ប្រព្រឹត្តឡើងនៅក្បែរជើងក្រានភ្លើងក្រហមឆ្អៅឬក្រោមដំបូលផ្ទះឈើទល់រតសាមញ្ញ សម្ភារឧបទេសរបស់លោកគ្រូពិសេសទាំងឡាយនេះគ្រាន់តែជាស្មាតហ្វូន អំណោយទាំងឡាយពីកម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ"។
យុទ្ធជនការពារព្រំដែននៅឃុំ ស៊ីលើលៅ អត់ធ្មត់ណែនាំមនុស្សចាស់ៗ ប្រតិបត្តិការអូស ចុចតាំងពីមួយជំហានៗ នៅលើទូរស័ព្ទដៃបានក្លាយជារូបភាពដ៏ជិតស្និទ្ធ។ លោក កូ ឡាវអ៊ូ នៅភូមិ ហ្វាងធាន ចែករំលែកដោយឥតលាក់បាំងថា៖ "បងៗ កងទ័ពទៅដល់ផ្ទះបង្ហាញឱ្យដឹងរបៀប ប្រើប្រាស់តែម្តង ឥឡូវនេះ លោកបានដឹងរបៀបហៅទូរស័ព្ទឱ្យកូនចៅ ប្រើទូរស័ព្ទសួរកម្មាភិបាលដើម្បីធ្វើបណ្តាបែបបទរដ្ឋបាល"។
ចាប់ផ្តើមកើតមានឡើងពីប៉ុស្តិ៍ការពារព្រំដែន វ៉ាងម៉ាចាយ ពីខែ កុម្ភៈ ឆ្នាំ ២០២៥ គំរូផ្តោតលើការណែនាំមាមីងបងប្អូនបណ្តាបំណិនឌីជីថលជាមូលដ្ឋាន៖ ឆែកមើលបែបបទរដ្ឋបាល ចុះបញ្ជីកំណើត ស្នាក់អាស្រ័យបណ្តោះអាសន្ននៅនឹងផ្ទះតែម្តង។ល។ ជាពិសេសគឺរបៀបប្រើប្រាស់អ៊ីមែលអេឡិចត្រូនិចអនាមិកដើម្បីរាយការណ៍អំពីឧក្រិដ្ឋកម្ម។
មិនត្រឹមតែរួមចំណែកផ្លាស់ប្តូរស្មារតីយល់ដឹងប្រជាជនប៉ុននោះទេ គំរូថែមទាំងបញ្ជាក់ពីតួនាទីឈានមុខរបស់កងទ័ពការពារព្រំដែនខេត្ត ឡាយជៅ ក្នុងការកសាងព្រំដែនដ៏រឹងមាំគ្រប់ជ្រុងជ្រោយទៀតផង៕
អត្ថបទនិងរូបថត៖ គ្វីទ្រុង
ប្រែសម្រួល៖ យ័ញលើយ