សង្កេតឃើញសក្តានុពលនិងតម្លៃសេដ្ឋកិច្ចដ៏ធំរបស់បណ្តាប្រភេទត្រីទន្លេ ក្នុងនោះមានត្រី ខ្យា បង ផាម វ៉ាន់ហាន នៅភូមិ ឡាងគីម ឃុំ ក្វាងគីម ស្រុកតំបន់ភ្នំព្រំដែន បាតសាត (ខេត្ត ឡាវកាយ) បានឈានមុខផ្សាំងប្រភេទត្រីនេះដើម្បីចិញ្ចឹមក្នុងស្រះ។
ដោយមានផ្ទៃទឹកជាង ៦៥ ហិកតា បរិមាណលំហូរសមស្រប ឃុំ ក្វាងគីម ត្រូវបានបង ហាន ជ្រើសរើសធ្វើកន្លែងផ្តើមអាជីព។ ខែ មេសា ឆ្នាំ ២០១៩ បង វិនិយោគជាង ១,៥ ពាន់លានដុងទិញត្រីពូជនិងដីចំនួន ៥.០០០ ម៉ែត្រការ៉េ ដើម្បីកែលម្អទៅជាស្រះចិញ្ចឹមចំនួន ៤ ។
មិនត្រឹមតែជោគជ័យនឹងរបរចិញ្ចឹមត្រីខ្យាប៉ុណ្ណោះទេបង ផាម វ៉ាន់ហាន នៅភូមិ ឡាងគីម ឃុំ ក្វាងគីម ក៏បានបើកចេញនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ចថ្មីនៅស្រុក បាតសាត ផងដែរ
ដំបូងឡើយ បង ហាន ចិញ្ចឹមតែត្រី ខ្យា ចំនួន ៥.០០០ ក្បាល ត្រីខ្ជឹងចំនួន ៣.០០០ ក្បាល ត្រីកាបស៊ីស្មៅចំនួន ២.០០០ ក្បាល។ល។ ដើម្បីអាចនឹងប្រមូលផលរវាងបណ្តារដូវ។ ឆ្នាំ ២០២១ បងចាប់ផ្តើមប្រមូលផលត្រី ខ្យា លើកដំបូងចំនួន ២០០ គីឡូក្រាមហើយទទួលបានប្រាក់ចំណេញចំនួន ៤០ លានដុង។
ត្រី ខ្យា ចិញ្ចឹមក្នុងស្រះរបស់បង ផាម វ៉ាន់ហាន
ក្នុងគោលបំណងជួយបងប្អូនជនជាតិក្នុងតំបន់អភិវឌ្ឍរបរចិញ្ចឹមត្រី ខ្យា បង ហាន បានបង្កើតសហករណ៍ជលផល អានផុង រួមមានសមាជិកចំនួន ៩។ ដោយមានផ្ទៃទឹកចំនួន ២,១ ហិកតា បច្ចុប្បន្នប្រមូលផលជលផលចំនួន ២០ តោនក្នុងមួយរដូវ ផលចំណូលក្នុងមួយគ្រួសារចំនួន ១៥០ ដល់ ២០០ លានដុងក្នុងមួយរដូវ។
អាស្រ័យដោយបរិមាណលំហូរសមស្រប បង ផាម វ៉ាន់ហាន ជ្រើសរើសឃុំ កា្វងគីម ស្រុក បាតសាត ធ្វើកន្លែងផ្តើមអាជីព
យោងតាមលោក លុក ញ៉ឺទ្រុង ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក បាតសាត ដើម្បីលើកទឹកចិត្តបងប្អូនជនជាតិក្នុងការអភិវឌ្ឍគំរូនេះ ស្រុកបានដាក់ដំណើរការគោលនយោបាយឧបត្ថម្ភ ព្រមទាំងឆាប់បានសុក្រឹតភាពគោលការណ៍ពាំនាំយកត្រី ខ្យា ក្លាយទៅជាផលិតផល មានប្រភពដើម បានទទួលស្គាល់និងផ្តល់ផ្កាយ OCOP (កម្មវិធីឃុំមួយផលិតផលមួយ)៕
អត្ថបទនិងរូបថត៖ ហឿងធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង