​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង

​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង

 តាំងពីឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានអនុម័តលើគម្រោង "អភិវឌ្ឍន៍ការចិញ្ចឹមគោនៅភូមិសាស្រ្តខេត្ត សុកត្រាំង ដំណាក់កាល ២០២២ - ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០" នឹងថវិកាសរុបជាង ២.២០៨ ពាន់លានដុង។

នេះជាគម្រោងទ្រង់ទ្រាយធំនៅតំបន់វាលទំនាបទន្លេ គឺវឡុង រួមចំណែកបង្កើនតម្លៃ អភិវឌ្ឍការចិញ្ចឹមគោយកសាច់ គោយកទឹកដោះតាមទិសដៅទំនិញ ជួយមាមីងបងប្អូនកសិករលើកកម្ពស់ប្រសិទ្ធភាពចិញ្ចឹម បង្កើតប្រភពប្រាក់ចំណូលស្ថិរភាព កែលម្អគុណភាពការរស់នៅពីមួយជំហានទៅមួយជំហាន។

​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង ảnh 1

វាលស្មៅចំណីសម្រាប់គោនៅឃុំ ថាមដូន ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

យោងតាមគណៈកម្មការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ការចិញ្ចឹមគោខេត្ត សុកត្រាំង បច្ចុប្បន្នចំនួនហ្វូងគោក្នុងភូមិសាស្រ្តខេត្តមានជាង ៥៤.០០០ ក្បាល រួមទាំងហ្វូងគោយកសាច់និងហ្វូងគោយកទឹកដោះផងដែរ។ បរិមាណផលសាច់គោរស់គឺ ២.៤៧៥ តោនក្នុងមួយឆ្នាំ ទឹកដោះគោស្រស់គឺ ១៣.២៨៤ តោនក្នុងមួយឆ្នាំ។ ខេត្ត សុកត្រាំង មានលក្ខខណ្ឌអំណោយផលគឺប្រភពអនុផលបរិបូរ ផ្ទៃដីវាលដាំស្មៅធ្វើជាចំណីឱ្យគោមានជាង ២.៨០០ ហិកតា។ ខេត្តទាំងមូលមានកម្មករប្រហែល ១៣.៥០០ នាក់ចូលរួមចិញ្ចឹមគោ។

​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង ảnh 2

ការចិញ្ចឹមគោយកទឹកដោះជួយក្រុមគ្រួសារ ខ្មែរ ជាច្រើននៅខេត្ត សុកត្រាំង រួចផុតពីភាពក្រីក្រ

ក្នុងឆ្នាំ ២០២២ គម្រោងអភិវឌ្ឍន៍ការចិញ្ចឹមគោខេត្ត សុកត្រាំង បានចែកឯកសារណែនាំពីបច្ចេកទេសចិញ្ចឹមគោជាង ១.០០០ ឈុត ឧបត្ថម្ភស្ពែមគោយកទឹកដោះចំនួន ៣.១០៤ ដូសនិងស្ពែមគោយកសាច់ចំនួន ១៥.៨៧៣ ដូសសម្រាប់ហ្វូងគោចិញ្ចឹមក្នុងបណ្តាក្រុមគ្រួសារ កសាងរាល់គំរូចិញ្ចឹមគោយកទឹកដោះជឿនលឿននិងចិញ្ចឹមគោយកសាច់តាមទិសដៅ VietGAHP...

​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង ảnh 3 ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង) នឹងហ្វូងគោសរុបធំលំដាប់ទីពីររបស់ខេត្ត សម្រេចបានប្រហែល ១៣.០០០ ក្បាល

ខេត្ត សុកត្រាំង ជាខេត្តមួយមានអំណោយផលជាច្រើនក្នុងការអភិវឌ្ឍការចិញ្ចឹមគោជាមួយនឹងកងជួរបច្ចេកទេសត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវពីមូលដ្ឋានរហូតដល់កម្រិតខ្ពស់ បូករួមទាំងការប្តេជ្ញាចិត្តរបស់មាមីងកសិករក្នុងការអភិវឌ្ឍគំរូចិញ្ចឹមគោ។ ខេត្តខិតខំដល់ឆ្នាំ  ២០២៥ អភិវឌ្ឍការចិញ្ចឹមគោយកសាច់ជាមធ្យមពី ៤ ទៅ ៥ ក្បាលក្នុងមួយក្រុមគ្រួសារ ចំនួនហ្វូងគោយកសាច់សម្រេច ៧៧.០០០ ក្បាល ហើយបរិមាណផលសាច់គោរស់សម្រេច ៥.០០០ តោនក្នុងមួយឆ្នាំ។ ចំពោះគោយកទឹកដោះ ខិតខំចិញ្ចឹមគោជាមធ្យម ៥ ទៅ ៦ ក្បាលក្នុងមួយក្រុមគ្រួសារ បង្កើនចំនួនហ្វូងគោយកទឹកដោះសម្រេច ១១.០០០ ក្បាល។ ជាមួយនឹងចំនួនគោយកសាច់និងគោយកទឹកដោះដែលបានរៀបរាប់ខាងលើនឹងជួយដោះស្រាយការងារធ្វើសម្រាប់កម្មករនៅជនបទប្រហែល ១៥.០០០ នាក់។

​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង ảnh 4

ហ្វូងគោយកទឹកដោះរបស់លោក ថាច់ មិញយឿង នៅភូមិ តឹមឡុក ឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង) នាំមកជូនគ្រួសារនូវប្រាក់ចំណូលប្រហែល ១៥០ លានដុងក្នុងមួយឆ្នាំ

​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង ảnh 5

គម្រោង “អភិវឌ្ឍការចិញ្ចឹមគោយកទឹកដោះខេត្ត សុកត្រាំង” ជួយមាមីងបងប្អូនកសិករ ខ្មែរ នៅភូមិសាស្រ្តផ្លាស់ប្តូរទំនៀមទម្លាប់ចិញ្ចឹមពីមួយជំហានទៅមួយជំហាន លើកកម្ពស់គុណភាពប្រភពទឹកដោះគោ ឆ្លើយតបតម្រូវការទីផ្សារកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ

នាពេលខាងមុខ ខេត្ត សុកត្រាំង បន្តលើកកម្ពស់ទិន្នផល កែលម្អគុណភាពហ្វូងគោយកសាច់ គោយកទឹកដោះដោយវិធីបណ្តុះសិប្បនិមិត្តប្រភពស្ពែមគោនាំចូល លើកទឹកចិត្តដល់ក្រុមគ្រួសារចិញ្ចឹមអភិវឌ្ឍឡើងជាទ្រង់ទ្រាយកសិដ្ឋាន។ ព្រមទាំង លើកកម្ពស់គុណភាពវិជ្ជាជីវៈរបស់កងជួរបច្ចេកទេសភ្ជាប់ជាមួយនឹងការគ្រប់គ្រងរដ្ឋ បង្កើនធ្វើបរិវត្តកម្មឌីជីថលក្នុងការចិញ្ចឹមសត្វ អភិវឌ្ឍប្រភពចំណីបៃតង ខិតខំបង្កើនផ្ទៃដីដាំដុះដំណាំចំណីឱ្យគោឲ្យបាន ៣.០០០ ហិកតា ឆ្លៀតទាញយកប្រភពអនុផលកសិកម្ម កាត់បន្ថយថ្លៃដើមផលិតកម្ម៕


អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បកប្រែដោយ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

ទីកន្លែងល្អបំផុតដើម្បីមើលវាលស្រែថ្នាក់ៗ តាមជម្រាលភ្នំដ៏ស្រស់ស្អាតនៅរដូវស្លឹកឈើជ្រុះនៅ សាប៉ា នោះគឺបណ្តាឃុំ តាវ៉ាន ឡាវចាយ តាភីន។ រូបថត៖ វូ ហ្វាងកៀវមៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម

ថែរក្សា "ព្រលឹង" មុខរបរធ្វើអំបុក បង្កើតមធ្យោបាយចិញ្ចឹមជីវិតឱ្យបងប្អូនជនជាតិតំបន់ភ្នំ

ឱ្យតែឱកាសខែ កញ្ញា ខែ តុលា ម្តងៗ នៅពេលអំពកស្រែថ្នាក់ៗ តាមជម្រាលភ្នំនៅ ឡាវកាយ លាបពណ៌លឿងទុំនៃស្រូវក៏ជាពេលពិធីបុណ្យអំណរបាយថ្មីនឹងប្រព្រឹត្តឡើងពាសពេញភូមិខាងលើនិគមខាងក្រោម។

បងប្អូនជនជាតិភាគតិចរួមដំណើរជាមួយការអភិវឌ្ឍរបស់ទីក្រុង ហូ ជីមិញ

បងប្អូនជនជាតិភាគតិចរួមដំណើរជាមួយការអភិវឌ្ឍរបស់ទីក្រុង ហូ ជីមិញ

ទីក្រុង ហូ ជីមិញ បច្ចុប្បន្នជាកន្លែងរស់នៅ សិក្សារៀនសូត្រនិងធ្វើការរបស់ ៥៤ សហគមន៍ជនជាតិភាគតិច ក្នុងនោះច្រើនបំផុតរួមមានជនជាតិ ខ្មែរ ចាម និង ចិន។ អំឡុងឆ្នាំកន្លងទៅ សហគមន៍បណ្តាជនជាតិបានមានការចូលរួមដ៏ជាក់ស្តែងជាច្រើនសម្រាប់ការអភិវឌ្ឍរបស់ទីក្រុង។

កងទ័ពការពារព្រំដែន ថាញ់ហ្វា អញ្ជើញទស្សនាគំរូចិញ្ចឹមសត្វមួយរបស់ប្រជាជននៅឃុំព្រំដែន

ពង្រីកទូលំទូលាយគំរូ "ភូមិគំរូភ្លឺថ្លាតំបន់ជាយដែន"

ឆ្លងតាមរយៈគំរូ "ភូមិគំរូភ្លឺថ្លាតំបន់ជាយដែន" ប៉ុស្តិ៍ការពារព្រំដែនទាំងឡាយបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននៅភូមិសាស្រ្តព្រំដែនខេត្ត ថាញ់ហ្វា កសាងហេដ្ឋារចនាសម្ព័ន្ធជនបទភ្ជាប់ជាមួយនឹងអភិវឌ្ឍផលិតកម្ម។

ត្រីរៀលក្រោយពេលបានចាប់ ត្រូវតែចម្រាញ់ក្នុងថង់សំណាញ់ ឬធុងប្លាស្ទិចដែលមានអុកស៊ីសែន ដើម្បី​ជួយឱ្យត្រីនៅរស់ទើបលក់បានតម្លៃ និងគុណភាពសាច់ត្រីនៅស្រស់ឈ្ងុយឆ្ងាញ់

អ៊ូអរដើមរដូវ​ត្រី លេញ នៅប្រភពដីសណ្ដរវាលទំនាបទន្លេ​ គឺវឡុង​

សម្រាប់ប្រជាជននៅតំបន់វាលទំនាបទន្លេ គឺវឡុង ជាពិសេសគឺបណ្តាមូលដ្ឋានទាំងឡាយនៅតំបន់ប្រភព​ព្រំដែននៃភាគនិរតីដូចជា អានយ៉ាង ដុងថាប រដូវទឹកជំនន់មកដល់នាំយកមកនូវភោគផលត្រី បង្គាបង្កងជាច្រើន ប៉ុន្តែ​អ្វីដែលប្រជាជន​ទន្ទឹងរង់ចាំបំផុតនោះគឺត្រី លេញ ជាអាហារពិសេសដ៏ល្បីដាច់ដោយឡែក​ហើយត្រូវបានរកឃើញ​នៅតែក្នុងតំបន់ខាងលិចនៃភាគខាងត្បូងរបស់ប្រទេសតែប៉ុននោះ។

យុវជនស្ម័គ្រចិត្ដជួយប្រជាជនដែលអញ្ជើញមកធ្វើបែបបទនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ ឡាកយឿង ខេត្ត ឡឹមដុង

យុវវ័យជួយមាមីងបងប្អូនជនជាតិនៅតំបន់ជ្រៅដាច់ស្រយាលភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរ ឌីជីថល

ជាទូទៅ ឃុំ ឡាកយឿង (ខេត្ត ឡឹមដុង) ជាកន្លែងរស់នៅរបស់ជនជាតិ ឈីល និងជនជាតិ ឡាច់ (មែកធាងមួយនៃជនជាតិ ក្ហ)។ ក្នុងអំឡុងថ្ងៃដំបូងមជ្ឈមណ្ឌលសេវារដ្ឋបាល សាធារណៈដាក់ឱ្យដំណើរការតាមគំរូអាជ្ញាធរពីរថ្នាក់ កងកម្លាំងយុវជនស្ម័គ្រចិត្តបានណែនាំប្រជាជនភ្ជាប់ខ្លួនជាមួយនឹងអាជ្ញាធរឌីជីថលយ៉ាងសកម្ម។

តំណាងព្រលឹង​ ខ្មែរ ​ក្នុងអគារវប្បធម៌

តំណាងព្រលឹង​ ខ្មែរ ​ក្នុងអគារវប្បធម៌

អគារដាក់តាំងបង្ហាញវប្បធម៌ ខ្មែរ (សង្កាត់ សុកត្រាំង ទីក្រុង កឹនធើ) ដាក់តាំងបង្ហាញវត្ថុតាង គំរូជាង ៤០០ ទៅតាមប្រធានបទសារណាជំនាញដូចជា៖ ការប្រជុំជីវភាពប្រចាំថ្ងៃ វប្បធម៌ខាងព្រលឹងវិញ្ញាណនិងវប្បធម៌ពិធីបុណ្យទាន។

អ្នកគ្រូ បក្ខជនវ័យក្មេង ស៊ុង ធីសៃ បង្ហាត់សរសេរអក្សរឲ្យប្អូនៗ សិស្សថ្នាក់ទី ១ នៅមូលដ្ឋានត្រៀម​រៀបចំចូលឆ្នាំសិក្សាថ្មី

ស៊ុង ធីសៃ អ្នកគ្រូជនជាតិ ម៉ុង បំភ្លឺក្តីស្រមៃរបស់ប្អូនៗ កុមារនៅ ម៉ាលុង

ដោយក្តីស្រលាញ់ចំពោះការងារ ទឹកចិត្តរបស់គ្រូបង្រៀនម្នាក់ ជារៀងរាល់ថ្ងៃ អ្នកគ្រូ ស៊ុង ធីសៃ (ជនជាតិ ម៉ុង) មិនក្រែងរអែងនឹងការលំបាកវេទនា ពាំនាំក្តីរីករាយ និងក្តីសង្ឃឹមសម្រាប់ប្អូនៗ សិស្សក្រីក្រនៅតំបន់ភ្នំនៅចំណុចសាលា ម៉ាលុង ភូមិ ណាប៉ុង ឃុំ យ៉ាបទ្រុង ខេត្ត ទ្វៀនក្វាង។

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ លើកទឹកចិត្តប្រធានភូមិ មួ អាធី អ្នកបានជួយសង្គ្រោះអ្នកភូមិ ហាងពូស៊ី ឃុំ សាយុង ខេត្ត ឌៀនបៀន ចំនួន ៩០ នាក់រួចផុតពីគ្រោះទឹកជំនន់រំលា បាក់ស្រុតដី

ប្រធានភូមិ មួ អាធី ជួយសង្គ្រោះប្រជាជនចំនួន ៩០ នាក់រួចផុតពីទឹកជំនន់ដ៏កំណាច

នៅប្រហែលម៉ោង ៣ ទៀបភ្លឺថ្ងៃទី ១ ខែ សីហា នៅភូមិ ហាងពូស៊ី ឃុំ សាយុង ខេត្ត ឌៀនបៀន មានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយ។ នៅពេលទឹកចាប់ផ្តើមហូរចូលផ្ទះ បង មួ អាធី (អាយុ ២៦ ឆ្នាំ) ប្រធានភូមិ ហាងពូស៊ី សន្និដ្ឋានថាអាចនឹងកើតមានគ្រោះធម្មជាតិដ៏គ្រោះថ្នាក់ ពិសេសគឺចំពោះតំបន់ខាងនោះភូមិ កន្លែងមានប្រជាជនជាច្រើនក្រុមគ្រួសាររស់នៅកន្លែងលក្ខណៈភូមិសាស្ត្រដីចោត ក្បែរជ្រលងជ្រោះ។ បងទាក់ទងនិងសំណូមពរក្រុមគ្រួសារទាំងអស់ជម្លៀសចេញជាបន្ទាន់ភ្លាម។

គ្រូពេទ្យ វេជ្ជបណ្ឌិត ពិនិត្យ និងពិគ្រោះសុខភាពជូនប្រជាជនដែលចូលរួមក្នុងកម្មវិធី

សហគ្រាស វៀតណាម នៅ កម្ពុជា រួមដៃគ្នាថែទាំសុខភាពសហគមន៍

នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៥ នៅទីស្នាក់ការសមាគម ខ្មែរ - វៀតណាម ប្រចាំនៅ កម្ពុជា (KVA) ក្នុង​រាជធានី ភ្នំពេញ ស្ថានឯកអគ្គរដ្ឋទូត វៀតណាម និងសហគ្រាសចំណុះសម្ព័ន្ធសមាគមធុរកិច្ច វៀតណាម - កម្ពុជា (VCBA) សហការរៀបចំកម្មវិធីថែទាំសុខភាពសហគមន៍ជូនប្រជាជនក្នុងមូលដ្ឋាន និងមាមីងបងប្អូន​ជនជាតិ វៀតណាម។

កម្មាភិបាលកសិកម្មណែនាំមាមីងបងប្អូននៅឃុំ ស៊ីនហូ ថែទាំដំណាំដុងក្វាយ

ស៊ីនហូ បើកទិសដៅរួចផុតភាពក្រីក្រពីដំណាំឱសថ

ជាតំបន់ឱសថគោលដៅសំខាន់មួយក្នុងចំណោមតំបន់ទាំង ៨ នៃទូទាំងប្រទេស ក្នុងអំឡុងឆ្នាំថ្មីៗ នេះ ដំណាំឱសថបានជួយបងប្អូនបណ្តាជនជាតិនៅឃុំ ស៊ីនហូ (ខេត្ត ឡាយចូវ) លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ឈោងឈានឡើងធ្វើមានពីមួយជំហានទៅមួយជំហាន។ អត្ថបទ និង រូបថត៖ វៀតយុង ពីគោលការណ៍ដល់ភាពជាក់ស្តែង

ម្ចាស់ចម្ការ កាវ វ៉ាន់លុង (ឆ្វេង) ឃុំ ហ្វាតឹន ស្រុក កូវកែ ឧទេ្ទសនាមដូងខ្ទិះជាមួយភ្ញៀវទេសចរ។ រូបថត៖ ថាញ់ហ្វា

ផ្តល់គោរមងារបច្ឆាមរណៈកិត្តិយសអតិតព្រះតេជគុណ ថាច់ សូ - ព្រះអង្គនាំយកដូងខ្ទិះមកដាំលើដែនដី វិញឡុង​

នៅឆ្នាំ ១៩២៤ បន្ទាប់ពីបញ្ចប់ការបួសរៀននៅប្រទេសកម្ពុជា ព្រះតេជគុណ ថាច់ សូ ត្រឡប់មកកាន់វត្តបុទុមសាគរ វិញ នាំយកតាមពូជដូងខ្ទិះចំនួន ២ ដើមមកដាំក្នុងបរិវេណវត្ត។

សិប្បការិនីគូរក្រមួនឃ្មុំ លី ធីនិញ អ្នកដែលត្រូវបានប្រៀបប្រដូចជាអ្នក "រក្សាព្រលឹង" សំពត់សង្កិម ម៉ុង នៅតំបន់ភ្នំ មូកាងចាយ

អ្នក "ថែរក្សាព្រលឹង" សំពត់សង្កិមនៅតំបន់ភ្នំខេត្ត អៀនបាយ

ក្នុងជំនឿ វប្បធម៌របស់បងប្អូនជនជាតិ ម៉ុង សំពត់សង្កិមប្រពៃណីគឺជាដួងព្រលឹងជនជាតិ ដើរតួនាទីសំខាន់ក្នុងជីវភាពរស់នៅ។ ដោយមានគោលបំណងចង់ថែរក្សា អភិវឌ្ឍបណ្តាផលិតផលសំពត់សង្កិម សិប្បការិនីគូរក្រមួនឃ្មុំ លី ធីនិញ ឃុំ ចេគូញ៉ា ស្រុក មូកាងចាយ (ខេត្ត អៀនបាយ) បានភ្ជាប់ ពាំនាំសំពត់សង្កិមប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង ឈោងឈានចេញទៅកាន់ពិភពលោកហើយក្លាយជាអ្នក "រក្សាព្រលឹង" សំពត់សង្កិមជនជាតិ។

នៅប៉ុស្តិ៍ការពារព្រំដែន មឿងមឿន ស្រុក មឿងចា (ខេត្ត ដៀនបៀន) មុនម៉ោងដាំបាយម្តងៗ យុទ្ធជនក៏កើបអង្ករអស់មួយចានទុកដើម្បីចាក់ ចូលទៅក្នុង "ខាប់អង្ករយុទ្ធជន"

"ខាប់អង្ករយុទ្ធជន" នៅតំបន់ព្រំដែន ដៀនបៀន

ជាច្រើនឆ្នាំកន្លងទៅ គំរូ "ខាប់អង្ករយុទ្ធជន" ដោយមានអត្ថន័យលក្ខណៈមនុស្សសាស្រ្ត ជាក់ស្តែងបានរីកសាយភាយដ៏ស៊ីជម្រៅទូលំទូលាយនៅគ្រប់អង្គភាពក្នុងកម្មាភិបាល យុទ្ធជនទាំងអស់នៃកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន។

ថ្នាក់រៀនអក្សរ ភាសា ថាយ របស់លោកគ្រូ ក្វាង វ៉ាន់ខ្វា មានកម្លាំងទំនាញទាក់អារម្មណ៍ស្រទាប់ជាន់ថ្នាក់ប្រជាជនគ្រប់វ័យអាយុចូលរួមសិក្សារៀនសូត្រជាមួយគ្នា

"លោកគ្រូ" អស់ពីចិត្តពីថ្លើមបង្ហាត់បង្រៀនអភិរក្សភាសា ថាយ

ដោយមានជន្មាយុ ៧៥ ឆ្នាំ ចំនួន ៤៦ ឆ្នាំនៅក្នុងជួរបក្ស លោកគ្រូ ក្វាង វ៉ាន់ខ្វា ជនជាតិ ថាយ នៅភូមិ ខ្វា ឃុំ មឿងខ្វា ស្រុក បាក់អៀន (ខេត្ត សឺនឡា) ជាច្រើនឆ្នាំកន្លងបានចំណាយអស់ពីទឹកចិត្តដើម្បីបង្រៀន អក្សរនិងភាសា ថាយ ជូនមាមីងបងប្អូនប្រជាជននៅភូមិ។

កសិករនៅឃុំ វិញប៊ិញបាក់ ស្រុក វិញធន់ ប្រមូលផលបង្កងដៃវែង ចិញ្ចឹមក្នុងស្រែ

ខេត្ត កៀនយ៉ាងអភិវឌ្ឍប្រកបដោយចីរភាពគំរូបង្កង - ស្រូវ

ប៉ុន្មានឆ្នាំថ្មីៗ នេះ កសិករបណ្តាស្រុក អានមិញ អានបៀន អ៊ូមិញធឿង វិញធន់ ហនដឹត និង កៀនលឿង (ខេត្ត កៀនយ៉ាង) បានក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មផលិតកម្មពីឯកវប្បកម្មដំណាំស្រូវឬចិញ្ចឹមបង្កងតាមបែបប្រពៃណីងាកមកធ្វើតាមគំរូបង្កង - ស្រូវ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ខែសកម្មភាពដើម្បីកុមារ៖ លើកកម្ពស់បំណិនជីវិតសម្រាប់កុមារនៅតំបន់ជនជាតិភាគតិច

ខែសកម្មភាពដើម្បីកុមារ៖ លើកកម្ពស់បំណិនជីវិតសម្រាប់កុមារនៅតំបន់ជនជាតិភាគតិច

សុកត្រាំង មានជាង ៣៥% នៃចំនួនប្រជាជនជាបងប្អូនជនជាតិភាគតិច ក្នុងនោះមាន ៣០% នៃចំនួនប្រជាជនជាបងប្អូនជនជាតិ ខ្មែរ។ ការថែទាំ ការពារកុមារនៅតំបន់ជនជាតិភាគតិចត្រូវបានដាក់អោយដំណើរការដោយយកចិត្តទុកដាក់។ ក្នុងរដូវវិស្សមកាលឆ្នាំ ២០២៥ ផ្នែកសមត្ថកិច្ចរបស់ខេត្ត សុកត្រាំង បានរៀបចំសកម្មភាពជាច្រើនដើម្បី​ជួយអោយប្អូនៗ កុមារមានឱកាសលេងកម្សាន្តសប្បាយ បង្កើនបំណិនជីវិត។

វត្ត​ទាំងឡាយកំពុង​ត្រូវ​បាន​​លាប​ពណ៌ជួសជួល ​សាង​សង់​ថ្មី​នៅ​ក្នុង​ស្រុក ចូវថាញ់។ រូបថត៖ ឡេសែន/ទីភ្នាក់ងារពត៌មានវៀតណាម

ព្រះសង្ឃនិងពុទ្ធសាសនិក​ខ្មែរ​ ដោយមានទិសស្លោកនៃ​ការរស់នៅ 'ជីវិត​ល្អ បវរសាសនា​'

ខេត្ត កៀនយ៉ាង មានបងប្អូនជនជាតិ ខ្មែរ ជាង ២៣០.៤៥០ នាក់ ស្មើនឹង ១៣,១៨% នៃចំនួនប្រជាជនទូទាំងខេត្ត។ ខេត្តមានវត្តព្រះពុទ្ធសាសនាថេរវាទចំនួន ៧៦ វត្តប្រតិបត្តិក្រោមបាវចនា "ព្រះធម៌ - ជនជាតិ - សង្គមនិយម" ហើយព្រះសង្ឃ ពុទ្ធសាសនិក ខ្មែរ រស់នៅប្រកបដោយស្មារតី "ជីវិតល្អ បវរសាសនា" ។

លោកស្រី ធីជឿល នៅភូមិ តាតែង ឃុំ ភូលើយ ស្រុក យ៉ាងថាញ់ ខេត្ត កៀនយ៉ាង មើលថែហ្វូងគោដែលត្រូវបានអាជ្ញាធរមូលដ្ឋានឧបត្ថម្ភដើម្បីរួចផុតពីភាពក្រីក្រ

ជនជាតិ ខ្មែរ ក្នុងក្តីរីករាយត្រេកអរ "រស់នៅសុខដុមរមនា"

ដោយមានទម្រង់ចលនាជាច្រើន ឆ្លងតាមរយៈកម្មវិធី គម្រោងឧបត្ថម្ភផ្សេងៗ ខេត្ត កៀនយ៉ាង បានកៀរគរបានប្រភពកម្លាំងដើម្បីរួមដៃគ្នាលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមសម្រាប់ក្រុមគ្រួសារលំបាកលំបិនអំពីផ្ទះលំនៅ ជាពិសេសគឺក្រុមគ្រួសារជនជាតិ ខ្មែរ ឆ្លងតាមរយៈនោះជួយបងប្អូនជនជាតិ "រស់នៅសុខដុមរមនា" ឈោងឈានឡើងរក្សាលំនឹងជីវភាពរស់នៅ។ល។

អ្នកស្រី ង្វៀន ធីង៉ុកឡាម នៅភូមិ មីភូដុង ត្រូវបានគណៈកម្មាធិការប្រជាជនឃុំ ហ៊ឹងភូ ជួយឧបត្ថម្ភខ្ចីទុនជិត ៣០ លានដុងដើម្បីទិញក្របីពូជមួយនឹមមកចិញ្ចឹមបន្តពូជ

ចំណុចភ្លឺ​ក្នុងការងារកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

ពីឃុំមួយមានអត្រាក្រុមគ្រួសារក្រីក្រខ្ពស់លំដាប់ទី ១ ទី ២ ស្រុក ភឿកឡុង ប៉ុន្តែអាស្រ័យដោយអនុវត្តគំរូផលិតកម្មសមស្របនិងមានប្រសិទ្ធភាព ហ៊ឹងភូ បាន "ផ្លាស់ប្តូរមុខមាត់" ក្លាយជាចំណុចភ្លឺអំពីការអនុវត្តការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៃខេត្ត បាកលៀវ។

ការអប់រំជនជាតិត្រូវបានផ្តោតសំខាន់ រួមចំណែកមិនតិចក្នុងការលើកកម្ពស់កម្រិតវប្បធម៌ទូទៅសម្រាប់សិស្ស​ជនជាតិភាគតិចនៅស្រុក ក្រុងប៉ាក់

ការសាបព្រោះគ្រាប់ពូជចំណេះវិជ្ជានៅតំបន់បងប្អូនជនជាតិភាគតិច

ក្រោយរយៈពេលជាង ១០ ឆ្នាំធ្វើនវានុវត្តន៍ ផ្នែកអប់រំខេត្ត ដាក់ឡាក់ សម្រេចបាន សមិទ្ធផលទាំងឡាយដ៏លេចធ្លោ។ គុណភាពនៃការអប់រំទ្រង់ទ្រាយធំត្រូវបានកើនឡើងជាបណ្តើរៗ ស្នាដៃសិស្សពូកែថ្នាក់ជាតិមានកម្រិតខ្ពស់បើប្រៀបធៀបជាមួយនឹងតំបន់ខេត្តទាំង ១០ ជាប់មាត់សមុទ្រនៃភូមិភាគកណ្តាល និង តីង្វៀន។

បងស្រី ស៊ុង អ៊ីមួ ច្រៀងសប្បាយជាមួយប្អូនៗ កុមារជនជាតិ ម៉ុង ក្បែរភ្នក់ភ្លើងនៅបរិយាកាសផ្ទះស្នាក់ទេសចរណ៍សហគមន៍ អ៊ីមួ

បក្ខនារី​អស់ពីចិត្តពីថ្លើមដើម្បី​ការ​អភិវឌ្ឍ​របស់សហគមន៍​ជនជាតិ ម៉ុង

ក្លៀវក្លា ត្រៀមខ្លួនជាស្រេចរួមកម្លាំងជាមួយនឹងអាជ្ញាធរកសាងស្រុកកំណើត បក្ខនារី ស៊ុង អ៊ីមួ ជនជាតិ ម៉ុង កម្មាភិបាលមណ្ឌលសុខភាពឃុំ ហាងកៀ ស្រុក ម៉ាយចូវ (ខេត្ត ហ្វាប៊ិញ) ជាគំរូដ៏ភ្លឺថ្លាក្នុងកិច្ចការសង្គម ត្រូវបានបងប្អូនជនជាតិក្នុងតំបន់ទុកចិត្ត ស្រឡាញ់រាប់អាន។

ប៉ុស្តិ៍ការពារព្រំដែន ហឿងឡឹប ខេត្ត ក្វាងទ្រី រៀបចំល្បែងប្រជាប្រិយទាំងឡាយក្នុងកម្មវិធី "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" ឆ្នាំ ២០២៥

ចំណាប់អារម្មណ៍ "និទាឃរដូវការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ"

អោយតែឱកាសនិទាឃរដូវឈានចូលមកដល់ម្ដងៗ ប៉ុស្តិ៍ការពារព្រំដែនជាច្រើនទូទាំងប្រទេសក៏សហការជាមួយនឹងអាជ្ញាធរមូលដ្ឋានរៀបចំកម្មវិធី "និទាឃរដូវ ការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ" នាំមកនូវភាពសប្បាយរីករាយ ទំនុកចិត្តដល់បងប្អូនបណ្តាជនជាតិនៅតំបន់ជាយដែននៃមាតុភូមិ។

នៅកន្លែងប្រជាជនតាមបក្សលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ

នៅកន្លែងប្រជាជនតាមបក្សលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ

ឃុំ សួយប៊ូ ស្រុក វ៉ាន់ចឹន (ខេត្ត អៀនបាយ) មានជនជាតិចំនួន ៥ រស់នៅជាមួយគ្នាគឺ ម៉ុង គិញ តៃ ថៃ ច្រាយ ក្នុងនោះជនជាតិ ម៉ុង ស្មើនឹង ៧៥% នៃចំនួនប្រជាជន។

មុខមាត់ជនបទតំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង កាន់តែ​ផ្លាស់ប្តូរមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ

និទាឃរដូវឈានចូលមកដល់បណ្តាតំបន់ជនបទខេត្ត សុកត្រាំង

ប៉ុន្មានថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំថ្មីឆ្នាំ ម្សាញ់ សប្តស័ក ២០២៥ អញ្ជើញមកកាន់បណ្តាតំបន់ជនបទនៃដែនដីខេត្ត សុកត្រាំង ជាកន្លែងជ្រួតជ្រាបវប្បធម៌ទៅវិញទៅមករបស់ជនជាតិទាំងបី គិញ - ខ្មែរ - ចិន យើងខ្ញុំយល់បានបរិយាកាសអឺងកង សប្បាយរីករាយ។ ក្នុងចំហាយកក់ក្តៅនៃនិទាឃរដូវ បណ្តាតំបន់ជនបទទាំងនោះហាក់បីដូចជាកំពុងភ្លឺចិញ្ចាចទៅលើកម្លាំងរស់រានថ្មី។ល។ ការផ្លាស់ប្តូរនៅតាមតំបន់ជនបទ

កម្មវិធីកសាងជនបទថ្មីបានរួមចំណែកយ៉ាងសំខាន់ធ្វើអោយផ្លាស់ប្តូរមុខមាត់តំបន់ជនបទខេត្ត ត្រាវិញ

បងប្អូនជនជាតិ ខ្មែរ ខេត្ត ត្រាវិញ ក្នុងក្តីរីករាយត្រេកអរកសាងជនបទថ្មី

និទាឃរដូវថ្មីកំពុងឈានមកកាន់បងប្អូនជនជាតិ ខ្មែរ នៅលើស្រុកកំណើតខេត្ត ត្រាវិញ។ ទទួលនិទាឃរដូវឆ្នាំនេះ បងប្អូនជនជាតិ ខ្មែរ នៅខេត្ត ត្រាវិញ ហាក់បីដូចជាសេចក្តីរីករាយត្រេកអរត្រូវបានគុណឡើងនៅពេលមុខមាត់ភូមិស្រុកគ្របដណ្តប់លើខ្លួន "សំពត់អាវថ្មី"។ល។

ប្រជាជនសាន្ដត្រាណរក្សាដែនដីជាយដែន

ប្រជាជនសាន្ដត្រាណរក្សាដែនដីជាយដែន

ដោយមានពាក្យស្លោកថា "ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាស្រុកកំណើត បងប្អូនបណ្តាជនជាតិជាបងប្អូនបង្កើត" កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត អានយ៉ាង តែងតែលើកជ្រោងស្មារតីទទួលខុសត្រូវ ច្បាមជាប់ភូមិសាស្រ្ត ពង្រីកប្រសិទ្ធភាពកម្លាំងសាមគ្គីប្រជាជនទាំងមូលដ៏ខ្លាំងក្លា ការពារសន្តិសុខព្រំដែនភាគនិរតីដ៏រឹងមាំ។

