ការដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា ធ្វើឱ្យបរិវត្តកម្មឌីជីថលនៅតំបន់ព្រំដែនមានប្រសិទ្ធភាពជាក់ស្តែង

នៅឃុំព្រំដែន ដាក់អ៊ើ (ទីក្រុង ដុងណាយ) មានបងប្អូនជនជាតិភាគតិចជាង ៤០% មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំកំពុងផ្លាស់ប្តូរថ្មីពីមួយជំហានទៅមួយជំហានដើម្បីបម្រើប្រជាជនឱ្យកាន់តែល្អថែមទៀត។ ចាប់តាំងពីការបង្កើតបណ្តាក្រុមជំនួយទៅដល់ភូមិតែម្តងរហូតដល់ការអនុវត្តល័ក្ខការណ៍ "ច្បាស់លាស់ទាំង ៦" អាជ្ញាធរមូលដ្ឋាន ប្រែងប្រែងបើកចំហ តម្លាភាពនូវគោលការណ៍បែបបទរដ្ឋបាល។

ការបង្រួញគម្លាតបច្ចេកវិទ្យាជូនបងប្អូនជនជាតិ
បច្ចុប្បន្ននេះ បរិវត្តកម្មឌីជីថលលែងជាបញ្ហាប្រឈមចំពោះបងប្អូនជនជាតិភាគតិចនៅឃុំព្រំដែន ដាក់អ៊ើ ទៀតហើយ ពេលបែបបទរដ្ឋបាលត្រូវបានធ្វើសាមញ្ញកម្មនិងទទួលនៅថ្នាក់ឃុំតែម្តង។ ដោយសារជំនួយយ៉ាងដិតដល់របស់កងកម្លាំងសមត្ថកិច្ចនៅក្នុងប្រតិបត្តិការអនឡាញម្តងៗ ប្រជាជនតំបន់ព្រំដែនឥឡូវនេះដំណើរការសំណុំឯកសារបានកាន់តែងាយស្រួល ឆាប់រហ័សជាងមុនឆ្ងាយ មិនចាំបាច់ចំណាយពេលវេលា កម្លាំងពលំនឿយហត់ធ្វើដំណើរចុះឡើងទៅស្រុកដូចមុនទៀតទេ។

01-dak-o-dong-nai-2-1.jpg
ប្រជាជនមកកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ដាក់អ៊ើ ធ្វើបែបបទរដ្ឋបាលសាធារណៈ។

ក្នុងនាមជាអ្នកទទួលផលគំរូថ្មីៗ ដោយផ្ទាល់ លោក ដៀវ ម៉ាលើន នៅភូមិ ប៊ូឃើន មិនអាចលាក់បាំងការសោមនស្សរីករាយនៅពេលចែករំលែកអំពីការផ្លាស់ប្តូរជាវិជ្ជមានក្នុងការងារចាត់ការបែបបទរដ្ឋបាលនៅមូលដ្ឋាន។ ចាប់តាំងពីមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំដាក់ដំណើរការ ការធ្វើក្រដាសស្នាមកាន់តែងាយស្រួលជាងមុនច្រើនហើយខណៈពេលត្រូវបានធ្វើនៅថ្នាក់ឃុំតែម្តង លែងនៅធ្វើដំណើរទៅមកផ្លូវឆ្ងាយឡើងទៅកាន់ថ្នាក់ស្រុកដូចពីមុនទៀតហើយ។

លោក ដៀវ ម៉ាលើន ឱ្យដឹងថា កាលពីមុននេះពេលធ្វើក្រដាសស្នាមម្តងៗ គឺត្រូវធ្វើដំណើរឡើងទៅកាន់ស្រុក បង់ពេលអស់ពេញមួយថ្ងៃ ខាតបង់ប្រាក់ចំណាយ។ ឥឡូវនេះ គ្រាន់តែធ្វើនៅថ្នាក់ឃុំបានយ៉ាងឆាប់តែម្តង។ ក៏ប៉ុនតែ នៅពេលប្តូរទៅធ្វើបែបបទតាមរយៈអនឡាញនៅលើកុំព្យូទ័រ ទូរស័ព្ទ បែរជាបងប្អូនជនជាតិភាគតិចជួបការលំបាកលំបិនជាច្រើន។ មនុស្សវ័យចំណាស់ជាច្រើនមិនដឹងពីរបៀបដំណើរការ ចំណេះដឹងនៅមានកម្រិតបានជាឱ្យតែឃើញបច្ចេកវិទ្យាគឺព្រួយបារម្ភ គឺអល់អែក។ ក្នុងរយៈពេលកន្លងទៅ កងជួរកម្មាភិបាលជាមួយនឹងក្រុមឧបត្ថម្ភនៅមជ្ឈមណ្ឌលក៏តែងតែអស់ពីចិត្តពីថ្លើមកាន់ដៃបង្គាប់ការតាំងពីប្រជាជនម្នាក់ៗ។ ជាសំណាងល្អ គឺកម្មាភិបាលនៅទីនេះមានអំណត់និងរីករាយណែនាំជាខ្លាំង។ ដោយដឹងថាមាមីងបងប្អូនជនជាតិភាគតិចយល់បច្ចេកវិទ្យាបានយ៉ាងយឺតបានជាអត់ធ្មត់ណែនាំល្អិតល្អន់ពីមួយជំហានទៅមួយជំហាន ចាប់ពីដំណាក់កាលស្កេនលេខកូដ បញ្ចូលព័ត៌មានរហូតដល់បំពេញសំណុំឯកសារួចរាល់។ របៀបធ្វើថ្មី មាមីងបងប្អូនស្ងប់ចិត្តនិងកក់ក្តៅណាស់។

មតិប្រតិកម្មជាវិជ្ជមានពីប្រជាជនផ្ទាល់តែម្តងបង្ហាញឱ្យឃើញគំរូរដ្ឋបាលសាធារណៈថ្មីកំពុងដើរត្រង់ផ្លូវហើយពិតជាបង្ហាញប្រសិទ្ធភាពនៅភូមិសាស្ត្រព្រំដែន។ ការផ្លាស់ប្តូរមិនត្រឹមតែស្ថិតនៅលើគោលការណ៍ យន្តសាស្ត្រប៉ុននោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺស្ថិតនៅលើស្មារតី អាកប្បកិរិយានៃការបម្រើរបស់កងជួរកម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈ។

លោក ឡា វ៉ាន់យុង នៅភូមិ ប៊ូឃើន សោមនស្សរីករាយរៀបរាប់ថា ការអនុវត្តបែបបទនៅមជ្ឈមណ្ឌលឃុំនិយាយរួមឥឡូវនេះគឺល្អណាស់សម្រាប់ប្រជាជន។ កម្មាភិបាលធ្វើការយ៉ាងឆាប់រហ័សបានជាមិនចាំបាច់រង់ចាំយូរទេ។ កម្មាភិបាលក៏មានភាពទន់ភ្លន់ ណែនាំយ៉ាងដិតដល់។ មាមីងបងប្អូនអ្នកណាក៏រីករាយនិងមានបំណងចង់អាជ្ញាធរបន្តថែរក្សាប្រចាំ បម្រើប្រជាជនឱ្យកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។ នៅពេលគោលការណ៍ត្រូវបានកាត់បន្ថយរួមជាមួយនឹងការប្រាស្រ័យទាក់ទងរួសរាយ សមស្របរបស់កម្មាភិបាលទទួល អារម្មណ៍ក្រែងរអែងខ្លួនរបស់ប្រជាជននៅពេលមកដល់ស្ថាប័នរដ្ឋក៏បានរំសាយទៅវិញទាំងស្រុង”។

02-dak-o-dong-nai-3-1.jpg
ប្រជាពលជនធ្វើបែបបទអនឡាញនៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ដាក់អ៊ើ។

បច្ចុប្បន្ននេះ ១០០% កម្មាភិបាលបុគ្គលិករដ្ឋការសាធារណៈនៅមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ដាក់អ៊ើ ត្រូវបានបំពាក់កុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនស្កេន ប្រព័ន្ធបណ្តាញអ៊ីនធឺណិតល្បឿនលឿនរួមជាមួយប្រព័ន្ធចុចលេខស្វ័យប្រវត្តិ (ប្រព័ន្ធគ្រប់គ្រងជួរ) អេក្រង់ឆែកមើលព័ត៌មានជួយប្រជាជន សហគ្រាសមកធ្វើប្រតិបត្តិការងាយស្រួល។

ការអស់ពីចិត្តពីថ្លើមបម្រើ រួមដំណើរជាមួយប្រជាជន
មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ដាក់អ៊ើ ប្រតិបត្តិការទទួល ចាត់ការ ប្រគល់ជូនលទ្ធផលសំណុំឯកសាររដ្ឋបាលវិញតាមរយៈប្រព័ន្ធកម្មវិធីរបស់ក្រសួង ផ្នែកទាំងឡាយ បែបបទរដ្ឋបាលត្រូវបានចាត់ការយ៉ាងឆាប់រហ័ស ទាន់ពេលវេលា សំចៃបានថ្លៃចំណាយធ្វើដំណើរទៅមកជូនប្រជាជន។ ប្រព័ន្ធនេះជំនួយឱ្យថ្នាក់ដឹកនាំឃុំអាចតាមដានដំណើរផ្ទេរសំណុំឯកសារ ឃើញបានដំណើរការផ្ទេរនៅអង្គភាពណាយឺតដើម្បីកែតម្រូវទាន់ពេលវេលា។

03-chuyen-doi-so-1.jpg
កម្មាភិបាល បុគ្គលិករដ្ឋការស៊ីវិលមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ដាក់អ៊ើ លើកកម្ពស់គុណភាពបម្រើប្រជាជន។

លោកស្រី ហ្វាង ធីហៃអៀន មានរយៈពេល ៩ ឆ្នាំមកហើយបានបម្រើការជាប្រធានភូមិ ៩ ឃុំ ដាក់អ៊ើ បានជាយល់ច្បាស់ការនឿយហត់ ក្តីកង្វល់ទាំងឡាយរបស់មាមីងបងប្អូននៅពេលទៅធ្វើក្រដាសស្នាមម្តងៗ។ យោងតាមលោកស្រី អៀន ចាប់តាំងពីគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ដំណើរការជាផ្លូវការ ការវិវឌ្ឍនៈទៅយ៉ាងច្បាស់ក្រឡែតនិងគួរឱ្យកត់សម្គាល់បំផុតគឺអាកប្បកិរិយាបម្រើរបស់កងជួរកម្មាភិបាលនៅផ្នែក "ច្រកចេញចូលតែមួយ"។ ការទទួលស្វាគមន៍យ៉ាងហ្មត់ចត់ ណែនាំដិតដល់ រីករាយរបស់កម្មាភិបាលបានរំសាយអារម្មណ៍ក្រែងរអែង នាំមកនូវសេចក្កីស្ងប់ចិត្តនិងការពេញចិត្តយ៉ាងខ្លាំងជូនប្រជាជននៅតំបន់ព្រំដែន។ ទោះបីជាគុណសម្បត្តិលេចធ្លោជាងគេគឺសំណុំឯកសារត្រូវបានរក្សាទុកមានតម្លាភាព ច្បាស់លាស់ក៏ដោយ ក៏ប៉ុន្តែល្បឿនដំណើរការនៃប្រព័ន្ធពេលខ្លះនៅយឺតយ៉ាវ។ ដូច្នេះហើយ លោកស្រី អៀន រួមជាមួយនឹងប្រជាជន់មូលដ្ឋានចង់ប្រព័ន្ធនឹងត្រូវបានធ្វើឲ្យក្លាយជាល្អឥតខ្ចោះបំផុតក្នុងពេលឆាប់ៗ នេះ កាត់បន្ថយពេលវេលាចាត់ការសំណុំឯកសារក្នុងថ្ងៃតែម្តងឬក៏រហូតដល់ថ្ងៃក្រោយដើម្បីការកំណែទម្រង់រដ្ឋបាលបង្ហាញឱ្យឃើញប្រសិទ្ធភាពពេញលេញ។

លោក ង្វៀន វ៉ាន់កឿង នាយកមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ដាក់អ៊ើ ផ្តល់ព័ត៌មាន មជ្ឈមណ្ឌលតែងតែកំណត់យកការបម្រើប្រជាជន យកការពេញចិត្តរបស់ប្រជាជននិងសហគ្រាសធ្វើជារង្វាស់ប្រសិទ្ធភាពការងារ។ ដើម្បីធ្វើឱ្យគោលដៅនេះក្លាយជាការពិតជាក់ស្ដែង អង្គភាពបានអនុវត្តដំណោះស្រាយព្រមៗ គ្នាជាច្រើន ចំណុចស្នូលគឺការអនុវត្តល័ក្ខការណ៍ច្បាស់លាស់ទាំង ៦៖ មនុស្សច្បាស់លាស់ ភារកិច្ចច្បាស់លាស់ ការទទួលខុសត្រូវច្បាស់លាស់ គោលការណ៍ច្បាស់លាស់ ពេលវេលាច្បាស់លាស់ លទ្ធផលច្បាស់លាស់។ ការងារត្រួតពិនិត្យ ឃ្លាំមើលត្រូវបានរក្សាជាប្រចាំ កម្មាភិបាល បុគ្គលិករដ្ឋការសាធារណៈម្ចាស់ការចុះបញ្ជីសន្ទស្សន៍ប្រលងប្រណាំងប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាសធ្វើជាមូលដ្ឋានវាយតម្លៃសមត្ថភាពនិងស្មារតីបម្រើការ។

