រកស៊ីចិញ្ចឹមជីវិតលើវាលលិចទឹកជំនន់នៅព្រំដែន ភាគនិរតី

ទឹកជំនន់ឆ្នាំនេះមកដល់ឆាប់និងខ្ពស់ជាងរាល់ឆ្នាំបានជាប្រជាជននៅតាមឃុំព្រំដែននៅខ្សែទឹកខាងលើទន្លេ គឺវឡុង នៃខេត្ត អានយ៉ាង មិនត្រឹមតែត្រេកអរព្រោះតែវាលស្រែមានដីកករល្បាប់ប៉ុននោះទេ ថែមទាំងជួយកែលម្អជីវភាពរស់នៅពេលទំនេរពីការងារស្រែចម្ការពីរបរនេសាទជលផលរដូវទឹកជំនន់។ មិនមាត់មិនករកស៊ីចិញ្ចឹមជីវិតនៅកណ្តាលសមុទ្រទឹកដ៏ធំល្វឹងល្វើយ មាមីងបងប្អូននៅទីនេះគ្រាន់តែសង្ឃឹមថារដូវទឹកជំនន់នឹង "ស្ងប់ស្ងាត់" ដោយមានបង្គាត្រីពេញឃ្លុប។

រសាត់អណ្តែតតាមទឹកជំនោរសសំពោង

នៅអំឡុងថ្ងៃដើមខែ វិច្ឆិកា ពេលដែលកម្រិតទឹកជំនន់នៅខ្សែទឹកខាងលើទន្លេ គឺវឡុង បានឡើងដល់កម្រិតកំពូល ហើយចាប់ផ្តើមស្រកចុះយឺតៗ យើងខ្ញុំបានមានវត្តមាននៅវាលស្រែនៅខាងក្រៅទំនប់ព័ទ្ធស្ថិតក្នុងភូមិ ៥ ឃុំ វិញសឿង (ខេត្ត អានយ៉ាង) ជាប់ព្រំដែន កម្ពុជា ដើម្បីសម្របខ្លួនចូលក្នុងចង្វាក់រកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជននៅទីនេះ។ ពេលព្រលឹមស្រាងៗ នៅពេលដែលមុខមាត់មនុស្សមើលមិនទាន់ច្បាស់ មាមីងបងប្អូនបានប្រញាប់ប្រញាល់ចេញទៅវាលរាយមង ចងរនង។

muu-sinh-mua-lu-6.jpg
ប្រជាជន​កំពុង​ដាក់​ឈ្នក​នេសាទ​ធំៗ​នៅ​ក្នុង​វាលស្រែ​រដូវ​ទឹកជំនន់​ក្បែរ​ព្រែកជីក ​ថាឡា (សង្កាត់ ​វិញ​តេ ខេត្ត​ អាន​យ៉ាង) ដើម្បី​នេសាទ​ត្រី និង​បង្គា​ក្នុង​រដូវ​ទឹកជំនន់។

កណ្តាលទិសទាំងបួនល្ហល្ហេវសសំពោង នៅមានតែឮទ្រហឹងដោយសំឡេងម៉ាស៊ីនរត់តេះតះពីទូកស្មាច់ (ទូកម៉ាស៊ីនធ្វើដោយទូកជ័រ composite) របស់បងប្រុស ឡេ វ៉ាន់ថាយ (អាយុ ៤២ ឆ្នាំ រស់នៅភូមិ ៥ ឃុំ វិញសឿង ខេត្ត អានយ៉ាង) បើកជ្រែកទឹករត់លើវាលលិចទឹក។ ជាង ២០ ឆ្នាំផ្សារភ្ជាប់ជាមួយនឹងរបរចងរនង និងរាយមងរដូវទឹកឡើង។ ជីវិតបងប្រុសប្រៀបដូចជាទឹកជំនោរ ពេលខ្លះពេញ ពេលខ្លះស្រក។

បងប្រុស ថៃ បាននិយាយថា កាលពីប៉ុន្មានឆ្នាំមុនទឹកជំនន់តូច ត្រីបង្គាតិចតួចណាស់បានជាបងប្រុសឡើងទៅទីក្រុង ហូ ជីមិញ ធ្វើកូនជាងកំបោរ ប៉ុន្តែបន្ទាប់មកជំងឺរាតត្បាតកូវីដ-១៩ មកដល់ភ្លាម បងប្រុសសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតមកធ្វើអារបរ “មេខលា” វិញទៀត។ ទោះបីជានឿយហត់ក៏ដោយ ប៉ុន្តែបាននៅជិតផ្ទះដើម្បីមើលថែកូនៗ និងឪពុកម្តាយវ័យចំណាស់។

បងប្រុស ថៃ និយាយអស់ពីដួងចិត្ត​ថា “ផ្ទះមិនមានស្រែ​ទេ ​ត្រូវទៅ​ធ្វើការស៊ី​ឈ្នួល នរណាហៅធ្វើ​អ្វី​ធ្វើនុង។ បានជា​ខំ​ឆ្លៀត​ឱកាស​ប៉ុន្មានខែទឹកឡើងដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម”។

