ខេត្ត ប៊ិញធន់ លុបបំបាត់ទំនៀមទម្លាប់អន់ថយនៅតំបន់បងប្អូនជនជាតិ

ការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់នៅពិធីប្រលងសម្រាប់បងប្អូនជនជាតិជួយលើកកម្ពស់ការយល់ដឹងប្រជាជន រួមចំណែកលុបបំបាត់ទំនៀមទម្លាប់អន់ថយ
ការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់នៅពិធីប្រលងសម្រាប់បងប្អូនជនជាតិជួយលើកកម្ពស់ការយល់ដឹងប្រជាជន រួមចំណែកលុបបំបាត់ទំនៀមទម្លាប់អន់ថយ

ប៊ិញធន់ ជាខេត្តមានបងប្អូនជនជាតិរស់នៅកុះករដោយមានជនជាតិជាបងប្អូនចំនួន ៣៥ ក្រុមគ្រួសារ ចំនួន ២៥.៦៦៥ គ្រួ ហើយមនុស្សចំនួន ១០៤.០៦៦ នាក់។ ក្រៅពីលក្ខណៈវប្បធម៌ដាច់ដោយឡែក បងប្អូនជនជាតិនៅទីនេះថែម ទាំងរក្សាទំនៀមទម្លាប់អន់ថយមួយចំនួនដូចជា៖ ការរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព ពិធីបុណ្យសព ទស្សន៍ទាយ ជាដើម។ ដោយមានការយកចិត្តទុកដាក់របស់រដ្ឋ ទំនៀមទម្លាប់អន់ថយជាច្រើនកំពុងត្រូវបានលុបបំបាត់ជាបណ្តើរៗ រួមចំណែកធ្វើឲ្យមុខមាត់ជនបទតំបន់បងប្អូនជនជាតិ ប្រែថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។

នាំមុខគេក្នុងការផ្សព្វផ្សាយលុបបំបាត់ទំនៀម ទម្លាប់អន់ថយគឺជាកងជួរកម្មាភិបាលសុខភាពមូលដ្ឋាន។ បច្ចុប្បន្ន ខេត្ត ប៊ិញធន់ មានបុគ្គលិកសុខាភិបាលភូមិចំនួន  ៣៦៤ នាក់ សហការីប្រជាសាស្ដ្រចំនួន ១.៩៧៦ នាក់។  មិនត្រឹមតែសកម្ម ការផ្សព្វផ្សាយ អប់រំអំពីច្បាប់ អភិរក្ស  ពង្រីកតម្លៃប្រពៃណីដ៏ ល្អប្រពៃកងជួរនេះថែមទាំងណែនាំបងប្អូន ជនជាតិឱ្យអនុវត្ត ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ -  បច្ចេកទេសចូលក្នុងផលិតកម្ម ថែទាំសុខភាព លើកកម្ពស់ប្រជាបញ្ញាទៀតផង។ 

dong bao thieu so (1).JPG
នាំមុខគេក្នុងការផ្សព្វផ្សាយលុបបំបាត់ទំនៀម ទម្លាប់អន់ថយរបស់បងប្អូនជនជាតិនៅខេត្ត ប៊ិញធន់ គឺជាកងជួរកម្មាភិបាលសុខភាពមូលដ្ឋាន

ក្នុងដំណើរការអនុវត្ត ខេត្ត ប៊ិញធន់ ថែមទាំងលើកជ្រោង តួនាទីធ្វើជាគំរូរបស់ កម្មាភិបាល បក្ខជន ព្រឹទ្ធាចារ្យភូមិ  អ្នកមានប្រជាប្រិយភាព។ល។ ដើម្បីបងប្អូនជនជាតិអនុវត្តតាម។  ដោយមានដំណោះស្រាយ ព្រមៗ គ្នា មានប្រសិទ្ធភាព បងប្អូនជនជាតិរាប់ពាន់ ក្រុមគ្រួសារ នៅលើភូមិសាស្ត្រខេត្តបានផ្លាស់ប្តូរទំនៀមទម្លាប់មិនសមស្របពីមួយជំហានទៅមួយជំហាន។

