ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង លោក លី រដ្ឋា៖ "រួមកម្លាំងកសាងស្រុកកំណើត សុកត្រាំង កាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ…"

សុកត្រាំង ជាខេត្តមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន (ស្មើនឹងចំនួន ៣៥,៤៤% នៃចំនួនប្រជាជនខេត្ត) ក្នុងនោះ ជនជាតិ ខ្មែរ ស្មើនឹងចំនួន ៣០,១៩% រស់នៅស្មើសព្វនៅលើភូមិសាស្ត្របណ្តាស្រុក ទីរួមខេត្ត ទីក្រុង ចម្រុះលាយឡំជាមួយជនជាតិ គិញ ចិន
សុកត្រាំង ជាខេត្តមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន (ស្មើនឹងចំនួន ៣៥,៤៤% នៃចំនួនប្រជាជនខេត្ត) ក្នុងនោះ ជនជាតិ ខ្មែរ ស្មើនឹងចំនួន ៣០,១៩% រស់នៅស្មើសព្វនៅលើភូមិសាស្ត្របណ្តាស្រុក ទីរួមខេត្ត ទីក្រុង ចម្រុះលាយឡំជាមួយជនជាតិ គិញ ចិន

ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ កម្មវិធី គម្រោង គោលនយោបាយជនជាតិត្រូវបានរៀបចំដំណើរការអនុវត្តនៅលើភូមិសាស្ត្រខេត្ត សុកត្រាំង បានពង្រីកប្រសិទ្ធភាព រួមចំណែកធានាសុខុមាលភាពសង្គម សម្រេចរួចរាល់កូតាអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ។ល។

ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង លោក លី រដ្ឋា៖ "រួមកម្លាំងកសាងស្រុកកំណើត សុកត្រាំង កាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ…" ảnh 1លោក លី រដ្ឋា - សមាជិកគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង

ជុំវិញខ្លឹមសារនេះ លោក លី រដ្ឋា - សមាជិកគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈ កម្មការជនជាតិខេត្ត សុកត្រាំង បានអញ្ជើញផ្តល់បទសម្ភាសន៍ពិសេសរបស់កា សែតរូបភាពជនជាតិនិងតំបន់ភ្នំ…

* ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តសារាចរលេខ 19-CT/TW  របស់គណៈលេខាបក្ស លោកវាយតម្លៃយ៉ាងដូចម្តេចអំពីភារកិច្ចអភិវឌ្ឍសេដ្ឋ កិច្ច - សង្គម លើកកម្ពស់ជីវភាពបងប្អូនជនជាតិ ខ្មែរ នៅលើភូមិ សាស្ត្រខេត្ត សុកត្រាំង?
- សុកត្រាំង ជាខេត្តមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន (ស្មើនឹងចំនួន ៣៥,៤៤% នៃចំនួនប្រជាជនខេត្ត) ក្នុងនោះ ជនជាតិ ខ្មែរ ស្មើនឹងចំនួន ៣០,១៩% រស់នៅស្មើសព្វនៅលើភូមិសាស្ត្របណ្តាស្រុក ទីរួមខេត្ត ទីក្រុង ចម្រុះលាយ ឡំជាមួយជនជាតិ គិញ ចិន។ ទូទាំងខេត្តមានឃុំចំនួន ៦៣ ស្ថិតក្នុងតំបន់ជន ជាតិភាគតិចដោយមានឃុំលំបាកលំបិនខ្លាំងចំនួន ១៧ តាមសេចក្តីសម្រេចលេខ 861/QD-TTg ចុះថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រី។

ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង លោក លី រដ្ឋា៖ "រួមកម្លាំងកសាងស្រុកកំណើត សុកត្រាំង កាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ…" ảnh 2សុកត្រាំង ជាខេត្តមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន (ស្មើនឹងចំនួន ៣៥,៤៤% នៃចំនួនប្រជាជនខេត្ត) ក្នុងនោះ ជនជាតិ ខ្មែរ ស្មើនឹងចំនួន ៣០,១៩% រស់នៅស្មើសព្វនៅលើភូមិសាស្ត្របណ្តាស្រុក ទីរួមខេត្ត ទីក្រុង ចម្រុះលាយឡំជាមួយជនជាតិ គិញ ចិន
ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង លោក លី រដ្ឋា៖ "រួមកម្លាំងកសាងស្រុកកំណើត សុកត្រាំង កាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ…" ảnh 3ផ្លូវគមនាគមន៍ជនបទឆ្លងកាត់ឃុំ វិញហាយ ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) ត្រូវបានចាក់កៅស៊ូធំទូលាយ ឆ្លើយតបតម្រូវការធ្វើដំណើរទៅមក ដឹកជញ្ជូនទំនិញរបស់បងប្អូនជនជាតិ ខ្មែរ

វាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ច - សង្គម ជីវភាពបងប្អូនជនជាតិ ខ្មែរ ក្នុងខេត្ត ក្រោយរយៈពេល ៥ ឆ្នាំរៀបចំដាក់ដំណើរការអនុវត្តសារាចរលេខ 19-CT/TW ចុះថ្ងៃ ទី ១០ ខែ មករា ឆ្នាំ ២០១៨ របស់គណៈលេខាបក្សអំពីបង្កើនការងារក្នុងតំបន់ជន ជាតិ ខ្មែរ ក្នុងស្ថានភាពថ្មី អាចនិយាយថាបានមានសន្ទុះលោតផ្លោះ ជីវភាពសម្ភារៈនិងស្មារតីត្រូវបានកើនឡើងឥតឈប់ឈរ អត្រាក្រុមគ្រួសារក្រីក្រថយចុះយ៉ាងខ្លាំង (ជាង ៤,៥% ក្នុងមួយឆ្នាំ)។ បងប្អូនជនជាតិ ខ្មែរ ខិតខំឈោងឈានឡើងឥតឈប់ឈរ គោរពតាមគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋបានល្អ សាមគ្គី រួមកម្លាំងគ្នាកសាងស្រុកកំណើត សុកត្រាំង កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ហេដ្ឋារចនាសម្ព័ន្ធសង្គមតំបន់មានបងប្អូនជនជាតិ ខ្មែរ ច្រើន ត្រូវបានផ្តោតទៅលើការវិនិយោគ កសាង ឆ្លើយតបតម្រូវការរបស់ប្រជាជនកាន់តែល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅតាមឃុំមានបងប្អូនជនជាតិ ខ្មែរ ច្រើនសុទ្ធតែមានអនុវិទ្យាល័យ មណ្ឌលសុខភាពនិងផ្លូវរថយន្តទៅដល់ទីកណ្ដាលនៃឃុំ។ ១០០% ឃុំ សង្កាត់ ទីរួមស្រុក និង ១០០% អនុសង្កាត់ ភូមិមានបណ្តាញភ្លើងអគ្គិសនីជាតិ ១០០% ឃុំសម្រេចបានក្រមលក្ខណៈវិនិច្ឆ័យជាតិអំពីសុខភាព ១០០% ឃុំ សង្កាត់ ទីរួមស្រុកត្រូវបានគ្របដណ្ដប់រលកវិទ្យុ - ទូរទស្សន៍ ធានាបម្រើតម្រូវការប្រជុំជីវភាពខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ។ល។

ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង លោក លី រដ្ឋា៖ "រួមកម្លាំងកសាងស្រុកកំណើត សុកត្រាំង កាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ…" ảnh 4ការពិនិត្យជំងឺជូនបងប្អូនជនជាតិ ខ្មែរ នៅមណ្ឌលសុខភាពសង្កាត់ ១០ ទីក្រុង សុកត្រាំង (ខេត្ត សុកត្រាំង)

អំពីការងារអប់រំ - បណ្តុះបណ្តាល គុណភាព ប្រសិទ្ធភាពនៅកន្លែងមានបងប្អូនជនជាតិ ខ្មែរ រស់នៅត្រូវបានកើនឡើង ប្រព័ន្ធសាលាអន្តេវាសិកជនជាតិ ត្រូវបាន យកចិត្តទុកដាក់វិនិយោគ។ ការងារថែទាំសុខភាពបងប្អូនជនជាតិ ខ្មែរ បន្តត្រូវបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអនុវត្ត។ អត្តសញ្ញាណវប្បធម៌ ប្រពៃណីដ៏ល្អប្រសើររបស់បងប្អូនជនជាតិ ខ្មែរ ត្រូវបានថែរក្សានិងពង្រីក។ ប្រព័ន្ធនយោបាយត្រូវបានពង្រឹងពង្រីក។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបន្តស្ថិរភាព។ ការងារកសាងបក្ស មហាជននិងបណ្ដុះបណ្ដាលកម្មាភិបាលនៅតំបន់បងប្អូនជនជាតិ ខ្មែរ ត្រូវបានយកចិត្តទុកដាក់ដោយមានចំនួនបក្ខជនសុទ្ធតែកើនឡើងជារៀងរាល់ឆ្នាំ។ មូលដ្ឋានបក្ស អង្គការមហាជននិងអង្គការនយោបាយត្រូវបានពង្រឹង បង្កើនទាំងចំនួននិងគុណភាព ក្លាយជាកត្តាសំខាន់កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។

