នាអំឡុងថ្ងៃដើមនិទាឃរដូវឆ្នាំខាល ចត្វាស័ក ឆ្នាំ ២០២២ ធ្វើដំណើរ ជុំវិញវិថីបុរាណនៅក្រុង ហាណូយ នៅទីណាក្តីក៏ឃើញមានភាបចម្រុះពណ៌ស្រស់ឆើតឆាយ តាំងពីផ្សារលក់ផ្កានិទាឃរដូវដល់ហាងលក់ទំនិញដែលដាក់តាំងលក់អីវ៉ាន់សម្រាប់បុណ្យចូលឆ្នាំថ្មី ក្នុងនោះពណ៌ សម្បុរដែលនាំមកនូវសំណាងល្អសំខាន់ៗ នាឱកាសដើមឆ្នាំគឺពណ៌ក្រហមនិងពណ៌មាស។
តាំងពីប៉ុន្មានឆ្នាំមកហើយ ការអញ្ជើញទៅទិញដូរតាមផ្សារបែបប្រពៃណីផ្សេងៗ ដែលជំនាញខាងលក់អីវ៉ាន់សម្រាប់បុណ្យចូលឆ្នាំថ្មីនោះបានក្លាយទៅជាលក្ខណៈប្រជុំជីវភាពវប្បធម៌ដ៏ល្អឯកមួយរបស់ប្រជាជននៅវិថីបុរាណនិយាយដោយឡែក ក៏ដូចជាប្រជាជនក្រុង ហាណូយ និយាយរួម។

ចំណុចថ្មីនៅឯផ្សារនានិទាឃរដូវឆ្នាំនេះគឺស្តង់ទំនិញទាំងឡាយដែលលក់គ្រឿងកុលាលភាជន៍បុរាណនៅលើវិថី ហាងម៉ា ហាងដុង។ មុខទំនិញទាំងអស់នៅទីនេះមិនត្រឹមតែមានភាពទាក់ទាញអំពីគំរូម៉ូដែល វត្ថុធាតុដើមប៉ុណ្ណោះទេ ថែមទាំងបានបង្កើតចំណាប់អារម្មណ៍អំពីអាយុកាលដ៏ចំណាស់របស់វា ហើយមានចំណុចរំលេចឡើងបន្ថែមទៀតគឺកេរមរតកប្រចាំត្រកូលរបស់គ្រួសារទាំងឡាយដែលយកមកដាក់តាំងបង្ហាញដើម្បីយកសំណាងល្អ។

ចំពោះមជ្ឈដ្ឋានយុវវ័យ ទម្លាប់ថតរូបមិនអាចខ្វះបានទេនាអំឡុងថ្ងៃដើមនិទាឃរដូវ ជាពិសេសគឺនៅចំណុចដាក់តាំងបង្ហាញផ្សេងៗ ដែលបានតុបតែងយ៉ាងស្អាត។

វិថីផ្កា ផ្សារផ្កា ដងវិថីអមដោយផ្ទាំងគំនូរលើជញ្ជាំងមួយចំនួន... ត្រូវបានគណៈកម្មការចាត់តាំងធ្វើការរៀបចំតុបតែងយ៉ាងផ្ចិតផ្ចង់ ប្រកបដោយសម្រស់ដ៏វិសេសវិសាលនៃនិទាឃរដូវនៃតំបន់ទាំងបីដែលជួបប្រសព្វគ្នានៅលើទឹកដី ថាំងឡុង ដែលមានខឿនអរិយធម៌រាប់ពាន់ឆ្នាំ៕
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ អៀងថាន់