ជាង ១៥ ឆ្នាំកន្លងទៅ នៅតំបន់ព្រំដែនស្រុក ប៊ូយ៉ាម៉ឹប (ខេត្ត ប៊ិញភឿក) អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៧៧៨ (អង្គភាពទ័ពលេខ ៧៧៨) នៃយោធភូមិ ភាគលេខ ៧ បានក្លាយជាកងកម្លាំងឈានមុខក្នុងការងារប្រជាចលនាពង្រឹងយ៉ាងរឹងមាំ "ខ្សែការពារដោយទឹកកចិត្តប្រជាជន" រក្សាបានល្អនូវស្ថិរភាពសន្តិសុខ នយោបាយរបស់មូលដ្ឋាននៅកន្លែងបោះទ័ព។
កម្មាភិបាលអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៧៧៨ និងលោក ឌៀវដែ (កណ្ដាល) ជាលេខានៃសាខាបក្សភូមិ ហាយកាន់ អញ្ជើញមកសួរសុខទុក្ខមាមីងបងប្អូនរស់នៅអនុតំបន់លេខ ១១៩ ផ្ដើមពីតំបន់ដីរហោស្ថាន ស្ងួតហែងក្រៀមក្រោះ អង្គភាពទ័ព ៧៧៨ រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បណ្ដាក្រុមហ៊ុន អង្គភាព សហគ្រាស សប្បុរសជនចាត់តាំងការរួមវិភាគទាន ឧបត្ថម្ភកសាងអោយទៅជាតំបន់ប្រជុំជនមួយ ត្រូវបានលើកគម្រោងប្លង់មេយ៉ាងល្អិតល្អន់ដោយមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបញ្ជូនបណ្ដាក្រុមគ្រួសារជនជាតិ ស្ទៀង ធ្លាប់មានទម្លាប់រស់នៅ បង្កបង្កើនផលតាមបែបពនេចរឱ្យមកតាំងទីលំនៅដោយស្ថិរភាព។
កងកម្លាំងប្រដាប់អាវុធនិងអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៧៧៨ រួមជាមួយប្រជាជនភូមិ ហាយកាន់ អនុតំបន់លេខ ១១៩ ឃុំ ភូងៀ ស្រុក ប៊ូយ៉ាម៉ឹប "រួមកម្លាំង" ធ្វើផ្លូវជនបទថ្មី
ជាមួយនឹងក្ដីអំណត់ព្យាយាម ការខំប្រឹងប្រែង របស់បណ្ដាយុទ្ធជនអង្គភាពទ័ព លេខ ៧៧៨ បច្ចុប្បន្ន ទីប្រជុំជននេះបានក្លាយជាកន្លែង "រស់នៅប្រកបអាជីពដោយសុខដុម" របស់ប្រជាជនចំនួន ១៣០ គ្រួសារដែលត្រូវបានហៅដោយ ស្និទ្ធស្នាលថាអនុតំបន់លេខ ១១៩ ស្ថិតក្នុងភូមិ ហាយកាន់ ឃុំ ភូងៀ ស្រុក ប៊ូយ៉ាម៉ឹប។
ផ្ទះដ៏រឹងមាំទាំងនេះត្រូវបានអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៧៧៨ ចលនាប្រមូលថវិកាសាងសង់ដើម្បីជូនដល់មាមីងបងប្អូនជនជាតិ ស្ទៀង នៅអនុតំបន់លេខ ១១៩
ពីរាល់ទង្វើដ៏ជាក់ស្តែង កម្មាភិបាល យុទ្ធជនអង្គភាពទ័ពលេខ ៧៧៨ បានរួមចំណែកធ្វើឱ្យរូបភាព "កងទ័ពលោកអ៊ំ ហូ" កាន់តែភ្លឺថ្លាក្នុងសន្តាន ចិត្តប្រជាជន ស័ក្តិសមនឹងប្រពៃណី "ផ្សារភ្ជាប់នឹងប្រជាជន ច្បាមជាប់មូលដ្ឋាន ពុះពាររាល់ក្ដីលំបាក សាមគ្គីប្ដេជ្ញាឈ្នះ"៕
យឿងជីទឿង - អាញ់ទន់ - យឿងជីទឿង