* អំពីកម្មវិធី គម្រោង គោលនយោបាយជនជាតិ ជាពិសេសកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំនៅលើភូមិសាស្ត្រខេត្ត សុកត្រាំង តើលោកមានមតិអ្វីដែរ?
- កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ គឺជាកម្មវិធីដ៏ធំរបស់បក្ស រដ្ឋអំពីការងារជនជាតិនិងគោលនយោបាយជនជាតិផ្សារភ្ជាប់ជាមួយនឹងដំណោះស្រាយបញ្ហាសង្គម កាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព។ ឆ្លងកាត់រយៈពេល ២ ឆ្នាំរៀបចំដំណើរការអនុវត្តកម្មវិធី រហូតមកទល់ពេលនេះ មានចំនួន ១៥/៣៥ គោលដៅ កូតាសម្រេចបាននិងលើសពីផែនការរយៈពេលមធ្យមដំណាក់កាល ២០២១ - ២០២៥។ គ្រោងទុកជាមុនថាដល់ឆ្នាំ ២០២៥ អនុវត្តសម្រេចបានបណ្តាកូតា ផែនការដែលបានដាក់ចេញ ។ល។

ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង លោក លី រដ្ឋា៖ "រួមកម្លាំងកសាងស្រុកកំណើត សុកត្រាំង កាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ…" ảnh 5ការងារអប់រំ - បណ្តុះបណ្តាលកូនក្មួយបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្រ្តខេត្ត សុកត្រាំង ត្រូវបានយកចិត្តទុកដាក់ វិនិយោគ

កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំបានរួមបញ្ចូល បូកបញ្ចូលកម្មវិធី គម្រោងគោលនយោបាយជនជាតិពីមុននេះ រួមមានគម្រោងចំនួន ១០ អនុគម្រោងចំនួន ១៤ កម្មវត្ថុសមាសភាគចំនួន ៣៦ ដោយមានសកម្មភាពចំនួន ១៨០ ក្នុងនោះមានកម្មវត្ថុសមាសភាគជាច្រើនផ្តោតលើការឧបត្ថម្ភដោយផ្ទាល់ជូនបងប្អូនជនជាតិភាគតិច (ភាគច្រើនជាបងប្អូនជនជាតិ ខ្មែរ) ដូចជា៖ ឧបត្ថម្ភដីលំនៅឋាន ផ្ទះលំនៅ ដីបង្កបង្កើនផល ទឹកប្រើប្រាស់ ផ្លាស់ប្តូរមុខរបរ បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើជាដើម។ បងប្អូនជនជាតិ ខ្មែរ រំភើបរីករាយណាស់ តែងតែខិតខំប្រឹងប្រែងពង្រីកតួនាទី ទំនួលខុសត្រូវជាមួយអាជ្ញាធរមូលដ្ឋានរៀបចំដាក់ដំណើរការប្រកបដោយប្រសិទ្ធភាពបណ្តាដំណោះស្រាយអនុវត្តបណ្តាគោលដៅកម្មវិធីបានដាក់ចេញ រួមចំណែកបង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្ត។

ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង លោក លី រដ្ឋា៖ "រួមកម្លាំងកសាងស្រុកកំណើត សុកត្រាំង កាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ…" ảnh 6យុវនារី ខ្មែរ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីដើរប្រទក្សិណដង្ហែផ្កាភ្ញីផ្លែឈើថ្វាយទេព្តាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវត្ត ស្រឡូង (ចែនកៀវ) នៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)
ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង លោក លី រដ្ឋា៖ "រួមកម្លាំងកសាងស្រុកកំណើត សុកត្រាំង កាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ…" ảnh 7កម្មវិធី គម្រោង គោលនយោបាយជនជាតិត្រូវបានរៀបចំដំណើរការអនុវត្តនៅលើភូមិសាស្ត្រខេត្ត សុកត្រាំង បានពង្រីកប្រសិទ្ធភាព រួមចំណែកធានាសុខុមាលភាពសង្គម សម្រេចរួចរាល់កូតាអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ។ល។

