបានត្រឹមត្រូវ ជួយការនាំយកគោលនយោបាយទៅចំមនុស្ស ចំតម្រូវការ។
លើកកម្ពស់ប្រសិទ្ធភាពអ្នកមានប្រជាប្រិយភាព ស្ដាប់សម្តីសហគមន៍
អ្នកមានប្រជាប្រិយរក្សាតួនាទីជាស្ពានមេត្រីយ៉ាងសំខាន់រវាងអាជ្ញាធរ និងបងប្អូនជនជាតិភាគតិច។ ពួកគាត់បង្កើតល័ក្ខខ័ណ្ឌចូលរួមឃោសនា សន្ធានកម្ម អភិរក្សវប្បធម៌ និងក្តាប់ចិត្តគំនិត បំណងប្រាថ្នារបស់ប្រជាជនដើម្បីបញ្ជូនសំណើទៅកាន់ស្ថាប័នសមត្ថកិច្ច។
លោកស្រី ត្រឿង ធីប៊ិចហាញ់ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ សង្កត់ធ្ងន់លើការទទួលផលរបស់ប្រជាជនគឺជារង្វាស់សុខុមាលភាពសង្គមយ៉ាងប្រសិទ្ធភាព។ សកម្មភាពរបស់រណសិរ្សត្រូវការឆ្ពោះទៅរកមូលដ្ឋាន ពង្រីកតួនាទីត្រួតពិនិត្យដើម្បីធានាភាពបើកចំហ តម្លាភាពរាល់ចំណែកឧបត្ថម្ភ។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ស្ថាប័នបានរៀបចំការហ្វឹកហ្វឺនច្បាប់ សេដ្ឋកិច្ច - សង្គមសម្រាប់អ្នកមានប្រជាប្រិយភាព។ ស្របពេលនោះ បណ្តាញឌីជីថលភាវូបនីយកម្ម និងក្រុម ហ្សាឡូ សហគមន៍ត្រូវបានជំរុញ គួបផ្សំការណែនាំផ្ទាល់ពីក្រុមបច្ចេកវិទ្យាឌីជីថល សំដៅជួយប្រជាជនងាយស្រួលទទួលយកព័ត៌មានគោលនយោបាយ៕
ផលិត៖ ហ្វាងត្វៀត
ប្រែសម្រួល៖ ចន្ថា