មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀត ណាម ប្រព្រឹត្តឡើងពីថ្ងៃទី ២៥ ខែ មករា ដល់ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅរដ្ឋធានី ហាណូយ ក្រោមពាក្យស្លោក៖ "សាមគ្គី - ប្រជាធិបតេយ្យ - ក្រឹត្យវិន័យ - ច្នៃប្រតិដ្ឋ - អភិវឌ្ឍ"។ អញ្ជើញចូលរួមមហាសន្និបាតមានប្រតិភូពេញសិទិ្ធចំនួន ១.៥៨៧ រូបចំណុះអង្គភាពចំនួន ៦៧ ដែលតំណាងឲ្យ បក្ខជនជិត ៥,២ លាននាក់ក្នុងទូទាំងប្រទេស។ ក្នុងនោះ មានប្រតិភូជាជនជាតិភាគតិចចំនួន ១៧៥ រូប ស្មើនឹងអត្រាចំនួន ១១,០៣%៕







ទីភ្នាក់ងារព័ត៌មានវៀតណាម