បញ្ហា​សុខភាព ៦ យ៉ាង ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ ​ស្មា​ត​ហ្វូ​ន​ (Smartphone)

បញ្ហា​សុខភាព ៦ យ៉ាង ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ ​ស្មា​ត​ហ្វូ​ន​ (Smartphone)
​អស់​ជាច្រើន​ឆ្នាំ​មកហើយ ក្រុម​អ្នកជំនាញ​បាន​ព្រមាន​អំពី​បញ្ហា​សុខភាព​ជាច្រើន​ដែល​ទាក់ ទង​នឹង​ការប្រើប្រាស់​បច្ចេកវិជ្ជា​ដូចជា “​ការឈឺក​” និង “​ការឈឺ​មេដៃ​ដោយសារ​ចុច​អក្សរ​លើ​អេក្រង់​”​។
ស្នែងលៀនចេញពីលលាដ៍ក្បាលខាងក្រោយរបស់បុរសម្នាក់អាយុ ២៨ ឆ្នាំ។ រូបថត៖ BBC
  ស្នែងលៀន​ចេញពី​លលាដ៍ក្បាល​ខាងក្រោយ​របស់បុរសម្នាក់អាយុ ២៨ ឆ្នាំ។ រូបថត៖ BBC

​ខាងក្រោម​នេះ​ជា​បញ្ហា​សុខភាព ៦ ​យ៉ាង​ដែល​កើតចេញពី​ការប្រើ​ស្មា​ត​ហ្វូ​ននិង​វិធី​បញ្ចៀស​បញ្ហា​ទាំងនេះ​។

១. ពក​ឆ្អឹង​លលា​ដ៏​ក្បាល​ដូច​ដុះ​ស្នែង​
​ក្រុម​អ្នកស្រាវជ្រាវដែល​សិក្សា​អំពី​កាំរស្មីអ៊ិច​លើ​មនុស្សពេញវ័យ​ចំនួន ១.២០០ នាក់​ដែលមាន​អាយុ ១៨​ ដល់ ​៣០ ​ឆ្នាំ បាន​រកឃើញ​ទម្រង់​ឆ្អឹង​ដូច​ទ​ម្ព​ក់ ឬស្នែងលៀន​ចេញពី​លលាដ៍ក្បាល​ខាងក្រោយ​នៃ​ក្រុមមនុស្ស​ទាំងនេះ​ចំនួន ​២​/​៣​។

​ក្រុម​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា ការ​លេច​រូបរាង​ឆ្អឹង​បែបនេះ​ឡើង​ក្នុងចំណោម​មនុស្ស​ក្មេងៗ ​ប្រហែល​បង្កឡើង​ដោយសារ​ឱនក្បាល​ឈ្ងោក​ទៅមុខ​ពេកនៅពេល​ប្រើ​ស្មា​ត​ហ្វូ​ន ឬឧបករណ៍​កាន់​នឹង​ដៃ​ផ្សេងទៀត​។

​សកម្មភាព​នេះ​បាន​ផ្លាស់ប្តូរ​ទម្ងន់​ពី​ឆ្អឹងខ្នង​ទៅ​សាច់ដុំ​នៅ​ផ្នែក​ខាងក្រោយ​នៃ​លលាដ៍ក្បាលដោយ​បង្កឱ្យមាន​ការលូតលាស់​ឆ្អឹង​នៅក្នុង​សរសៃពួរ​និង​សរសៃ​ចង​។​

​ដើម្បី​បំបាត់​បញ្ហា​នេះ ​ត្រូវ​រក្សា​ទម្រង់​អង្គុយ​ឱ្យ​ល្អនិងកុំ​ឱន​ប្រើ​ទូរស័ព្ទ​យូរៗ ពេក​។ ត្រូវ​ឧស្សាហ៍​សម្រាក​ឱ្យបាន​ច្រើន​។

២. ឈឺ​ក 
​ការប្រើ​ទូរស័ព្ទ​ច្រើន​ម៉ោង​ពេក​អាចធ្វើឱ្យ​រោយ​ស្រពន់​ម្តុំ​កញ្ចឹងក ហើយ​អា​ការៈឈឺ​ក​ពី​ការ​ចុច​ទូរស័ព្ទ​ជា​រោគសញ្ញា​ឧស្សាហ៍​កើតឡើង​ជាងគេ​។ អា​ការៈឈឺ​ក​ពី​ការ​ចុច​ទូរស័ព្ទ​ប៉ះពាល់​ដល់​ក្បាល ស្មា និង​ខ្នង​។

​ដើម្បី​លុបបំបាត់​បញ្ហា​នេះ គឺ​ត្រូវ​កាន់​ទូរស័ព្ទ​ចុច​ឱ្យ​ស្មើ​កម្រិត​ភ្នែក​របស់​អ្នក​។ ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​រក្សា​លំហូរ​ឈាម​នៅ​កញ្ចឹងក​។

