លោក ង្វៀន ឌឹកថាំង នាយកសាខានាយកដ្ឋានអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្មនិងបរិស្ថានខេត្ត ដាក់ឡាក់ បានមានប្រសាសន៍ថា ការជ្រើសរើសគំរូទាំងឡាយដែលធានាបាននូវភាពសមស្របជាមួយទំនៀមទម្លាប់ កម្រិតប្រពលវប្បកម្ម សមត្ថភាពវិនិយោគនិងលក្ខខណ្ឌផលិតកម្មជួយប្រជាជនស្ងាប់អារម្មណ៍អភិវឌ្ឍសេដ្ឋកិច្ច។ គម្រោងទាំងឡាយត្រូវបានសាងសង់ឡើងដោយផ្អែកលើសំណើរបស់សហគមន៍ ប្រជាជនជ្រើសរើសកូនពូជ គ្រឿងបរិក្ខារដោយខ្លួនឯងក្នុងតំបន់ដើម្បីធានាបាននូវគុណភាពនិងតម្លៃសមរម្យ បង្កើតការឯកភាពគ្នាខ្ពស់។
ក៏ប៉ុន្តែ បើយោងតាមលោក ថាំង ដំណើរការអនុវត្តជួបការលំបាកលំបិនដោយសារមុខសញ្ញាទទួលផលភាគច្រើនជាក្រុមគ្រួសារក្រីក្រ បងប្អូនជនជាតិភាគតិច កម្រិតផលិតកម្មនៅមានកម្រិត ត្រូវការចំណាយពេលច្រើនដើម្បីផ្សព្វផ្សាយ ផ្លាស់ប្តូរការយល់ដឹង ។ល។
លោកលើកជាសំណើថា ដើម្បីគោលនយោបាយមានភាពបន្តរដ្ឋសភនិងក្រសួង ផ្នែកឆាបចេញកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាល ២០២៦ - ២០៣០ (រួមមានយន្តការ គោលនយោបាយ ឯកសារណែនាំ ។ល។) ទន្ទឹមនឹងនោះ រដ្ឋាភិបាលគួរតែឆាប់ចេញអនុក្រឹត្យស្តីពីស្តង់ដារភាពក្រីក្រពហុទិសដំណាក់កាលបន្តដើម្បីឲ្យមូលដ្ឋានមានមូលដ្ឋានដំណើរការអនុវត្ត។
កម្មវិធីឧបត្ថម្ភមធ្យោបាយចិញ្ចឹមជីវិតមិនត្រឹមតែជួយប្រជាជនរាប់ពាន់ក្រុមគ្រួសាររួចផុតពីភាពក្រីក្រប្រកបដោយចីរភាពប៉ុននោះទេ ថែមទាំងសំខាន់ជាងនេះទៅទៀតបានផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មទៀតផង។ ប្រជាជនលែងនៅរង់ចាំ ពឹងផ្អែកហួសហេតុពេកទៅលើរដ្ឋទៀតហើយបែរជាម្ចាស់ការងាកទៅរកបច្ចេកវិទ្យា ពង្រីកគំរូនិងជឿជាក់លើខ្លួនឯងឈោងឈានឡើងដោយកម្លាំងពលកម្មរបស់ខ្លួនផ្ទាល់។ នេះគឺជាមូលដ្ឋានគ្រឹះដើម្បីខេត្ត ដាក់ឡាក់ បន្តកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅក្នុងឆ្នាំបន្តៗ ទៀត៕
អត្ថបទនិងរូបថត៖ ង្វៀនយុង - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