ផ្តើមចេញពីឃុំពិសេសដោយឡែកមានចំនួនប្រជាជនជាង ៤០% ជាបងប្អូនជនជាតិភាគតិច កម្រិតវិជ្ជាប្រើបច្ចេកវិទ្យានៅមានកម្រិត មជ្ឈមណ្ឌលបានម្ចាស់ការធ្វើសេនាធិការបង្កើតបណ្តាក្រុមជំនួយនៅទីស្នាក់ការនិងនៅតាមភូមិតែម្តង។ ដោយមានការរួមដំណើររបស់សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ និងកងកម្លាំងយុវជនដែលមានការយល់ដឹងផ្នែកបច្ចេកវិទ្យាជ្រៅជ្រះ ក្រុមទាំងនេះផ្តោតលើការ “កាន់ដៃបង្គាប់ការ” ណែនាំមាមីងបងប្អូនបំពេញទម្រង់បែបបទ ប្រើប្រាស់សេវាសាធារណៈអនឡាយទាំងអស់។ ចំពោះមុខសញ្ញាខ្សត់ខ្សោយ កម្មាភិបាលឃុំចុះទៅដល់ភូមិ ទទួលយកសំណុំឯកសារ ជួយណែនាំអំពីលំដាប់លំដោយបែបបទរដ្ឋបាលជូនប្រជាជនចូលប្រើហើយថ្នឹកនឹងបរិស្ថានអេឡិចត្រូនិចបន្តិចម្តង។ កម្រិតប្រជាបញ្ញារួមមិនទាន់ស្មើគ្នាបណ្តាលឱ្យកម្មាភិបាលត្រូវតែចំណាយពេលវេលាជាច្រើនណែនាំករណីនីមួយៗ យ៉ាងលម្អិត។ ប្រព័ន្ធកម្មវិធីឯកទេសស្ថិតនៅក្នុងដំណាក់កាលធ្វើឱ្យសុក្រឹតបានជាពេលខ្លះស្ទះបណ្តាញ អាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធខ្សែបញ្ជូន។ ទោះបីជាយ៉ាងនេះក្តី កងជួរកម្មាភិបាលមជ្ឈមណ្ឌលនៅតែរួមដំណើរ ព្យាយាមជួយដើម្បីលើកកម្ពស់គុណភាពបម្រើប្រជាជនតំបន់ព្រំដែន។

04-dak-o-dong-nai-1-1.jpg
ក្រុមយុវជនជំនួយប្រជាជនធ្វើបែបបទរដ្ឋបាល។

មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឃុំ ព្រំដែន ដាក់អ៊ើ កំពុងបង្ហាញឱ្យឃើញប្រសិទ្ធភាពជាក់ស្តែង។ ទិសស្លោកយកប្រជាជនធ្វើជាគោល ការរួមដំណើរ អស់ពីចិត្តពីថ្លើមរបស់កងជួរកម្មាភិបាលនោះគឺជាគន្លឹះដោះស្រាយគ្រឿងរារាំងបច្ចេកវិទ្យា នាំឱ្យបរិវត្តកម្មឌីជីថលទៅរកលទ្ធផលជាក់ស្តែងនិងកសាងខឿនរដ្ឋបាលតំបន់ជាយដែនមានប្រសិទ្ធភាព តម្លាភាពថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទនិងរូបថត៖ កហ្គឿយហ៍ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

បណ្តាញអគ្គិសនីជាតិមកកាន់តំបន់ជ្រៅ តំបន់ឆ្ងាយបានបង្កើនទំនុកចិត្ត កម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីបណ្តាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច តាមស្មារតីសារាចរលេខ ១៩/CT-TTg ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលកំពុងជ្រួតជ្រាបយ៉ាងស៊ីជម្រៅចូលទៅក្នុងជីវភាពប្រជាជនតំបន់ព្រំដែន ឡាងសឺន បើកចេញបណ្តាការផ្លាស់ប្តូរវិជ្ជមាន។

ចូលថ្នាក់រៀន ប្អូនៗ សិស្សសាលាជនជាតិ រ៉ាឡាយ ត្រូវបានអ្នកគ្រូណែនាំសម្គាល់ដឹងច្បាស់តួអក្សរ ប្រកបអក្សរទៅជាប្រយោគ។

បង្រៀនភាសា វៀតណាម ជូនសិស្សសាលាជនជាតិមុនពេលចូលរៀនថ្នាក់ទី ១

កុមារជនជាតិភាគតិចជាច្រើននៅខេត្ត ខាញ់ហ្វា បានចូលរួមបណ្តាថ្នាក់រៀនស្គាល់ភាសា វៀតណាម ថ្នាក់ដំបូងកម្រិតបឋមសិក្សា ជួយមានជំនឿចិត្ត និងសន្ទនាស្ទាត់មុនពេលឆ្នាំសិក្សាថ្មី។