យោងតាមបងប្រុស ថៃ របរនេសាទជលផលក្នុងរដូវទឹកឡើងវាពិបាកជាទីបំផុត ឥឡូវនេះបានច្រើន ស្អែកបានតិចគឺជារឿងធម្មតា។ ប៉ុន្តែពិបាកបំផុតគឺអំឡុងយប់ដែលមានភ្លៀងធំ ខ្យល់បក់ខ្លាំង។ ម្នាក់ឯងនៅកណ្តាលវាលស្ងាត់ជាមួយទូកតូចអណ្តែតតែលតោលដូចជាការ “ផ្សងព្រេង” ជាមួយធម្មជាតិ។

បងប្រុស ថៃ បានឲ្យដឹងថា ឆ្នាំនេះទឹកជំនន់មកដល់ឆាប់និងខ្ពស់ជាងរាល់ឆ្នាំ ក៏ប៉ុន្តែត្រី បង្គាមិននៅមានច្រើនដូចពីដើមទេ។ ដោយមានមងចំនួន ៣០ ដៃដែលមានប្រវែងជិត ១,២ គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ចាប់ផ្តើមរាយមងពីពេលម៉ោង ២ ទៀបភ្លឺរហូតដល់ជិតថ្ងៃត្រង់ ក៏ចាប់បានត្រីគ្រប់ប្រភេទតែប្រមាណជា ១០ គីឡូក្រាមប៉ុននោះ (ត្រីឆ្លូញ ត្រីលេញ ត្រីទីឡាព្យា ត្រីឆ្ពិន ។ល។) ប្រាក់ចំណូលប្រហែល ៣០០ - ៤០០ ពាន់ដុងក្នុងមួយថ្ងៃ ផាត់ថ្លៃចំណាយគឺគ្រាន់តែគ្រប់ហូបឲ្យផុតមួយថ្ងៃៗ។

ពី ​វិញ​សឿង ឆ្លងកាត់​ទន្លេ​ ហូវ រត់​ប្រហែល​ដប់​គីឡូម៉ែត្រ​បណ្តោយតាម​ដង​ទន្លេ​ ភូហូយ គឺ​ទៅ​ដល់​វាលស្រែ​​ឃុំ​អានភូ ខេត្ត​ អានយ៉ាង។ ​ទឹកជំនន់​មក​ដល់ ទឹក​ហូរ​លិចពេញ​វាលស្រែ លុប​ព្រំដែន​រវាង​ភ្លឺស្រែ​និងផ្ទៃស្រែនៅតែភ្លឹមៗ។

ទើបតែឆ្លងផុតកន្លែងរបត់ផ្សារ វិញហូយដុង (ឃុំ អានភូ ខេត្ត អានយ៉ាង) បន្តិច យើងខ្ញុំជួបប្ដីប្រពន្ធលោក ង្វៀនវ៉ាន់តាយ (អាយុ ៦០ ឆ្នាំ រស់នៅភូមិ វិញហូយ ឃុំ អានភូ ខេត្ត អានយ៉ាង) ទើបតែចេញទៅវាលលើករបាំងស្បៃមុងចំនួន ៣០ ក្នុងពេលយប់ត្រឡប់មកវិញ។ មានបទពិសោធន៍ដាក់ស្បៃមុង (ជាង ២០ ឆ្នាំក្នុងការដាក់សំណាញ់ (នេសាទុបករណ៍មួយប្រភេទធ្វើពីឫស្សី ពកនិងស្បៃមុងប្រើដើម្បីចាប់ត្រីនៅក្នុងវាលលិចទឹកជំនន់)។ ចូលដល់រដូវទឹកឡើង ជារៀងរាល់ថ្ងៃប្ដីប្រពន្ធលោក តាយ ស្ទើរតែរលឹកដាច់យប់នៅវាលចាក់របាំងស្បៃមុងរហូតដល់ភ្លឺស្រាងៗ ប្រមូលផលរួច លោក តាយ ដឹកត្រីចេញទៅលក់ឲ្យឈ្មួញ។

យោងតាមលោក តាយ មុនពេលទឹកជំនន់មកដល់ មាមីងបងប្អូនដាក់របាំងស្បៃមុងបានបោះគ្រឹះ (បោះបង្គោលចុះក្នុងទឹកដើម្បីធ្វើកន្លែងចងលំនឹងឬពង្រឹងរបាំងស្បៃមុង) ព័ទ្ធស្បៃមុងនៅក្នុងស្រែដើម្បីចាប់ត្រីក្នុងរដូវទឹកឡើង។

អង្គុយលើទូកបែងចែកប្រភេទត្រី លោកស្រី ឡេ ធីថ្វ (ប្រពន្ធលោក តាយ) ចែករំលែក ត្រីចាក់ពីរបាំងស្បៃមុងឡើងត្រូវបែងចែកប្រភេទទើបមានប្រាក់ចំណេញ បើមិនដូច្នោះទេទុកទាំងមូលគឺគេទិញច្រឡំច្រឡូកធ្វើជាត្រីនុយ តម្លៃចាប់ពី ៣.០០០ ដល់ ៥.០០០ ដុងក្នុងមួយគីឡូក្រាម។

“អាស្រ័យលើទឹកជំនោរដែលត្រីបង្គានឹងមានច្រើនឬតិច។ មួយថ្ងៃៗ ប្រសិនបើស៊ូទ្រាំលំបាកក៏អាចរកបានពីរបីរយពាន់ដុង ថ្ងៃណាត្រូវប៉ាន់បានទាំងលានដុង” - លោកស្រី រាយរាប់ដូច្នេះ។

muu-sinh-mua-lu-4.jpg
ប្រជាជន​កំពុង​រាយ​សំណាញ់​លើ​វាលស្រែទឹកជន់​នៅ​ឃុំ ​វិញ​ស៊ឿង ខេត្ត ​អាន​យ៉ាង។

