ការឧបត្ថម្ភជាក់ស្តែងដូចកូនឈើពូជ សត្វចិញ្ចឹម ការណែនាំបច្ចេកទេស និងទុនកម្ចីអនុគ្រោះបានបង្កើតទីពឹងផ្អែកសម្រាប់បងប្អូនជនជាតិបង្កើនប្រាក់ចំណូល លំនឹងការរស់នៅ និងងើបចេញពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន។
ឃុំ អៀណាន មានជាង ២.០០០ ក្រុមគ្រួសារ ចំនួនប្រជាជនជាង ៨.៦០០ នាក់ ជិត ២៩% ជាបងប្អូនជនជាតិភាគតិច ជីវភាពនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ ផ្តើមពីកម្មវិធីគោលដៅជាតិរដ្ឋផ្តល់ជូនសម្រាប់តំបន់ព្រំដែន ប្រជាជននៅទីនេះទទួលបានកូន ឈើពូជដំណាំសមស្រប ឧបត្ថម្ភសត្វចិញ្ចឹម និងកៀកចូលជិតថ្នាក់បណ្តុះបណ្តាលបច្ចេកទេសនៅក្នុងភូមិ ផ្ទៃដីចោលទំនេរត្រូវបានដាំដោយដំណាំស្វាយចន្ទី។ល។
ការងាររកស៊ីចិញ្ចឹមជីវិតខ្នាតតូចតែជាក់ស្តែង សមស្របទៅនឹងលក្ខខណ្ឌរបស់មាមីងបងប្អូនជនជាតិភាគតិចនៅតំបន់ព្រំដែនកំពុងបង្កើតមូលដ្ឋានគ្រឹះសំខាន់ដើម្បីឲ្យប្រជាជន ម្ចាស់ការឈោងឈានឡើង។ នេះមិនត្រឹមតែជាវិធីកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលខ្លីប៉ុននោះទេ ក៏ជាទិសដៅប្រកបដោយស្ថិរភាពផងដែរ ជួយប្រជាជនឱ្យលំនឹងការរស់នៅ និងកសាងអនាគតនៅលើដែនដីស្រុកកំណើតរបស់ខ្លួន៕
អត្ថបទ និងរូបថត៖ ហុងដៀប
ប្រែសម្រួល៖ ចន្ថា