ជាច្រើនខែកន្លងមកនេះ ខេត្ត និញធន់ គ្មានដល់ទៅមួយដំណក់ទឹកភ្លៀង មានតែថ្ងៃក្ដៅនិងការហួតហែងកាន់តែរាលដាលទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។


ដីកសិកម្មរាប់រយហិកតាប្រេះបែកក្រហែងត្រូវបញ្ឈប់ការបង្កបង្កើនផល សត្វស្រុក ដើមឈើត្រូវខ្វះទឹក អាងស្តុកទឹកទាំងឡាយក៏រីងខះបន្តិចម្ដងៗ ហើយកំពុងតែទប់ទល់ពីមួយថ្ងៃទៅមួយថ្ងៃ បានត្រឹមតែផ្តល់អាទិភាពទឹកប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនជនជាតិ ទឹកសម្រាប់អោយហ្វូងសត្វស្រុកផឹកប៉ុណ្ណោះ។


អណ្តូងជីកទាំងអស់ក៏មិនអាចមានទឹកគ្រប់គ្រាន់ស្រោចស្រង់ដល់វាលស្រែចម្ការដំណាំដែលកំពុងក្រៀមស្វិតរាប់រយកន្លែង។ ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅ "ខ្ទះភ្លើង" នេះកំពុងជួបប្រទះនឹងក្ដីលំបាករាប់ម៉ឺនជំពូក៕