៣. ឈឺ​មេដៃ​
​គ្មាន​ការពិនិត្យ​ផ្លូវការ​នោះទេ​អំពី​អា​ការៈឈឺ​មេដៃ​ពី​ការ​ចុច​ទូរស័ព្ទ ប៉ុន្តែ​វា​ជា​អាកា​រៈ​មួយ​ឧស្សាហ៍​កើតឡើង​ផងដែរ​។ ឈឺ​មេដៃ​កើតឡើង​ដោយសារ​ប្រើ​មេដៃ​ចុច​អូសៗ​​ នៅលើ​អេក្រង់​។

​ដើម្បី​លុបបំបាត់​បញ្ហា​នេះ គឺ​ត្រូវ​ឧស្សាហ៍​សម្រាក​និង​ដាក់​ទូរស័ព្ទ​ចុះ ដើម្បី​ទុកពេល​ឱ្យ​សាច់ដុំ​សម្រាក​ខ្លះ​។ រួច​សន្ធឹង​ម្រាមដៃ​ឱ្យបាន​ធូរស្រាល​។

៤. អា​ការៈឈឺ​ភ្នែក​
​មិន​ថា​ចុច​ទូរស័ព្ទ កុំព្យូទ័រ ថេ​ប្លេ​ត ឬមើល​ទូរទស្សន៍​នោះទេ ឱ្យតែ​ចំណាយពេល​យូ​រលើ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទាំងនេះ គឺ​ច្បាស់​ជា​នាំឱ្យ​ឈឺភ្នែក​និង​ហត់​គ្រាប់ភ្នែក​ហើយ​។​

​ដើម្បី​ការពារ​ភ្នែក ត្រូវ​រក​វ៉ែនតា​ការពារ​ពន្លឺ ឬបន្ថយ​ពេលវេលា​លើ​អេក្រង់ ​បន្ថយ​ពន្លឺ​កុំឱ្យ​ភ្លឺ​ខ្លាំងពេក​។

៥. អាកា​រៈ​ញ័រ​លើ​ភ្លៅ​
​អាកា​រៈញ័រ​បែបនេះ​កើតឡើង​នៅពេល​មនុស្ស​ស្មានតែ​ទូរស័ព្ទ​របស់​ពួកគេ​កំពុងរោទិ៍ តែ​តាម​ការពិត​ពុំមែន​នោះទេ​។

នេះ​គឺ​ដោយសារ​ចូលចិត្ត​ដាក់​ទូរស័ព្ទ​ក្នុង​ហោប៉ៅ ដែល​គ្រាន់តែ​កន្ត្រាក់​សាច់ដុំ​តែ​បន្តិចក៏​ធ្វើឱ្យមាន​អារម្មណ៍​ថា​ទូរស័ព្ទ​រោទិ៍​ដែរ​។

​វិធី​បំបាត់គឺចុច​បិទ​មុខងារ “​ញ័រ​” នៅលើ​ទូរស័ព្ទ​របស់​អ្នក​។ កុំ​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅឬកៀក​នឹង​ភ្លៅ​ខ្លាំងពេក​។

៦.មហារីក​
​តើ​ដុំ​សាច់​នៅក្នុង​ខួរក្បាល ក្បាលឬកអាច​កើតចេញពី​ការប្រើ​ស្មា​ត​ហ្វូ​ន​ដែរ​ទេ​? សារធាតុ​វិទ្យុសកម្ម RF ពី​ទូរស័ព្ទជា​ប្រភេទ​វិទ្យុសកម្ម​ដែល​បង្កើន​ហានិភ័យ​មហារីក​ចំពោះ​មនុស្ស​ដូច​កាំរស្មីអ៊ិច​និង​ពន្លឺ​អ៊ុ​ល​ត្រា​វី​យូ​ឡេ​ផងដែរ​។

​សព្វថ្ងៃ​ ពុំមាន​ភស្តុតាង​ថា វិទ្យុសកម្ម RF បង្កើន​ហានិភ័យ​មហារីក​ចំពោះ​មនុស្ស​ទេ ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​ជឿថា យ៉ាងហោចណាស់​វា​ក៏មាន​សមត្ថភាព​ជំរុញ​ការលូតលាស់​មហារីក​បាន​ផងដែរ​។

​វិធី​ទប់ស្កាត់ ៖ ដេក​ឱ្យ​ឆ្ងាយ​ពី​ទូរស័ព្ទ​រាល់​យប់ បន្ថយ​ពេលវេលា​ប្រើ​ទូរស័ព្ទឬទុក​ទូរស័ព្ទ​ឱ្យនៅ​ឆ្ងាយ​ពី​ក្បាល​៕ 
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា

អ្នកប្រហែលជាចាប់អារម្មណ៍

បងស្រី ដាំង ថាញ់ញឺ កម្មាភិបាលសម្ពន្ធសមាគមនារីខេត្ត ដុងថាប ណែនាំសមាជិកអំពីរបៀបផលិតវីដេអូផ្សព្វផ្សាយដោយប្រើកម្មវិធីដូចជា Chat Copilot, Canva និង CapCut។

