របាំ ស្វែ ជនជាតិ ថាយ - និមិត្តរូបវប្បធម៌ផ្សារភ្ជាប់សហគមន៍

ទិដ្ឋភាពរួមនៃកីឡដ្ឋានទីរួមខេត្ត ងៀឡូ ជាទីកន្លែងប្រារព្ធពិធីទទួលវិញ្ញាបនបត្ររបស់ យូណេស្កូ ដាក់បញ្ចូល "សិល្បៈរបាំ ស្វែ ថាយ"
ទិដ្ឋភាពរួមនៃកីឡដ្ឋានទីរួមខេត្ត ងៀឡូ ជាទីកន្លែងប្រារព្ធពិធីទទួលវិញ្ញាបនបត្ររបស់ យូណេស្កូ ដាក់បញ្ចូល "សិល្បៈរបាំ ស្វែ ថាយ"

នៅយប់នៃថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២២ កីឡដ្ឋានទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ) បានក្លាយទៅជាចំណុចលេចធ្លោរបស់អ្នកស្រលាញ់វប្បធម៌ទូទាំងប្រទេស ជាកន្លែងប្រព្រឹត្តឡើងនូវពិធីទទួលវិញ្ញាបនបត្រដាក់បញ្ចូល "សិល្បៈរបាំ ស្វែ ថាយ" ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ។

ការចុះបញ្ជីឈ្មោះរបស់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ចំពោះរបាំ ស្វែ ថាយ បានបញ្ជាក់ពិភពលោកវាយតម្លៃខ្ពស់តម្លៃអត្តសញ្ញាណវប្បធម៌បងប្អូនបណ្តាជនជាតិ វៀតណាម...

របាំ ស្វែ ជនជាតិ ថាយ - និមិត្តរូបវប្បធម៌ផ្សារភ្ជាប់សហគមន៍ ảnh 1ទិដ្ឋភាពរួមនៃកីឡដ្ឋានទីរួមខេត្ត ងៀឡូ ជាទីកន្លែងប្រារព្ធពិធីទទួលវិញ្ញាបនបត្ររបស់ យូណេស្កូ ដាក់បញ្ចូល "សិល្បៈរបាំ ស្វែ ថាយ"

របាំ ស្វែ ថាយ ផ្សារភ្ជាប់សហគមន៍
ក្នុងឃ្លាំងចម្រៀងប្រជាប្រិយ របាំប្រជាប្រិយរបស់ជនជាតិ ថាយ របាំ ស្វែ មានតួនាទីសំខាន់ខ្លាំងណាស់។ ជនជាតិ ថាយ រាំរបាំ ស្វែ មិនត្រឹមតែក្នុងគោលបំណងបង្ហាញអោយឃើញជីវភាពរស់នៅប្រចាំថ្ងៃ ផ្សារភ្ជាប់សហគមន៍ ផ្សារភ្ជាប់ជាមួយធម្មជាតិ ជាមួយខាងព្រលឹងវិញ្ញាណប៉ុណ្ណោះទេថែមទាំងបង្ហាញតម្លៃមនុស្សសាស្រ្តវប្បធម៌ដ៏ជ្រាលជ្រៅទៀតផង។ របាំ ស្វែ គឺជានិមិត្តរូបនៃវប្បធម៌ ថាយ រួមចំណែកក្នុងការផ្សារភ្ជាប់មនុស្សជាមួយនឹងមនុស្ស មនុស្សជាមួយមេឃដីយ៉ាងរស់រវើកបំផុត ពោរពេញទៅដោយភាពរ៉ូម៉ង់តិចប៉ុន្តែក៏ដិតជាប់លក្ខណៈសង្គមផងដែរ។

របាំ ស្វែ ជនជាតិ ថាយ - និមិត្តរូបវប្បធម៌ផ្សារភ្ជាប់សហគមន៍ ảnh 2នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក ផាម មិញជិញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធី

របាំ ស្វែ ថាយ មានលក្ខណៈសមភាពយ៉ាងខ្ពស់។ ពេលបានចូលក្នុងរង្វង់របាំ ស្វែ ហើយ មិននៅមានការបែងចែករវាងអ្នកមាន អ្នកក្រ ប្រកាន់វណ្ណៈឡើយ។ ទោះជាក្នុងពិធីជប់លៀងធំ ជប់លៀងតូចណាក៏ដោយដូចជាឡើងផ្ទះថ្មី ពិធីរៀបមង្គលការឬក៏ពិធី សេនបាន សេនមឿង បើមិនមានរបាំ ស្វែ ទេគឺជនជាតិ ថាយ ចាត់ទុកពិធីជប់លៀងនោះថាមិនសប្បាយ មិនជោគជ័យឡើយ។ អាស្រ័យហេតុដូច្នេះហើយ របាំ ស្វែ បានក្លាយទៅជាផ្នែកមួយនៃជីវភាពរស់នៅដូចជាបាយបរិភោគ ទឹកសម្រាប់ផឹកជារៀងរាល់ថ្ងៃ។ 

ចង្វាក់របាំ ស្វែ ទាំងឡាយមិនខុសអ្វីពីសង្គមបង្រួមតូចមួយរបស់ជនជាតិ ថាយ នោះទេ ឆ្លុះបញ្ចាំងពីជីវភាពរស់នៅ ចិត្តគំនិត មនោសញ្ចេតនា បំណង ប្រាថ្នាដោយវិធីបរិវិតក្កភាសារបាំប្រជាប្រិយ ថាយ។ រួមជាមួយនឹងទំនុកខាប់ មនោសញ្ចេតនា ទំនុកគែន ទំនុកពី របាំ ស្វែ បានដក់ជាប់យ៉ាងជ្រៅក្នុងដួងចិត្តមនុស្សដោយឯកឯងតែម្តង។

របាំ ស្វែ ជនជាតិ ថាយ - និមិត្តរូបវប្បធម៌ផ្សារភ្ជាប់សហគមន៍ ảnh 3អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក ហ្វាង ដាវកឿង តំណាងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍អញ្ជើញទទួលវិញ្ញាបនបត្ររបស់ យូណេស្កូ ដាក់បញ្ចូល "សិល្បៈរបាំ ស្វែ ថាយ" ពីលោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំការនៅ វៀតណាម

ឆ្លងតាមរយៈចង្វាក់របាំ ស្វែ នីមួយៗ មនុស្សកាន់តែស្និទ្ធស្នាល សុខដុមរមនាជាមួយគ្នាថែមទៀត ស្រលាញ់ពីជីវិតរស់នៅស្រលាញ់មនុស្សម្នាដើម្បីឈានចូលក្នុងជីវភាពពលកម្ម តស៊ូប្រយុទ្ធជាមួយក្តីទុកចិត្តស្រឡាញ់រាប់អានភ្លឺថ្លាគ្មានដែនកំណត់។ ឆ្លងតាមរយៈចង្វាក់រាំរបាំ ស្វែ គេក៏អាចមើលឃើញពីជីវិតរស់នៅរបស់សង្គមជនជាតិ ថាយ តាំងពីបុព្វសម័យក៏ដូចជាការយល់ដឹងអំពីជីវទស្សនៈនិងលោកាទស្សនៈផងដែរ។ 

យោងតាមសិប្បករឆ្នើម ឡ វ៉ាន់បៀន របាំ ស្វែ ឆ្លុះបញ្ចាំងពីជីវិតពិតនៃជីវភាពរស់នៅ ព្រោះហេតុដូច្នេះហើយបានជាមានតម្លៃខាងអប់រំសីលធម៌ រួមចំណែកធ្វើអោយក្លាយទៅជាចរិតលក្ខណៈវប្បធម៌មួយដែលមិនអាចលាយឡំបាន។ របាំ ស្វែ បង្កើនតម្លៃនៃការបញ្ចេញមនោសញ្ចេតនា ព្រមទាំងរួមចំណែកក្នុងការបញ្ជាក់ពីអត្តចរិតមនុស្សរបស់ជនជាតិ ថាយ មោះមុតនិងភាពរឹងមាំមិន ព្រមចុះចាញ់ ក្លាហាន ដាក់ខ្លួន ច្នៃប្រឌិត ហើយឧស្សាហ៍ព្យាយាមឆ្ពោះទៅរកឧត្តមគតិដ៏ខ្ពង់ខ្ពស់ របៀបរស់នៅវិជ្ជមានពូនជ្រំអោយជំនាន់ក្រោយ បណ្តាសតិអារម្មណ៍ មនោសញ្ចេតនាដ៏ល្អផូរផង់។

របាំ ស្វែ ថាយ លើកតម្កើងតម្លៃដ៏ល្អផូរផង់នៃវប្បធម៌
អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីទទួលវិញ្ញាបនបត្ររបស់ យូណេស្កូ  ដាក់បញ្ចូល "សិល្បៈនៃរបាំ ស្វែ ថាយ" ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបី តំណាងនៃមនុស្សជាតិនិងបើកមហោស្រពវប្បធម៌ ទេសចរណ៍ មឿងឡ រុករកស្វែងយល់ពីរមណីយដ្ឋានជាតិពិសេសវាលស្រែថ្នាក់ៗ តាមជម្រាលភ្នំ មូកាងចាយ ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញមានប្រសាសន៍ថា សិល្បៈរបាំ ស្វែ ថាយ បានយកឈ្នះលើលក្ខណៈដ៏ស្រស់ស្អាតនៃប្រភេទទម្រង់របាំប្រពៃណីដោយមានវិចិត្រសិល្បៈច្នៃប្រឌិត បំណងប្រាថ្នាដ៏ក្លៀវក្លាឆ្ពោះទៅរកបណ្តាតម្លៃនៃសច្ចភាព - កុសលភាព - ពិចិត្រភាពរបស់សមាជិកនីមួយៗ ក្នុងសហគមន៍បណ្តាជនជាតិនៅ តីបាក់។

របាំ ស្វែ ជនជាតិ ថាយ - និមិត្តរូបវប្បធម៌ផ្សារភ្ជាប់សហគមន៍ ảnh 4ទស្សនីយភាពសម្តែងក្នុងកម្មវិធីសិល្បៈពិសេសមួយក្រោមប្រធានបទ "របាំ ស្វែ ថាយ - ភាពល្អឥតខ្ចោះនៃតំបន់បេតិកភណ្ឌ"

លើកតម្កើងសិល្បៈរបាំ ស្វែ ថាយ គឺលើកតម្កើងតម្លៃដ៏ល្អផូរផង់ទាំងឡាយនៃវប្បធម៌សិល្បៈ នៃស្មារតីសាមគ្គីភាព នៃទឹកចិត្តមេត្តាករុណា នៃស្មារតីសុទិដ្ឋិនិយម នៃបរិវិតក្កក្នុងការអភិរក្សនិងអភិវឌ្ឍន៍ នៃលក្ខណៈរស់នៅក្នុងភាពសុខដុមរមនាជាមួយធម្មជាតិ នៃស្មារតីទទួលខុសត្រូវប្រវត្តិសាស្ត្រមិនត្រឹមតែរបស់បណា្តជនជាតិនៅ តីបាក់ ប៉ុណ្ណោះទេថែមទាំងជារបស់ប្រជាជន វៀតណាម ទាំងអស់ទៀតផង។

របាំ ស្វែ ថាយ គឺជាបេតិកភណ្ឌទី ១៤ របស់ វៀតណាម ត្រូវបាន យូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះជាមោទនភាពរបស់ជនជាតិ ថាយ និងរបស់សហគមន៍ជនជាតិជាបងប្អូនទាំង ៥៤ ឆ្លងតាមរយៈនោះបន្តបញ្ជាក់ការរួមចំណែកយ៉ាងសំខាន់នៃឃ្លាំងកេរដំណែលវប្បធម៌ វៀតណាម ចំពោះពិភពលោក។ លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងអោយតម្លៃខ្ពស់ ការរួមចំណែកឥតឈប់ឈររបស់ជំនាន់សិប្បករប្រជាប្រិយ សហគមន៍ជនជាតិ ថាយ បានលើកស្ទួយ ផ្ទេរបន្ត ថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលនេះដែលមិនអាចកាត់ថ្លៃបាន។

របាំ ស្វែ ជនជាតិ ថាយ - និមិត្តរូបវប្បធម៌ផ្សារភ្ជាប់សហគមន៍ ảnh 5ឈុតឆាកសម្តែងសិល្បៈ ស្វែ ថាយ ដោយមានការចូលរួមរបស់តារាសម្ដែងសិប្បករនិងសិស្សសាលាចំនួន ៣.០០០ នាក់នៅក្នុងពិធីទទួលវិញ្ញាបនបត្រដាក់បញ្ចូល "សិល្បៈរបាំ ស្វែ ថាយ"

ដើម្បីបន្តបង្កើតកម្លាំងរស់រានថ្មី ការសាយភាយនិងជម្រុលទឹកចិត្តចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លានូវតម្លៃនៃសិល្បៈ របាំ ស្វែ ថាយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាជ្ញាធរ ប្រជាជននិងសហគមន៍ជនជាតិ ថាយ នៅបណ្តាខេត្តភាគពាយ័ព្យ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ សហការអនុវត្តដំណើរការយ៉ាងម៉ឹងម៉ាត់ ប្រសិទ្ធភាព "កម្មវិធីសកម្មភាពជាតិការពារនិងពង្រីកតម្លៃ នៃបេតិកភណ្ឌវប្បធម៌អរូបីសិល្បៈរបាំ ស្វែ ថាយ" ត្រឹមត្រូវតាមកិច្ចសន្យាជាមួយ យូណេស្កូ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ "យើងទាំងអស់គ្នាចូរធ្វើដោយយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើម ដោយបេះដូង ដោយទឹកចិត្ត ដោយមោទនភាព ដោយកម្លាំងផ្ទៃក្នុងដើម្បីទំនុកច្រៀង តូរ្យតន្ត្រីទាំងឡាយ នៃបណ្តាចង្វាក់របាំ ស្វែកន្សែង ស្វែមួកដួន ស្វែផ្លិត ស្វែអង្រែ ស្វែដំបង ស្វែផ្កា។ល។ ត្រូវបានចិញ្ចឹមបំប៉នអភិវឌ្ឍនិងពង្រីកសាយភាយចេញទៅសហគមន៍បងប្អូនជនជាតិផ្សេងៗ បន្តទៀត"។

របាំ ស្វែ ជនជាតិ ថាយ - និមិត្តរូបវប្បធម៌ផ្សារភ្ជាប់សហគមន៍ ảnh 6រាំរបាំ ស្វែ គឺជានិមិត្តរូបនៃវប្បធម៌ ថាយ រួមចំណែកផ្សារភ្ជាប់មនុស្សជាមួយនឹងមនុស្ស មនុស្សជាមួយនឹងមេឃដីយ៉ាងរស់រវើក ភាពរ៉ូម៉ង់តិច
របាំ ស្វែ ជនជាតិ ថាយ - និមិត្តរូបវប្បធម៌ផ្សារភ្ជាប់សហគមន៍ ảnh 7ទោះបីមានអាយុ ៨៩ ឆ្នាំហើយក៏ដោយប៉ុន្តែសិប្បករឆ្នើម ឡ វ៉ាន់បៀន នៅតែអស់ពីចិត្តអស់ពីផ្លើមបង្ហាត់បង្រៀនរបាំ ស្វែ ថាយ ដល់ក្មេងៗ ជំនាន់ក្រោយជានិច្ច

លោកនាយករដ្ឋមន្ត្រីស្នើអោយបន្តសិក្សាស្រាវជ្រាវ មានដំណោះស្រាយដ៏ចាំបាច់ជាក់ស្តែងដើម្បីថែរក្សានិងពង្រីកអត្តសញ្ញាណប្រពៃណីរបស់ជនជាតិជាទូទៅនិយាយរួមនិងរបាំ ស្វែ ថាយ និយាយដោយឡែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ជាពិសេសគឺការអភិវឌ្ឍទេសចរណ៍ ផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយវប្បធម៌មនុស្សម្នានិងប្រវត្តិសាស្ត្រ រួមចំណែកពាំនាំបេតិកភណ្ឌទៅជាទ្រព្យសម្បត្តិ ប្រែក្លាយសក្តានុពលទៅជាប្រភពកម្លាំងអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន៕

អត្ថបទ៖ ភឿងឡាន - ឌឹកទឿង
រូបថត៖ ង្វៀន អា - យឿងយ៉ាង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

បុកល្ហុងជាអាហារមួយមុខយ៉ាងពេញនិយមរបស់បងប្អូនជនជាតិ ខ្មែរ ដោយមានរសជាតិដិតនៃល្បាយទឹកកាពិប្រហុកកូរជាមួយស្ករត្នោតក្តៅឧណ្ហៗយ៉ាងឈ្ងុយ រួមជាមួយនឹងរសជាតិហឹរ និងជូរអែមធ្វើឲ្យអតិថិជន​ពេញចិត្តមួយ​ទំហឹងតែម្តង។

បុកល្ហុង - អាហារពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ បង្កើតការចាប់អារម្មណ៍ខ្លាំងនៅតំបន់ បៃនូយ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំ វៀតណាម

ក្នុងអំឡុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ វៀតណាម ឆ្នាំមមី ២០២៦ ផ្លូវឆ្ពោះទៅភូមិ ភ្នំពីរ ឃុំ ទ្រីតូន ខេត្ត អានយ៉ាង មានមនុស្សម្នាច្រើនកុះករជាងធម្មតា។ហាងបុកល្ហុងជិត ២០ ហាងរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅជាប់ៗគ្នាតាមបណ្តោយផ្លូវមិនដល់ ៥០០ ម៉ែត្រតែងតែស្ថិតក្នុងស្ថានភាពមានមនុស្សច្រើនកុះករ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃតំបន់ បៃនូយ នាដើមនិទាឃរដូវ។

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

សូរសំឡេងគងឃ្មោះលាន់រំពង​ពេញ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នៅ​ដើមនិទាឃ​រដូវ

នៅពេលសម្រស់ផ្កាព្រៃរីកស្គុះស្គាយនៅចង្កេះភ្នំ សំឡេងគងឃ្មោះរបស់ជនជាតិ ហ្រេ (ខេត្ត ក្វាង ង៉ាយ) បន្លឺឡើងពាសពេញព្រៃដ៏ធំល្វឹងល្វើយ។ នៅកណ្តាលស្បៃសន្សើមដាស់មានអ័ព្ទដើមនិទាឃរដូវនៃឆ្នាំមមី អដ្ឋស័ក ២០២៦ សំឡេងដ៏អស្ចារ្យនេះមិនត្រឹមតែជាបទភ្លេងអបអរសាទរសម្រាប់ឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងជាដង្ហើមនៃការអធិស្ឋានដ៏ពិសិដ្ឋសម្រាប់ការប្រមូលផលដ៏បរិបូរណ៍ និងភូមិដ៏សុខសាន្តផងដែរ។

អស្វសាទិនស្រែចម្ការនៅលើទីលានប្រណាំងក្នុងពិធីប្រណាំងសេះប្រពៃណីស្រុក បាក់ហា (ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ ស្រុក បាក់ហា ខេត្ត ឡាវកាយ) លើកទី ១៨។ រូបថត៖ ហុងនិញ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សេះដឹកអីវ៉ាន់និងរឿងរ៉ាវថែរក្សាអត្តសញ្ញាណវប្បធម៌តំបន់ភ្នំ

ចំពោះបងប្អូនជនជាតិតំបន់ភ្នំ ឡាវកាយ សេះមិនត្រឹមតែជាមធ្យោបាយធ្វើដំណើរទៅមក មធ្យោបាយដឹកជញ្ជូនទំនិញ ទ្រព្យសម្បត្តិដ៏មានតម្លៃប៉ុននោះទេ ថែមទាំងជាកល្យាណមិត្តទុកលើខ្នងនូវមនោសញ្ចេតនា អត្តសញ្ញាណវប្បធម៌របស់ជាតិសាសន៍ទាំងមូលទៀតផង។

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

ពិធីបុណ្យ​ ឌុកប៊ូត 'ហែក​កន្ទេល' បន់សុំសំណាងដើមនិទាឃរដូវនៅ​ ភូ ថ

នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ (ថ្ងៃទី ៨ ខែ ១ តាមច័ន្ទគតិវៀតណាម) ពិធីបុណ្យ ឌុកប៊ូត 'ហែកកន្ទេល' (ឬហៅថាពិធីបុណ្យប្លន់កន្ទេល) ប្រព្រឹត្តឡើងនៅតំបន់កេរដំណែលប្រវត្តិសាស្ត្រ ឌិញកា ភូមិ ភូលៀន ឃុំ តាម យឿង បាក់។

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

ស្ថាបត្យកម្មដ៏ល្អឯកនៃវត្ត សាក់ ទឺ ខាយ ដ្វន់ នៅខេត្ត ដាក់ឡាក់

វត្ត សាក់ ទឺ ខាយ ដ្វន់ មិនត្រឹមតែជាអារាមធំជាងគេក្នុងខេត្ត ដាក់ឡាក់ ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាវប្បធម៌ និងស្មារតីតែមួយគត់នៃតំបន់ខ្ពង់រាបកណ្តាលដ៏ធំល្វឹងល្វើយផងដែរ។

តាមទស្សនទានប្រពៃណី ជនជាតិ មឿង ចាប់ផ្តើមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី២៧ ខែទី១២ តាមច័ន្ទគតិនៃ​ឆ្នាំចាស់ រហូតដល់ថ្ងៃទី៧ នៃខែទី១ តាមច័ន្ទគតិឆ្នាំថ្មី។

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង

ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌មានតាំងពីបុរាណកាល ពោរពេញទៅដោយលក្ខណៈមនុស្សសាស្រ្ត ត្រូវបានមាមីងបងប្អូនជនជាតិ មឿង នៅខេត្ត ភូ-ថ បន្តថែរក្សារហូតដល់សព្វថ្ងៃ។ 

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

ចំរុះពណ៌ថ្មីក្នុងជីវភាពរស់នៅបងប្អូនជនជាតិ កុង នៅខេត្ត ឡាយចូវ

បណ្តាផ្ទះសង់ផុតពីដីជាប់ៗគ្នា ផ្លូវបេតុងធំទូលាយ ភូមិ តាងង៉ា របស់បងប្អូនជនជាតិ កុង ក្នុងឃុំ មឿងម៉ូ (ខេត្ត ឡាយចូវ) ឥឡូវបាន "ផ្លាស់ប្តូរមុខមាត់ថ្មី"។ ជនជាតិ កុង អភិវឌ្ឍសេដ្ឋកិច្ចផង ថែរក្សាតម្លៃវប្បធម៌នៅលើដែនដីនៃសហគមន៍ជនជាតិនៅ ឡាយចូវ ផង។

សាច់ព្យួរលើធ្នើចង្រ្កាន - រសជាតិបុណ្យចូលឆ្នាំរបស់ជនជាតិ ថៃ ជនជាតិ ម៉ុង នៅកណ្តាលព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយ។

ស្រាវជ្រាវរាវរកបណ្តាមុខអាហារបុណ្យចូលឆ្នាំដ៏វិសេសអស្ចារ្យរបស់បណ្តាជនជាតិភាគតិច

អាហារបុណ្យចូលឆ្នាំ “ចម្លែកពិសេស” មួយមុខៗ របស់បណ្តាជនជាតិភាគតិចមិនត្រឹមតែជាផ្នែកមួយនៃពេលបាយថ្ងៃដើមឆ្នាំតែមួយមុខប៉ុននោះទេ ថែមទាំងជាការគួបផ្សំភាពប្រណីតតម្លៃវប្បធម៌ ជាសរសៃខ្សែភ្ជាប់រវាងអតីតកាល - បច្ចុប្បន្នកាល - អនាគតកាលទៀតផង។

របាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

របាំយក្ស - ទម្រង់របាំបុរាណរបស់ជនជាតិ ខ្មែរ

របាំយក្ស ឬរាំយក្សមានតាំងពីបុរាណកាលមកហើយ។ របាំយក្សគឺជាក្បាច់រាំមួយបម្លែងចេញពីសិល្បៈរបាំ ជាទម្រង់សិល្បៈ​ល្ខោន​ខោលបុរាណរបស់ ខ្មែរ ដោយមានប្រភពដើមចេញពីរបាំរបាំងមុខល្ខោន​ខោល សម្តែងឡើងវិញនូវឈុតសម្តែងមួយដកស្រង់ពីវីរកថារឿងរាមកេរ្តិ៍។

ទោះជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ ក៏ជនជាតិ មឿង នៅ សាឡោង នៅតែរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីក្នុងបាយស្ពកសែនដូនតា បុព្វបុរសក្នុងថ្ងៃបុណ្យចូលឆ្នាំ។

រក្សារបៀបរបបបុណ្យចូលឆ្នាំជនជាតិ មឿង នៅកណ្តាលព្រៃព្រឹក្សា តីង្វៀន ដ៏ធំល្វឹងល្វើយ

ភូមិ ហាវលី ឃុំ សាឡោង ខេត្ត ខេត្ត ក្វាងង៉ាយ មានប្រជាជនចំនួន ១៤៥​ ក្រុមគ្រួសារដោយមានមនុស្សចំនួន ៦០២ នាក់ ក្នុងនោះមាន ៩០% ជាជនជាតិ មឿង ពីខេត្ត ហ្វាប៊ិញ​ (ចាស់) បច្ចុប្បន្នជាខេត្ត ភូ ថ ធ្វើចំណាកស្រុកចូលមកធ្វើការរកស៊ី រស់នៅតាំងពីឆ្នាំ ១៩៩១។

នំបាញ់យ៉ីអំបែងដំបូងនរណាក៏មិនត្រូវភ្លក្ស ឬសាកពិសាពីព្រោះនំអំបែងនេះទុកសែនជើងធូប បុព្វបុរស។

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីរបស់បងប្អូនជនជាតិ យ៉ាវ នៅភូមិ ហាសឺន

បុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីគឺជាឱកាសដើម្បីគ្រួសារ សែស្រឡាយជួបជុំគ្នា ជាឱកាសជម្រាបជូនចំពោះបុព្វការីជននូវសមិទ្ធផលទាំងឡាយក្នុងឆ្នាំ និងបួងសួងសុំឱ្យជួបតែសេចក្តីល្អគ្រប់ប្រការក្នុងឆ្នាំថ្មី ពីខែទី ១១ ដល់ខែទី ១២ តាមប្រតិទិនចន្ទគតិជារៀងរាល់ឆ្នាំ គ្រប់ភូមិនិគមជនជាតិ យ៉ាវ នៃស្រុកទេស ថាញ់ ក៏សប្បាយអ៊ូអរទទួលបុណ្យឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី។

ថ្នាក់ដឹកនាំទីក្រុង កឹនធើ និងសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនានៅក្នុងកិច្ចជួបជុំ។ រូបថត៖ ហុងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

សមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនាបន្តសាយភាយតម្លៃលក្ខណៈមនុស្សសាស្រ្ត សាមគ្គីភាព គុណស្រ័យ

នាព្រឹកថ្ងៃទី ១៣ កុម្ភៈ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង កឹនធើ រៀបចំជួបជុំសមណស័ក្ដិ អ្នកមុខអ្នកការបណ្តាសាសនានៅលើភូមិសាស្ត្រទីក្រុង។

លេខាគណៈកម្មាធិការបក្សទីក្រុង ហូ ជីមិញ លោក ត្រឹន លឺវក្វាង អញ្ជើញសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំដល់ការិយាល័យមេគណៈអេវ៉ែកមេភូមិភាគទី ក្រុង ហូ ជីមិញ។ (រូបថត៖ ធូហ្វាយ - ទីភ្នាក់ងារព័ត៌មានវៀតណាម)

ថ្នាក់ដឹកនាំទីក្រុង ហូ ជីមិញ អញ្ជើញសួរសុខទុក្ខ ជូនពរនិងប្រគេនពរបុណ្យចូលឆ្នាំដល់បណ្តាគ្រឹះស្ថានសាសនា

លេខាគណៈកម្មាធិការបក្សលោក ត្រឹន លឺវក្វាង បានទទួលស្គាល់ការចូលរួមវិភាគទាននិងសម្តែងបំណងចង់ទទួលបានការចែករំលែក រួមដំណើររបស់សមាគមពុទ្ធសាសនាវៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍទីក្រុង ហូ ជីមិញ។

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

លក្ខណៈបុណ្យចូលឆ្នាំប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិ មឿង ខេត្ត ភូ ថ

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ មឿង គឺជាទំនៀមទម្លាប់វប្បធម៌ដ៏ពិសេសជាយូរមកហើយ ពោរពេញទៅដោយតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ ត្រូវបានសហគមន៍ មឿង នៅ ភូ ថ ថែរក្សា និងផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។ ចំពោះជនជាតិ មឿង នេះគឺជាពិធីបុណ្យធំបំផុត និងសំខាន់បំផុតក្នុងឆ្នាំ ជាពេលវេលាដ៏ពិសិដ្ឋសម្រាប់កូនចៅគោរពបូជាដល់បុព្វបុរស មេឃនិងដី ហើយប្រាថ្នាឆ្នាំថ្មីដ៏សុខសាន្ត វិបុលភាព។

លោក ង្វៀន ហ៊ឺវធិញ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំនិងប្រជាចលនាខេត្ត អានយ៉ាង ជូនអំណោយដល់តំណាងគណៈកម្មការបណ្តាព្រះវិហារ អ៊ីស្លាម ព្រះវិហារ អ៊ីស្លាម តូចៗ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង ក្នុងឱកាសខែ រ៉ាម៉ាដាន។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

បងប្អូនជនជាតិ ចាម ខេត្ត អានយ៉ាង សប្បាយរីករាយអបអរសាទរខែហូបបួស រ៉ាម៉ាដាន

នៅរសៀលថ្ងៃទី ៨ ខែ កុម្ភៈ នៅព្រះវិហារតូច Jamdul អ៊ីស្លាម (ឃុំ ចូវផុង ខេត្ត អានយ៉ាង) ក្រុមតំណាងសហគមន៍សាសនាអ៊ីស្លាមខេត្ត អានយ៉ាង សហការជាមួយគណៈកម្មការព្រះវិហារ Nekmah រៀបចំពិធីអបអរសាទរខែ ហូបបួស រ៉ាម៉ាដាន ដ៏មហោឡារិក ប្រតិទិន អ៊ីស្លាម ១៤៤៧ - សុរិយាគតិ ២០២៦។ នេះគឺជាពិធីដ៏សំខាន់ ដ៏ពិសិដ្ឋបំផុតរបស់អ្នកកាន់សាសនា អ៊ីស្លាម។

ឪទឹនទាំងឡាយសម្រាប់ដាក់ស្រាអេកក្នុងពិធីកិច្ចសែនផ្ទះថ្មីរបស់ជនជាតិ អេដេ។

ឪទឹន - តម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ អេដេ

ក្នុងលម្ហវប្បធម៌ប្រពៃណីរបស់ជនជាតិ អេដេ ខេត្ត ដាក់ឡាក់ ឪទឹនជាវត្ថុមួយក្នុងចំណោមវត្ថុដ៏ពិសិដ្ឋ និមិត្តសញ្ញាឲ្យភាពស្តុកស្តម្ភ និងឫទ្ធិអំណាចរបស់ម្ចាស់ផ្ទះ។

ពិធីកិច្ចសុំទទួលចៅការស្រី

ការសម្តែងបង្ហាញឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌ និងទេសចរណ៍បណ្តាជនជាតិ វៀតណាម (ហាណូយ) បាន​ប្រារព្ធឡើងវិញពិធីមង្គលការរបស់បងប្អូនជនជាតិនៅតំបន់ខ្ពង់រាប តីង្វៀន។

ទស្សនីយភាពសិល្បៈរបស់បងប្អូនជនជាតិ ម៉ុង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម។

សប្បាយរីករាយ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ជាមួយបងប្អូនជនជាតិនៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម

យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្តាជនជាតិ វៀតណាម ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ​២០២៦ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិ វៀតណាម (រដ្ឋធានី ហាណូយ) បានរៀបចំសកម្មភាពនានាក្នុង​ខែមករា ក្រោមប្រធានបទ "បុណ្យចូលឆ្នាំថ្មីក្នុងភូមិនិគម" ឧទ្ទេសនាមដល់សាធារណជនអំពីសកម្មភាពអំណរ​និទាឃរដូវ ពិធីកិច្ចបុណ្យទាន ទំនៀមទម្លាប់... របស់បងប្អូនជនជាតិ។

ពិធីអំណរស្រូវថ្មីជាការបង្ហាញពីសីលធម៌ផឹកទឹកនឹកប្រភពរបស់បងប្អូនជនជាតិទាំងឡាយនៅឃុំ កៅសឺន ខេត្ត ភូ-ថ។

រក្សាដួងព្រលឹង​វប្បធម៌ ពូនជ្រំសាមគ្គី​ភាពជាធ្លុងមួយក្នុងសហគមន៍

ក្នុងបរិយាកាសដ៏អឺងកងនៃរដូវប្រមូលផល ឃុំ កៅសឺន ខេត្ត ភូ ថ ទើបតែប្រារព្ធទិវាបុណ្យអំណរស្រូវថ្មីយ៉ាង​ឱឡារិក នេះជាពេលវេលាប្រជុំជីវភាពវប្បធម៌ប្រពៃណីមួយពោរពេញដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ តៃ ឃុំ កៅសឺន។

នារីជនជាតិ ឃ្មុ ប្រមូលផលស្រូវ​ ជានិមិត្តរូប​នៃការប៉ងប្រាថ្នាស្រូវពេញ​ជង្រុក​ និងជីវភាពបរិបូរ។

ពិធីប្រមូលផលស្រូវរបស់បងប្អូនជនជាតិ ឃ្មុ

ផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងស្រែចម្ការភ្នំ ព្រៃភ្នំ តីបាក់ (ភាគពាយ័ព្យនៃប្រទេស វៀតណាម) បងប្អូន​ជនជាតិ ឃ្មុ ជាច្រើនជំនាន់នៅតែបន្តថែរក្សាពិធីប្រមូលផលស្រូវសុំរដូវកាលអំណោយផល ដែលជាពិធីកសិកម្មមួយក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឃ្មុ។

សាមីការ​ធ្វើពិធី​ប្រពៃណី​សម្រាប់​គូស្វាមីភរិយា​វ័យក្មេង​នៅក្នុង​ពិធី​​ស្តីដណ្ដឹង​របស់​ជនជាតិ ​យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ។

ដ៏វិសេសវិសាលនៃពិធីស្តីដណ្ដឹងរបស់ជនជាតិ យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ

ពិធីស្តីដណ្ដឹង (ពិធីភ្ជាប់ពាក្យ) តាមបែបប្រពៃណីរបស់ជនជាតិ យ៉ារ៉ាយ ត្រូវបានតាំងបង្ហាញឡើងវិញនៅក្នុងភូមិ អូប សង្កាត់ ផ្លី គូ ខេត្ត យ៉ាឡាយ បង្ហាញឡើងវិញយ៉ាងពេញលេញនូវពិធីប្រពៃណីពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍របស់ជនជាតិ យ៉ារ៉ាយ តាមរបបមាតាធិបតេយ្យ។

ការរាំរបាំស្គរឆៃយ៉ាំនៅខេត្ត អានយ៉ាង ជាធម្មតាត្រូវបានសម្តែងនៅតាមវត្តអារាម ខ្មែរ។

សិល្បៈរាំរបាំស្គរឆៃយ៉ាំដ៏វិសេសអស្ចារ្យរបស់ជនជាតិ ខ្មែរ

ផ្សារភ្ជាប់គ្នាស្អិតល្មួតជាមួយនឹងជីវភាពវប្បធម៌ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) រាំរបាំស្គរឆៃយ៉ាំជាធម្មតាលេចឡើងនៅក្នុងពិធីបុណ្យ និងបុណ្យចូលឆ្នាំប្រពៃណីដូចជាចូលឆ្នាំថ្មី សែនដូនតា អកអំបុក។

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

ដ៏វិសេសវិសាលនៃបច្ចេកទេសរវៃអំបោះរបស់នារីជនជាតិ យ៉ាវ នៅខេត្ត ឡាយចូវ

នារីជនជាតិ ​យ៉ាវ​ រវៃ​អំបោះ​ដោយ​ខ្លួនឯង ​ដេរ​សម្លៀក​បំពាក់​ប្រពៃណី​ដោយ​ខ្លួនឯង។ សរសៃអំបោះ​ត្រូវ​បាន​បំបែក​ជា​ដុំៗ​ដោយ​ឡែក​ពី​គ្នា៕

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំជនជាតិ យ៉ាវ ក្រហម ដ៏វិសេសវិសាលនៅខេត្ត ឡាយចូវ

ពិធីដង្ហែកូនក្រមុំគឺជាពិធីកិច្ចសំខាន់មួយក្នុងពិធីមង្គលការរបស់ជនជាតិ យ៉ាវ ក្រហម នៅឃុំ ថានអ្វៀន ខេត្ត ឡាយចូវ បង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ។

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ពិធីបុណ្យ កាតេ -រីកសាយភាយស្មារតីផ្សារភ្ជាប់សហគមន៍

ក្នុងបរិយាកាសដ៏អ៊ូអរ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ពិធីបុណ្យ កាតេ ឆ្នាំ ២០២៥ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ តុលា) នៅភូមិ ហ៊ឺវឌឹក ឃុំ ភឿកហ៊ឺវ (ខេត្ត ខាញ់ហ្វា) និងបណ្តាកេរដំណែលប្រាង្គប្រាសាទ៖ ប៉ូក្លងហ្ការ៉ាយ ប៉ូរ៉ូមេ និង ប៉ូអ៊ីនឺ នឺហ្គារ៍។

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ការប្រណាំងទូក ង នាឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យអកអំបុកត្រូវបានបងប្អូនជនជាតិ ខ្មែរ ទីក្រុង កឹនធើ និងខេត្តទាំងឡាយនៅវាលទំនាបទន្លេ គឺវឡុង ប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអភិរក្ស និងលើកស្ទួយតម្លៃវប្បធម៌ប្រពៃណី។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោគឺការប្រណាំងទូក ង ប្រពៃណី។

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

វប្បធម៌ កឺទូ រស់រវើកឆ្លងតាមជំហានជើងរបស់មនុស្សវ័យក្មេង

នៅកណ្តាលបេះដូងទីក្រុង ដាណាំង សម័យទំនើប សំឡេងគងឃ្មោះគឹកកង ចង្វាក់រាំថ្វាយមេឃនិងខ្យល់ដង្ហើម ភូមិសិប្បកម្មប្រពៃណីរបស់បងប្អូនជនជាតិ កឺទូ នៅតែបន្លឺឡើងក្នុងជំហានជើងក្រុមយុវមិត្តជំនាន់ហ្ស៊ី (Gen Z)។