គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ទើបបានប្រកាសផ្សព្វផ្សាយអនុវត្តកម្មវិធីផ្លាស់ប្តូរប្រព័ន្ធឌីជីថលជាមួយគោលដៅដល់ឆ្នាំ ២០៣០ ទីក្រុងនឹងក្លាយទៅជាទីក្រុងឆ្លាតវៃដោយមានការផ្លាស់ប្តូរជាមូលដ្ឋាននិងគ្រប់ជ្រុងជ្រោយលើសកម្មភាពរបស់ក្បាលម៉ាស៊ីន រដ្ឋអំណាចដែលដំណើរការតាមប្រព័ន្ធឌីជីថលរបស់សហគ្រាសឌីជីថលទាំងឡាយនិងភាពរុងរឿង ស៊ីវិល័យនៃសង្គមឌីជីថលមួយ។


កម្មវិធីផ្លាស់ប្តូរងាកទៅប្រើប្រព័ន្ធឌីជីថលរបស់ទីក្រុង ហូជីមិញ ដាក់ចេញគោលដៅមូលដ្ឋានមួយចំនួនដល់ឆ្នាំ ២០២៥ ដូចជា៖ សម្រេច ១០០% សេវាកម្មសាធារណៈតាមអនឡាញកម្រិត ៣ និង ៤ ត្រូវបានគួបបញ្ចូលក្នុងច្រកទ្វារសេវាកម្មសាធារណៈជាតិ សម្រេច ៦០% នៃប្រព័ន្ធព័ត៌មានរបស់បណ្ដាមន្ទីរ ផ្នែក ខណ្ឌ ស្រុកត្រូវបានតភ្ជាប់ អន្តរកម្មឆ្លងតាមរយៈមូលដ្ឋានគ្រឹះនៃការគួបបញ្ចូល ចែករំលែកទិន្នន័យសកលកម្មសេវាកម្ម បណ្តាញចល័ត 4G/5G និងទូរស័ព្ទចល័តវៃឆ្លាត...។


ដើម្បីសម្រេចគោលដៅដូចបានលើកឡើងនោះ ទីក្រុង ហូជីមិញ នឹងដាក់ដំណើរការដោយព្រមៗ គ្នានូវដំណោះស្រាយផ្សេងៗ ក្នុងគោលបំណងផ្លាស់ប្តូរថ្មីការគិតនិងឯកភាពលើការយល់ឃើញអំពីការផ្លាស់ប្ដូរងាកមកប្រើប្រព័ន្ធ ឌីជីថលចំពោះកម្មាភិបាល មន្ត្រីរដ្ឋការសាធារណៈ មន្ត្រីរដ្ឋការស៊ីវិល ប្រជាជននិងសហគ្រាសអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ - បច្ចេកវិទ្យាព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ អភិវឌ្ឍមូលដ្ឋានគ្រឹះប្រព័ន្ធ ឌីជីថល រួមទាំងមូលដ្ឋានគ្រឹះផ្សេងៗ សម្រាប់ការរួមបញ្ចូលនិងចែករំលែកទិន្នន័យ បញ្ញាសិប្បនិមិត្ត ការតភ្ជាប់សេវាកម្មតាមប្រព័ន្ធឌីជីថល...៕
អត្ថបទនិងរូបថត៖ ទៀនលឹក - ភុកថាញ់