ចំពោះបងប្អូនបណ្តាជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន និយាយរួម បងប្អូនជនជាតិ អេដេ និយាយដោយឡែក ដើម នេវ ជានិមិត្តរូបខាងព្រលឹងវិញ្ញាណ ដើមនៃចក្រវាលប៉ូលតំណភ្ជាប់ទំនាក់ទំនងរវាងដីនិងមេឃគឺជាវត្ថុដែលមិនអាចខ្វះបាននៅក្នុងពិធីកិច្ចផ្សេងៗ ពិធីបុណ្យប្រពៃណី។

ហេតុដូច្នេះហើយ ពិធីសែនដើម នេវ សុំសេចក្ដីសុខតែងតែត្រូវបានបងប្អូនជនជាតិ អេដេ គោរព ថែរក្សានិងផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។
ត្រៀមរៀបចំសម្រាប់ពិធីនេះ ដើម នេវ ត្រូវបានគេដាក់នៅចំកណ្តាលទីវាលទំនេរនៅ មុខផ្ទះ រ៉ុង ដោយមានរៀបតង្វាយរួមមាន៖ ជ្រូកមួយ ជំហៀង មាន់ ១ ក្បាល បាយ ៣ ចាន ម្ហូបជាសាច់ ៣ មុខ ស្រាអេក ៣ ពាង។

បន្ទាប់ពីសូរសម្លេងឃ្មោះស្វាគមន៍ទទួលភ្ញៀវបន្លឺឡើង ពិធីត្រូវបានចាប់ផ្តើមដោយពិធីកិច្ច “សែនសុំសុខភាពល្អ” ក្នុងគោលបំណងបួងសួងសុំអោយមានសុខភាពនិងសំណាងល្អដល់ម្ចាស់ផ្ទះ មនុស្សម្នា គ្រប់ៗ រូបក្នុងក្រុមគ្រួសារនិងវង្សត្រកូល។
បន្ទាប់មកគឺពិធីបួងសួងសុំសេចក្តីសុខ ដល់ម្ចាស់ផ្ទះជាមួយនឹងពិធីកិច្ច បំពាក់កង ដៃនិងខ្សែអង្កាំ បន្ទាប់មកទៀតគឺពិធីកិច្ចបំពាក់កងដៃសម្រាប់អ្នកក្នុងវង្ស ត្រកូល។
ចុងបញ្ចប់នៃពិធី ម្ចាស់ផ្ទះអញ្ជើញអ្នកមានប្រជាប្រិយភាពក្នុងវង្សត្រកូលញាតិសន្តាននិងអ្នកដែលអញ្ជើញចូលរួមពិសាបាយនិងស្រា រួមគ្នា ជូនពរម្ចាស់ផ្ទះនិងក្រុមគ្រួសារមានសុខភាពល្អនិងសុភមង្គល។

ពិធីសែនដើម នេវ សុំសេចក្តីសុខជាទំនៀមទម្លាប់ដ៏ល្អឯកមួយរបស់បងប្អូនជន ជាតិ អេដេ បង្ហាញពីសាមគ្គីភាពសហគមន៍ក៏ដូចជាក្ដីប្រាថ្នាអំពីភាពកក់ក្ដៅសម្បូរសប្បាយ ល្អប្រពៃទាំងឡាយនឹងមកកាន់ជាមួយអ្នកភូមិ...៕
អត្ថបទនិងរូបថត៖ ហ្វាងហាយ
បញ្ចូលអត្ថបទដោយ៖ ជ័យពិសិដ្ឋ