ដោយមានលក្ខណៈពិសេសដាច់ដោយឡែកជាខេត្តមានបងប្អូនជនជាតិ ភាគតិចរស់នៅច្រើន ខេត្ត ដាក់ណុង ត្រូវបានវាយតម្លៃជាមូលដ្ឋាន មានអត្រាអនក្ខរជនខ្ពស់បើធៀបនឹងសន្ទស្សន៍នៃទូទាំងប្រទេស។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រួមជាមួយនឹងការអនុវត្តការលើកកម្ពស់គុណភាពអប់រំ ខេត្ត ដាក់ណុង កំណត់ថាការងារលុបបំបាត់អនក្ខរកម្មគឺជាភារកិច្ចសំខាន់។


ការបន្តរក្សាបណ្តាថ្នាក់លុបបំបាត់អនក្ខរកម្មគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយមូលដ្ឋានទាំងឡាយជួយខេត្ត ដាក់ណុង លើកកម្ពស់កម្រិតប្រជាបញ្ញា ថែរក្សាធ្លុងមហាសាមគ្គី ពង្រឹងជំនឿរបស់បងប្អូនជន ជាតិភាគតិចជាមួយបក្សនិងរដ្ឋនៅតំបន់ចុងកាត់ មាត់ញក។


ឆ្នាំសិក្សា ២០២១ - ២០២២ ខេត្ត ដាក់ណុង បើកថ្នាក់លុមបំបាត់អនក្ខរកម្មចំនួន ១៧ ជូនសិក្ខាកាមជាង ៥០០ នាក់។ អត្រាចេះអក្សរឆ្នាំ ២០២១ ខ្ពស់ជាងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០ ប្រហែល ០,៩៤% (ជាង ១៧.០០០ នាក់)។
បច្ចុប្បន្ន ខេត្ត ដាក់ណុង មានស្រុកចំនួន ៧ ក្នុងចំណោមស្រុកទាំង ៨ សម្រេចស្តង់ដារលុបបំបាត់អនក្ខរកម្មកម្រិត ២ និងស្រុកចំនួន ១ សម្រេចស្តង់ដារកម្រិត ១៕
អត្ថបទនិងរូបថត៖ ង្វៀនយុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