ពីមុននេះ បងប្អូនជនជាតិ ម៉ុង នៅភូមិ ហ៊ូយប៉ូក ឃុំ ណឹមកាន់ ស្រុក គីសឺន ពេលមានជំងឺម្តងៗ ច្រើនតែប្រើស្លឹកឈើ ឫសឈើដើម្បីព្យាបាលឬអញ្ជើញបូជាចារ្យមកសែនថ្វាយ។
ប៉ុន្តែតាំងពីពេលប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ណឹមកាន់ កសាងគំរូ "ទូថ្នាំជាយដែន" ក៏ការយល់ដឹងរបស់បងប្អូនជនជាតិបានផ្លាស់ប្តូរជាវិជ្ជមាន។
កម្មាភិបាលពេទ្យយោធាប៉ុស្តិ៍ការពារព្រំដែន ភុកសឺន អញ្ជើញមកពិនិត្យជំងឺដល់ផ្ទះតែម្តងជូនបងប្អូនជនជាតិនៅឃុំ ភុកសឺន ស្រុក អាញ់សឺន (ខេត្ត ងេអាន)
លោក លៅ ចុងញៀ នៅភូមិ ហ៊ូយប៉ូក បានអោយដឹងថា៖ "ជាងមួយឆ្នាំនេះ តាំងពីពេលកងទ័ពការពារព្រំដែនដាក់ដំណើរការ "ទូថ្នាំជាយដែន" ប្រជាជននៅក្នុងភូមិពេលឈឺថ្កាត់ម្តងៗ សុទ្ធតែស្វះស្វែងមករកកម្មាភិបាលពេទ្យយោធា ថ្នាំឱសថត្រូវបានផ្តល់ដោយឥតគិតថ្លៃបានជាបងប្អូនជនជាតិសប្បាយចិត្តណាស់"។
ជារៀងរាល់ខែ ក្រុមការងាររបស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ ណឹមកាន់ ឈរជើងនៅភូមិ ហ៊ូយប៉ូក ឃុំ ណឹមកាន់ស្រុក គីសឺន (ខេត្ត ងេអាន) មកពិនិត្យមើលជំងឺជូនចំនួន ៦០ ដល់ ៨០ លើកនាក់
ត្រូវបានដាក់ដំណើរការតាំងពីឆ្នាំ ២០១៩ មក បងប្អូនជនជាតិនៅតាមភូមិ វ៉េវ ១ វ៉េវ ២ វ៉េវ ៣ និង វ៉េវ ៤ នៅឃុំ ភុកសឺន ស្រុក អាញ់សឺន បានដឹងស្គាល់ជាមួយរូបភាពកម្មាភិបាលពេទ្យយោធាប៉ុស្តិ៍ការពារព្រំដែន ភុកសឺន អញ្ជើញមកពិនិត្យជំងឺដល់ផ្ទះតែម្តង។ លោកស្រី ឡា ធីជៀន ជនជាតិ ថៃ នៅភូមិ វ៉េវ ២ សំណេះសំណាលថា៖ "តាំងពីថ្ងៃមាន "ទូថ្នាំជាយដែន" អោយតែឈឺថ្កាត់ម្តងៗ គ្រាន់តែតេទូរស័ព្ទគឺកម្មាភិបាលមកពិនិត្យ អោយថ្នាំសុខភាពកែលម្អឡើងយ៉ាងច្រើន"។
ប្រជាជនអញ្ជើញមកពិនិត្យជំងឺ ទទួលយកថ្នាំដោយឥតគិតថ្លៃនៅ "ទូថ្នាំជាយដែន"
បច្ចុប្បន្ន កងទ័ពការពារព្រំដែនខេត្ត ងេអាន កំពុងបន្តរក្សា "ទូថ្នាំជាយដែន" ចំនួន ៨ នៅគិលានដ្ឋានពេទ្យយោធានិងប្រជាជនចំនួន ៦ និងក្រុមការងារចំនួន ២។ យោងតាមលោកវរសេនីយ៍ឯក ហូ ហ៊ឺវថាំង មេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ងេអាន គំរូ "ទូថ្នាំជាយដែន" បានពិនិត្យព្យាបាល ផ្ដល់ថ្នាំពេទ្យជូនរាប់ពាន់លើកនាក់ ជាពិសេសមានទាំងប្រជាជនប្រទេសជាមិត្ត ឡាវ។
នាពេលខាងមុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ងេអាន នឹងបន្តសិក្សាស្រាវជ្រាវភូមិសាស្ត្រទាំងឡាយ តំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលដើម្បីកសាងបណ្តា "ទូថ្នាំជាយដែន"
នាពេលខាងមុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ងេអាន នឹងបន្តសិក្សាស្រាវជ្រាវភូមិសាស្ត្រទាំងឡាយតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលដើម្បីកសាងបណ្តា "ទូថ្នាំជាយដែន"៕
អត្ថបទនិងរូបថត៖ វ៉ាន់ទី
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី