ចំពោះបងប្អូនជនជាតិ យ៉ាវ នៅភូមិ ក ឡយ ឃុំ មៅសឺន ស្រុក កាវឡុក (ខេត្ត ឡាងសឺន) លេខាសាខាបក្ស ប្រធានភូមិ យឿង ទ្រុងលី ជាអ្នកមានប្រជាប្រិយភាព តែងតែធ្វើជាគំរូនាំមុខគេ ឧស្សាហ៍ព្យាយាមនឹងការងារ។
បង លី ផ្សព្វផ្សាយយ៉ាងសកម្មជូនមាមីងបងប្អូននៅក្នុងភូមិបណ្តាគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជាពិសេសគឺចលនាកសាងជនបទថ្មីនិងអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារបង យឿង ទ្រុងលី បានត្រួសត្រាយនាំមុខគេក្នុងគំរូដាំដើមតែផ្កាលឿង
កាលពី ៣ ឆ្នាំមុន ដើម្បីបើកផ្លូវចរាចរណ៍ ក ឡយ - ថានយីវ បង លី បានរួមជាមួយនឹងកម្មាភិបាលអាជ្ញាធរផ្សព្វផ្សាយ ចលនាមាមីងបងប្អូនបរិច្ចាគដីជាង ៣.១០០ ម៉ែត្រការ៉េដាំដើមចន្ទន៍គ្រឿងទេសន៍កំពុងអោយប្រមូលផល ព្រមទាំងរួមចំណែករាប់រយថ្ងៃពលកម្មអូសខ្សែភ្លើង បោះបង្គោលភ្លើង បញ្ជូនអគ្គិសនីមកដល់ភូមិ ក ឡយ។
ដោយមានការរួមចំណែកទាំងឡាយរបស់ខ្លួន បង យឿង ទ្រុងលី លេខាសាខាបក្ស ប្រធានភូមិ ក ឡយ ឃុំ មៅសឺន ទទួលបានជាច្រើនប័ណ្ណសរសើរ លិខិតសរសើរគ្រប់លំដាប់ថ្នាក់
ឆ្នាំ ២០២២ នៅពេលធ្វើអោយកំណាត់ផ្លូវតំណភា្ជប់ភូមិ បានយ៉ាញ់ ឃុំ ស៊ុតឡេ ជា មួយភូមិ ក ឡយ ឃុំ មៅសឺន ល្អប្រសើរឡើង បង លី បានផ្សព្វផ្សាយ ចលនាប្រជាជនបានចំនួន ៩ ក្រុមគ្រួសារបរិច្ចាគដី បើកទូលាយផ្លូវដោយមានផ្ទៃដីចំនួន ១.២០០ ម៉ែត្រការ៉េ ។ល។ ក៏ក្នុងឆ្នាំ ២០២២ ពេលមានគោលការណ៍កសាងទីស្នាក់ការនគរបាលឃុំ គ្រួសារបង លី បានបរិច្ចាគដីស្រែជាង ១.៨០០ ម៉ែត្រការ៉េដើម្បីបង្កើតធារកសាងទីស្នាក់ការ។
ឆ្នាំ ២០២២ នៅពេលមានគោលការណ៍កសាងទីស្នាក់ការនគរបាលឃុំ គ្រួសារបង យឿង ទ្រុងលី បានបរិច្ចាគដីស្រែជាង ១.៨០០ ម៉ែត្រការ៉េដើម្បីបង្កើតធារកសាងទីស្នាក់ការ
ដោយមានតួនាទីនាំមុខ ធ្វើជាគំរូរបស់លេខាសាខាបក្ស ប្រធានភូមិ អ្នកមានប្រជាប្រិយភាពមួយ ឆ្នាំ ២០២២ បង លី ត្រូវបានគណៈកម្មការជនជាតិខេត្ត ឡាង សឺន ប្រគល់ជូនលិខិតសរសើរដោយសារមានស្នាដៃឆ្នើមក្នុងការ អនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនៅលើភូមិសាស្ត្រខេត្ត៕
អត្ថបទ៖ ហ្វាងតឹម
រូបថត៖ ង៉ុកឌឹក
បញ្ចូលទិន្នន័យដោយ៖ យ៉ាញ់លើយ