ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់

ភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក ស្ថិតលើភូមិសាស្ត្រទីរួមស្រុក ភឿកយឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រជាជនជាង ៥០០ ក្រុមគ្រួសារ គឺមាន ជាង ៨០%  នៃចំនួនគ្រួសារផ្សារភ្ជាប់ជាមួយមុខរបរនេះទៅហើយ។ ភូមិមានសហករណ៍ចំនួន ១ សហគ្រាសចំនួន ៣ ក្រុមសហការចំនួន ៤ ហើយមានសិប្បក
ភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក ស្ថិតលើភូមិសាស្ត្រទីរួមស្រុក ភឿកយឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រជាជនជាង ៥០០ ក្រុមគ្រួសារ គឺមាន ជាង ៨០%  នៃចំនួនគ្រួសារផ្សារភ្ជាប់ជាមួយមុខរបរនេះទៅហើយ។ ភូមិមានសហករណ៍ចំនួន ១ សហគ្រាសចំនួន ៣ ក្រុមសហការចំនួន ៤ ហើយមានសិប្បក

ដើម្បីលើកបង្កើនប្រសិទ្ធភាព ពាំនាំសេដ្ឋកិច្ចសមូហភាពអោយក្លាយទៅជាសមាសភាពសេដ្ឋកិច្ចដ៏មានសារៈសំខាន់យ៉ាងពិតប្រាកដ រួមវិភាគទានគួរអោយកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត និញធន់ បានដាក់ចេញដំណោះស្រាយជាច្រើន ខិតខំប្រឹងប្រែងសម្រេចគោលដៅដល់ឆ្នាំ ២០២៥ នឹងអភិវឌ្ឍក្រុមសហការចំនួនពី ១០០ ដល់ ១២០ សហករណ៍ចំនួនពី ៥០ ដល់ ៦០ បន្ថែមទៀត អត្រានៃសហករណ៍សម្រេចបានល្អបង្គួរឡើងទៅ ស្មើនឹង ៥០ ភាគរយ ពាំនាំឲ្យវិស័យសេដ្ឋកិច្ចសមូហភាពស្មើនឹងចំនួនពី ១០ ដល់ ១១ ភាគរយនៃ GRDP របស់ខេត្ត។ល។

យោងតាមតួលេខរបស់សហព័ន្ធសហករណ៍ខេត្ត និញធន់ នាពេលបច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តខេត្តមានសហករណ៍ជាង ៩០ ភាគច្រើន ប្រតិបត្តិការក្នុងវិស័យកសិកម្មដោយមានសហករណ៍ចំនួន ៧១ ស្មើនឹង ៧៦,៣ ភាគរយ វិស័យផលិតកម្មហត្ថកម្មខ្នាតតូចដោយមានសហករណ៍ចំនួន ៧ ស្មើនឹង ៧,៥ ភាគរយ វិស័យធ្វើអាជីវកម្មសេវាកម្មចម្រុះមានសហករណ៍ចំនួន ៧ ស្មើនឹង ៧,៥ ភាគរយ វិស័យដឹកជញ្ជូនមានសហករណ៍ចំនួន ៥ ស្មើនឹង ៥,៤ ភាគរយ និងមូលនិធិឥណទានប្រជាជនកំពុងដំណើរការចំនួន ៣ ស្មើនឹង ៣,២ ភាគរយ។

ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់ ảnh 1នាពេលបច្ចុប្បន្ននេះ ខេត្ត និញធន់ មានសហករណ៍ជាង ៩០ ភាគច្រើនប្រតិបត្តិការក្នុងវិស័យកសិកម្ម

ទោះបីនៅតែប្រឈមមុខជាមួយនឹងការលំបាកលំបិន បញ្ហាប្រឈមជាច្រើនក៏ដោយជាពិសេស គឺការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកល កូវីដ - ១៩ ក៏ប៉ុន្តែ សកម្មភាពសេដ្ឋកិច្ចសមូហភាពនៃខេត្ត និញធន់ ក្នុងឆ្នាំ ២០២១ បានបន្តរក្សាស្ថិរភាព ហើយមានជំហានអភិវឌ្ឍទ្រង់ទ្រាយផលិតកម្មត្រូវបានបើកទូលាយ។ គំរូសហករណ៍បែបថ្មីមួយចំនួនដែលដំណើរការដោយមានប្រសិទ្ធភាពត្រូវបានពង្រីកទូលំទូលាយ ការចងសម្ពន្ធគ្នារវាងសហករណ៍ទាំងឡាយជាមួយអង្គការសេដ្ឋកិច្ចផ្សេងៗ ទៀតមានការអភិវឌ្ឍជាជំហានដំបូងហើយ។ 

ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់ ảnh 2ទោះបីជាត្រូវប្រឈមមុខជាមួយនឹងការលំបាកលំបិន បញ្ហាប្រឈមជាច្រើនក៏ដោយ ជាពិសេសគឺការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកលកូវីដ - ១៩ ប៉ុន្តែគំរូ សហករណ៍បែបថ្មីមួយចំនួនរបស់ខេត្ត និញធន់ នៅតែដំណើរការប្រកបដោយប្រសិទ្ធភាពនិងត្រូវបានពង្រីកទូលំទូលាយ

ក្នុងឆ្នាំ ២០២១ ខេត្ត និញធន់ មានសហករណ៍បង្កើតថ្មីចំនួន ៦។ សហករណ៍ទាំងឡាយបានអនុវត្តបច្ចេកវិទ្យាក្នុងការផលិតកម្មតាមគំរូវាលស្រែទ្រង់ ទ្រាយធំគំរូស្រោចស្រពទឹកសន្សំសំចៃ គំរូដាំបន្លែ ត្រសក់ផ្អែមក្នុងផ្ទះសំណាញ់។ល។ ពាំនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មានសហករណ៍រាប់សិបកន្លែងបានកកើតគំរូចងសម្ពន្ធគ្នាក្នុងផលិតកម្មតាមខ្សែចង្វាក់តម្លៃកសិកម្ម រួមចំណែកលើកបង្កើនប្រាក់ចំណូលជូនគ្រួសារជាសមាជិកដែលបានចូលរួម។

ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់ ảnh 3ការដាំទំពាំងបារាំងបៃតងតាមគំរូវាលស្រែទ្រង់ទ្រាយធំជួយបងប្អូនជនជាតិ ចាម នៅឃុំ អានហាយ ស្រុក និញភឿក (ខេត្ត និញធន់) លើកបង្កើនប្រសិទ្ធភាពផលិតកម្ម

ដល់ពាក់កណ្តាលខែ ធ្នូ ឆ្នាំ ២០២១ ផលចំណូលជាមធ្យមរបស់បណ្តាសហករណ៍ដែលកំពុងដំណើរការនៅលើភូមិសាស្ត្រខេត្ត និញធន់ សម្រេចបានចំនួន ២,២៥ ពាន់លានដុងក្នុងសហករណ៍មួយក្នុងចំណោមនោះ ប្រាក់ចំណូលប៉ាន់ប្រមាណជាមធ្យមក្នុងសហករណ៍មួយសម្រេចបានចំនួន ២២០ លានដុងក្នុងមួយឆ្នាំ ប្រាក់ចំណូលប៉ាន់ប្រមាណជាមធ្យមរបស់ពលករដែលធ្វើការជាប្រចាំក្នុងសហករណ៍ សម្រេចបានចំនួន ៤០ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ ចំនួនក្រុមសហការកំពុងដំណើរការ សរុបគឺ ៩៩០ ក្រុម ផលចំណូលប៉ាន់ប្រមាណជាមធ្យមសម្រេចបានចំនួន ២៣០ លានដុងក្នុងមួយឆ្នាំ ប្រាក់ចំណេញប៉ាន់ប្រមាណជាមធ្យមសម្រេចបានចំនួន ៥៨ លានដុងក្នុងមួយឆ្នាំ។ 

ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់ ảnh 4ភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក ស្ថិតលើភូមិសាស្ត្រទីរួមស្រុក ភឿកយឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រជាជនជាង ៥០០ ក្រុមគ្រួសារ គឺមាន ជាង ៨០%  នៃចំនួនគ្រួសារផ្សារភ្ជាប់ជាមួយមុខរបរនេះទៅហើយ។ ភូមិមានសហករណ៍ចំនួន ១ សហគ្រាសចំនួន ៣ ក្រុមសហការចំនួន ៤ ហើយមានសិប្បកម្ម ផលិតកម្ម ធ្វើអាជីវកម្មកុលាលភាជន៍ចំនួន ១២ បង្កើតការងារធ្វើជាប់ជាប្រចាំជូនពលករជាង ៦០០ នាក់ដោយមានប្រាក់ចំណូលជាមធ្យមពី ៣ ដល់ ៥ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយខែ

លោក ឡេ ហ្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និញធន់ បានឱ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះ ខេត្ត និញធន់ បានចេញបញ្ជាចង្អុលបង្ហាញនិងណែនាំអោយរៀបចំដាក់ដំណើរការអនុវត្តភារកិច្ច ដំណោះស្រាយទាំងឡាយដោយ ព្រមៗ គ្នាជាបង្គួរអំពីការបន្តធ្វើនវានុវត្តន៍ អភិវឌ្ឍសេដ្ឋកិច្ចសមូហភាពសហករណ៍តាមច្បាប់ស្តីពីសហករណ៍ យោងតាមសារាចរ លេខ 12/CT-TTg ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញលិខិតសម្រាប់ដឹកនាំ ចង្អុលបង្ហាញ និងណែនាំអោយបង្កើនពង្រឹងការងារអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនៅលើភូមិសាស្រ្តខេត្ត។

ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់ ảnh 5សហករណ៍ទាំងឡាយដែលកំពុងដំណើរការនៅលើភូមិសាស្រ្តខេត្ត និញធន់ បានត្រៀមលក្ខណៈជាមុនក្នុងការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្មតាមគំរូវាលស្រែទ្រង់ទ្រាយធំ ពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់ ảnh 6គិតដល់ពាក់កណ្តាលខែ ធ្នូ ឆ្នាំ ២០២១ ផលចំណូលប៉ាន់ប្រមាណជាមធ្យមរបស់សហករណ៍ទាំងឡាយនៅខេត្ត និញធន់ សម្រេចបានចំនួន ២,២៥ ពាន់លានដុងក្នុងសហករណ៍មួយក្នុងចំណោមនោះ ប្រាក់ចំណូលប៉ាន់ប្រមាណជាមធ្យមរបស់ពលករដែលធ្វើការប្រចាំក្នុងសហករណ៍សម្រេចបានចំនួន ៤០ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ

នាពេលខាងមុខនេះ ខេត្តនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំដាក់ដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាគោលនយោបាយរបស់មជ្ឈិម មូលដ្ឋានក្នុងគោលបំណងជួយឧបត្ថម្ភឱ្យសហករណ៍ភ្ជាប់ខ្លួនជាមួយនឹងប្រភព ធនធានអំពីដីធ្លី ឥណទាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្ស ផ្ទេរនិងណែនាំវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ជំរុញពាណិជ្ជកម្ម កសាងពាណិជ្ជសញ្ញា ផ្សព្វផ្សាយផលិតផល... ជួយឱ្យសហករណ៍ទាំងឡាយត្រៀមលក្ខណៈជាមុន សម្រាប់ឈោងឈានឡើង ពង្រឹងអង្គការចាត់តាំង លើកបង្កើនសមត្ថភាពប្រតិបត្តិការដើម្បីដំណើរការដោយមានប្រសិទ្ធភាព៕ 

អត្ថបទ៖ កុងធឺ រូបថត៖ កុងធឺ - ង្វៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ច្នៃប្រតិដ្ឋផលិតផលហត្ថកម្មវិចិត្រសិល្បៈពីស្មៅចចូត

ច្នៃប្រតិដ្ឋផលិតផលហត្ថកម្មវិចិត្រសិល្បៈពីស្មៅចចូត

ឆ្លៀតប្រើប្រាស់វត្ថុធាតុដើមស្មៅចចូតមានស្រាប់នៅតំបន់ព្រំដែន (ជាប់ព្រំប្រទល់ កម្ពុជា) ចំណុះខេត្ត អានយ៉ាង ប្រជាជនក្នុងមូលដ្ឋានបានបង្កើតផលិតផលហត្ថកម្មវិចិត្រសិល្បៈជាច្រើនដូចជា៖ កាបូបយួរដៃទាន់សម័យ កន្ត្រក កាបូបលុយ និងរបស់របរប្រើប្រាស់ក្នុងផ្ទះ តុបតែងលម្អសង្ហារិមជាច្រើនប្រភេទ ។ល។ បង្កើតប្រភពប្រាក់ចំណូល អភិវឌ្ឍសេដ្ឋកិច្ច លំនឹង​ជីវភាព។

ទ្រជំហានកូនសិស្សជនជាតិ ជឹត នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

ទ្រជំហានកូនសិស្សជនជាតិ ជឹត នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ

ដំណើរសាបព្រោះអក្សរឱ្យកុមារជនជាតិ ជឹត នៅសាលាបឋមសិក្សាហឿងលៀន ភូមិ រ៉ាវត្រែ ឃុំ ភុកត្រាច់ (ខេត្ត ហាទិញ) ពោរពេញដោយភាពយ៉ាប់យ៉ឺន។

បង្កើនការការពារកុមារនៅក្នុងលំហអ៊ីនធឺណិត

បង្កើនការការពារកុមារនៅក្នុងលំហអ៊ីនធឺណិត

នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា មន្ទីរសុខាភិបាលខេត្ត អានយ៉ាង សហការជាមួយនឹងគណៈកម្មាធិការប្រជាជនសង្កាត់ រ៉ាច់យ៉ា រៀបចំពិធីបំផុសយុទ្ធនាការគាំទ្រខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៦ ក្រោមប្រធានបទ៖ "កុមារប្រកបដោយភាពសុភមង្គល សុវត្ថិភាព បោះជំហានយ៉ាងរឹងមាំក្នុងយុគសម័យឌីជីថល"។

បញ្ញាសិប្បនិម្មិតផ្តោតលើមនុស្សធ្វើជាចំណុចស្នូល

បញ្ញាសិប្បនិម្មិតផ្តោតលើមនុស្សធ្វើជាចំណុចស្នូល

នៅថ្ងៃទី ២៩ ខែឧសភា វេទិកា AI និងការផ្លាស់ប្តូរឌីជីថល៖ GStar ២០២៦ - AI និងមនុស្សជាតិ បានធ្វើឡើងនៅទីក្រុងហូជីមិញ ដែលរៀបចំដោយវិទ្យាស្ថាន New Turing (NTI - សហគ្រាសសង្គមដែលមានជំនាញក្នុងការបង្កើតអនាគតនៃ AI នៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត) និង Pacific Gateway Partners (PGP - ស្ពានយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ី)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវ អញ្ជើញដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវ អញ្ជើញដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី

នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី និងលោកជំទាវ ​ចូលរួម​ពិធី​លៀង​សាយភោជន ថ្នាក់រដ្ឋទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសសិង្ហបុរី៕

ទិដ្ឋភាពទូទៅនៃពិធិទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេស ថៃ

ទិដ្ឋភាពទូទៅនៃពិធិទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេស ថៃ

នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ពិធិទទួលស្វាគមន៍ជាផ្លូវការលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានប្រារព្ធឡើងមហោឡារិកនៅអាគាររដ្ឋាភិបាលនៅ បាងកក ប្រទេស ថៃ៕

ការថ្លែងសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ក្នុងកិច្ចប្រជុំស្តីអំពីការងារស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋាន

ការថ្លែងសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ក្នុងកិច្ចប្រជុំស្តីអំពីការងារស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋាន

នៅព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ប្រធានគណៈ​កម្មាធិការបង្គាប់ការមជ្ឈិមស្តីអំពីអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលអញ្ជើញជា​អធិបតីក្នុងសម័យប្រជុំការងាររបស់អចិន្ត្រៃយ៍គណៈកម្មាធិការបង្គាប់ការអំពីការងារស្រាវជ្រាវវិទ្យាសាស្ត្រមូលដ្ឋាន។ ទីភ្នាក់ងារ​ព័ត៌មាន វៀតណាម សូមគោរពឧទ្ទេសនាមសុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម នៅក្នុង​កិច្ចប្រជុំ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ​ ឡឹម អញ្ជើញជួបសហគមន៍វៀតណាមនៅប្រទេស ថៃ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ​ ឡឹម អញ្ជើញជួបសហគមន៍វៀតណាមនៅប្រទេស ថៃ

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី ២៧ ខែឧសភា នៅ ឧត្តរធានី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញជំនួបមន្ត្រី និងបុគ្គលិកនៃស្ថានទូត ស្ថានកុងស៊ុលវៀតណាម ព្រមទាំងអាណិកជនវៀតណាមជិត ៦០០ នាក់កំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសថៃ ក៏ដូចជាតំណាងសហគមន៍វៀតណាមមកពីប្រទេសឡាវផងដែរ។

ណែនាំស្តីពីសុចរិតភាពវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ

ណែនាំស្តីពីសុចរិតភាពវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ

នៅថ្ងៃទី២៥ ខែឧសភា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានចេញសេចក្តីសម្រេចលេខ ២៥៥៧/QD-BKHCN ការណែនាំស្តីពីសុចរិតភាពវិទ្យាសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអភិវឌ្ឍបច្ចេកវិទ្យា។

ទំនាក់ទំនងវៀតណាម-ថៃឡង់ដ៍រួមចំណែកពង្រឹងអាស៊ានឱ្យមានអត្តនុភាពនិងវិបុលភាព

ទំនាក់ទំនងវៀតណាម-ថៃឡង់ដ៍រួមចំណែកពង្រឹងអាស៊ានឱ្យមានអត្តនុភាពនិងវិបុលភាព

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញទៅកាន់ប្រទេសថៃ បង្កើតការរំពឹងទុកយ៉ាងខ្លាំងពីរដ្ឋាភិបាល ព្រមទាំងប្រជាជន បើកទំព័រថ្មីមួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានមិនត្រូវយឺតយ៉ាវក្នុងការអនុវត្តឡើយ

គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានមិនត្រូវយឺតយ៉ាវក្នុងការអនុវត្តឡើយ

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា សង្កត់ធ្ងន់លើតួនាទីរបស់គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានក្នុងការអភិវឌ្ឍគោលនយោបាយ ការត្រួតពិនិត្យ និងធ្វើបរិវត្តកម្មឌីជីថលជាតិ។

ពេលសាលសហសិក្សាក្លាយជា "ជើងទម្របាញ់បង្ហោះ" បច្ចេកវិទ្យានិងផ្តើមអាជីព

ពេលសាលសហសិក្សាក្លាយជា "ជើងទម្របាញ់បង្ហោះ" បច្ចេកវិទ្យានិងផ្តើមអាជីព

ក្នុងបរិយាកាសផុលផុសរបស់រាប់រយគំរូបច្ចេកវិទ្យា មនុស្សយន្តឆ្លាតវៃ ផលិតផលបញ្ញាសិប្បនិម្មិត និងគំនិតផ្តើមអាជីព​ពោរពេញភាពច្នៃប្រតិដ្ឋ ទិវាជួបជុំវិទ្យាសាស្រ្តបច្ចេកវិទ្យា ផ្តើមអាជីព និងនវានុវត្តន៍ច្នៃប្រតិដ្ឋពហុបច្ចេកទេស ដាណាំង ឆ្នាំ ២០២៦ រៀបចំឡើងដោយមហាវិទ្យាល័យពហុបច្ចេកទេស - មហាវិទ្យាល័យ ដាណាំង នៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា បាន​ក្លាយជា "កន្លែងណាត់ជួប" បញ្ញាញាណរបស់សិស្សសាលា និងនិស្សិតតំបន់ភាគកណ្តាល - តំបន់ខ្ពង់រាប តីង្វៀន។

បង្កភាពងាយស្រួលដល់ការវិនិយោគបណ្តាសាជីវកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិកនៅវៀតណាម

បង្កភាពងាយស្រួលដល់ការវិនិយោគបណ្តាសាជីវកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិកនៅវៀតណាម

ក្នុងជំនួបជាមួយមន្ត្រីរបស់ Amazon អគ្គលេខាបក្ស ប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមឱ្យតម្លៃ និងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់សាជីវកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិកក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

ការបង្កើតកម្លាំងជម្រុញសម្រាប់ការអភិវឌ្ឍអាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ការបង្កើតកម្លាំងជម្រុញសម្រាប់ការអភិវឌ្ឍអាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការច្នៃប្រឌិតគំរូកំណើន និងបង្កើនកម្លាំងជម្រុញប្រកួតប្រជែង ការអភិវឌ្ឍសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងទទួលបានការយកចិត្តទុកដាក់ជាពិសេសពីទីក្រុងដុងណៃ។