"ទូតសុច្ឆន្ទៈឌីជីថល" – បរិស្ថានសម្រាប់នារីលត់ដំបំណិនឌីជីថល

ដើម្បីបង្កើនបំណិនកម្មវិធីឌីជីថលសម្រាប់បងប្អូននារីដែលកំពុងធ្វើសកម្មភាពនៅក្នុងសាបក្ខភាគចាប់ពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ និងសង្កាត់ សម្ពន្ធសមាគមនារីខេត្ត ដុងថាប ជំរុញដំណើរការគំរូ "ទូតសុច្ឆន្ទៈឌីជីថល" ដើម្បីបង្កើន​ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ដោះស្រាយការងារវិជ្ជាជីវៈ និងការងារបក្សបានយ៉ាង​ឆាប់រហ័ស និងមានប្រសិទ្ធភាព។

ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

ម្ចាស់ឆ្នោតជនជាតិភាគតិចនៅទីក្រុង ហូជីមិញ លើកឡើងសំណើពីបញ្ហាបន្ទាន់ជាច្រើនជាមួយតំណាងជាប់ឆ្នោត

បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតសមាជិករដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១ អ្នកបោះឆ្នោតជាច្រើនមកពីសហគមន៍ជនជាតិភាគតិចនៅទីក្រុង ហូជីមិញ សម្តែងការត្រេកអរ ស្របពេលក៏លើកសំណើជាក់ស្តែងទាក់ទងនឹងគោលនយោបាយ ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅក្នុងសហគមន៍។

អ្នកជំនាញការ ង្វៀន កាវទ្រី ហ្វឹកហ្វឺនបំណិនប្រតិបត្តិការនិងបំពេញបេសកកម្មនៅលើប្រព័ន្ធតុលាការអេឡិចត្រូនិចនៅក្នុងកិច្ចប្រជុំ។

ធ្វើឱ្យសុក្រឹតគំរូតុលាការអេឡិចត្រូនិច

តុលាការប្រជាជនទីក្រុង ហូ ជីមិញ កំពុងជំរុញសុក្រឹតភាពគំរូតុលាការអេឡិចត្រូនិចយ៉ាងខ្លាំងក្លា ចាត់ទុកថាជាដំណោះស្រាយចំណុចស្នូលដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការតុលាការ បម្រើប្រជាជន អាជីវកម្មកាន់តែល្អប្រសើរឡើងក្នុងបរិបទធ្វើបរិវត្តកម្មឌីជីថលជាតិ ឆ្លើយតបតាមតម្រូវការដោះស្រាយបរិមាណរឿងក្តីដ៏ធំ លក្ខណៈស្មុគស្មាញមួយថ្ងៃកាន់តែខ្លាំងឡើង។

ភាពទម្លុះទម្លាយយោងតាមសេចក្តីសម្រេចលេខ 57៖ ប្រសិទ្ធភាព​ពិតប្រាកដ​ពី​ការអនុវត្ត​ជាក់ស្តែងនៅមូលដ្ឋាន

ភាពទម្លុះទម្លាយយោងតាមសេចក្តីសម្រេចលេខ 57៖ ប្រសិទ្ធភាព​ពិតប្រាកដ​ពី​ការអនុវត្ត​ជាក់ស្តែងនៅមូលដ្ឋាន

សេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពទម្លុះទម្លាយ ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ធ្វើបរិវត្តកម្មឌីជីថលជាតិកំពុងត្រូវបានអនុវត្តដោយមូលដ្ឋានផ្សេងៗ ដោយមានវិធីសាស្រ្តប្រាកដប្រជាជាច្រើន។

ទីក្រុង ហូជីមិញ រំដោះប្រភពកម្លាំងធនធាន ទម្លាយទៅមុខនូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាដល់ឆ្នាំ ២០៣០

ទីក្រុង ហូជីមិញ រំដោះប្រភពកម្លាំងធនធាន ទម្លាយទៅមុខនូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាដល់ឆ្នាំ ២០៣០

ទីក្រុង ហូជីមិញ កំពុងខិតខំសម្រេចគោលដៅក្នុងការក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាដ៏ទូលំទូលាយសម្រាប់ដំណាក់កាលឆ្នាំ ២០២៦-២០៣០។

ប្រជានេសាទចូលរួមហ្វឹកហ្វឺននៅ លីស៊ើន ស្តីពីការអភិរក្សសមុទ្រ សត្វល្មិចនិងប្រព័ន្ធអេកូឡូស៊ីសមុទ្រ បានផ្តល់ចំណេះដឹង បំណិនជួយសង្គ្រោះ ត្រួតពិនិត្យ រួមចំណែកដល់ការផ្សព្វផ្សាយការយល់ដឹងអំពីការការពារមហាសមុទ្រប្រកបដោយចីរភាព។ រូបថត៖ ផានភឿង – ទីភ្នាក់ងារព័ត៌មានវៀតណាម

ឌីជីថលរូបនីយកម្មសកម្មភាពអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅ លីស៊ើន

នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៦ នៅតំបន់តំបន់ពិសេស លីស៊ើន (ខេត្ត ក្វាងង៉ាយ) សមាគមរបរនេសាទត្រី ក្វាងង៉ាយ គណៈកម្មការគ្រប់គ្រងតំបន់អភិរក្សសមុទ្រ លីស៊ើន និងអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ហ្វឹកហ្វឺនឱ្យប្រជានេសាទ ប្រើប្រាស់កម្មវិធីរាយការណ៍សត្វសមុទ្រ ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីការអភិរក្សសត្វល្មិច ប្រព័ន្ធអេកូឡូស៊ី និងណែនាំប្រមូលទិន្នន័យជីវសាស្រ្តឆ្លងតាមរយៈទូរស័ព្ទ៕

ម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ ដាក់ទំនុកចិត្តលើបេក្ខជនជាប់ឆ្នោត

ម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ ដាក់ទំនុកចិត្តលើបេក្ខជនជាប់ឆ្នោត

បន្ទាប់ពីបញ្ជីឈ្មោះសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦-២០៣១ ត្រូវបានប្រកាសជាសាធារណៈ អ្នកបោះឆ្នោតនៅតំបន់បងប្អូនជនជាតិ ខ្មែរ សម្តែងការសាទរ និងទំនុកចិត្តយ៉ាងខ្លាំងចំពោះការជ្រើសរើសដ៏ត្រឹមត្រូវរបស់ខ្លួន។ ពួកគាត់សង្ឃឹមថា បេក្ខជនជាប់ឆ្នោតទាំងឡាយនឹងឆ្លុះបញ្ចាំងពិតប្រាកដនូវមនោគតិ ក្តីបំណងប្រាថ្នា និង ការពារផលប្រយោជន៍ធម្មានុរូបរបស់ប្រជាជន ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច។

គណៈប្រតិភូ​កអញ្ជើញ​ថ្លែង​សុន្ទរកថា​នៅ​ក្នុងកិច្ចពិភាក្សា។

បញ្ជាក់ច្បាស់អំពីតួនាទីរបស់ AI និងការធ្វើបរិវត្តកម្មឌីជីថល​ប្រៀបប្រដូចជាកម្លាំងចលករគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភានយោបាយជាតិ ហូ ជីមិញ និងក្រុមហ៊ុន Samsung ក្នុង​រយៈពេលពីរថ្ងៃគឺថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា នៅទីក្រុង ហាយ​ផុង បានរៀបចំកិច្ចពិភាក្សា ដែលមាន​ចំណង​ជើងថា "និន្នាការ AI និងការធ្វើបរិវត្តកម្ម​ឌីជីថលក្នុងយុគសម័យថ្មី និងបញ្ហាប្រឈមក្នុងយុគសម័យថ្មី"។

ឆ្លងតាមរយៈមធ្យោបាយបណ្តាញសង្គម ផលិតផលត្បាញបន្ទោះពីឫស្សី ពករបស់សហករណ៍ទាំងឡាយនៅ កាម៉ៅ ត្រូវបានអ្នកប្រើប្រាស់ដឹងឮដល់កាន់តែច្រើនឡើង ព្រោះហេតុដូច្នេះ ការលក់ចេញក៏កើនឡើងដែរ។

ការទទួលបានប្រសិទ្ធភាពផ្តើមពីបរិវត្តកម្មឌីជីថលក្នុងសហករណ៍

បច្ចុប្បន្នខេត្តកាម៉ៅ មានសហករណ៍ជាង ៦០០ ក្នុងនោះ មានចំនួន ៤៨០ សហករណ៍ធ្វើសកម្មភាពក្នុងវិស័យកសិកម្ម។ មានភាពបត់បែននិងច្នៃប្រតិដ្ឋ សហករណ៍ជាច្រើនបានជំរុញ បរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាការបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច បើកទូលាយទីផ្សារពីមួយជំហានទៅមួយជំហាន។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញទស្សនាស្តង់ទំនិញប្រពៃណីទាំងឡាយនៅផ្សារណាត់និទាឃរដូវលើកទី ១ - ឆ្នាំ ២០២៦។

ផ្សារណាត់និទាឃរដូវ ២០២៦ - កន្លែងភោគផលនិងសម្រស់និទាឃរដូវតំបន់ទាំងបីជួបប្រសព្វគ្នា

ប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលផ្សារណាត់តាំងពិព័រណ៍ វៀតណាម (ហាណូយ) ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែ កុម្ភៈ ផ្សារណាត់និទាឃរដូវលើកទីមួយឆ្នាំ ២០២៦ បានបង្កើតបរិយាកាសលក់ដូរទំនិញដ៏ផុសផុលផ្សព្វផ្សាយសម្រស់និទាឃរដូវ វៀតណាម ដ៏ពេញលេញនៅក្នុងអំឡុងថ្ងៃដើមឆ្នាំថ្មីតែម្តង។