dong bao thieu so (7).jpg
ការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់នៅពិធីប្រលងសម្រាប់បងប្អូនជនជាតិជួយលើកកម្ពស់ការយល់ដឹងប្រជាជន រួមចំណែកលុបបំបាត់ទំនៀមទម្លាប់អន់ថយ
dong bao thieu so (3).jpg
កម្មាភិបាលសុខភាពមូលដ្ឋានអញ្ជើញទៅដល់ភូមិបងប្អូនជនជាតិនីមួយៗ នៅឃុំ ធន់ហ្វា ស្រុក ហាមធន់បាក់ ផ្សព្វផ្សាយសម្រាលកូនមានផែនការ បង្ការទប់ស្កាត់ស្ថានភាពរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព

នាពេលខាងមុខ ខេត្ត ប៊ិញធន់  បន្តអនុវត្តដំណោះស្រាយ ជាច្រើន ក្នុងនោះរក្សានិងពង្រីកទូលាយ គំរូឃុំកាត់បន្ថយស្ថានភាព រៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាពនិងអាពាហ៍ពិពាហ៍រវាង ញាតិលោហិតជាអតិបរមា ព្រមទាំងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច -  សង្គមប្រកបដោយ ប្រសិទ្ធភាព បង្កើតការងារធ្វើ លើកកម្ពស់កម្រិតប្រជាបញ្ញាស្ថិរភាពនិងលើកកម្ពស់ជីវភាពខាងសម្ភារៈ  ស្មារតីជូនបងប្អូនជនជាតិ៕

អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា

នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ថ្នាក់រៀនអក្សរពិសេសនៅ តាសួ

ស្ថិតនៅកណ្តាលព្រៃជ្រៅ តាសួ ខេត្ត សឺនឡា ថ្នាក់រៀនលុបបំបាត់អនក្ខរកម្មពេលយប់នៅភូមិ ឡាងសាង បើកចេញនូវក្តីសង្ឃឹមផ្លាស់ប្តូរជីវិតជូននារីជនជាតិ ម៉ុង រៀនសរសេរជាលើកដំបូង។

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

សម័យប្រជុំលើកទី១ នៃមហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១

ល្ងាចថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសមាគមកាកបាទក្រហមវៀតណាមលើកទី១២ អាណត្តិ២០២៦-២០៣១ បានបើកសម័យប្រជុំលើកដំបូងដោយមានការចូលរួមពីប្រតិភូផ្លូវការជិត ៥០០ រូប តំណាងឱ្យកម្មាភិបាល សមាជិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមជាង ៥,៦ លាននាក់ទូទាំងប្រទេស។

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

លោក ប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុង ហូ ជីមិញ

ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ ៧៩ ឆ្នាំនៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ​២៧ ខែ កក្កដា ឆ្នាំ ២០២៦) នៅរសៀលថ្ងៃទី ២៦ ខែ កក្កដា ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ម៉ឹន បានអញ្ជើញដាក់កម្រងផ្កានិង​អុជធូបនៅស្តូបអតីតអគ្គលេខាបក្ស ត្រឹនភូ អគារគោលថ្មកត់ត្រាឈ្មោះយុទ្ធជនពលីខណ្ឌ ១០ អគារតម្កល់អដ្ឋិធាតុយុទ្ធជនពលីទាំងឡាយ គោលថ្ម​គោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជន លេ ធីរៀង និងវីរយុទ្ធជន ត្រឹន វ៉ាន់កៀវ តំបន់ស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ)។

ប្រទះឃើញទីតាំងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមទីពីរនៅឧទ្យាន ឡេ ធីរៀង

ប្រទះឃើញទីតាំងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមទីពីរនៅឧទ្យាន ឡេ ធីរៀង

នៅព្រឹកថ្ងៃទី ២៤ ខែ កក្កដា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ប្រទះឃើញរណ្តៅបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីរួមមួយបន្ថែមទៀតដោយមានចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង) ចម្ងាយពីតំបន់បានប្រមូលផ្តុំជាង ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីពីមុននោះប្រហែល ៥០ ម៉ែត្រ។

អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម

អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម

បន្ទាប់ពីរយៈពេលប្រាំថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦) ប្រជុំការងារដ៏មមាញឹក ហ្មត់ចត់ ប្រជាធិបតេយ្យ ស្មោះត្រង់ ហើយទទួលខុសត្រូវ សន្និបាតលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បានបិទបញ្ចប់នៅរសៀលថ្ងៃទី ២៤ ខែកក្កដា នៅរដ្ឋធានី ហាណូយ៕

សន្និបាតកតវេទីដឹងគុណអ្នកមានគុណបំណាចបដិវត្តន៍៖ ការបង្ហាញការដឹងគុណដ៏កក់ក្តៅ

សន្និបាតកតវេទីដឹងគុណអ្នកមានគុណបំណាចបដិវត្តន៍៖ ការបង្ហាញការដឹងគុណដ៏កក់ក្តៅ

ឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងនគរបាល កាសែតញ៉ឹនយ៉ឹន ទូរទស្សន៍វៀតណាម គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំសន្និបាតជាតិឆ្នាំ ២០២៦ដើម្បីសម្តែងការដឹងគុណចំពោះអ្នកបានបម្រើការងារដ៏មានតម្លៃដល់បដិវត្តន៍ និងបានចាប់ផ្តើមចលនាមួយដើម្បីពង្រឹងការយកចិត្តទុកដាក់ចំពោះអ្នកដែលបានបម្រើការងារដ៏មានតម្លៃដល់បដិវត្តន៍ ដែលនាំទៅដល់ខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងទុក្ករបុគ្គលសង្គ្រាម (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។

ក្បួនមនុស្សគោរពរំលឹកគុណវីរយុទ្ធជនពលីដោយស្មោះសរនៅឧទ្យាន លេ ធីរៀង

ក្បួនមនុស្សគោរពរំលឹកគុណវីរយុទ្ធជនពលីដោយស្មោះសរនៅឧទ្យាន លេ ធីរៀង

រួមជាមួយនឹងការងារស្វែងរក កំណាយរុករកអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ) មួយថ្ងៃៗ មានប្រជាជនរាប់រយលើកនាក់មកអុជធូប ដាក់កម្រងផ្កា សម្តែងពីទឹកចិត្តរំលឹកគុណ​ចំពោះវីរយុទ្ធជនពលី។ ក្នុងក្បួនមនុស្សស្ងាត់ៗ ទាំងនេះមានទាំងអតីតយុទ្ធជន សាច់ញាតិយុទ្ធជន​ពលីកាន់លិខិតប្រកាសមរណៈភាពតាមនិងក្តីសង្ឃឹមក្នុងការស្វែងរកសាច់ញាតិក្រោយរយៈពេលជិត ៦០ ឆ្នាំ។

ឯកសណ្ឋានទាហានលោកអ៊ំ ហូ នៅចំកណ្តាលទឹកជំនន់ មឿងថាន

ឯកសណ្ឋានទាហានលោកអ៊ំ ហូ នៅចំកណ្តាលទឹកជំនន់ មឿងថាន

នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ នៅចំកណ្តាលទឹកជំនន់មឿងថាន យុទ្ធជន កម្មាភិបាលជាង ៣៥០ នាក់នៃបញ្ជាការយោធាខេត្តឡាយចូវ នៅតែខិតខំប្រឹងប្រែងជួយសង្គ្រោះ និងជួយប្រជាជន ដោយធ្វើការរួមគ្នាដើម្បីជំនះគ្រោះមហន្តរាយធម្មជាតិ។ ដោយមានទិសស្លោកថា "ដរាបណាមានប្រជាជន គឺមានអ្វីៗគ្រប់យ៉ាង" គ្រប់ទីកន្លែងដែលប្រជាជនប្រឈមមុខនឹងការលំបាក ទាហាននៃកងទ័ពអ៊ំហូ តែងតែនៅទីនោះ បម្រើប្រជាជនដោយស្មោះអស់ពីចិត្ត៕

ឧបត្ថម្ភអាជីវកម្មនានាក្នុងការច្នៃប្រឌិតគំរូផលិតកម្ម បង្កើនភាពប្រកួតប្រជែង 'បៃតង'

ឧបត្ថម្ភអាជីវកម្មនានាក្នុងការច្នៃប្រឌិតគំរូផលិតកម្ម បង្កើនភាពប្រកួតប្រជែង 'បៃតង'

ដោយមានអាជីវកម្មជាច្រើន ការទទួលខុសត្រូវរបស់អ្នកផលិតបន្ថែម (EPR) មិនត្រឹមតែជាតម្រូវការសម្រាប់ការអនុលោមតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករសម្រាប់ការច្នៃប្រឌិតក្នុងគំរូផលិតកម្ម ការរចនាផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន ការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាទំនើប ការកសាងម៉ាកយីហោបៃតង និងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។

ការស្វែងរកយុវជនមានទេពកោសល្យក្នុងវិស័យ UAV Drone

ការស្វែងរកយុវជនមានទេពកោសល្យក្នុងវិស័យ UAV Drone

នៅរសៀលថ្ងៃទី ២០ ខែកក្កដា មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហូជីមិញ បានបើកការប្រកួតយុវជនទីក្រុងហូជីមិញឆ្នាំ ២០២៦ ស្តីពីនវានុវត្តន៍ និងការគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក/ដ្រូន។ ការប្រកួតនេះមានគោលបំណងបង្កើតវេទិកាស្រាវជ្រាវ និងបច្ចេកវិទ្យាជាក់ស្តែងសម្រាប់និស្សិត ដោយរួមចំណែកដល់ការរកឃើញ និងថែទាំធនធានមនុស្សវ័យក្មេងក្នុងវិស័យយន្តហោះគ្មានមនុស្សបើក (UAV/ដ្រូន) បំពេញតាមតម្រូវការនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតទាប។

បានរកឃើញចំនួន ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀន

បានរកឃើញចំនួន ១០០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន ឡេ ធីរៀន

នៅថ្ងៃទី ១៨ ខែ កក្កដា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានរកឃើញចំនួន ៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅតំបន់ឧទ្យាន ឡេ ធីរៀន (សង្កាត់ ហ្វាហ៊ឹង) ចំនួនសរុបអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញនៅទីនេះកើនឡើងដល់ចំនួន ១០០ គ្រោងអដ្ឋិធាតុនិងគ្រោង​អដ្ឋិ​ធាតុរួមចំនួន​ ២។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញអុជធូប ត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញអុជធូប ត្រួតពិនិត្យការងារស្វែងរកអដ្ឋិធាតុយុទ្ធជនពលី

រសៀលថ្ងៃទី ១៧ ខែ កក្កដា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម ដឹកនាំក្រុមការងារមជ្ឈិមអញ្ជើញដាក់កម្រងផ្កា អុជធូបរំលឹក​វិញ្ញាណក្ខន្ធវីរយុទ្ធជន​ពលីនិងអញ្ជើញសួរសុខទុក្ខ ត្រួតពិនិត្យការងារស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។

លោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ អញ្ជើញចូលរួមពិធីបើកពិធីបុណ្យសមុទ្រ ខាញហ្វា

លោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ អញ្ជើញចូលរួមពិធីបើកពិធីបុណ្យសមុទ្រ ខាញហ្វា

នៅល្ងាចថ្ងៃទី១៧ ខែកក្កដា នៅទីលាន ២/៤ ពិធីបុណ្យសមុទ្រ ខាញហ្វា ក្រោមប្រធានបទ "ពណ៌នៃមហាសមុទ្រ - ឈានដល់កម្រិតអន្តរជាតិ" បានបើកជាផ្លូវការ។ ពិធីនេះមានវត្តមានលោកជំទាវអនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ លេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាអនុប្រធានរដ្ឋវៀតណាម សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម តំណាងការទូតមកពីប្រទេសផ្សេងៗប្រចាំនៅវៀតណាម និងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិច្រើនកុះករ។

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង៖ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណាក់កាលថ្មី

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង៖ ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៥ ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងដំណាក់កាលថ្មី

នៅរសៀលថ្ងៃទី១៧ ខែកក្កដា លោក ហូ ក្វឹកយុង ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងវេទិកា "ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត" រៀបចំឡើងដោយវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍបៃតង និងធ្វើបរិវត្តកម្មឌីជីថលវៀតណាម (IGD) សហការជាមួយសាកលវិទ្យាល័យ និងសាលាជាច្រើន។

ឌីជីថលភាវូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានបម្រើការបំបែកកូដសញ្ញានិងស្វែងរកនៅភូមិសាស្រ្ដជាក់ស្តែង

ឌីជីថលភាវូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានបម្រើការបំបែកកូដសញ្ញានិងស្វែងរកនៅភូមិសាស្រ្ដជាក់ស្តែង

នៅថ្ងៃទី ១៦ ខែ កក្កដា គណៈកម្មាធិការបង្គាប់ការស្តីអំពីការស្វែងរក ការប្រមូលផ្តុំ និងការកំណត់​អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ខេត្ត កាម៉ៅ បានរៀបចំកិច្ចប្រជុំដើម្បីដកពិសោធន៍ការអនុវត្ត "យុទ្ធនាការ ៥០០ ថ្ងៃ និងយប់ជំរុញយ៉ាងខ្លាំងក្លាការស្វែងរក ការប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" នៅលើ​ភូមិសាស្រ្តខេត្ត។

ក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយក្លាយជាលេខាសាខាបក្ខភាគដ៏មានកិត្យានុភាព

ក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយក្លាយជាលេខាសាខាបក្ខភាគដ៏មានកិត្យានុភាព

នៅឃុំតំបន់ភ្នំ មូកាង​ចាយ ខេត្ត ឡាវ​កាយ លេខាសាខាបក្ខភាគភូមិ គុង​ ១១ (មុនពេលរួម​បញ្ចូល) ស៊ុង​ អាមួ ដោយមានការប្រឹងប្រែងប្តេជ្ញាចិត្តរួមជាមួយនឹងកម្លាំងចិត្តដ៏អស្ចារ្យបានឆ្លងផុតពី​ការល្បួងលួងលោមនិងតូចចិត្តដើម្បីក្រោកឈរឡើងវិញក្រោយពីចំពប់ដួលហើយខំប្រឹងប្រែងក្លាយជាអ្នកមាន​មានប្រជាប្រិយភាពក្នុង​សហគមន៍។

ត្រួសត្រាយផ្លូវស្ថាប័ន ដាស់សេចក្តីប្រាថ្នាបច្ចេកវិទ្យា វៀតណាម

ពន្លឿនការអនុវត្តភារកិច្ចទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល

នាយករដ្ឋមន្ត្រីនៃរដ្ឋានភិបាលទើបតែចុះហត្ថលេខាលើសារាចរលេខ 29/CT-TTg ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ ស្តីពីការពន្លឿនការអនុវត្តភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅឆ្នាំ ២០២៦។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃនៃទីក្រុងហូជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃនៃទីក្រុងហូជីមិញ

បន្ទាប់ពីការអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW ទីក្រុងហូជីមិញកំពុងធ្វើសមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងបន្តិចម្តងៗ ចាប់ពីការកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់កម្មវិធីក្នុងវិស័យដឹកជញ្ជូន សន្តិសុខ សុខាភិបាល និងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការច្នៃប្រឌិតវិធីសាស្រ្តអភិបាលកិច្ច ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងការបង្កើនគុណភាពសេវាកម្មសម្រាប់ប្រជាជន និងអាជីវកម្ម។

ទីក្រុង ហូ ជីមិញ៖ អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ព្រឹកថ្ងៃទី ១៣ ខែ កក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ បាន​​រៀប​ចំពិធីដាក់​កម្រងផ្កា អុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធពលី និង​សួរ​សុខ​ទុក្ខ លើកទឹកចិត្តកងកម្លាំងកំពុងបំពេញភារកិច្ច​ស្វែងរក ប្រមូលផ្តុំ កំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (សង្កាត់ ហ្វាហ៊ឹង ទីក្រុង ហូ ជីមិញ)។

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតនៅខេត្ត ឡាវកាយ

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតនៅខេត្ត ឡាវកាយ

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត ឡាវកាយ​ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញមកអុជធូប និងបូជាផ្កាដើម្បីរំលឹកដល់វីរៈជន និងយុទ្ធជនពលីនៅទីបញ្ចុះសពមជ្ឈមណ្ឌលខេត្ត ឡាវកាយ សង្កាត់ ហ៊ឹងអៀន។

ទីក្រុង ហូ ជីមិញ៖ បានរកឃើញចំនួន ៦៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅ​ឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានរកឃើញចំនួន ៦៩ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅ​ឧទ្យាន លេ ធីរៀង

ថ្ងៃ​ទី ​១៣​ ខែ​ កក្កដា កង​កម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិ​ធាតុ​យុទ្ធ​ជ​ន​ពលី​ចំណុះ​បញ្ជាការដ្ឋាន​ទី​ក្រុង​ ហូ ​ជីមិញ​ បាន​រក​ឃើញ​​​ចំ​នួន​ ២០ គ្រោងអដ្ឋិធាតុ​បន្ថែមទៀតនៅក្នុងតំបន់ឧទ្យាន​ លេ​ ធីរៀង ​(​សង្កាត់ ​ហ្វាហ៊ឹង) ​ធ្វើឱ្យចំនួនអដ្ឋិធាតុយុទ្ធ​ជន​ពលីសរុប​ដែលត្រូវបានរកឃើញនៅទីនេះកើនឡើងចំ​នួន ​៦៩ គ្រោង​អដ្ឋិ​ធាតុនិង​គ្រោង​អដ្ឋិ​ធាតុរួមចំនួន​ ១​។

ការកសាងលំហឌីជីថលរតភ្ជាប់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជន

ការកសាងលំហឌីជីថលរតភ្ជាប់រដ្ឋាភិបាល អាជីវកម្ម និងប្រជាជន

អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការវិវឌ្ឍន៍នៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ នារសៀលថ្ងៃទី ១៣ ខែកក្កដា នៅឃុំ តឹនហៀប ខេត្ត អានយ៉ាង ប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវលម្ហព័ត៌មានសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល និង ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បំណងធ្វើទំនើបកម្មរដ្ឋបាល ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចឌីជីថល។

ស្ពានមេត្រីព័ត៌មានអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ស្ពានមេត្រីព័ត៌មានអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

ដោយមានប្រព័ន្ធផលិតផលព័ត៌មានសម្បូរបែប កាសែតព័ត៌មាននិងជនជាតិនៃទីភ្នាក់ងារព័ត៌មានវៀតណាមបំពេញបេសកកម្មព័ត៌មានបានយ៉ាងល្អ ក្លាយជាមិត្តរួមដំណើរគួរឱ្យទុកចិត្តរបស់បងប្អូនបណ្តាជនជាតិភាគតិចនិងតំបន់​ភ្នំ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើនវានុវត្តន៍វិធីសាស្រ្តការងារ ធានាសន្តិសុខប្រកបដោយភាពសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ ធ្វើនវានុវត្តន៍វិធីសាស្រ្តការងារ ធានាសន្តិសុខប្រកបដោយភាពសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់

