នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ គណៈកម្មាធិការបក្ខភាគខេត្ត សុកត្រាំង បានដាក់ចេញសេចក្តីសម្រេចចិត្តលេខ 13-NQ/TU ស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាលឆ្នាំ ២០២១ - ២០២៥។
ដោយឈរលើមូលដ្ឋាននៃសេចក្តីសម្រេចចិត្តលេខ ១៣ ខេត្តដំណើរការអនុវត្តដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើន រួមចំណែកកែលម្អប្រាក់ចំណូល លើកស្ទួយជីវភាពប្រជាជន កាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់ភាពក្រីក្រនៅលើភូមិសាស្ត្រ...
 ការអភិវឌ្ឍភូមិរបរតម្បាញឫស្សី ភឿកក្វើយ រួមចំណែកបង្កើតការងារធ្វើ លើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនជនជាតិ ខ្មែរ នៅឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)។ រូបថត៖ អានហៀវ
ការអភិវឌ្ឍភូមិរបរតម្បាញឫស្សី ភឿកក្វើយ រួមចំណែកបង្កើតការងារធ្វើ លើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនជនជាតិ ខ្មែរ នៅឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)។ រូបថត៖ អានហៀវ
 ការចិញ្ចឹមគោ - ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏មានប្រសិទ្ធភាព ជួយឲ្យមាមីបងប្អូន ខ្មែរ នៅស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង) រួចផុតពីភាពក្រីក្រ ឈោងឈានឡើងក្នុងជីវភាពរស់នៅ។ រូបថត៖ អានហៀវ
ការចិញ្ចឹមគោ - ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏មានប្រសិទ្ធភាព ជួយឲ្យមាមីបងប្អូន ខ្មែរ នៅស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង) រួចផុតពីភាពក្រីក្រ ឈោងឈានឡើងក្នុងជីវភាពរស់នៅ។ រូបថត៖ អានហៀវ
 ការទម្លាក់ថវិកាទុនកម្ចីរបស់ធនាគារគោលនយោបាយសង្គម ជូនក្រុមគ្រួសារ ខ្មែរ ក្រីក្រ និងជិតខ្សែបន្ទាត់ភាពក្រីក្រនៅទីរួមស្រុក ត្រឹនដេ ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង)។ រូបថត៖ អានហៀវ
ការទម្លាក់ថវិកាទុនកម្ចីរបស់ធនាគារគោលនយោបាយសង្គម ជូនក្រុមគ្រួសារ ខ្មែរ ក្រីក្រ និងជិតខ្សែបន្ទាត់ភាពក្រីក្រនៅទីរួមស្រុក ត្រឹនដេ ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង)។ រូបថត៖ អានហៀវ
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត សុកត្រាំង បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការងារកាត់បន្ថយភាពក្រីក្រ ដោយហេតុនោះ រួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទ តំបន់ជនជាតិភាគតិច។ ប្រសិនបើមានឱកាសអញ្ជើញទៅទស្សនាទីរួមខេត្ត វិញចូវ មិត្តនឹងឃើញដោយផ្ទាល់ភ្នែកនូវមុខមាត់ថ្មីនៃទីរួមខេត្តកំពុងតែផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។