លេខាសាខាបក្ខភាគ លី វ៉ាន់ចែម ណែនាំបក្ខជនដំឡើងសៀវភៅកំណត់បក្ខជនអេឡិចត្រូនិចនៅនិគមតាងង៉ា ឃុំមឿងម៉ូ ខេត្តឡាយចូវ។

លេខាសាខាបក្ខភាគជនជាតិ កុង ហ៊ានគិតហ៊ានធ្វើ

និគមតាងង៉ា ឃុំមឿងម៉ូ ខេត្តឡាយចូវ កន្លែងរស់នៅរបស់បងប្អូនជនជាតិ កុង នាពេលនេះបានផ្លាស់ប្តូរមុខមាត់ អាស្រ័យដោយគុណបំណាច់រួមវិភាគទានមួយផ្នែករបស់លេខាសាខាបក្ខភាគ លី វ៉ាន់ចែម។

ច្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ រស់នៅទីក្រុង ហូ ជីមិញ ក៏បានអញ្ជើញនិងនិមន្តមកដល់ចំណុចបោះឆ្នោតតាំងពីព្រឹកព្រលឹម។

បងប្អូនជនជាតិ ចាម និង ខ្មែរ នៅទីក្រុង ហូ ជីមិញ អនុវត្តសិទ្ធិប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោត

ថ្ងៃទី ១៥ ខែ មីនា នៅតំបន់មានបងប្អូនជន ចាម និង ខ្មែរ រស់នៅច្រើនកុះករនៅទីក្រុង ហូ ជីមិញ ម្ចាស់ឆ្នោតទាំងឡាយជាបងប្អូនជនជាតិក៏បានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់បណ្តាចំណុចបោះឆ្នោតដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចប្រជាពលរដ្ឋរបស់ខ្លួន។

ការពង្រឹងប្រព័ន្ធក្បាលម៉ាស៊ីន ជំរុញកំណែទម្រង់ - មូលដ្ឋានគ្រឹះវដ្តកំណើនថ្មីឲ្យរឹងមាំឡើង

ការពង្រឹងប្រព័ន្ធក្បាលម៉ាស៊ីន ជំរុញកំណែទម្រង់ - មូលដ្ឋានគ្រឹះវដ្តកំណើនថ្មីឲ្យរឹងមាំឡើង

វៀតណាមសម្រេចជោគជ័យការរៀបចំសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ ជំរុញកំណែទម្រង់សេដ្ឋកិច្ច បង្កើតមូលដ្ឋានគ្រឹះវដ្តកំណើនថ្មី និងទាក់ទាញការវិនិយោគអន្តរជាតិ។

ព្រះសង្ឃនិមន្តទៅបោះឆ្នោតជ្រើសតាំងបេក្ខជនតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នៅកន្លែងបោះឆ្នោត ១៦ ឃុំថ្កូវ ខេត្ត វិញឡុង។ រូបថត៖ សហការី

បងប្អូនជនជាតិទូទាំងប្រទេស វៀតណាម អញ្ជើញទៅបោះឆ្នោតដោយក្តីសោមនស្សរីករាយ

នៅថ្ងៃទី១៥ ខែមីនា អ្នកបោះឆ្នោតដែលជាបងប្អូនជនជាតិនៅក្នុងប្រទេស វៀតណាម បានអញ្ជើញទៅបោះឆ្នោតដោយក្តីរំភើប រីករាយ ដើម្បីជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១។

អ្នកបោះឆ្នោតនៅតាមការដ្ឋានសំណង់សំខាន់ៗ និងបងប្អូនគ្រប់បណ្តាជនជាតិ និងសាសនាអញ្ជើញទៅបោះឆ្នោតយ៉ាងពេញលេញ

អ្នកបោះឆ្នោតនៅតាមការដ្ឋានសំណង់សំខាន់ៗ និងបងប្អូនគ្រប់បណ្តាជនជាតិ និងសាសនាអញ្ជើញទៅបោះឆ្នោតយ៉ាងពេញលេញ

រួមជាមួយអ្នកបោះឆ្នោតទូទាំងប្រទេស នៅខេត្ត ដុងណាយ អ្នកបោះឆ្នោតមួយចំនួនធំ រួមទាំងពលករ វិស្វករ និងអ្នកជំនាញធ្វើការលើគម្រោងជាតិសំខាន់ៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិ ឡុងថាញ់ ផ្លូវល្បឿនលឿន បៀនហ្វា - វូងតាវ ផ្លូវក្រវ៉ាត់ក្រុងលេខ ៣ ទីក្រុង ហូជីមិញ និងផ្លូវល្បឿនលឿន បេនឡុក - ឡុងថាញ់ បានទៅបោះឆ្នោតដោយក្តីរីករាយ។