នៅព្រឹកថ្ងៃទី១១ ខែកក្កដា នៅ ហាណូយ គណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម ក្រសួងនគរបាល បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី៨០ នៃទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៤៦ - ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦) ហើយទទួលគ្រឿងឥស្សរិយយសផ្កាយមាស ជាគ្រឿងឥស្សរិយយសដ៏មានកិត្យានុភាពប្រគល់ជូនដោយបក្ស និងរដ្ឋ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងពិធី។

ការដោះស្រាយសំណុំឯកសារនៅលើប្រព័ន្ធអេឡិចត្រូនិចជួយបង្កើនផលិតភាព បង្កើនតម្លាភាព

ការដោះស្រាយសំណុំឯកសារនៅលើប្រព័ន្ធអេឡិចត្រូនិចជួយបង្កើនផលិតភាព បង្កើនតម្លាភាព

មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត​ ឡាងសឺន បានពន្លឿនបរិវត្តកម្មឌីជីថល កសាងរដ្ឋាភិបាលឌីជីថល ពង្រីកការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត។

ដំណើរការ Module 'ពិនិត្យរុករកប័ណ្ណបើកបរ' ចាប់ពីថ្ងៃទី ១៣ ខែកក្កដា

ដំណើរការ Module 'ពិនិត្យរុករកប័ណ្ណបើកបរ' ចាប់ពីថ្ងៃទី ១៣ ខែកក្កដា

យោងតាមព័ត៌មានពីនាយកដ្ឋាននគរបាលចរាចរណ៍ (នគរបាលក្រុងហាណូយ) ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពនេះនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវដំណើរការ Module "ពិនិត្យរុករកប័ណ្ណបើកបរ" នៅលើលម្ហព័ត៌មានអេឡិចត្រូនិចនគរបាលក្រុងហាណូយ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុង ហាណូយ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុង ហាណូយ

នៅរសៀលថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្សទីក្រុងហាណូយ ស្តីពីស្ថានភាពនៃការអនុវត្តភារកិច្ចរយៈពេលឆមាសទី១ ភារកិច្ច និងដំណោះស្រាយដើម្បីធានាការអនុវត្តភារកិច្ចប្រកបដោយជោគជ័យនៅឆ្នាំ ២០២៦ និងស្ថានភាពនៃការអនុវត្តសេចក្តីសម្រេចចិត្ត ០២-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី "ការកសាង និងអភិវឌ្ឍន៍រដ្ឋធានីហាណូយក្នុងយុគសម័យថ្មី"៕

ការបង្កើនសមត្ថភាពការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW នៅមូលដ្ឋាន

ការបង្កើនសមត្ថភាពការអនុវត្តសេចក្តីសម្រេចចិត្ត 57-NQ/TW នៅមូលដ្ឋាន

នៅថ្ងៃទី៨ ខែកក្កដា នៅសង្កាត់ វីតឹន មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្រុងកឹនធើ រៀបចំកម្មវិធីបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅ ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត ៥៧-NQ/TW នៅមូលដ្ឋាន សម្រាប់ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រង មន្ត្រី ទទួលបន្ទុកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល និងតំណាងអាជីវកម្ម សហករណ៍ គ្រួសារអាជីវកម្មនៅ សង្កាត់ និងឃុំនានាក្នុងទីក្រុង។

ទីភ្នាក់ងារព័ត៌មានវៀតណាមអនុវត្តភារកិច្ចឆមាសទី២នៃចុងឆ្នាំ ២០២៦

ទីភ្នាក់ងារព័ត៌មានវៀតណាមអនុវត្តភារកិច្ចឆមាសទី២នៃចុងឆ្នាំ ២០២៦

នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ ទីភ្នាក់ងារព័ត៌មានវៀតណាមរៀបចំកិច្ចប្រជុំមួយដើម្បីពិនិត្យឡើងវិញនូវការងារក្នុងឆមាសទី១ដើម្បីរៀបចំផែនការភារកិច្ចសម្រាប់ឆមាសទី២នៃឆ្នាំ ២០២៦៕