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ទីក្រុង ហូជីមិញ កំពុងបើកទូលាយបរិយាកាសអភិវឌ្ឍន៍ដោយមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងគំរូសេដ្ឋកិច្ចថ្មីៗ។ នេះត្រូវបានចាត់ទុកជាជំហានផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់តួនាទីរបស់ទីក្រុងក្នុងការតភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុទូទាំងសកលលោក បច្ចេកវិទ្យាស្នូលនិងនវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងដំណាក់កាល ២០៣០ - ២០៤៥។

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ទីក្រុង ហូ ជីមិញ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លា យកមណ្ឌលបច្ចេកវិទ្យាខ្ពស់និងមជ្ឈមណ្ឌលស្រាវជ្រាវធ្វើជាស្នូល។ ស្របពេលនោះដែរ វិស័យថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ឈីបពាក់កណ្តាលចម្លង យន្តហោះគ្មានមនុស្សបើកនិងការផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រតិដ្ឋកំពុងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុង។

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

ក្រោយពីបានប្រសិទ្ធនាមលោកប្រធានាធិបតី ហូ ជីមិញ រយៈពេល ៥០ ឆ្នាំមកនេះ ទីក្រុង ហូ ជីមិញ កំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈរៀបចំរចនាសម្ព័ន្ធ នៅពេលគំរូអភិវឌ្ឍប្រពៃណីត្រូវបានជំនួសជាបណ្តើរៗ ដោយតម្រង់ទិសដៅផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល។

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត (AI) កំពុងបានទីក្រុង ហូ ជីមិញ ដាក់បញ្ចូលឱ្យដោះស្រាយជាច្រើនបញ្ហាអភិបាលកិច្ចទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យបច្ចេកវិទ្យានេះមានប្រសិទ្ធភាព ល័ក្ខខ័ណ្ឌចាំបាច់មិនមែនគ្រាន់តែជាក្បួនដោះស្រាយឬវេទិកាឌីជីថលប៉ុននោះទេ ថែមទាំងជាប្រព័ន្ធទិន្នន័យត្រូវបានបមាណីយកម្ម ភ្ជាប់និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផង។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំកន្លះ ទីក្រុង ហូ ជីមិញ កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងពីមួយជំហានទៅមួយជំហាន ចាប់តាំងពីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់ប្រើក្នុងចរាចរណ៍ សន្តិសុខ សុខាភិបាលនិងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអភិបាលកិច្ច លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ក្រោយរយៈពេលជិត ៣០ ឆ្នាំ "ជាប់ស្ទះ" ក្នុងគម្រោងការ រាប់ពាន់ក្រុមគ្រួសារនៅជ្រោយ ថាញ់ដា សង្កាត់ ប៊ិញគ្វើយ កំពុងរំពឹងថានឹងបានតាំងទីលំនៅស្ថិរភាពក្នុងពេលឆាប់ៗ ខណៈពេលទីក្រុង ហូ ជីមិញ កំពុងពន្លឿនដំណើរការរៀបចំនិងអភិវឌ្ឍន៍តំបន់នេះឡើងវិញ។

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ក្រោយពីជំហានពិនិត្យពិច័យឡើងវិញនិងធ្វើឲ្យសុក្រឹតយន្តការ ទីក្រុង ហូ ជីមិញ ប្តូរទៅដោះស្រាយតាំងពីអាសយដ្ឋានអគារ ដីសាធារណៈជាក់លាក់នីមួយៗ។ មូលដ្ឋានទិន្នន័យឯកភាពគ្នា ផែនការច្បាមជាប់តម្រូវការ អង្គភាពដឹកនាំទទួលខុសត្រូវនិងយន្តការឃ្លាំមើលក្រោយពីផ្លាស់ប្តូរនឹងសម្រេចថាទ្រព្យសម្បត្តិដែលសេសសល់​ពិតជាមានក្លាយទៅជាសាលារៀន ស្ថានីយសុខាភិបាល ឧទ្យាន គ្រឹះស្ថានវប្បធម៌ ឬប្រភពកម្លាំងអភិវឌ្ឍឬទេ។

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

មូលនិធិអគារ ដីដែលសេសសល់បើកចេញឱកាសបំពេញបន្ថែមសាលារៀន ស្ថានីយសុខាភិបាល សំណង់វប្បធម៌និងប្រភពចំណូលថវិការដ្ឋឱ្យទីក្រុង ហូ ជីមិញ។ ក៏ប៉ុន្តែ ដំណើរការផ្តូរមុខងារមិនអាចបញ្ឈប់នៅត្រង់ការសម្រេចចិត្តរដ្ឋបាលតែមួយមុខទេ។ ឯកសារផ្លូវច្បាប់មិនពេញលេញ មូលដ្ឋានសម្ភារៈរងការទ្រុឌទ្រោម តម្រូវការចាត់ចែងមិនស្មើគ្នារួមជាមួយនឹងបញ្ហាដើមទុន គម្រោងការនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងនៅតែជាកំណួចទាំងឡាយដែលត្រូវដោះស្រាយទៀតផង។

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ទីក្រុង ហូ ជីមិញ បានអនុវត្តគោលនយោបាយ របៀបធ្វើល្អៗ កម្មវិធីឧបត្ថម្ភបត់បែនជាច្រើន រួមចំណែកដល់ការលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិភាគតិច។ ក្នុងឱកាសរំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦) អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានបទសម្ភាសលោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ដើម្បីបំភ្លឺឱ្យឃើញការវិវឌ្ឍនៈទៅមុខជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជាពិសេសនៅក្នុងដំណាក់កាលប្រទេសជាតិកំពង់ផ្លាស់ប្តូរថ្មី អភិវឌ្ឍនិងធ្វើសមាហរណកម្ម។

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ខេត្ត តីនិញ កំពុងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងមានប្រសិទ្ធភាព វិស័យជាច្រើនត្រូវបានកត់សម្គាល់ដោយមានលទ្ធផលជាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចគោលដៅទាំងឡាយនៃឆ្នាំ ២០២៦។

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

រំដោះកម្លាំងយុវជនវ័យក្មេង កសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋាន

ការដាក់ពង្រាយកងជួរស្ម័គ្រចិត្ត "រដូវក្តៅឌីជីថល" ទាំងឡាយនៅតាមឃុំ សង្កាត់ តំបន់ពិសេសចំនួន ១៦៨ របស់ទីក្រុង ហូ ជីមិញ មិនត្រឹមតែជួយប្រជាជនចូលប្រើបណ្តាសេវាសាធារណៈតាមប្រព័ន្ធអនឡាញងាយស្រួលប៉ុននោះទេ ថែមទាំងបញ្ជាក់ពីតួនាទីឈានមុខរបស់យុវជនក្នុងការកសាងប្រជាពលរដ្ឋឌីជីថលពីមូលដ្ឋានតែម្តងទៀងផង។

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

ជំរុញយ៉ាងខ្លាំងក្លាការបង្រៀនភាសាជនជាតិ លើកកម្ពស់លទ្ធភាពភាសាបរទេសឱ្យសិស្សសាលា

អនុវត្តគម្រោងការ "ពង្រឹងបន្ថែមការបង្រៀននិងរៀនភាសាបរទេសដំណាក់កាលឆ្នាំ ២០២៥ - ២០៣៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៤៥" ឆ្នាំ ២០២៧ ខេត្ត អានយ៉ាង ផ្តោតលើការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ ពន្លឿនការលើកកម្ពស់គុណភាពបង្រៀននិងរៀនភាសា អង់គ្លេស ភាសា បារាំង អភិវឌ្ឍកងជួរគ្រូបង្រៀន សិក្ខូបករណ៍ ហេដ្ឋារចនាសម្ពន្ធនិងជំរុញយ៉ាងខ្លាំងក្លាការប្រើបច្ចេកវិទ្យា​ក្នុងការបង្ហាត់បង្រៀនភាសាបរទេស។ ខេត្តក៏រៀបចំលក្ខខណ្ឌដើម្បីបង្រៀនភាសាបរទេសមួយចំនួនផ្សេងៗ ទៀតដូចជាភាសា ជប៉ុន ចិន កូរ៉េ តាមតម្រូវការជាក់ស្តែង។

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

ការនាំយកបំណិនឌីជីថលមកកាន់តំបន់លំនៅឋាន

សមាជិកសមាជិកានៃសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូ ជីមិញ យុវជនយុវនារីទីក្រុង ហូ ជីមិញ រាប់ពាន់នាក់កំពុងក្លាយជា “ស្ពានមេត្រីឌីជីថល” សុទ្ធសាធ រួមដំណើរជាមួយប្រជាជនក្នុងការចូលប្រើសេវាសាធារណៈតាមអនឡាញ រួមចំណែកក្នុងការកសាងអាជ្ញាធរឌីជីថលនិងសង្គមឌីជីថលតាំងពីនៅមូលដ្ឋានតែម្តង។

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ ខេត្ត ស៊ើនឡា ធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

នគរបាលឃុំ វ៉ឹនហូ (ស៊ើនឡា) តែងតែហូបបាយជាមួយប្រជាជន រស់នៅជាមួយប្រជាជន ធ្វើការជាមួយប្រជាជន ប្រជុំជីវភាពជាមួយប្រជាជន ផ្តើមពីនោះធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

យុទ្ធនាការ ១០០ ថ្ងៃនិងយប់៖ ការកសាងអនាគតឱ្យកូនក្មួយតំបន់ព្រំដែន

អនុវត្តសារទូរលេខ 42/CĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល មូលដ្ឋានជាច្រើនដំណើរការ "យុទ្ធនាការពេញបន្ទុក ១០០ ថ្ងៃនិងយប់" យ៉ាងឆាប់រហ័ស ធានាសាលារៀនកសាងសម្រេចជាស្ថាពរ ១០០% មុនថ្ងៃទី ៣០ ខែ សីហា។

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អាជ្ញាធរឌីជីថល

ខេត្ត ដុងថាប អនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW យ៉ាងស៊ីជម្រៅក្នុងគោលបំណងជំរុញការកសាងអាជ្ញាធរទំនើបលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន។

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

កិច្ចខិតខំប្រឹងប្រែងពិនិត្យសុខភាពតាមកាលកំណត់មិនបាច់បង់ថៃ្លនៅបណ្តាមូលដ្ឋាន

ក្នុងគោលបំណងធ្វើឲ្យសេចក្តីសម្រេចចិត្តលេខ 72-NQ/TW របស់ការិយាល័យនយោបាយទៅជាភាពជាក់សែ្ដង មូលដ្ឋានជាច្រើន​នៅទូទាំងប្រទេស ក្នុងនោះមានបណ្តាខេត្តតំបន់ភ្នំបាន និងកំពុងអនុវត្តកម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ ធ្វើតេស្តជម្រើសមិនបាច់បង់ថៃ្លជូនប្រជាជននៅក្នុងមូលដ្ឋាន។

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

នាំយក "ពន្លឺឌីជីថល" មកកាន់ប្រជាជនតំបន់ព្រំដែន

ការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW បណ្តាយុទ្ធជនការពារព្រំដែនខេត្ត ឡាយជៅ បានព្យាយាមនាំយក "ពន្លឺឌីជីថល" មកកាន់បងប្អូនជនជាតិឆ្លងតាមរយៈគំរូពោរពេញដោយចិត្តធម៌៖ "លោកគ្រូស័ក្តិពណ៌បៃតង ជំរុញល្បឿនបរិវត្តកម្មឌីជីថល។

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

បង្រួបបង្រួមប្រភពកម្លាំងអភិវឌ្ឍជនបទថ្មីនិងតំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦ - ២០៣០

ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ដំណាក់កាល ២០២៦ - ២០៣០។ ការរួមបញ្ចូលកម្មវិធីទាំងបីមុនៗ នេះក្នុងគោលបំណងបង្រួបបង្រួមប្រភពធនធាន កាត់បន្ថយការជាន់ដែននិងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគ។

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

បង្កើតការងាររកស៊ីចិញ្ចឹមជីវិត បើកផ្លូវរួចផុតពីភាពក្រីក្រសម្រាប់បងប្អូនជនជាតិ ខ្មែរ

ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់បងប្អូនជនជាតិ ខ្មែរ មិនត្រឹមតែជួយឧបត្ថម្ភចំពោះមុខប៉ុននោះ​ទេ ថែមទាំង​កំពុងត្រូវបានខេត្ត វិញឡុង ដាក់ឲ្យដំណើរការតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុងរបស់ប្រជាជនតាម​រយៈកម្មវិធីគោលដៅជាតិ ឥណទានគោលនយោបាយ បណ្តុះបណ្តាលវិជ្ជាជីវៈ និងឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម។ វិធីសាស្រ្តនេះកំពុងបង្កើតការផ្លាស់ប្តូរយ៉ាង​ច្បាស់ក្រឡែតនៅក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ រួមចំណែក​បង្កើនប្រាក់ចំណូល បង្កើនលទ្ធភាពបង្កើតការងាររកស៊ី​ចិញ្ចឹមជីវិតដោយខ្លួនឯង និងបង្រួមគម្លាតអភិវឌ្ឍន៍រវាង​តំបន់បងប្អូនជនជាតិភាគតិចជាមួយនឹងភូមិសាស្រ្តផ្សេងទៀត។

ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការប្រឈមមុខនឹងតម្រូវការលើកកម្ពស់គុណភាពថែទាំសុខភាពបឋមសម្រាប់ប្រជាជនក្នុងបរិការណ៍រៀបចំអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ខេត្ត យ៉ាឡាយ កំណត់ថាផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគលើប្រព័ន្ធសុខាភិបាលមូលដ្ឋាននៅតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់បងប្អូនជនជាតិភាគតិចនិងបណ្តាភូមិសាស្ត្រលំបាកលំបិនខ្លាំង បង្រួមគម្លាតនៃការទទួលបានសេវាសុខាភិបាលរវាងតំបន់នានាពីមួយជំហានទៅមួយជំហាន។

ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ផ្តល់អាទិភាពអនុម័តបណ្តាគោលនយោបាយអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ខេត្ត ឡឹមដុង បានពិនិត្យមើល ផ្តល់សច្ចានុមតិសេចក្តីសម្រេចសំខាន់ៗ ជាច្រើនក្នុងគោលបំណងបង្កើតប្រភពកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំក្នុងសម័យប្រជុំ​លើក ទី ៥ (សម័យប្រជុំឯកទេសបទ) ក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១១ អាណត្តិកាល ២០២៦ - ២០៣១ ប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ២៧ ខែ កក្កដា។ នេះត្រូវបានចាត់ទុកជាជំហានធ្វើឲ្យបណ្តាកម្មវិធីគោលដៅជាតិទៅជាភាពជាក់សែ្ដង ស្រប​ពេលនោះធ្វើឱ្យសុក្រឹតយន្តការ គោលនយោបាយឧបត្ថម្ភប្រជាជននៅតំបន់បងប្អូនជនជាតិភាគតិច តំបន់លំបាក​លំបិននៅក្នុងភូមិសាស្រ្តខេត្ត។

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

ធ្វើមានពីវាលស្រែឆ្លងតាមរយៈប្រើប្រាស់ឌីជីថល

បន្ទាប់ពីជាងមួយឆ្នាំអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW វាលស្រែស្រូវប្រពៃណីទាំងឡាយនៅខេត្ត កាម៉ៅ ឆ្លងតាមរយៈប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានក្លាយជា "វាលស្រែឆ្លាតវៃ" ពាំនាំមកនូវទិន្នផលខ្ពស់ ប្រាក់ចំណូលស្ថិរភាពជូនកសិករ។

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

មុខមាត់ថ្មីនៅតំបន់បងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ

ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រ ទីក្រុង កឹនធើ បានកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រក្នុងទីក្រុងទាំងមូលចុះនៅជិត ០,៦% ក្នុងនោះការងារកាត់​បន្ថយភាពក្រីក្រនៅក្នុងតំបន់បងប្អូនជនជាតិសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

រដ្ឋសភាត្រួតពិនិត្យគុណភាពស្ថានីយសុខាភិបាលឃុំក្រោយការរួមបញ្ចូលគ្នានៅ យ៉ាឡាយ

នៅថ្ងៃទី ២៤ ខែ កក្កដា គណៈប្រតិភូត្រួតពិនិត្យឯកទេសបទនៃគណៈកម្មាធិការបំណងប្រជាជននិង​ត្រួតពិនិត្យរបស់រដ្ឋសភាដឹកនាំដោយអនុប្រធានទទួលបន្ទុក ត្រឹន ធីញីហា អញ្ជើញ​ប្រជុំការងារជាមួយ​គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ស្តីអំពីការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត​ទាក់ទងវិស័យ​សុខាភិបាល។

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ការនាំយកច្បាប់និង “ប្រជាសិក្សាឌីជីថល” ទៅកាន់តំបន់ព្រំដែន មឿងខឿង

ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែ កក្កដា កងទ័ពការពារព្រំដែនខេត្ត ឡាវកាយ សហការជាមួយមន្ទីរយុត្តិធម៌ មន្ទីរវប្បធម៌ - កីឡានិងទេសចរណ៍ខេត្ត ឡាវកាយ រៀបចំកម្មវិធីឃោសនាច្បាប់និងព័ត៌មានកិច្ចការបរទេសនៅក្នុងឃុំព្រំដែន មឿងខឿង ទាក់ទាញបងប្អូនបណ្តាជនជាតិភាគតិចយ៉ាងច្រើនកុះករចូលរួម។ កម្មវិធីឃោសនារួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងច្បាប់ បំណិនឌីជីថលនិងស្មារតីយល់ដឹងការការពារអធិបតេយ្យភាពព្រំដែនជូនបងប្អូនបណ្តាជនជាតិ។