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ទ្រុងប៊ិញ យាមល្បាត ត្រួតពិនិត្យ ថែរក្សារឹងមាំអធិបតេយ្យភាពដែនសមុទ្រ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅក្នុងតំបន់ផែត្រី ត្រឹនដេ ស្រុក ត្រឹនដេ

កងទ័ពនិងប្រជាជនចិត្តមួយថ្លើមមួយថែរក្សាព្រំដែនសមុទ្រ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត សុកត្រាំង បានផ្តោតការដឹកនាំ បង្គាប់ការគណៈកម្មាធិការបក្ស បញ្ជាការគ្រប់លំដាប់ថ្នាក់អនុវត្តល្អប្រសើរទិសស្លោក "ច្បាមទាំង ៣ ជាមួយគ្នាទាំង ៤" (ច្បាមអង្គភាព ច្បាមភូមិសាស្ត្រ ច្បាមគោលការណ៍គោលនយោបាយ ហូបបាយជាមួយគ្នា រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា និយាយភាសាបងប្អូនជនជាតិជាមួយគ្នា) ដើម្បីជិតស្និទ្ធជាមួយប្រជាជន យល់ប្រជាជន គិតគូរដល់ប្រជាជនរួមដៃគ្នាថែរក្សាព្រំដែនសមុទ្រ។ល។ យ៉ាងពិតប្រាកដ។

ផលិតទូក ង ខ្នាតតូចនៅក្រុមគ្រួសារលោក គឺម ហ៊ឹង ជនជាតិ ខ្មែរ នៅភូមិ ត្រាកាញ់ A2 ឃុំ ធន់ហ្វា ស្រុក ចូវថាញ់ ខេត្ត សុកត្រាំង

ផ្លាស់ប្តូរមុខរបរលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត សុកត្រាំង

គម្រោងទី ១ នៃកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ដំណាក់កាលទី ១ តាំងពីឆ្នាំ ២០២១ - ២០២៥ (ហៅកាត់ថាកម្មវិធីគោលដៅជាតិ ១៧១៩) ជាមួយនឹងការឧបត្ថម្ភផ្លាស់ប្តូរមុខរបរបាននិងកំពុងជួយបងប្អូនជនជាតិភាគតិចខេត្ត សុកត្រាំង ពីមួយជំហានទៅមួយជំហានមានលក្ខខណ្ឌបន្ថែមសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល ឈានឡើងស្ថិរភាពជីវភាពរស់នៅពីមួយជំហានទៅមួយជំហាន។

ដោយទឹកចិត្តស្រឡាញ់វិជ្ជាជីវៈ ស្រលាញ់កូនសិស្ស អ្នកគ្រូ ក្វាង ធីស៊ន់ (ជនជាតិ ថៃ) នាយិការងនៃសាលាចំណេះទូទៅជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃបឋមសិក្សា មឿងឡាន នៅឃុំលំបាកលំបិនខ្លាំង មឿងឡាន ស្រុកព្រំដែន សូបកូប ខេត្ត សឺនឡា តែងតែព្យាយាមអស់ពីសមត្ថភាពសម្រាប់បុព្វហេតុបណ្តុះបណ្តាលមនុស្ស

លោកគ្រូអ្នកគ្រូចំណាយវ័យជាយុវភាពទាំងមូល "សាបព្រោះអក្សរ" នៅតំបន់ភ្នំព្រំដែន

មិនក្រែងរអែងនឹងលំបាកលំបិន នឿយហត់ ផ្លូវឆ្ងាយដាច់ស្រយាល ភាសាផ្សេងគ្នា ដោយទឹកចិត្តស្រឡាញ់វិជ្ជាជីវៈ លោកគ្រូអ្នកគ្រូវ័យក្មេងនៅតែព្យាយាមទាំងយប់ទាំងថ្ងៃច្បាមសាលារៀនច្បាមថ្នាក់រៀន ពាំនាំពន្លឺចំណេះវិជ្ជាមក ជូនប្អូនកុមារ និងមាមីងបងប្អូនបណ្តាជនជាតិនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល តំបន់លំបាកលំបិនខ្លាំងនៃខេត្ត សឺនឡា។

កម្មាភិបាលសុខភាពចុះមូលដ្ឋានដើម្បីឃោសនារាល់វិធានការបង្ការជំងឺគ្រុនឈាមជាប្រចាំ

ខេត្ត ដាក់ឡាក់ បង្កើនការត្រួតពិនិត្យការឆ្លងរាលដាលជំងឺគ្រុនឈាម

យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ខេត្ត ដាក់ឡាក់ តាំងពីដើមឆ្នាំមកទល់សព្វថ្ងៃនេះ ទូទាំងខេត្តកត់សម្គាល់ជាង ២.៧០០ ករណីកើតគ្រុនឈមនៅ ១៥/១៥ ស្រុក ទីរួមខេត្ត ទីក្រុង។