ទិវាបោះឆ្នោតមានភាពអ៊ូអរចាប់ពីកោះព្រំដែនរហូតដល់ចុងប៉ូចភាគខាងត្បូងប្រទេសជាតិ

ទិវាបោះឆ្នោតមានភាពអ៊ូអរចាប់ពីកោះព្រំដែនរហូតដល់ចុងប៉ូចភាគខាងត្បូងប្រទេសជាតិ

អ្នកបោះឆ្នោតទូទាំងប្រទេសបានចូលរួមយ៉ាងខ្មីឃ្មាតក្នុងការបោះឆ្នោត ដោយបង្ហាញពីទំនួលខុសត្រូវ និងទំនុកចិត្តលើការអភិវឌ្ឍប្រទេសជាតិនៅថ្ងៃបោះឆ្នោតដ៏សំខាន់នេះ។

ប្រព័ន្ធកម្មវិធីដែលប្រើសម្រាប់ការបោះឆ្នោតត្រូវបានអាប់ដេតជាបន្តបន្ទាប់ មានភាពចំគោលដៅខ្ពស់និងសន្សំសំចៃពេលវេលាធៀបនឹងវិធីសាស្ត្រហត្ថកម្ម។ រូបថត៖ ង្វៀនយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម

វិធីធ្វើច្នៃប្រតិដ្ឋជាច្រើនលើកកម្ពស់ប្រសិទ្ធភាពការងាររៀបចំការបោះឆ្នោត

ទិវាជួបជុំបោះឆ្នោតជ្រើសតាំងថ្ងៃទី ១៥ ខែ មីនា កំពុងជិតមកដល់ ខេត្ត ឡឹមដុង វិញឡុង ង៉េអាន បានអនុវត្តវិធីសាស្រ្តថ្មីក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងធានាសុវត្ថិភាពដល់ទិវាស្រុកទេសជួបជុំ។

លោកអគ្គលេខាបក្ស តូ ឡឹម កំពុងបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ០២ សង្កាត់បាឌិញ ហាណូយ។ រូបថត៖ ថុងញ៉ឹត់/ទីភ្នាក់ងារពត៌មានវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម បោះឆ្នោតនៅសង្កាត់ បាឌិញ ហាណូយ

នៅព្រឹកថ្ងៃទី១៥ ខែមីនា ក្រោមបរិយាកាសដ៏អឹកធិក សប្បាយរីករាយនៃទិវាបោះឆ្នោត - ជាពិធីបុណ្យសម្រាប់ប្រជាជាតិទាំងមូល - លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈកម្មាធិការយោធាមជ្ឈិមនិងគណៈប្រតិភូមជ្ឈិមបានទៅកាន់ការិយាល័យបោះឆ្នោតលេខ ២ ក្នុងសង្កាត់ បាឌិញ ហាណូយ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិកនីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

អ្នកបោះឆ្នោតតំបន់ព្រំដែនត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាព

អ្នកបោះឆ្នោតតំបន់ព្រំដែនត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាព

ប៉ុន្មានថ្ងៃនេះ បរិយាកាសនៃការបោះឆ្នោតទិវាបុណ្យធំកំពុងរីករាលដាលយ៉ាងខ្លាំង។ ពណ៌ក្រហមនៃទង់ជាតិ បដា ពាក្យស្លោក និងផ្ទាំងប៉ាណូផ្សព្វផ្សាយត្រូវបានដាក់តាំងបង្ហាញគ្រប់ទីកន្លែង បង្កើតជារូបភាពថ្មីនៃជំនឿ និង ទំនួលខុសត្រូវរបស់ប្រជាជនចំពោះឱកាសថ្មីៗរបស់ប្រទេសជាតិ។ នៅក្នុងឃុំជាប់ព្រំដែន រៀបចំទាំងអស់បានចូលដល់ដំណាក់កាលចុងក្រោយ រួចរាល់សម្រាប់ការបោះឆ្នោតជាតិដ៏អស្ចារ្យ។ ឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសសមាជិកនីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ឃុំជាប់ព្រំដែនកំពុងបញ្ចប់ការរៀបចំចុងក្រោយជាបន្ទាន់ ដោយប្តេជ្ញារៀបចំការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ ស្របច្បាប់ សុវត្ថិភាព។

មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈសង្កាត់ ៣ - បាវឡុក ជាអង្គភាពប្រចាំនៅក្នុងចំណាត់ថ្នាក់ឃុំទាំង ១០ ក្នុង​ចំណោម ១២៤ ឃុំ សង្កាត់ក្នុងខេត្ត ឡឹមដុង អនុវត្តសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិច។

សេចក្តីសម្រេចលេខ 57-NQ/TW៖ "ជិតដិត" ជាមួយនឹងការងារប្រចាំថ្ងៃ

សេចក្តីសម្រេចលេខ 57-NQ/TW របស់ការិយាល័យនយោបាយស្តីពីការវាយទម្លុះទម្លាយអភិវឌ្ឍ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ច្នៃប្រតិដ្ឋ និងបរិវត្តកម្មឌីជីថលជាតិត្រូវបានស្ថាប័ន អង្គភាព មូលដ្ឋាន និង​កម្មាភិបាល បក្ខជនទាំងឡាយក្នុងខេត្ត ឡឹមដុង ផ្តោតសំខាន់អនុវត្ត អាស្រ័យដោយលក្ខណៈ "ជិតដិត" របស់​សេចក្តីសម្រេច ចំពោះការងារប្រចាំថ្ងៃ និងជ្រាបចូលទៅក្នុងការរស់នៅរបស់ប្រជាជន។