ផ្អែកលើមូលដ្ឋានប្រភពទុនត្រូវបានប្រគល់អោយ ខេត្ត សុកត្រាំង បាននិងកំពុងរៀបចំដំណើរការអនុវត្តគម្រោងចំនួន ៩ នៃកម្មវិធី។ ខេត្តដាក់ដំណើរការឧបត្ថម្ភដល់ដីលំនៅឋាន ផ្ទះលំនៅ ផ្លាស់ប្តូរមុខរបរ ទឹកប្រើប្រាស់ កសាងបំពេញបន្ថែម ធ្វើឲ្យល្អប្រសើរមូលដ្ឋានសម្ភារ សិក្ខូបករណ៍ គ្រឿងបរិក្ខាបង្រៀនសិក្សារៀនសូត្រ ទិញឧបករណ៍ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ រៀបចំសកម្មភាពហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពអនុវត្តកម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈលុបបំបាត់អនក្ខរកម្ម បំប៉នចំណេះដឹងជនជាតិ បណ្តាសកម្មភាពឧបត្ថម្ភអភិរក្សពង្រីកតម្លៃវប្បធម៌ប្រពៃណីបងប្អូនជនជាតិភាគតិច រៀបចំសកម្មភាពហ្វឹកហ្វឺន ឃោសនាផ្សព្វផ្សាយអំពីការរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព អាពាហ៍ ពិពាហ៍រវាងញាតិលោហិត អំពីការថែទាំសុខភាពបន្តពូជ សមភាពយេនឌ័រនិងបង្ការ ប្រឆាំងអំពើហិង្សាលើកុមារជាដើម៕

សូមថ្លែងអំណរគុណលោក!

ផលិតដោយ៖ ទន់ភី - អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

អតីតយុទ្ធជនជោគជ័យផ្តើមពីគំរូសេដ្ឋកិច្ចចម្រុះ

ពង្រីកអត្តចរិតល្អប្រសើររបស់ "កងទ័ពអ៊ំ ហូ" អតីតយុទ្ធជន ហ្វាង យ៉ាញ់ច្វៀន (អាយុ ៧០ ឆ្នាំ) នៅភូមិ ហាម៉ន ១ ឃុំ ដាក់ហា (ខេត្ត ក្វាងង៉ាយ) បានកសាង គំរូសេដ្ឋកិច្ចចម្រុះជោគជ័យ រកបានប្រាក់ចំណូលទាំងពាន់លានដុងក្នុងមួយឆ្នាំៗ។

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ពីលេណដ្ឋានប្រយុទ្ធ វីស្វៀន រហូតដល់គំរូភ្លឺថ្លាកណ្តាលជីវភាពរស់នៅប្រចាំថ្ងៃធម្មតា

ចាកចេញពីស្រុកកំណើត ភូ ថ ចូលមកឃុំ ក្រុងអាណា (ខេត្ត ដាក់ឡាក់) កសាងជីវភាព អតីតយុទ្ធជន ហាន វិញហា (កើតឆ្នាំ ១៩៦៤) មិនត្រឹមតែឈោងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចប៉ុននោះទេ ថែមទាំងតែងតែអស់ពីចិត្តពីថ្លើមដើម្បីសហគមន៍ទៀតផង។

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ បានប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ក្រោយរយៈពេលជាងមួយខែអនុវត្តការស្វែងរកនៅតំបន់ទាំងពីរក្នុងឧទ្យាន លេ ធីរៀង កងកម្លាំងសមត្ថកិច្ចបានប្រទះឃើញ ប្រមូលផ្ដុំចំនួន ២០៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីរួមជាមួយនឹងមតកវត្ថុជាច្រើន។ ដោយឡែកថ្ងៃទី ៥ ខែ សីហា នៅមណ្ឌល B កងកម្លាំងបំពេញការងារបានប្រទះឃើញចំនួន ១២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត ក្នុងនោះ មានចំនួន ៧ គ្រោងរួមជាមួយមតកវត្ថុជាប់តាម។