ស្ថិតនៅមិនឆ្ងាយពីទីនោះ លោក ង្វៀន វ៉ាន់តាម ជាកសិករវ័យចំណាស់អាយុប្រហែល ៨០ ឆ្នាំ (ក៏រស់នៅឃុំ អានភូ ដែរ) ដោយមានសក់សសំពោងកំពុងទាញមងដោយស្ងៀមស្ងាត់តែម្នាក់ឯង។ ពេញមួយមួយជីវិតរស់នៅជាមួយរដូវទឹកឡើង លោក តាម អាចមើលពណ៌ទឹកនៅលើវាលគឺដឹងត្រីច្រើនឬតិច ហើយយល់តាំងពីគន្លងហែលនីមួយៗ របស់ត្រី។ ក៏ប៉ុន្តែ ឆ្នាំនេះទឹកមានសភាពខុសធម្មតា ទឹកជំនន់មកច្រើនប៉ុន្តែត្រី បង្គាតិចទៅវិញ។

“ទឹកធំល្ហល្ហេវប៉ុន្តែគ្មានត្រី។ ពេញមួយព្រឹក រាយមងរាប់សិបដៃហើយជាប់ត្រីមិនទាន់បាន ២ គីឡូក្រាម។ ឥឡូវ ការចាប់ត្រីបានពីរបីគីឡូក្រាមក៏ពិបាកណាស់ដែរ” លោក តា និយាយដោយធុញទ្រាន់។

ក្រោយពីកន្លះថ្ងៃរាយមងនៅលើវាលទឹកជំនន់ លោក តាម បានបង្វែរទូកម៉ាស៊ីនត្រឡប់មកកំពង់ទឹកដ៏ជិតដិតនៅផ្សារ វិញហូយដុង រង់ចាំឈ្មួញថ្លឹងត្រី។ រលះរលាំងជូតតំណក់ញើសទាំងឡាយនៅលើផែនមុខឆេះខ្មៅដោយកម្ដៅថ្ងៃនិងខ្យល់ លោក តាម មិនមាត់មិនកអុជបារីមួយដើមបឺតយ៉ាងជ្រៅហើយនិយាយមកកាន់ខាងយើងខ្ញុំថា៖ “ប៉ុន្មានថ្ងៃនេះទឹកតូច ត្រីតិច សង្ឃឹមថា ទឹកជំនោរក្រោយ ប្រហែលពីរសប្តាហ៍ទៀត ទឹកកន្រ្កាក់ខ្លាំង ត្រីនឹងមកកាន់តែច្រើន”។

ផ្សារជនបទដ៏មមាញឹក

ពេលព្រឹកព្រលឹម យើងខ្ញុំបានឈាងចូលផ្សារព្រំដែន វិញហយដុង (ឃុំ អានភូ ខេត្ត អានយ៉ាង) ដើម្បីទទួលអារម្មណ៍បរិយាកាសអ៊ូអរនៃផ្សារដ៏សាមញ្ញរដូវទឹកជំនន់។ នៅទីនេះ ត្រីលេញស្រស់ៗគឺជាផលិតផលសំខាន់ ត្រូវបាននេសាទករចាប់បន្ទាប់ពីដាក់ឈ្នក លប លាន់ ពេញមួយយប់នៅលើវាលទឹកជន់...

បង្ហាញត្រីលេញស្រស់ៗកំពុងលោតរបស់អ្នកស្រី ង្វៀន ធីធូ (រស់នៅភូមិ វិញហូយ ឃុំ អានភូ ខេត្ត អានយ៉ាង) និយាយដោយរាក់ទាក់ថា "ទិញត្រីលេញមកខប្រៃ ខម៉ាំបងអើយ។ ត្រីនេះឆ្ងាញ់ណាស់។ អាំងជ្រលក់ទឹកត្រីអម្ពិល ឬខជាមួយអំពៅក៏ឆ្ងាញ់ដែរ"។

muu-sinh-mua-lu-1.jpg
ទិដ្ឋភាព​នៃ​ការទិញ​លក់​ត្រី​ក្នុង​រដូវ​ទឹកជំនន់​នៅ "​ផ្សារ​ខ្មោច" ​ថាឡា ក្នុង​សង្កាត់ ​វិញ​ទេ ខេត្ត ​អានយ៉ាង។

ឃើញបុរសៗទៅផ្សារ អ្នកស្រី ធូ ក៏បានណែនាំពួកគាត់អំពីរបៀបធ្វើម្ហូបពីត្រីលេញជាដើម។ អ្នកភាគនិរតីគឺដូច្នេះឯង ពួកគាត់មានចិត្តរីករាយ និងរាក់ទាក់ណាស់។

​យោងតាមអ្នកស្រី ធូ មានត្រីច្រើនណាស់នៅដើមរដូវទឹកជំនន់ ប៉ុន្តែនៅពេលទឹកជំនន់ឡើងខ្ពស់ មានត្រីតិចតួចណាស់ ព្រោះត្រីផ្លាស់ទីឆ្លងកាត់ចូលវាល។ រយៈពេលពីរបីថ្ងៃទៀត ជារដូវសម្រាប់ត្រីទៅទន្លេ នៅពេលនោះទឹកនៅក្នុងវាលស្រែទឹកនឹងស្រក ដូច្នេះនឹងមានត្រីច្រើន។ នេះជារដូវនេសាទចុងក្រោយនៃរដូវទឹកជំនន់ ប្រជាជនកំពុងឆ្លៀតឱកាសនេះដើម្បីរកប្រាក់ចំណូលបន្ថែម។

ដោយកាន់លុយក្នុងដៃជាង ៧០០.០០០ ដុងពីការលក់ត្រី ក្រៃស្រែ ជិត ២០ គីឡូក្រាម ត្រី បណ្តូលអំពៅ និងបង្គាទន្លេខ្លះ - ជាលទ្ធផលនៃការត្រាំទឹកមួយយប់ដើម្បីដាក់លប លាន់ លោក ឡេ វ៉ាន់ហាយ (ឃុំ វិញ ហូយដុង) បានចែករំលែកថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកជំនន់មានភាពមិនទៀងទាត់ ដូច្នេះជារៀងរាល់ឆ្នាំ នៅពេលទឹកជំនន់ឡើងធំ ខ្ញុំត្រូវទាញយកអត្ថប្រយោជន៍ពីនេះដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ អរគុណចំពោះ "មីង" របស់ខ្ញុំ ខ្ញុំមានប្រាក់ចំណូលតិចតួចក្នុងអំឡុងខែទឹកជំនន់។ ទោះបីពិបាកក៏ដោយ ខែទឹកជំនន់ក៏ជួយខ្ញុំមានលុយសម្រាប់មើលថែគ្រួសារ និងបញ្ជូនកូនៗទៅសាលារៀនផងដែរ...

មិនឆ្ងាយប៉ុន្មានទេ ផ្សារព្រំដែនខាញ់អាន (ឃុំ ខាញ់ប៊ិញ ខេត្ត អានយ៉ាង) ក៏មានភាពអ៊ូអរដែរ។ តាមបណ្តោយផ្លូវតាមដងទន្លេប៊ិញហ្គី សំឡេងហៅរបស់អាជីវករ និងការចរចារបស់អតិថិជនបានបន្ថែមបរិយាកាសអ៊ូអរនៃជ្រុងមួយនៃផ្សារជនបទនៅថ្ងៃថ្មី។

ឆ្នាំនេះ ទឹកជំនន់ធំជាងធម្មតា ដូច្នេះផលិតផលក៏មានច្រើនដែរ។ អស់រយៈពេលជាងមួយខែមកហើយ នេសាទករមកពីគ្រប់ទិសទីបានមកទីនេះដើម្បីបង់សំណាញ់ ដាក់ឈ្នក និងដាក់លប។ បង្គា ត្រី ក្តាម ជាដើម ភាគច្រើនបន្ទាប់ពីនេសាទបានត្រូវបានលក់នៅតាមទីផ្សារនៅទីនេះ។

ជាពិសេស ផ្សារ ខាញ់អាន ក៏នៅល្បីថាជាកន្លែង “ប្រមូលផ្តុំ” ខ្យងស្រែក្នុងរដូវទឹកជំនន់។ នេះមិនត្រឹមតែជាផ្សារលក់ដុំចែកចាយខ្យងស្រែ (ខ្យងហៀន ខ្យងស្រែ ខ្ចៅ។ល។) ទៅកាន់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែការជួញដូរខ្យងក៏បង្កើតការងារសម្រាប់កម្មករក្នុងស្រុករាប់សិបនាក់ផងដែរ។

muu-sinh-mua-lu-5.jpg
ប្រជាជននៅសង្កាត់ ថើយសឺន (ខេត្ត អានយ៉ាង) ឆ្លងកាត់វាលស្រែដើម្បីដកផ្កាព្រលិត "អាចម៍មាន់" ក្នុងរដូវទឹកជំនន់។

លោក យៀប ម្ចាស់ឃ្លាំងស្តុកខ្យងដ៏ល្បីឈ្មោះមួយនៅផ្សារ ខាញ់អាន បាននិយាយថា ជារៀងរាល់ថ្ងៃ ឃ្លាំងស្តុកខ្យងនៅទីនេះទិញខ្យងប្រហែល ៤-៥ តោន ភាគច្រើនមកពីប្រទេសកម្ពុជា។ បន្ទាប់មក ពួកគាត់នឹងត្រូវបានចាត់ថ្នាក់ និងដឹកជញ្ជូនទៅកាន់ទីផ្សារនានាក្នុងខេត្តជិតខាង និងទីក្រុង ហូជីមិញ។

នៅលើភ្លឺស្រែ ក្រៅពីផ្សារកណ្តាលឃុំ ស្ទើរតែគ្រប់តំបន់ទាំងអស់មានផ្សារបណ្ដោះអាសន្នចំនួន ២-៣ ក្រុម ដោយមានត្រីទឹកសាបជាច្រើនត្រូវបានលក់នៅមុខផ្ទះរបស់ពួកគេតែម្តង។ លើសពីនេះ ក៏មានរទេះដាក់សាច់ ត្រី បន្លែ ផ្លែឈើជាដើម ដូចជា “ផ្សារចល័ត”។ ប្រជាជនមិនចាំបាច់ទៅឆ្ងាយដើម្បីទិញអាហារស្រស់ៗសម្រាប់អាហារប្រចាំថ្ងៃទេ។