សេចក្តីសម្រេចលេខ 57-NQ/TW និងកសិកម្មបៃតងនៃការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ពីសសរស្តម្ភទាំងឡាយ

សេចក្តីសម្រេចលេខ 57-NQ/TW និងកសិកម្មបៃតងនៃការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ពីសសរស្តម្ភទាំងឡាយ

ផ្តើមពីគំរូកសិកម្មឆ្លាតវៃ ផលិតអង្ករមានគុណភាពខ្ពស់ កាត់បន្ថយការបំភាយឧស្ម័ន រហូតដល់ការអភិវឌ្ឍកសិកម្មដូងសរីរាង្គផ្សារភ្ជាប់ទៅនឹងសេដ្ឋកិច្ចរវិលជុំ អាចឃើញច្បាស់ថាកសិកម្មរបស់ខេត្ត វិញឡុង កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់មួយ។ នេះត្រូវបានចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់តំបន់ក្នុងការរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឆ្ពោះទៅរកទិសដៅបៃតង ទំនើប ហើយប្រកបដោយចីរភាព ស្របតាមស្មារតីនៃសេចក្តីសម្រេចលេខ 57-NQ/TW នៃគណៈកម្មាធិការមជ្ឈិមស្តីពីការលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ នវានុវត្តន៍វិធីសាស្រ្តសារគមនាគមន៍នៅតំបន់បងប្អូនជនជាតិភាគតិច

ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ នវានុវត្តន៍វិធីសាស្រ្តសារគមនាគមន៍នៅតំបន់បងប្អូនជនជាតិភាគតិច

ក្នុងបរិយាកាសរំភើបរីករាយមុនទិវាបុណ្យបុណ្យនៃមាតុភូមិឃុំ តឹន ខាយ (ខេត្ត ដុងណៃ) កំពុងក្លាយជាចំណុចភ្លឺស្វាងនៃនវានុវត្តន៍វិធីសាស្រ្តសារគមនាគមន៍អំពីការបោះឆ្នោត។ ក្រៅពីខិត្តប័ណ្ណឬក៏ឧបករណ៍បំពងសំឡេងផ្សព្វផ្សាយការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១ ឃុំ តឹនខាយ បានអនុវត្តបច្ចេកវិទ្យាឌីជីថលដើម្បីផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយដល់គ្រប់មជ្ឈដ្ឋាននៃប្រជាជន ជាពិសេសជនជាតិភាគតិច។

ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន៖ កី្តរំពឹងនឹងជ្រើសរើសបានតំណាងដែលយល់ដឹងជីវភាពបងប្អូនជនជាតិជ្រៅជ្រះ

ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន៖ កី្តរំពឹងនឹងជ្រើសរើសបានតំណាងដែលយល់ដឹងជីវភាពបងប្អូនជនជាតិជ្រៅជ្រះ

សំដៅការបោះឆ្នោតជ្រើសតាំងតំណាងសមាជិករដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១ បរិយាកាសដ៏អ៊ូអរ សោមនស្សរីករាយកំពុងរីកសាយភាយសព្វទីកន្លែងតាមតំបន់បងប្អូនជនជាតិភាគតិចនៅទីក្រុង កឹនធើ។

បងប្អូនជនជាតិនៅចុងប៉ូចភាគខាងជើងមាតុភូមិឆ្ពោះទៅទិវាបុណ្យជាតិ

បងប្អូនជនជាតិនៅចុងប៉ូចភាគខាងជើងមាតុភូមិឆ្ពោះទៅទិវាបុណ្យជាតិ

ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១ កាន់តែខិតជិតមកដល់។ សព្វថ្ងៃនេះ នៅក្នុងឃុំខ្ពង់រាប និងជាប់ព្រំដែននៃខេត្ត ទ្វៀនក្វាង ដូចជា លុងគូ ឡាវចាយ និង ដុងវ៉ាន់។ល។ បរិយាកាសរៀបចំសម្រាប់ព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះកំពុងដំណើរការដោយភាពបន្ទាន់ និងផុសផុល។ គណៈកម្មាធិការបក្ស អាជ្ញាធរ និងអង្គការសង្គម-នយោបាយកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងឃោសនា និងចលនា ដើម្បីធានាថាអ្នកបោះឆ្នោតម្នាក់ៗយល់ច្បាស់អំពីសារៈសំខាន់នៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ ដោយហេតុនេះលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោត ហើយបំពេញសិទ្ធិ និងកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ខ្លួន។

ឧបករណ៍បំពងសំឡេងពីរភាសារីកសាយភាយបរិយាកាសបោះឆ្នោតនៅតំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត អានយ៉ាង

ឧបករណ៍បំពងសំឡេងពីរភាសារីកសាយភាយបរិយាកាសបោះឆ្នោតនៅតំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត អានយ៉ាង

ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភានីតិកាល ១៦ និងជ្រើសរើសក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ មូលដ្ឋានជាច្រើននៅក្នុងតំបន់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងឃោសនាដោយប្រើទម្រង់រូបភាពពីរភាសាគឺ វៀតណាម-ខ្មែរ។ រួមចំណែកក្នុងការនាំយកព័ត៌មានអំពីព្រឹត្តិការណ៍បោះឆ្នោតដ៏សំខាន់ទៅកាន់គ្រប់ភូមិនិគម។

និទាឃរដូវមកជាមួយនឹង ជម្រកគុណស្រ័យទាំងឡាយដ៏កក់ក្តៅ បុណ្យចូលឆ្នាំមមី អដ្ឋស័ក ២០២៦

និទាឃរដូវមកជាមួយនឹង ជម្រកគុណស្រ័យទាំងឡាយដ៏កក់ក្តៅ បុណ្យចូលឆ្នាំមមី អដ្ឋស័ក ២០២៦

កំពុងចូលមកដល់ពាំនាំសេចក្តី រីករាយត្រេកអរជូនប្រជាជនរាប់ពាន់ក្រុមគ្រួសារបណ្តាខេត្តភូមិភាគ កណ្តាល និង តីង្វៀន។ "យុទ្ធនាការ ក្វាងទ្រុង" បានអនុវត្តយ៉ាងលឿន មិនត្រឹមតែជួយពួកគាត់តាំងទីលំនៅស្ថិរភាពប៉ុននោះទេ ថែមទាំងរីក សាយភាយតម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ស្មារតីចែករំលែករបស់ ប្រជាជាតិ វៀតណាម ផងដែរ។

ឆ្ពោះទៅទិវាបុណ្យនៃមាតុភូមិនៅឃុំតំបន់ភ្នំឆ្ងាយដាច់ស្រយាល

ឆ្ពោះទៅទិវាបុណ្យនៃមាតុភូមិនៅឃុំតំបន់ភ្នំឆ្ងាយដាច់ស្រយាល

ឃុំ ត្រាលិញ គឺជាឃុំតំបន់ភ្នំឆ្ងាយបំផុតនៅក្នុងទីក្រុង ដាណាំង មានចម្ងាយជាង ២០០ គីឡូម៉ែត្រភាគនិរតីនៃមជ្ឈមណ្ឌលទីក្រុង។ ទោះបីជាមានការលំបាកលំបិនជាច្រើន និង ក៏ការរៀបចំសម្រាប់ថ្ងៃបោះឆ្នោតត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ហើយយ៉ាងល្អិតល្អន់។ ប្រជាជនរាប់ពាន់នាក់នៅក្នុងឃុំកំពុងរង់ចាំដោយអន្ទះសារនូវថ្ងៃទៅបោះឆ្នោតជ្រើសរើសបេក្ខជនរដ្ឋសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។

ប៉ុសិ៍្តការពារព្រំដែន ហឿងឡឹប (ខេត្ត ក្វាងទ្រី) រៀបចំកម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" នៅឃុំ ហឿងឡឹប ដោយមានសកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើន។

មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនភ្លឺជានិច្ចនៅជាយដែនមាតុភូមិ

ឆ្លងតាមរយៈការបណ្តាទង្វើដ៏ជាក់ស្តែង ចាំបាច់ កងទ័ពការពារព្រំដែនបានក្លាយជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជាជននៅជាយដែនមាតុភូមិ។

តំណាង​ថ្នាក់ដឹកនាំគណៈកម្មាធិការ​បក្ស អាជ្ញាធរមូលដ្ឋាន អង្គភាព​សំណង់ គណៈកម្មការ ផ្នែកអង្គការមហាជន​ឃុំនិងបណ្តា​អង្គភាពប្រារព្ធពិធីកិច្ចបញ្ចុះគ្រឹះបើក​ការដ្ឋាន​សាងសង់សំណង់​គម្រោងតំបន់តាំងទីលំនៅឡើងវិញប្រមូលផ្តុំនៅ​ភូមិ​ ផា​មឹត (ឃុំ​ ញ៉ូនម៉ាយ ខេត្ត ងេអាន)។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ)

ខេត្ត ងេអាន៖ ប្រគល់ជូនដីតាំងទីលំនៅឡើងវិញជូនបណ្តាក្រុមគ្រួសារបងប្អូនជនជាតិ ម៉ុង សង់ផ្ទះមុនបុណ្យចូលឆ្នាំ

គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចនិងប្រជាជនមូលដ្ឋានភូមិ ផាមឹត កំពុងរួមដៃគ្នាឧបត្ថម្ភជួយមាមីងបងប្អូនឆាប់តាំងទីលំនៅស្ថិរភាព លេងកម្សាន្តនិទាឃរដូវសាទរទទួលបុណ្យចូលឆ្នាំប្រពៃណីហើយរក្សាលំនឹងជីវភាពរស់នៅបន្តិចម្តងៗ ក្រោយពីគ្រោះមហន្តរាយធម្មជាតិ។