១០០% នៃផ្លូវគមនាគមន៍បើកបរឡានទៅដល់ទីប្រជុំជននៃទីរួមខេត្តត្រូវបានចាក់កៅស៊ូ ឬបេតុងអស់ហើយ ១០០% សាលារៀន ថ្នាក់រៀន និងមណ្ឌលសុខភាពត្រូវបានសាងសង់យ៉ាងរឹងមាំ ៩៨.៩% គ្រួសារមានបណ្តាញភ្លើងអគ្គិសនីជាតិប្រើប្រាស់ និងប្រភពថាមពលសមស្របផ្សេងទៀត បងប្អូនជនជាតិជិត ៩៩% មានទឹកអនាម័យប្រើប្រាស់ ១០០% បងប្អូនជនជាតិបានមើលទូរទស្សន៍ និងស្តាប់វិទ្យុ។ អត្រាគ្រួសាររួចផុតពីភាពក្រីក្របានកាត់បន្ថយពី ៣-៤% ក្នុងមួយឆ្នាំ។
 គម្រោងតំបន់លំនៅដ្ឋាន ត្រាសេត ស្ថិតក្នុងសង្កាត់ វិញហាយ ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) ក្នុងគោលបំណងឧបត្ថម្ភដីលំនៅដ្ឋាន ដីផលិតកម្ម និងលំនៅដ្ឋានជូនក្រុមគ្រួសារក្រីក្រស្ថិរភាពជីវភាពរស់នៅ ។ រូបថត៖ អានហៀវ

ដើម្បីដាក់ដំណើរការនិងសម្រេចបាននូវគោលដៅកម្មវិធីគោលដៅជាតិការ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាលឆ្នាំ ២០២១-២០២៥ ប្រកបដោយប្រសិទ្ធភាព ខេត្ត សុកត្រាំង កំណត់នូវភារកិច្ច ដំណោះស្រាយ សំខាន់ៗដូចជា ការពង្រឹងការងារដឹកនាំ រៀបចំអនុវត្តនិងតាមដាន ត្រួតពិនិត្យ វាយតម្លៃលទ្ធផលកម្មវិធីជាប្រចាំ ផ្សារភ្ជាប់ទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស អាជ្ញាធរ អង្គការមហាជន ដោយមានលទ្ធផលកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
 សាលាមត្តេយ្យ ទ្រុងប៊ិញ ឃុំ ទ្រុងប៊ិញ ស្រុក ត្រឹនដេ (ខេត្ត សុកត្រាំង) ត្រូវបានសាងសង់យ៉ាងធំទូលាយ ដោយមានសម្ភារៈបរិក្ខារគ្រប់គ្រាន់ បំពេញតម្រូវការសិក្សារៀនសូត្ររបស់កូនក្មួយបងប្អូនជនជាតិ ខ្មែរ រស់នៅលើភូមិសាស្ត្រ។ រូបថត៖ អានហៀវ

ខេត្ត សុកត្រាំង ផ្តោតសំខាន់ទៅលើការជំរុញខ្លាំងក្លាការងារឃោសនា ផ្សព្វផ្សាយបណ្តាគំរូ តួយ៉ាងកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព រៀបចំវគ្គហ្វឹកហ្វឺន បណ្ដុះបណ្ដាលកងជួរកម្មាភិបាលធ្វើការកាត់បន្ថយភាពក្រីក្រដោយផ្ទាល់ត្រូវមានជំនាញ វិជ្ជាជីវៈ ភាពសកម្ម យកចិត្ដទុកដាក់បំផុតនូវភាពស្និទ្ធស្នាល មានវិធីសាស្រ្តចលនាមហាជន ជំនាញវិជ្ជាជីវៈរឹងមាំ ជាពិសេសកម្មាភិបាលនៅតាមភូមិ តំបន់មានជនជាតិភាគតិចច្រើនកុះករ។
ក្រៅពីនេះ កំណត់វិនិយោគរកស៊ីចិញ្ចឹមជីវិតជាភារកិច្ចចម្បង ដើម្បីបណ្តាក្រុមគ្រួសារក្រីក្រឈោងឈានឡើងដោយខ្លួនឯង អាជ្ញាធរមូលដ្ឋានជាស្ពាន មេត្រីភាព ចលនា អំពាវនាវឱ្យអាជីវកម្មស្វែងរកដាក់លក់ផលិតផលបន្ទាប់ពីប្រមូលផល ណែនាំបងប្អូនជនជាតិអនុវត្តដំណោះស្រាយកាត់បន្ថយភាពក្រីក្រ...
អត្ថបទ៖ ធូហឿង  រូបថត៖ អានហៀវ
 បកប្រែដោយ៖ សឺន ហេង