ជាប្រទេសមានសណ្តាប់ធ្នាប់ល្អនិងមានបច្ចេកវិជ្ជាខ្ពស់ សិង្ហបូរី បានក្លាយជាកន្លែងសាកល្បងសម្រាប់យានយន្តបើកបរដោយខ្លួនឯង ដោយបានអភិវឌ្ឍបច្ចេកវិជ្ជាក្នុងស្រុកនិងអញ្ជើញក្រុមហ៊ុនបរទេសនានាមកសាកល្បងបច្ចេកវិជ្ជារបស់ពួកគេ។
 |
រថយន្តក្រុងបើកស្វ័យប្រវត្តិអាចកក់បានតាមរយៈ App នឹងសាកល្បងនៅសិង្ហបូរីឆាប់ៗ នេះ |
ក្រុមហ៊ុន ST Engineering នៅពីក្រោយការផលិតរថយន្តក្រុងខ្នាតតូចនេះ បានអោយដឹងថា ឡានក្រុងខ្នាតតូចគ្មានអ្នកបើកបរចំនួន ៤ គ្រឿងនឹងធ្វើដំណើរតាមបណ្តោយផ្លូវប្រវែង ៥,៧ គីឡូម៉ែត្រ នៅលើកោះរមណីយដ្ឋានសិនតូសា ចាប់ពីថ្ងៃទី ២៦ ខែ សីហា ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា សម្រាប់ការសាក ល្បងជាសាធារណៈ។
ភ្ញៀវអាចប្រើកម្មវិធីមួយនៅលើទូរស័ព្ទរបស់ពួកគេដើម្បីកក់រថយន្តក្រុងនេះ នឹងដឹកពួកគេទៅកាន់ទិសដៅបានជ្រើសរើសដូចជា៖ ក្លឹបវាយកូនហ្គោល ឆ្នេរខ្សាច់និងបន្ទាយទាហានប្រវត្តិសាស្ត្រ។
អ្នកមិនមានទូរស័ព្ទដៃ អាចកក់រថយន្តក្រុងពីបញ្ជរនៅតាមដងផ្លូវ ជាមួយសេវាកម្មឥតគិតថ្លៃដំណើរការរាល់ថ្ងៃធ្វើការរយៈពេល ៤ ម៉ោង។ រថយន្តក្រុងនេះនឹងមានអ្នកបើកបរម្នាក់ដើម្បីគ្រប់គ្រងបញ្ជាវាប្រសិនបើចាំបាច់៕
កែសម្រួលដោយ៖ សិរីសួស្តី (តាមរស្មីកម្ពុជា)