រដូវនេះ មកដល់តំបន់ព្រំដែន អានយ៉ាង ដោយគ្រាន់តែចំណាយប្រាក់រាប់ម៉ឺនដុង អ្នកអាចទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ សម្លម្ជូរមួយឆ្នាំងជាមួយត្រីលេញ និងម្ហូបខប្រៃមួយចំនួន ម្ហូបឆា... ពោរពេញដោយរសជាតិនៃតំបន់ដីសណ្ដទន្លេ។ ត្រី បង្គា បន្លែព្រៃ... ត្រូវបានលក់ក្នុងតម្លៃសមរម្យ ប៉ុន្តែទាំងនេះគឺជា "មុខម្ហូបពិសេស" សម្រាប់ប្រជាជននៅក្នុង "ទីក្រុង" ចង់វិលត្រឡប់ទៅរកវាលស្រែ និងធម្មជាតិវិញ។ ជាមួយគ្នានេះ មានមុខម្ហូបឆ្ងាញ់ៗរាប់មិនអស់ពីផលិតផលរដូវទឹកជំនន់ ដូចជា៖ អន្ទង់ ពស់ ខ្យង កង្កែប ក្តាមស្រែ... កែច្នៃទៅជាមុខម្ហូបដ៏ទាក់ទាញជាច្រើន ទាក់ចិត្តអ្នកទទួលទាន៕

អត្ថបទនិងរូបថត៖ កុងម៉ៅ
ប្រែសម្រួល៖ សឺនហេង - យ័ញលើយ

កាសែត ពត៌មាន និង ជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

សមណសក្តិសាសនារួមដំណើរជាមួយកិច្ចការរណសិរ្សនៅមូលដ្ឋាន

សមណសក្តិសាសនារួមដំណើរជាមួយកិច្ចការរណសិរ្សនៅមូលដ្ឋាន

ព្រឹកថ្ងៃទី ២៨ ខែ តុលា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង កឹនធឺ រៀបចំកិច្ចប្រជុំឃោសនា ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនិងកម្មវិធីសកម្មភាពនៃមហាសន្និបាតរណសិរ្សមាតុភូមិ វៀតណាម លើកទី ១១ អាណត្តិកាល ២០២៦ - ២០៣១។

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ការប្រែប្រួលតំបន់បងប្អូនជនជាតិនៅខេត្ត តីនិញ

ខេត្ត តីនិញ មាន ១៧ ជនជាតិ ដោយមានប្រជាជនចំនួន ៣៥.៥៨៩ នាក់ (ស្មើនឹង ១,១២% ចំនួនប្រជាជន)។ អាស្រ័យដោយមានកម្មវិធីគោលដៅជាតិ ជីវភាពតំបន់បងប្អូនជនជាតិនៅទីនេះកំពុងផ្លាស់ប្តូរជាវិជ្ជមាន។

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

បន្ថែមឱកាសសិក្សារៀនសូត្រងាយស្រួលឱ្យសិស្សសាលាតំបន់លំបាក

សាលាចំណេះទូទៅអន្តេវាសិកបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ អៀរ៉ូក ស្ថិតនៅឃុំ អៀរ៉ូក ខេត្ត ដាក់ឡាក់ បានវិនិយោគសាងសង់យ៉ាងធំទូលាយ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំសិក្សា ២០២៦ - ២០២៧។

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បុណ្យសែនដូនតាកាន់តែសប្បាយផ្តើមចេញពីការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងបរិយាកាសសប្បាយរីករាយអំណរបុណ្យសែនដូនតាឆ្នាំ ២០២៦ ទិដ្ឋភាពភូមិស្រុកតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត វិញឡុង កំពុងមានការប្រែខ្លួនវិវឌ្ឍយ៉ាងខ្លាំងក្លា។

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ការនាំយកបទប្បញ្ញត្តិរបស់ច្បាប់ឱ្យកាន់តែជិតស្និទ្ធជាមួយនឹងមាមីងបងប្អូនជនជាតិ ចាម ឥស្លាម ថែមទៀត

ដើម្បីបងប្អូនជនជាតិ ចាម ឥស្លាម ងាយយល់និងអនុវត្តតាមច្បាប់ គណៈកម្មការព្រះវិហារ ឥស្លាម នៅសង្កាត់ ប៊ិញតៀន ទីក្រុង ហូ ជីមិញ បញ្ចូលហេតុការណ៍ក្នុងជីវភាពប្រចាំថ្ងៃធម្មតាទៅក្នុងពេលប្រជុំជីវភាពសាសនាម្តងៗ។ ឆ្លងតាមរយៈវិធីសាស្ត្រសំណេះសំណាលដ៏ជិតស្និទ្ធ មាមីងបងប្អូនចេះសម្គាល់ដឹងល្បិចឆបោកនិងបង្ការចៀសវាងប្រព្រឹត្តខុសច្បាប់។

