ដើមនិទាឃរដូវ មិនមានអ្វីសប្បាយជាងការដើរលេងកម្សាន្តនៅផ្សារណាត់មួយក្នុងចំណោមផ្សារណាត់ដ៏កុះករនិងកកកុញបំផុតតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាលតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ - ផ្សារណាត់ ម៉ែវវ៉ាក។ ផ្សារបើកប្រជុំលក់នៅថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ ស្ថិតនៅប៉ប៉្រះកណ្តាលផ្ទៃមេឃ ជាកន្លែងលក់ដូរ ផ្តោះដូរទំនិញ ប្រជុំជីវភាពវប្បធម៌របស់បងប្អូនបណ្តាជនជាតិ...
នៅតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាលដោយមានភូមិនិគមជាច្រើនលាក់ខ្លួននៅប៉ប៉្រះកណ្តាលផ្ទៃមេឃផ្សារណាត់ ម៉ែវវ៉ាក ក្លាយជាលំហវប្បធម៌ពោរពេញដោយអត្តសញ្ញាណ។ តាំងពីពេលព្រឹកព្រលឹម ក្នុងចំហាយត្រជាក់នៃទឹកសន្សើមព្រលឹមស្រាងៗ នៅលើគ្រប់ដងផ្លូវទាំងអស់អ៊ឹកធឹកសំឡេងឈានជើងដ៏អ៊ូអរ សំឡេងយាយសើចលាន់រំពងពីអ្នកធ្វើដំណើរទៅកាន់ផ្សារទៅហើយ។
កសិផលគ្រប់ប្រភេទត្រូវបានដាក់តាំងលក់នៅផ្សារណាត់ ម៉ែវវ៉ាក
ពួកគាត់ស្លៀកពាក់ឈុតសម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ស្រស់ឆើតឆាយបណ្តាលឱ្យផ្សារណាត់ ម៉ែវវ៉ាក មិនខុសពីផ្កាស្រស់ឆើតឆាយកណ្តាលខ្ពង់រាប សុទ្ធតែថ្មភ្នំគ្រប់ទិសទាំងបួន។ ផ្សារណាត់ ម៉ែវវ៉ាក មានតាំងពីពេលណាមកក៏មិនដឹងច្បាស់ដែរ គ្រាន់តែដឹងថាអោយតែថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ បងប្អូនបណ្តាជនជាតិ ម៉ុង យ៉ាវ ឡូឡូ យ៉ៃ... នៅតាមភូមិនិគមតំបន់ភ្នំចំណុះខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) ក៏ធ្វើដំណើរទៅកាន់ផ្សារ ដើម្បីជួបប្រាស្រ័យ ផ្តោះប្តូរទំនិញ។
សេវាកម្មដេរ កែលម្អសម្លៀកបំពាក់ផ្ទាល់កន្លែងបម្រើតម្រូវការប្រជុំជីវភាពប្រចាំថ្ងៃរបស់បងប្អូនជនជាតិ
អ្នកលក់ អ្នកទិញមិនអូសទាញ ឬនិយាយថ្លៃលើសទីផ្សារ ពេលខ្លះផ្តោះប្តូរទំនិញជាមួយគ្នាដោយភោគផលរបស់ខ្លួន តែមិនចាំបាច់ប្រើដល់សាច់ប្រាក់ឡើយ។ អញ្ជើញមកផ្សារណាត់ ម៉ែវវ៉ាក ស្វែងយល់ត្រឹមតែពីសម្លៀកបំពាក់និងភាសាជនជាតិប៉ុណ្ណោះ ក៏ជារឿងមួយគួរឱ្យចាប់អារម្មណ៍មិនងាយមានឡើយ។ ឈានជើងចូលមកកាន់ក្បាលផ្សារ ឃើញភោគផលក្នុងស្រុកគ្រប់ប្រភេទដូចជា៖ គោ ក្របី ជ្រូក មាន់ត្បៀតក្លៀក ត្រីទឹកជ្រោះ ទំពាំងព្រៃ ពោត ដំឡូង ទឹកឃ្មុំ រុក្ខជាតិឱសថ ស្លឹកឱសថ។ល។
បងប្អូនជនជាតិ យ៉ាវ ទិញ លក់សម្លៀកបំពាក់ប្រពៃណី
នារីៗ ធ្វើដំណើរទៅកាន់ផ្សារក្នុងឈុតសម្លៀកបំពាក់ស្រស់ស្អាតបំផុត
នៅជ្រុងមួយទៀតជាមុខទំនិញដ៏ចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទៅវិញដូចជា៖ ស្បែកជើង ទ្រនាប់ជើង សម្លៀកបំពាក់ ទំនិញត្បាញពីសំពត់សង្កិម កៅអី ផ្តៅ កាំបិតផ្កាក់។ល។ ប៉ុន្តែចំណុចចាប់អារម្មណ៍ជាងគេទាំងអស់ពេលទៅដល់ផ្សារណាត់ ម៉ែវវ៉ាក កាលណាគឺបាន "រុករកស្វែងយល់" មណ្ឌលភោជនាហារ។
កុមារមួយនាក់តាមម៉ែទៅលក់បក្សីស្រុក
ដោយមានទស្សនទានថា "អញ្ជើញទៅផ្សារដើម្បីលេងកម្សាន្ត" មណ្ឌលភោជនាហារនៅផ្សារណាត់ ម៉ែវវ៉ាក មានបរិយាកាសដាច់ដោយឡែកមួយយ៉ាងធំទូលាយ ជាកន្លែងទាក់ទាញបងប្អូនជនជាតិនិងភ្ញៀវទេសចរច្រើនបំផុត។ កាដូភោជនាហារដូចជា៖ មែនមែន ថាំងកូ នំក្រៀបអាំង នំចៀន ចានហ្វើ ចានមីឬចានស្រាពោតក្រអូបឆួលច្រមុះធ្វើឱ្យនរណាដើរកាត់ក៏ចង់ឈប់មកសាកភ្លក្សដែរ...
ក្រុមគ្រួសារមួយទទួលទានអាហារពេលព្រឹកនៅផ្សារ
លំហវប្បធម៌ផ្សារណាត់ ម៉ែវវ៉ាក បន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេសមិនតិចឡើយ។ នោះគឺជាក្រសែភ្នែកស្អាតផូរផង់ ធំមូលនិងភ្លឺក្រឡង់របស់កុមារទាំងឡាយ ស្នាមញញឹមដ៏ប្រិមប្រិយរបស់បុរសៗ នារីៗ។ល។ ដោយមានសម្រស់ដ៏ល្អឯក ផ្សារណាត់ ម៉ែវវ៉ាក តាំងពីយូរមកហើយបានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចររាល់ពេលមានឱកាសអញ្ជើញមកកាន់ខេត្ត ហាយ៉ាង - ដែនដីជាយដែននៃមាតុភូមិ៕
អត្ថបទ៖ ខាយហ្វាន រូបថត៖ ខាញ់ហ្វា
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី