ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពនៅខេត្ត កនទុម តែងតែពង្រីកតួនាទី ទំនួលខុសត្រូវចំពោះសហគមន៍ ជាស្នូលក្នុងការងារឃោសនា ចលនាប្រជាជនប្រតិបត្តិល្អនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ រួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ បងប្អូនជនជាតិភាគតិច។ល។
ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពដើរតួនាទីសំខាន់ក្នុងការថែរក្សា អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ
ក្នុងដំណាក់កាលឆ្នាំ ២០១៨ - ២០២៣ ខេត្ត កនទុម មានព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពចំនួន ៤.៤២៦ លើកនាក់ត្រូវបានពិនិត្យជ្រើសរើស ទទួលស្គាល់។ ជាក់ស្តែងអោយឃើញថា នេះគឺជាមនុស្សគំរូតួយ៉ាង មានវិសាលភាព ឥទ្ធិពលនិងកម្លាំងសាយភាយធំធេងនៅក្នុងសហគមន៍។
ដោយប្រជាប្រិយភាពរបស់ខ្លួន ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពបានសកម្មផ្សព្វផ្សាយ ចលនា បងប្អូនជនជាតិរក្សាលំនឹងការងារបង្កបង្កើតផលនិងតាំងទីលំនៅអចិន្ត្រៃយ៍ អភិវឌ្ឍផលិតកម្ម ផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ លុបបំបាត់បែប បទហួសសម័យ លើកជ្រោងស្មារតីប្រុងប្រយ័ត្ន តស៊ូប្រយុទ្ធប្រឆាំងរាល់ឧបាយកល "ប្រែប្រួលសន្តិភាព" នៃអានុភាពបច្ចាមិត្ត ចូលរួមក្នុងការសម្របសម្រួល បណ្តាវិវាទនៅក្នុងតំបន់លំនៅឋាន ចលនា បញ្ចុះបញ្ចូលអ្នកដើរផ្លូវខុស វង្វេងផ្លូវត្រឡប់ មកជាមួយជីវិតរស់នៅសហគមន៍វិញ។
លោក អាង៉្វា (ខាងឆ្វេង) នៅឃុំ ដាក់ទើលុង ស្រុក កនរ៉ី អញ្ជើញទៅដល់ផ្ទះប្រជាជននីមួយៗ ដើម្បីឃោសនា ចលនាផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ លុបបំបាត់បែបបទហួសសម័យ
ជាតួយ៉ាងដូចជាព្រឹទ្ធាចារ្យភូមិ អាផេញ នៅភូមិ ទូមើរ៉ុង ឃុំ ដាក់ហា ស្រុកទូមើរ៉ុង។ ព្រឹទ្ធាចារ្យភូមិ អាផេញ ត្រូវបានបងប្អូនជនជាតិក្នុងភូមិតែងតែកោតសរសើរ ដឹងគុណព្រោះមិនត្រឹមតែជាអ្នកនាំមុខគេក្នុងការកសាងគំរូ ផលិតកម្មកសិកម្ម (ធ្វើស្រែ ដាំរុក្ខោសថ...) ពាំនាំប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ មកជូនគ្រួសារប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនជនជាតិក្នុងភូមិសិក្សារៀនសូត្រ ធ្វើតាមជាមួយគ្នាដោយសុទ្ធចិត្តទៀតផង។
និយាយបាន ធ្វើបានទើប ព្រឹទ្ធាចារ្យភូមិ អាផេញ មានឥទ្ធិពលវិជ្ជមានដល់អ្នកភូមិ ក្លាយជាទីពំនឹងជាបង្អែកគួរអោយទុកចិត្តរបស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន។
កងជួរព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពចូលរួមចំណែកថែរក្សាភាពសុខក្សេមក្សាន្តជូនភូមិនិគម
មិនត្រឹមតែមានព្រឹទ្ធាចារ្យភូមិ អាផេញ ប៉ុណ្ណោះទេ ខេត្ត កនទុម ក៏នៅមានព្រឹទ្ធា ចារ្យភូមិ អ្នកមានប្រជាប្រិយភាព គំរូតួយ៉ាងច្រើនដូចជា៖ លោក អាចារ នៅភូមិ ភ្លៃដូន សង្កាត់ ក្វាងទ្រុង (ទីក្រុង កនទុម) លោក អាយ៉ នៅភូមិ ប៊ុងកន ឃុំ ដាក់ ប៉្លូ (ស្រុក ដាក់ហ្គ្លៃ) លោក ស្រី អ៊ីហាយ នៅភូមិ ដាក់សៀ ១ ឃុំ ង៉ុកឡៃ (ស្រុក ទូមើ រ៉ុង) ។ល។
នេះជាអ្នកត្រូវបានសហគមន៍ តំបន់លំនៅឋានបោះឆ្នោតជ្រើសតាំង តែងតែធ្វើជាគំរូប្រតិបត្តិរាល់គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋនិងការកំណត់ទាំងឡាយរបស់មូលដ្ឋាន។
លោក វ៉ ទ្រុងម៉ាញ់ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ទូមើរ៉ុង ចែករំលែកថា កងជួរ ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពនៅលើភូមិសាស្រ្តស្រុកបានចូលរួមវិភាគទានជាច្រើនជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ថែរក្សារឹងមាំធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។
ដោយប្រជាប្រិយភាព ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពបានសកម្មផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិរក្សាលំនឹងការងារបង្កបង្កើតផលនិងតាំងទីលំនៅអចិន្ត្រៃយ៍ អភិវឌ្ឍផលិតកម្ម
ជាពិសេស ក្នុងការងារចលនាបងប្អូនជនជាតិមិនជឿនិងមិនស្តាប់តាមជនទុច្ចរិតអុជអាល ញុះញង់ប្រឆាំងបំផ្លាញរបប។ ជារៀងរាល់ឆ្នាំ ស្រុកសុទ្ធតែរៀបចំជំនួបមុខ លើកសរសើរ។
គិតដោយឡែកនៅឆ្នាំ ២០២៣ ស្រុកបានធ្វើការជំនួបមុខ លើកសរសើរជូនរង្វាន់ដល់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពចំនួន ១០០ នាក់ ដោយមានការចូលរួមវិភាគទានដ៏សំខាន់ជាច្រើនដល់ការអភិវឌ្ឍរបស់ស្រុក។
ដោយមានតួនាទី ការទទួលខុសត្រូវរបស់ខ្លួន ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពនៅលើភូមិសាស្ត្រខេត្តក៏បានក្លាយជាស្ពានមេត្រីរវាងគណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចំពោះបងប្អូនជនជាតិយ៉ាងពិតប្រាកដ។
ព្រឹទ្ធាចារ្យភូមិ អាផេញ នៅភូមិ ទូមើរ៉ុង ឃុំ ដាក់ហា ស្រុក ទូមើរ៉ុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ
ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពពង្រីកបានតួនាទីធ្វើជាគំរូនាំមុខគេ បញ្ចុះបញ្ចូលបងប្អូនជនជាតិចូលរួមចលនា រួមចំណែកកសាងឃុំសម្រេចស្តង់ដារជន បទថ្មី ស្ថានការណ៍សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតាមតំបន់ចុងកាត់ មាត់ញក តំបន់ព្រំដែនលំបាកលំបិនខ្លាំងត្រូវបានថែរក្សារឹងមាំនិងស្ថិរភាព៕
អត្ថបទនិងរូបថត៖ វ៉ាន់ផឿង
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