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

នាំសេចក្តីសប្បាយរីករាយមកជូនបងប្អូនជនជាតិ ខ្មែរ ក្នុងឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ ២០២៦ របស់បងប្អូនជនជាតិ ខ្មែរ កងទ័ពការពារព្រំដែនទីក្រុង កឹនធើ សហការជាមួយ​បណ្តាអង្គភាព និងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងគោលបំណងគិតគូរជីវភាពខាងសម្ភារ ស្មារតីជូន​ដល់ប​ងប្អូនជនជាតិ ខ្មែរ និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ការសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ក្រុមការងារគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ឡឹមដុង ដឹកនាំដោយអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ដាំង ហុងស៊ី បានអញ្ជើញមកសួរសុខទុក្ខ ជូនពរពិធីបុណ្យ កាតេ បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាឆ្នាំ ២០២៦ នៅទីស្នាក់ការក្រុមប្រឹក្សាសមណស័ក្ដិ អ្នកមុខអ្នកការព្រហ្មញ្ញសាសនាខេត្ត។

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

បណ្តុះបណ្តាលវិជ្ជាជីវៈច្បាមជាប់តម្រូវការ បង្កើនឱកាសការងារជូនពលករជនជាតិភាគតិច

ខេត្ត យ៉ាឡាយ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីការបណ្តុះបណ្តាលវិជ្ជាជីវៈតាមលទ្ធភាពមានស្រាប់ងាកទៅបណ្តុះបណ្តាលតាម តម្រូវការរបស់សហគ្រាស និងទីផ្សារពលកម្ម ផ្សារភ្ជាប់នឹងលទ្ធភាពបង្កើតមុខរបរចិញ្ចឹមជីវិតផ្ទាល់កន្លែង។ ខេត្តប្រឹងប្រែង ដល់ចុងឆ្នាំ ២០២៦ មានពលករជនជាតិភាគតិចប្រហែល ២.០០០ នាក់ ក្រោយពេលរៀនវិជ្ជាជីវៈមានការងារធ្វើ ឬបង្កើតការងារធ្វើដោយខ្លួនឯង។

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

ការយកចិត្តទុកដាក់ជីវភាពវប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ៦ ខែ តុលា ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ឆ្នាំ ២០២៦ ដំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទីក្រុង កឹនធើ បានរៀបចំបណ្តាក្រុមការងារអញ្ជើញសួរសុខទុក្ខ អបអរសាទរបងប្អូនជនជាតិ ខ្មែរ នៅឃុំ មីទូ និង ឃុំ មីហឿង។

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

ពីកូនសិស្សក្បាច់គុនមិនមែនអាជីពដល់កំពូលក្បាច់គុន ខ្មែរ ពិភពលោក

មិនបានចាប់ផ្តើមចេញពីបរិស្ថានបណ្តុះបណ្តាលក្បាច់គុនអាជីពនោះទេ ប៉ុន្តែ ហ្វាង ទ្រុងង្វៀន (មជ្ឈមណ្ឌលហ្វឹកហាត់ និងប្រកួតកីឡាទីក្រុង ដុងណាយ) បានបញ្ជាក់សមត្ថភាពខ្លួនតាមរយៈការជក់ចិត្តដិតអារម្មណ៍និងការខិតខំព្យាយាមពីមួយជំហានទៅមួយជំហាន។

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

សាលាយុវសិស្សទ័ព៖​ កន្លែង​សិស្ស​សាលាជនជាតិ​ភាគតិចហាត់ពត់លត់ដំ

កាលពីថ្ងៃទី ៥ ខែ តុលា នៅខេត្ត ភូ ថ សាខា ១ - សាលាយុវសិស្សទ័ពភូមិភាគខាងជើងរៀបចំកិច្ចប្រជុំបញ្ជ្រាប ភារកិច្ចនិងបំផុសការប្រឡងប្រណាំងឆ្នាំសិក្សា ២០២៦ - ២០២៧ ជ្រើសរើសសិស្សសាលាចំនួន ១៦០ នាក់ ថ្នាក់ទី ៦ និងទី ១០ ជាកូនក្មួយបងប្អូនជនជាតិភាគតិចមកពីភូមិភាគខាងជើងចំនួន ៧ ខេត្ត ក្រុង។

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

ក្វាងទ្រី៖ កងទ័ពការពារព្រំដែនជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវដើមឆ្នាំ

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ចា ឡ (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជួយបងប្អូនជនជាតិតំបន់ព្រំដែនប្រមូលផលស្រូវតាមរដូវកាល ធានាប្រភពស្បៀងអាហារនៅផ្ទាល់កន្លែងហើយកាន់តែផ្សារភ្ជាប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលថែមទៀត៕

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ការបើកឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ដោយមានជនជាតិ ខ្មែរ ប្រហែល ៤០០.០០០ នាក់ ស្មើនឹងប្រហែល ៨% នៃចំនួនប្រជាជនទូទាំងខេត្ត អានយ៉ាង កំណត់យកការគិតគូរជីវភាពរស់នៅ ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនិងអភិរក្សអត្តសញ្ញាណវប្បធម៌ជាភារកិច្ចសំខាន់ៗ ក្នុងការងារជនជាតិ។

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ការធ្វើបរិវត្តកម្មឌីជីថលជំរុញការអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចទីក្រុង កឹនធើ

ទីក្រុង កឹនធើ មានជនជាតិភាគតិចចំនួន ២៨ ជនជាតិដោយមានមនុស្សចំនួន ៦៦៨.៨១២ នាក់ ស្មើនឹងចំនួន ១៧,៣៧% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ប្រឈមមុខនឹងស្ថានភាពអភិវឌ្ឍថ្មី បរិវត្តកម្មឌីជីថលកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ដើម្បីភូមិសាស្ត្ររំដោះសក្តានុពល បង្រួញគម្លាតអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិភាគតិច។

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ប្រើវិទ្យាសាស្ត្រនិងគោលនយោបាយបំបាត់ចោលទំនៀមទម្លាប់ចាស់គំរឹលនៅខេត្ត ក្វាងង៉ាយ

ច្បាមជាប់ជាមួយភូមិសាស្ត្រយ៉ាងម៉ឺងម៉ាត់ ប្រើវិទ្យាសាស្ត្រដើម្បីបំផ្លាញទំនៀមទម្លាប់ចាស់គំរឹលហួសសម័យចោលជាវិធីសាស្ត្រដែលអាជ្ញាធរនិងកងកម្លាំងនគរបាលខេត្ត ក្វាងង៉ាយ កំពុងលុបចោលកង្វល់ "កាន់របស់ថ្នាំពុល" (របស់ពុល) នៅតំបន់បងប្អូនជនជាតិភាគតិច។

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

គោលនយោបាយជាក់ស្តែង ជំនួយកម្លាំងបងប្អូនជនជាតិភាគតិចឈោងឈានឡើង

ខេត្ត តីនិញ គឺជាភូមិសាស្ត្រមានទីតាំងជាយុទ្ធសាស្ត្រដ៏សំខាន់អំពីការពារជាតិ សន្តិសុខ ដោយមានសហគមន៍ប្រជាជនរស់នៅចម្រុះជាច្រើនអំពីជនជាតិ សាសនា។ ដោយមានគោលនយោបាយជាក់ស្តែង ស៊ីសង្វាក់គ្នា ជីវភាពសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន រួមចំណែកដល់ការពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលនិងកសាងស្រុកកំណើតកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ការអនុវត្តគោលនយោបាយសុខុមាលភាព ឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ

ទីក្រុង កឹនធើ គឺជាមជ្ឈមណ្ឌលឡូហ្ស៊ីស្ទិក អប់រំ សុខាភិបាលរបស់តំបន់វាលទំនាបទន្លេ គឺវឡុង ជាកន្លែងប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌ចម្រុះនៃជនជាតិជាបងប្អូនជាច្រើន។ ទីក្រុង កឹនធើ បានអនុវត្តបណ្តាគោលនយោបាយព្រមៗ គ្នាម៉ឺងម៉ាត់ក្នុងគោលបំណងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

ការទប់ស្កាត់ជាង ១០០ ករណីមានបំណងរៀបអាពាហ៍ពិពាហ៍អនីតិភាពទាន់ពេលវេលា

អំឡុងឆ្នាំកន្លងទៅ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត ឡាវកាយ បានមានជំហានផ្លាស់ប្តូរអំពីសេដ្ឋកិច្ច - សង្គម។ ក៏ប៉ុន្តែ ស្ថានភាពរៀបអាពាហ៍ពិពាហ៍អនីតិភាពនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅតែប្រព្រឹត្តឡើងស្មុគស្មាញបង្កផលប៉ះពាល់ដល់គុណភាពប្រជាសាស្រ្ត ប្រភពធនធានមនុស្ស សមភាពយេនឌ័រ។

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បើកទិសដៅរួចផុតពីភាពក្រីក្រផ្តើមពីគំរូបណ្តុះជាលិការុក្ខជាតិ

បញ្ចប់ការសិក្សាសាកលវិទ្យាល័យជំនាញខាងផ្នែកគណនេយ្យតែជ្រើសផ្សារភ្ជាប់ជាមួយនឹងវិស័យបណ្តុះជាលិការុក្ខជាតិ បង ឡា មិញភុក ជនជាតិ យ៉ាវ នៅភូមិ ហ្កចែ ឃុំ ញឺឃេ ខេត្ត ត្វៀនក្វាង បានបង្កើតសិប្បកម្មបណ្តុះជាលិកាផ្ទាល់ខ្លួន​ពីមួយជំហាន​ទៅមួយជំហាន។ ដំណើរផ្លាស់ប្តូរមុខរបររបស់បងគឺជារឿងរ៉ាវអំពីភាពអត់ធ្មត់ ហ៊ានល្បងកម្លាំង​ជាមួយវិស័យថ្មី រួមចំណែកយ៉ាង​សំខាន់ក្នុងការផ្គត់ផ្គង់ពូជដំណាំដែលមានគុណភាពសម្រាប់មូលដ្ឋាន។

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

អ្នកមានប្រជាប្រិយភាព - ទីបង្អែករបស់ភូមិនិគមនៅកន្លែងព្រំដែន

ដូចរាល់ភូមិសាស្ត្រតំបន់ភ្នំដទៃទៀតនៅ ឡាយចូវ កងជួរប្រធានភូមិ អ្នកមានប្រជាប្រិយភាពគឺជាទីបង្អែកភ្ជាប់យ៉ាងរឹងមាំ ជាស្ពានមេត្រីរវាងគោលគំនិតបក្សនឹងទឹកចិត្តប្រជាជនតែម្តង។

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

កម្លាំងរស់រានថ្មីនៅចំណុចប្រជានិវេសន៍ព្រំដែនភូមិ ប៊ូយ៉ះរ៍

ចំណុចប្រជានិវេសន៍ជាប់ក្បែរប៉មយាមកងជីវពលព្រំដែនភូមិ ប៊ូយ៉ះរ៍ ឃុំ ក្វាងទ្រឹក ខេត្ត ឡឹមដុង មិនត្រឹមតែជួយប្រជាជនតាំងទីលំនៅស្ថិរភាព អភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងរួមចំណែកថែរក្សាសន្តិសុខតំបន់ព្រំដែនរឹងមាំទៀតផង។

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ

ផ្តើមពីគោលនយោបាយឧបត្ថម្ភជាក់ស្តែង បរិស្ថានអន្តេវាសិកប្រកបដោយសុវត្ថិភាពរហូតដល់ធ្វើនវានុវត្តន៍​វិធីសាស្ត្របង្រៀននិងសិក្សារៀនសូត្រ បរិវត្តកម្មឌីជីថល ប្រើបញ្ញាសិប្បនិម្មិត និងបង្កើនការណែនាំអាជីព អប់រំតំបន់​បងប្អូនជនជាតិភាគតិចនៅខេត្ត វិញឡុង កំពុងមានការប្រែប្រួលយ៉ាងជាក់ច្បាស់។

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

'ធ្វើឱ្យទៅជាភាពបត់បែន' ការផ្សព្វផ្សាយច្បាប់ ពូនជ្រំក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន

នៅតំបន់ព្រំដែន មៃគ្វីតី (ឃុំ មៃគ្វី ខេត្ត តីនិញ) ការងារផ្សព្វផ្សាយច្បាប់ត្រូវបាន "ធ្វើឱ្យទៅជាភាពបត់បែន" ឆ្លងតាមរយៈរបៀបធ្វើច្នៃប្រតិដ្ឋ។

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ខេត្ត ឡាយចូវ កង្វះទីធ្លាប្រជុំជីវភាពរួមក្រោយពីរួមបញ្ចូលភូមិ និគម

ក្រោយពីរួមបញ្ចូលភូមិ និគម ចំនួនប្រជាជនកើនឡើងប៉ុន្តែអគារវប្បធម៌ជាច្រើនលែងឆ្លើយតបទៅនឹងតម្រូវការចួបជុំ ប្រជុំជីភាពសហគមន៍ទៀតហើយ។ នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ ស្ថានភាពសល់អគារវប្បធម៌ប៉ុន្តែកង្វះទីធ្លាប្រជុំជីវភាពរួមកំពុងដាក់ចេញតម្រូវឱ្យមានដំណោះស្រាយសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្រោយពីរួមបញ្ចូលភូមិ និគម៕

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

រួមកម្លាំងកសាងទីក្រុង ហូ ជីមិញ គុណស្រ័យ

បងប្អូនបណ្តាជនជាតិនិងសាសនានៅទីក្រុង ហូ ជីមិញ បន្តបង្កើតបានជាស្នាដៃដោយរយៈទង្វើជាក់ស្តែង ស្មារតីទទួលខុសត្រូវនិងការផ្សារភ្ជាប់ជាមួយសហគមន៍ រួមចំណែកដល់ការកសាងទីក្រុងស៊ីវិល័យ ទំនើប គុណស្រ័យ។

 សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

សាយភាយរាល់តម្លៃលក្ខណៈមនុស្សសាស្រ្ត

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ស្មារតី “ជីវិតរស់នៅល្អ បវរសាសនា” តែងតែបានអង្គការសាសនានៅក្នុងភូមិសាស្រ្ត ទីក្រុង ហូជីមិញ ជាក់ច្បាស់ដោយការងារជាក់ស្តែង គិតគូរជីវភាពស្មារតីរបស់សាសនិក រួមដំណើរជាមួយ​អាជ្ញាធរក្នុងកិច្ចការ​សុខុមាលភាពសង្គម។

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ការផ្សារភ្ជាប់ដើម្បីអភិវឌ្ឍ

ក្នុងដំណើរអភិវឌ្ឍន៍របស់ទីក្រុង ហូ ជីមិញ សហគមន៍ជនជាតិ សាសនាមិនត្រឹមតែថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុននោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងជីវភាពវប្បធម៌នៅទីប្រជុំជនទៀតផង។

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

សម្រស់ទង់ជាតិពណ៌ក្រហមសាយភាយស្មារតីមោទកភាពប្រជាជាតិក្នុងថ្ងៃបុណ្យឯករាជ្យជាតិ

រួមបញ្ចូលជាមួយបរិយាកាសសោមនស្សរីករាយរបស់ប្រទេសទាំងមូលសំដៅអំពីការរំឭកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ជោគជ័យនិងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម តាំងពីមុនពិធីមហាបុណ្យតែម្តង នគរបាលខេត្ត កាម៉ៅ បានរៀបចំប្រគេននិងប្រគល់ជូនចំនួន ៥០០ ទង់ជាតិដល់ចំនួន ៣៤៧ អង្គការ គ្រឹះស្ថានសាសនា ចំណុចបដិបត្តិសាសនា សាសនិកជនបណ្តាសាសនានិងអ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តផងដែរ។

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

បង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅភូមិសាស្រ្តព្រំដែន

នៅរសៀលថ្ងៃទី ២៥ ខែ សីហា នៅគណៈកម្មាធិការប្រជាជនសង្កាត់ ទិញបៀន ខេត្ត អានយ៉ាង នគរបាលខេត្ត អានយ៉ាង បានរៀបចំបង្ហាញគំរូ "ភូមិ ស្រុកសុខសាន្ត - ធានាសន្តិសុខ" នៅបណ្តាឃុំ សង្កាត់មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹង​ប្រទេស កម្ពុជា។