ពិធីបើកវគ្គបំប៉នចំណេះដឹងជនជាតិនិងបណ្តុះបណ្តាលភាសា ខ្មែរ ជូនកម្មាភិបាល យុទ្ធជននគរបាលទីក្រុង កឹនធើ ឆ្នាំ ២០២៦

ពិធីបើកវគ្គបំប៉នចំណេះដឹងជនជាតិនិងបណ្តុះបណ្តាលភាសា ខ្មែរ ជូនកម្មាភិបាល យុទ្ធជននគរបាលទីក្រុង កឹនធើ ឆ្នាំ ២០២៦

នៅព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៦ នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ ពិធីបើកវគ្គបំប៉នចំណេះដឹងជនជាតិនិងបណ្តុះបណ្តាលភាសា ខ្មែរ សម្រាប់កម្មាភិបាល យុទ្ធជននគរបាលទីក្រុង កឹនធើ ឆ្នាំ ២០២៦ បានប្រព្រឹត្តឡើងក្នុងបរិយាកាសយ៉ាងអធិកអធម សោមនស្សរីករាយនិងដ៏មានអត្ថន័យ។

ទីក្រុង​ ហូជីមិញ ពន្លឿនការស្រាវជ្រាវ ការអនុវត្ត និងការធ្វើពាណិជ្ជកម្មនៃបញ្ញាសិប្បនិម្មិត

ទីក្រុង​ ហូជីមិញ ពន្លឿនការស្រាវជ្រាវ ការអនុវត្ត និងការធ្វើពាណិជ្ជកម្មនៃបញ្ញាសិប្បនិម្មិត

ផែនការសម្រាប់អនុវត្តកម្មវិធី "ការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុង ហូជីមិញ ដំណាក់កាល ២០២០-២០៣០" ក្នុងឆ្នាំ ២០២៦ ទើបតែត្រូវបានចេញផ្សាយដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។

ការបំផុសប្រកួតប្រជែងអាជីវកម្មថ្មីកសិកម្មបច្ចេកវិទ្យាខ្ពស់ឆ្នាំ ២០២៦

ការបំផុសប្រកួតប្រជែងអាជីវកម្មថ្មីកសិកម្មបច្ចេកវិទ្យាខ្ពស់ឆ្នាំ ២០២៦

នៅថ្ងៃទី១៩ ខែឧសភា គណនៃតំបន់កសិកម្មបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ សហការជាមួយសាកលវិទ្យាល័យធូដូវម៉ូត បានរៀបចំពិធីបើកការប្រកួត "ការប្រកួតប្រជែងចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ឆ្នាំ២០២៦"។ នេះគឺជាព្រឹត្តិការណ៍បើកការប្រកួតជាបន្តបន្ទាប់នៅតាមសាកលវិទ្យាល័យទូទាំងប្រទេស។

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលមតកចេតិយគោរពវិញ្ញាណក្ខន្ធលោកអ៊ំ ហូ

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលមតកចេតិយគោរពវិញ្ញាណក្ខន្ធលោកអ៊ំ ហូ

ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦) នៅព្រឹកថ្ងៃទី ១៩ ខែ ឧសភា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលបានអញ្ជើញដាក់កម្រងផ្កា អញ្ជើញចូលមតកចេតិយគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ និងអុជធូប រំឭកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីទាំងឡាយនៅស្តូបរំឭកវិញ្ញាណក្ខន្ធបណ្តាវីរយុទ្ធជនពលី (ផ្លូវ បាក់ស៊ើន ទីក្រុង ហាណូយ)។

ខេត្ត អានយ៉ាង ថែរក្សានិងលើកស្ទួយតម្លៃបេតិកភណ្ឌផ្តើមពីភូមិសិប្បកម្មប្រពៃណី

ខេត្ត អានយ៉ាង ថែរក្សានិងលើកស្ទួយតម្លៃបេតិកភណ្ឌផ្តើមពីភូមិសិប្បកម្មប្រពៃណី

អានយ៉ាង មានភាពល្បីល្បាញជាយូរមកហើយដោយមានភូមិសិប្បកម្មប្រពៃណី កន្លែងថែរក្សាតម្លៃវប្បធម៌វិសេសវិសាលនានានៃដែនដីភាគខាងលិចនៃភូមិភាគខាងត្បូងប្រទេស វៀតណាម។

ការអនុវត្តធ្វើបរិវត្តកម្មឌីជីថលក្នុងការ​ងា​រផ្តល់សំណងរបស់រដ្ឋ

ការអនុវត្តធ្វើបរិវត្តកម្មឌីជីថលក្នុងការ​ងា​រផ្តល់សំណងរបស់រដ្ឋ

នៅថ្ងៃទី១៨ ខែឧសភា នៅខេត្ត តៃនិញ ក្រសួងយុត្តិធម៌រៀបចំសិក្ខាសាលាប្រមូលមតិយោបល់លើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការទទួលខុសត្រូវចំពោះសំណងរបស់រដ្ឋ។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ‘កូនសោមាស’ វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ‘កូនសោមាស’ វិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ

នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា នៅ ហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញចូលរួមពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋ វៀតណាម ថ្ងៃទី ១៨ ខែ ឧសភា និងកិច្ចប្រជុំដាក់ដំណើរការបច្ចេកវិទ្យាជាយុទ្ធសាស្ត្រក្រោមប្រធានបទ "វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល - កម្លាំងជំរុញចម្បងនៃគំរូកំណើនថ្មី"។

អភិវឌ្ឍកងជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការ បុគ្គលិករដ្ឋការស៊ីវិលជាបងប្អូនជនជាតិភាគតិច

អភិវឌ្ឍកងជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការ បុគ្គលិករដ្ឋការស៊ីវិលជាបងប្អូនជនជាតិភាគតិច

ដើម្បីធ្វើឲ្យទៅជាភាពជាក់សែ្ដងគម្រោង "អភិវឌ្ឍកងជួរកម្មាភិបាល ភ្នាក់ងាររដ្ឋការ បុគ្គលិករដ្ឋការស៊ីវិលដែលជាបងប្អូនជនជាតិ​ភាគតិចក្នុង​ស្ថាប័នរដ្ឋ អង្គភាពសេវាសាធារណៈដំណាក់កាលឆ្នាំ ២០២៦ - ២០៣០ តម្រង់ទិសដៅរហូតដល់ឆ្នាំ ២០៣៥" គណៈកម្មាធិការប្រជាជន​ទីក្រុង ហាយផុង បានបង្កើត និងចេញផែនការអនុវត្តគម្រោងនេះជាមួយនឹងភារកិច្ច វិធានការ​ជាក់លាក់ជាច្រើនស្របនឹងលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាន។

សុន្ទរកថារបស់លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ក្នុងពិធីរំលឹកខួបលើកទី ១២០ នៃការបង្កើតសាកលវិទ្យាល័យជាតិ ហាណូយ

សុន្ទរកថារបស់លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ក្នុងពិធីរំលឹកខួបលើកទី ១២០ នៃការបង្កើតសាកលវិទ្យាល័យជាតិ ហាណូយ

នៅថ្ងៃទី១៦ ខែឧសភា នៅ ហាណូយ សាកលវិទ្យាល័យជាតិ ហាណូយ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១២០ នៃការបង្កើតសាកលវិទ្យាល័យ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩០៦ - ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦) និងទទួលគ្រឿងឥស្សរិយយសកាពលកម្មថ្នាក់ទីមួយ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩០៦ - ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦)៕

ការងារនយោបាយ សតិអារម្មណ៍ ‘ឈានមុ​ខ ​នាំផ្លូវ’ ក្នុងយុគសម័យថ្មី

ការងារនយោបាយ សតិអារម្មណ៍ ‘ឈានមុ​ខ ​នាំផ្លូវ’ ក្នុងយុគសម័យថ្មី

នៅរសៀលថ្ងៃទី ១៥ ខែឧសភា នៅ ហាណូយ ដោយមានការយល់ព្រមពីគណៈកម្មាធិការមជ្ឈិមបក្សនៃសមាជិកសម្ពន្ធយុវជន កាសែត ថាញ់នៀន សហការជាមួយស្ថាប័នពាក់ព័ន្ធ "ការងារនយោបាយ នាំផ្លូវក្នុងយុគសម័យថ្មី"។

អ្នកមានប្រជាប្រិយភាពរួមកម្លាំងផ្លាស់ប្តូរតំបន់បងប្អូនជនជាតិ ខ្មែរ

អ្នកមានប្រជាប្រិយភាពរួមកម្លាំងផ្លាស់ប្តូរតំបន់បងប្អូនជនជាតិ ខ្មែរ

ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កសាងជនបទថ្មី និងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល អ្នកមាន​ប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត វិញឡុង កំពុងបញ្ជាក់តួនាទីគឺជាកម្លាំង​ស្នូលនៅមូលដ្ឋានពី​មួយថ្ងៃទៅមួយថ្ងៃ។

‘រន្ទាបាញ់បង្ហោះ’ សម្រាប់​ startup បច្ចេកវិទ្យា​ឌីជីថល

‘រន្ទាបាញ់បង្ហោះ’ សម្រាប់​ startup បច្ចេកវិទ្យា​ឌីជីថល

នៅថ្ងៃទី១៥ ខែឧសភា ក្នុងក្របខ័ណ្ឌនៃវេទិកាជាតិ VNEI ២០២៦ វិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ជាផ្លូវការ PFUND គម្រោងសម្រាប់ការបង្កើតមូលនិធិវិនិយោគសម្រាប់អាជីវកម្មចាប់ផ្តើមអាជីវកម្មថ្មី និងបានដាក់ឱ្យដំណើរការគណៈកម្មការចលនាមូលនិធិ។

ជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា ជំរុញសេដ្ឋកិច្ចវិលជុំ

ជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា ជំរុញសេដ្ឋកិច្ចវិលជុំ

នៅថ្ងៃទី ១៣ ខែ ឧសភា សមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត វិញឡុង រៀបចំសិក្ខសាលាវិទ្យាសាស្ត្រ​ក្រោម​ប្រធានបទ "ធ្វើបរិវត្តកម្មឌីជីថល និងជំរុញសេដ្ឋកិច្ចវិលជុំយោងតាមស្មារតីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW" លើកតម្កើងបញ្ញវន្តបញ្ញាវន្តីគំរូឆ្នាំ ២០២៥ ដែលចូលរួមចំណែកដ៏ល្អប្រើសើរជាច្រើនដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋាន។

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិរួមចំណែកកសាងទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ គឺជាកន្លែងប្រមូលផ្តុំជនជាតិភាគតិចចំនួន ៥៣ ក្រុម ដោយមានមនុស្សជាង ៥៩០.០០០ នាក់ (ស្មើនឹង ៤,៣៥% នៃចំនួនប្រជាជន) ភាគច្រើនជាជនជាតិ ចិន ខ្មែរ និង ចាម។ ប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនបណ្តាជនជាតិថែរក្សាអត្តសញ្ញាណវប្បធម៌ដោយឡែកផង រួមចំណែកជាក់ស្តែងចូលក្នុងការអភិវឌ្ឍរួមនៃទីក្រុងធំបំផុតនៃប្រទេសទាំងមូលផង។

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

បមាណីយកម្មអប់រំជនជាតិ បង្រួញគម្លាតតំបន់ភូមិភាគ

ខេត្ត វិញឡុង ផ្តោតសំខាន់ទៅលើវិធានការសំដៅបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាន យ៉ាងខ្លាំងក្លាអំពីគុណភាព និង​ប្រសិទ្ធភាពអប់រំបណ្តុះបណ្តាលនៅក្នុងតំបន់បងប្អូនជនជាតិ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់គុណភាព​អប់រំចំណេះទូទៅ និង​អភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុកប្រកបដោយចីរភាព។

អ្នកមានប្រជាប្រិយភាពកសាង "ក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន" នៅភូមិភាគខាងត្បូង

អ្នកមានប្រជាប្រិយភាពកសាង "ក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជន" នៅភូមិភាគខាងត្បូង

ថ្ងៃទី ១៨ ខែ មេសា នៅទីក្រុង កឹនធើ អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជន វៀតណាម បានរៀបចំកិច្ចជំនួបព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ ប្រធានមណ្ឌល អ្នកមានប្រជាប្រិយភាពនិងសមណស័ក្ដិសាសនាគំរូភូមិភាគខាងត្បូង។