ខេត្ត អានយ៉ាង មានខ្សែបន្ទាត់ព្រំដែនជិត ១០០ គីឡូម៉ែត្រជាប់នឹងប្រទេសជាមិត្ត កម្ពុជា មានច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនជាតិចំនួន ២ និងផ្លូវលំ ច្រកបើកដោយប្រជាជនជាច្រើនបានជាហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ពីប្រជាជនចេញ ចូលតាមព្រំដែនខុសច្បាប់មានយ៉ាងខ្ពស់។ ដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ប្រកបដោយប្រសិទ្ធភាព បណ្ដាកងកម្លាំងសមត្ថកិច្ច កងទ័ពការពារព្រំដែនខេត្ត អានយ៉ាង បានបង្កើនការយាមល្បាត ដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវលំ ច្រកបើកនីមួយៗ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់មិនអោយជំងឺឆ្លងរាលដាលចូលមកក្នុងស្រុក។



យោងតាមលោកវរសេនីយ៍ឯក ត្រឹនក្វឹកខាញ់ - មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត អានយ៉ាង បានអោយដឹងថា៖ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត អានយ៉ាង បានដាក់ពង្រាយកងកម្លាំងត្រួតពិនិត្យចំនួន ៧៤ ក្រុមនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន រាំងស្កាត់គ្រប់ផ្លូវលំ ច្រកបើកទាំងអស់ដើម្បីទប់ស្កាត់ស្ថានភាពនៃការចេញ ចូលខុសច្បាប់តាមព្រំដែន។ ក្នុងអំឡុងពេលជាច្រើនខែកន្លងទៅ នៅគ្រប់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនខេត្ត អានយ៉ាង សុទ្ធតែត្រដាងខ្លួនយាមល្បាតពេញពីទំហឹងដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ - ១៩ ហើយក៏ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធផងដែរ បង្កើតជារង្វង់មូលជាប់ៗ គ្នា ធ្វើអោយតំបន់ជួរមុខនាប៉ែកនិរតីនៃមាតុភូមិកាន់តែរឹងមាំថែមទៀត៕