រយៈពេលថ្មីៗ នេះ ស្ថាប័នមានសមត្ថកិច្ចបានរកឃើញករណីជួញដូរមនុស្សជាបន្តបន្ទាប់ ក្នុងនោះមានជនរងគ្រោះជាច្រើនត្រូវបោកបញ្ឆោតលក់ទៅប្រទេស កម្ពុជា ដោយមានល្បិចកលការងារស្រាលប្រាក់ខែខ្ពស់។ នេះជាសំឡេងកណ្តឹងប្រកាសអាសន្នអោយអ្នកគំនិតស្រាលងាយជឿចំពោះឧបាយកលយ៉ាងល្អិតល្អន់នៃមុខសញ្ញាជួញដូរមនុស្សទាំងឡាយ។
ប្រជាពលរដ្ឋ វៀតណាម ចំនួន ២៦ នាក់ឆ្លងដែនខុសច្បាប់ត្រូវកងកម្លាំងសមត្ថកិច្ចប្រទេស កម្ពុជា ឃុំខ្លួននិងប្រគល់សងអោយ វៀតណាម វិញឆ្លងតាមច្រកទ្វារព្រំដែនអន្តរជាតិ ទិញបៀន (ខេត្ត អានយ៉ាង)
ការរៀបចំបញ្ជូនមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេស កម្ពុជា កើតមានឡើងនៅមូលដ្ឋានជាច្រើន ដូចជា៖ ខេត្ត ដុងណាយ ដាក់ឡាក់ ឡាវកាយ ថាញ់ហ្វា ណាមឌិញ យ៉ាឡាយ។ល។ បណ្តាករណីត្រូវលួងបញ្ឆោត អូសទាញភាគច្រើនគឺអ្នកដែលប្រើប្រាស់បណ្តាញសង្គមជាប្រចាំ មិនសូវយកចិត្តទុកដាក់ដល់ព័ត៌មានឃោសនាផ្សព្វផ្សាយស្តីពីបង្ការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅលើមធ្យោបាយផ្សព្វផ្សាយព័ត៌មានមហាជនទាំងឡាយរបស់រដ្ឋ។
ក្រោយរយៈពេលជាង ១០ ថ្ងៃសហការជាមួយកងកម្លាំងសមត្ថកិច្ចខេត្ត តីនិញនារសៀលថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២២ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត កនទុម បានជួយសង្គ្រោះបានជនរងគ្រោះ អ៊ីលៀន ត្រូវបោកបញ្ឆោតលក់ទៅប្រទេស កម្ពុជា។ ក្នុងរូបថត៖ អ្នកស្រី អ៊ីលៀន ត្រូវបានបញ្ជូនមកច្រកទា្វរព្រំដែន ម៉ុកបាយ (ខេត្ត តីនិញ)
គិតមកទល់ដើមខែ កញ្ញា ឆ្នាំ ២០២២ ក្រសួងការបរទេសនិងស្ថាប័នទាំងឡាយតំណាងរបស់ ប្រទេស វៀតណាម ប្រចាំការនៅប្រទេស កម្ពុជា បានសហការជាមួយនឹងស្ថាប័នមានសមត្ថកិច្ចទាំងឡាយក្នុងប្រទេសនិងប្រទេស កម្ពុជា បញ្ជូនប្រជាពលរដ្ឋដែលត្រូវគេឆបោក មេខ្យល់ ពលករខុសច្បាប់ជាង ៦០០ នាក់ត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។
នគរបាលទីក្រុង កឹនធើ ធ្វើការជាមួយគ្រួសារប្អូន ត្រឹន ហ្វាងវូ (កើតឆ្នាំ ២០០៥) រស់នៅសង្កាត់ ត្រាណុក ស្រុក ប៊ិញធុយ ក្រោយពេលទទួលបានព័ត៌មានថា វូ ត្រូវលក់ទៅប្រទេស កម្ពុជា ដោយពាក្យលួងបញ្ឆោតធ្វើការស្រាល ទទួលប្រាក់ខែខ្ពស់
បងប្អូនជនជាតិត្រូវការលើកកម្ពស់សតិសម្បជញ្ញៈប្រុងប្រយ័ត្ននិងវែកមុខឧក្រិដ្ឋជនជួញដូរមនុស្ស ទាន់ពេលវេលាដើម្បីកងកម្លាំងមានសមត្ថកិច្ចទាំងឡាយចាត់ការទាន់ពេលវេលា។
ក្នុងករណីត្រូវការជំនួយ ប្រជាពលរដ្ឋ វៀតណាម ទាក់ទងជាមួយបណ្តាញខ្សែទូរស័ព្ទក្រហមរបស់ស្ថានទូត វៀតណាម ប្រចាំការនៅប្រទេស កម្ពុជា៖ +៨៥៥-៩៧៤០៥៦៧៨៩ ស្ថានអគ្គកុងស៊ុល វៀតណាម ប្រចាំការនៅខេត្ត ព្រះសីហនុ៖ +៨៥៥-៩៧៩៣៣៩៩៩ ឬមជ្ឈមណ្ឌលហៅទូរស័ព្ទគាំពារ ប្រជាពលរដ្ឋ៖ +៨៤-៩៨១ ៨៤៨៤៨៤៕
ផលិតដោយ៖ ឡានអាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង