មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៥ ខែ មករា ដល់ថ្ងៃ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅរដ្ឋធានី ហាណូយ គឺជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់របស់បក្សទាំងមូល កងទ័ពទាំងមូល ប្រជាជនទាំងមូល គឺជាកំណត់ត្រាដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍនបស់បក្សនិងប្រទេសជាតិ។






ខ្លឹមសារ របៀបវារៈនៃមហាសន្និបាតផ្តោតសំខាន់ទៅលើការពិនិត្យមើលការងារអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ របស់បក្សដោយភ្ជាប់ជាមួយនឹងការវាយតម្លៃអំពីដំណើរការ ៣៥ ឆ្នាំនៃកិច្ចការផ្លាស់ប្តូរថ្មី ៣០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយឆ្នាំ ១៩៩១ អំឡុងពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយ (បំពេញបន្ថែមនិងអភិវឌ្ឍនៅឆ្នាំ ២០១១) យុទ្ធសាស្ត្រអភិវឌ្ឍន័សេដ្ឋកិច្ច - សង្គមក្នុងរយៈពេល ១០ ឆ្នាំចាប់ពីឆ្នាំ ២០១១ - ២០២០ ហើយកំណត់គោលដៅ ទិសដៅភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច - សង្គមសម្រាប់រយៈពេល ៥ ឆ្នាំ (ចាប់ពីឆ្នាំ ២០២១ ដល់ ២០២៥) កំណត់គោលដៅ ទិសដៅដល់ឆ្នាំ ២០៣០ និង ចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៤៥ ពិនិត្យមើលឡើងវិញការងារកសាងបក្សនិងការដឹកនាំរបស់គណៈកម្មាធិ ការ មជ្ឈិមបក្សអាណត្តិទី ១២ កំណត់ទិសដៅភារកិច្ចការកសាងបក្សក្នុងអាណត្តិថ្មី វាយតំលៃអំពីការអនុវត្តលក្ខន្តិកៈរបស់បក្សអាណត្តិទី ១២ បោះឆ្នោតជ្រើសតាងគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី ១៣៕
ទីភ្នាក់ងារព័ត៌មានវៀតណាម