សង្កាត់ ហាទៀន (ខេត្ត អានយ៉ាង) មានខ្សែព្រំដែនដីគោកលាតសន្ធឹងជាង ១៤ គីឡូម៉ែត្រ ជាប់នឹងឃុំចំនួនបីនៃស្រុក កំពង់ត្រាច ខេត្ត កំពត (ប្រទេស កម្ពុជា)។ នៅទល់មុខតំបន់ព្រំដែនមានកាស៊ីណូជាច្រើនកំពុងធ្វើសកម្មភាព ទាក់ទាញមនុស្សមួយចំនួនធំឆ្លងកាត់ព្រំដែន បង្កហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គម។ ហេតុដូច្នេះ នគរបាលសង្កាត់ ហាទៀន បានសេនាធិការគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានបង្កើត "កងសេនាជនចល័តឃោសនា បង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គមតាមបណ្តោយព្រំដែន" រួមចំណែកការធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន កសាងគោលជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំផ្តើមពីមូលដ្ឋាន៕