បច្ចុប្បន្នខេត្ត អានយ៉ាង មានភូមិសិប្បកម្មចំនួន ២៩ ភូមិសិប្បកម្មប្រពៃណីសម្រេចលក្ខណៈវិនិច្ឆ័យ "ភូមិសិប្បកម្មហត្ថកម្មខ្នាតតូចខេត្ត អានយ៉ាង" ដោយមានចំនួន ៣.៧០៦ ក្រុមគ្រួសារផលិតកម្ម អាជីវកម្ម បង្កើតការងារធ្វើជូនជាង ១២.២០០ ពលករ។
ផលិតផលទូកក្តារបីសន្លឹកនៅភូមិជាងឈើ ជើធូ ស្រុក ជើមើយ ត្រូវបានលក់ដាច់ខ្លាំងពេលខេត្ត អានយ៉ាង ដល់រដូវទឹកឡើងម្តងៗ
ផ្សារភ្ជាប់ជាមួយភូមិសិប្បកម្ម ពលករធ្វើការជាប្រចាំជាង ១០.២០០ នាក់មានប្រាក់ចំណូលក្នុងមនុស្សមួយនាក់ពី ១,៥ លានដុងដល់ ៨ លានដុងក្នុងមួយខែ។
សិប្បករ ឡេ ធីតាម នៅសិប្បកម្មគំនូរកញ្ចក់ ថាញ់ហ្វា ចំណុះឃុំ ឡុងដៀនបេ ស្រុក ជើមើយ គូរគំនូរកញ្ចក់ហត្ថកម្មដោយប្រើបច្ចេកទេសគូរបញ្ច្រាស
លោក ឌិញ ហ៊ុងកឿង នៅភូមិសិប្បកម្មតម្បាញឫស្សី ឡុងយ៉ាង ឃុំ ឡុងយ៉ាង ស្រុក ជើមើយ បានឲ្យដឹងថា សិប្បកម្មតម្បាញនៅ ឡុងយ៉ាង ត្រូវបានបង្កើតឡើងនិងអភិវឌ្ឍកាលពីជាង ១០០ ឆ្នាំមុន។ ទូទាំងឃុំមានជាង ៨០ ក្រុមគ្រួសារ ពលករចំនួន ៣៥០ នាក់ជំនាញខាងផលិតច្រែង កញ្រែ្ជង ល្អី ចង្អេរជា ដើម។ ទោះបីជាមិនសូវរីកចម្រើនដូចពីមុនក៏ដោយ ក៏ប៉ុន្តែក្រុមគ្រួសារទាំងឡាយនៅក្នុងភូមិនៅតែរស់បានពីមុខរបរដោយមានប្រាក់ចំណូលពី ៤០.០០០ ដល់ ២០០.០០០ ដុងក្នុងមួយថ្ងៃ។
របរធ្វើចង្រ្កាននៅឃុំ ភូ ថ ស្រុក ភូតឹន បច្ចុប្បន្ននៅតែត្រូវបានបន្តរក្សាពាំនាំមកនូវប្រភពប្រាក់ចំណូលស្ថិរភាពជូនប្រជាជននៅទីនេះ
លោក ង្វៀន វ៉ាន់ហ៊ិញ នាយខណ្ឌរដ្ឋបាលអភិវឌ្ឍន៍ជនបទខេត្ត អានយ៉ង បានឲ្យដឹងថា៖ ឥឡូវនេះខេត្ត អានយ៉ាង មានភូមិសិប្បកម្មថ្មីៗ បន្ថែមជាច្រើនផលិតផលិតផលហត្ថកម្មវិចិត្រសិល្បៈដូចជា៖ កន្ទេលចចូត (ទីរួមខេត្ត តឹនចូវ) វិចិត្រសិល្បៈឫស្សី Bambusa maculata Widjaja គំនូរស្លឹកត្នោត (ស្រុក ទ្រីតូន) ត្បាញត្រកៀតប៉ោង (ស្រុក ថ្វយសឺន) ជាដើម។
របរតម្បាញឫស្សីនៅឃុំ ឡុងយ៉ាង ស្រុក ជើមើយ ទោះបីជាមិនសូវរីកចម្រើនដូចពីមុនក៏ដោយក៏ប៉ុន្តែក្រុមគ្រួសារទាំងឡាយនៅតែរស់បានដោយរបរដោយមានប្រាក់ចំណូលពី ៤០.០០០ ដល់ ២០០.០០០ ដុងក្នុងមួយថ្ងៃ
បច្ចុប្បន្ននេះ ភូមិសិប្បកម្មនៅខេត្ត អានយ៉ាង មានការអភិវឌ្ឍគួរសម បង្កើតការ ងារធ្វើជាច្រើន រួមចំណែកលើកកម្ពស់ប្រាក់ចំណូលជូនពលករជនបទ៕
អត្ថបទនិងរូបថត៖ កុងម៉ៅ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