វរសេនីយ៍ត្រី ស៊ុង អាជិញ ប្រធាននគរបាលឃុំ ខាវម៉ាង ឲ្យដឹងថា ឃុំ ខាវម៉ាង ខេត្ត ឡាវកាយ មានសណ្ឋានដីកាត់ផ្ដាច់ ដោយមាន ៩៤% ជាបងប្អូនជនជាតិភាគតិច ជីវភាពនៅលំបាកលំបិនច្រើន បង្កប់ហានិភ័យខ្ពស់អំពីអាបាយមុខគ្រឿងញៀន។
បានកំណត់តួនាទីស្នូល កងកម្លាំងនគរបាលឃុំបានអនុវត្តដំណោះស្រាយព្រមៗ គ្នាជាច្រើនដូចជា៖ ការរៀបចំឃោសនាដោយផ្ទាល់នៅតាមភូមិ ការដំឡើងប៉ាណូជិត ៨០ នៅទីតាំងចំនួន ៦៩ បិទផ្សាយខ្សែទូរស័ព្ទទាន់ហេតុការណ៍រាយការណ៍ឧក្រិដ្ឋជននិងពង្រឹងការល្បាត តាមម៉ោងប្រតិបត្តិការបន្ថែម។ អាស្រ័យហេតុការណ៍ដូច្នេះ ការងារកសាង "ឃុំមិនមានគ្រឿងញៀន" ឈានទៅរកសណ្តាប់ធ្នាប់ជាបណ្ដើរៗ។
ការផ្លាស់ប្តូរយ៉ាងច្បាស់បំផុតបង្ហាញឱ្យឃើញឆ្លងតាមរយៈរឿងរ៉ាវកែខ្លួន។ នៅភូមិ ត្រុង ហ្គោវបួ លោក ស៊ុង អាគី និងលោក យ៉ាង សៃជូ ជាអ្នកធ្លាប់ញៀនអាភៀនរាប់សិបឆ្នាំ។ ដោយសារការឧបត្ថម្ភរបស់អាជ្ញាធរនិងប្ដេជ្ញាចិត្តផ្ទាល់ខ្លួន អ្នកទាំងពីរបានផ្ដាច់ញៀនជោគជ័យ។ នៅភូមិ ថៃ បង លី អាទិញ ក៏ធ្លាប់ញៀនគ្រឿងញៀនដែរ។ ឆ្នាំ ២០១៥ បងចូលរួមកម្មវិធី ព្យាបាលដោយថ្នាំ methadone ហើយមកដល់ពេលនេះបានធ្វើតេស្តអវិជ្ជមាន ចំពោះគ្រឿងញៀន ក្លាយជាសសរទ្រូងគ្រួសារ។
បច្ចុប្បន្នឃុំ ខាវម៉ាង ទាំងមូលមានភូមិចំនួន ១៣ ដោយមានមនុស្សជិត ៩.៣៩០ នាក់ ក្នុងនោះមាន ៥/១៣ ភូមិសម្រេចលក្ខណៈវិនិច្ឆ័យមិនមានគ្រឿងញៀន។ បច្ចុប្បន្នឃុំគ្រប់គ្រងមនុស្ស ៩ នាក់លេបថ្នាំ methadone ៧ មុខសញ្ញាក្រោយពីផ្ដាច់ញៀននិង ៣ នាក់សង្ស័យថាប្រើប្រាស់គ្រឿងញៀន។ កងកម្លាំងនគរបាលធ្វើតេស្តតាមកាលកំណត់ជាប្រចាំហើយផ្តល់លទ្ធផលសុទ្ធតែអវិជ្ជមាន។
លោក ផាម វ៉ាន់គ្វិញ លេខាគណៈកម្មាធិការបក្សឃុំបញ្ជាក់ថាមូលដ្ឋានកំណត់ការកសាង "ឃុំមិនមានគ្រឿងញៀន" ជាភារកិច្ចស្នូលសំខាន់ផ្សារភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាសន្តិសុខ។ ឃុំបានបង្កើតគណៈកម្មាធិការដឹកនាំសកម្មតាមទិសស្លោក "ច្បាស់មនុស្ស ច្បាស់ភារកិច្ច ច្បាស់ទំនួលខុសត្រូវ"។ ខ្លឹមសារឃោសនាត្រូវបានផ្លាស់ប្តូរថ្មីផ្សារភ្ជាប់នឹងភាពជាក់ស្តែងគួបបញ្ចូលទៅក្នុងបណ្តាកិច្ចប្រជុំភូមិ។ គំរូគ្រប់គ្រងដោយខ្លួនឯងជាច្រើនត្រូវបានរក្សាប្រកបដោយប្រសិទ្ធភាពជាប្រចាំ ជួយឱ្យឃុំ ខាវម៉ាង ក្លាយជាចំណុចភ្លឺមិនមានគ្រឿង ញៀននៅតំបន់ភ្នំខេត្ត ឡាវកាយ៕
អត្ថបទនិងរូបថត៖ ឌិញធុយ
បញ្ចូលទិន្នន័យ៖ ចន្ថា