ថ្មីៗ នេះនៅភូមិ កាសែន ឃុំ ថាញ់ហ្វា ស្រុក ទ្វៀនហ្វា (ខេត្ត ក្វាងប៊ិញ) បញ្ជាការដ្ឋានយោធាខេត្ត សមាគមសហព័ន្ធនារីខេត្តនិងសម្ព័ន្ធយុវជនកម្មុយនីស្ត ហូ ជីមិញ ខេត្ត ក្វាងប៊ិញ រួមជាមួយបណ្តាអង្គភាពរួមដំណើរបានសហការគ្នារៀបចំកម្មវិធី "ចូលឆ្នាំថ្មីដិតដាមទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន"។
កម្មវិធីមានសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជាអុជធូបគោរពបូជានៅគុហា ឡែនហា ការបញ្ចាំងភាពយន្តលើអេក្រង់ធំសម្រាប់បំរើមាមីងបងប្អូនប្រជាជន ពិនិត្យជំងឺ ផ្តល់ការពិគ្រោះយោបល់សុខភាពនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃឲ្យបងប្អូនជនជាតិតំបន់ព្រំដែន ចាត់តាំងកម្មវិធី "ពេលបាយឱ្យប្អូន" ជូនអំណោយឲ្យប្រជាជននិងរៀបចំការប្រកួតវេចនំ បាញ់ជឹង (នំអន្សមជ្រុង) ខៀវ ព្រមជាមួយនឹងបណ្តាឈុតសម្តែងសិល្បៈដ៏វិសេសវិសាលស្វាគមន៍និទាឃរដូវថ្មី...។





សកម្មភាពទាំងនោះបានសាយភាយលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិ វៀតណាម ស្មារតីស្រលាញ់រាប់អានជួយគ្នាទៅវិញទៅមកនិងពាំនាំមកនៅបរិយាកាសទទួលស្វាគមន៍និទាឃរដូវដោយក្តីសោមនស្សរីករាយសម្រាប់កម្មាភិបាល យុទ្ធជននិងបងប្អូនជនជាតិនៅតំបន់ជាយដែននៃមាតុភូមិ៕
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ អៀងថាន់