តាំងពីដើមរដូវប្រាំងរហូតមកទល់ពេលនេះ មានករណីបាត់បង់ជីវិតដោយសារការលង់ទឹកជាច្រើនបានកើតឡើងជាបន្តបន្ទាប់ បន្សល់ទុកនូវផលវិបាកដ៏ឈឺចាប់ឲ្យគ្រួសារនិងសង្គម។ ករណីទាំងនេះស្ទើរតែទាំងអស់សុទ្ធតែស្ថិតក្នុងវ័យអាយុបឋមសិក្សានិងអនុវិទ្យាល័យ។

នៅម៉ោងប្រហែលជា ១ និង ៣០ នាទីថ្ងៃទី ២៣ ខែ មេសា កន្លងទៅមានសិស្សសាលាមួយក្រុមបានបបួលគ្នាទៅហែលទឹកសមុទ្រនៅភូមិ ថាញ់ស៊ន់ ឃុំ ហ្វាំងហាយ ស្រុក ហ្វាំងហ្វា (ខេត្ត ថាញ់ហ្វា) ជាអកុសលកុមារ ៤ នាក់ត្រូវទឹកកួចរសាត់ទៅហើយស្លាប់បាត់បង់ជីវិត។

កាលពីថ្ងៃទី ១០ ខែ មេសា មុននោះ បងប្អូនស្រីពីរនាក់គឺ L.Th.Nh និង Ng.H.Nh នៅភូមិ ដុងសឺន ទីក្រុង ដុងហើយ (ខេត្ត ក្វាងប៊ិញ) ទៅចាប់ខ្យងជាមួយគ្នានៅវាលស្រែក្បែរផ្ទះ ហើយរអិលដួលធ្លាក់ចូលទៅក្នុងស្រះទឹក។ ដល់ពេលប្រជាជនប្រទះឃើញគឺប្អូនស្រីទាំងពីរបានស្លាប់បាត់បង់ជីវិតទៅហើយ…។

ចំពោះហេតុការដ៏សោកសង្រេងទាំងនោះ ចាំបាច់ណាស់ត្រូវមានការរួម ដៃគ្នាពីសំណាក់ក្រុមគ្រួសារ សាលារៀននិងសង្គមទាំងមូលក្នុងការផ្សព្វ ផ្សាយឃោសនា ក្រើនរំឭកកូនក្មួយឲ្យមានការយល់ដឹងក្នុងការបង្ការ ទប់ស្កាត់គ្រោះលង់ទឹក បង្កលក្ខណៈងាយស្រួលឱ្យប្អូនៗ បានរៀនហែលទឹក ហ្វឹក ហាត់បំណិនសង្គ្រោះបន្ទាន់នៅពេលលង់ទឹកព្រមទាំងបង្កើនការពិនិត្យស្រាវជ្រាវទីកន្លែងទាំងឡាយដែលមានហានិភ័យអសុវត្ថិភាព ហើយដាក់ផ្លាកសញ្ញាព្រមានអំពីគ្រោះលង់ទឹក៕
អត្ថបទ៖ ជីកឿង រូបថត៖ ទ្រិញយុយហ៊ឹង - យឺទាន់ - កុងធឺ
បញ្ចូលទិន្នន៍យដោយ៖ អៀនថាញ់