ប្រសិនបើមានឱកាសដើរតាមបណ្តោយវិថី ង្វៀន ឌិញចៀវ (ខណ្ឌ ៣) ឡេ វ៉ាន់វៀត វ៉ វ៉ាន់ង៉ឹន ង្វៀន វ៉ាន់បា (ទីក្រុង ធូឌឹក)។ល។ អាចឃើញទូនំប៉័ង ធុងតែទឹកកក ធុងទឹកចម្រោះ។ល។ បិទអក្សរឥតគិតថ្លៃមានវត្តមានគ្រប់ទិសទី។

តៀមអាហារ ០ ដុង (ឥតគិតថ្លៃ) ហាងលក់កសិផលជូនបន្លែ ឥតគិតថ្លៃដោយមានសារ "អ្នកណាត្រូវការអញ្ជើញមកយកបាន យកគ្រប់ហូប មិនយកច្រើនពេក ថ្ងៃស្អែកមានទៀត"។ល។ ក៏មានវត្តមាននៅតាមខណ្ឌ ស្រុកជាច្រើននៅលើភូមិសាស្ត្រទីក្រុង។ ដើម្បីបង្កើតបរិយាកាសអានសៀវភៅដោយឥតគិតថ្លៃជូនប្រជាជនទីក្រុង ហូ ជីមិញ ក៏បានដាក់ដំណើរការគំរូឡានក្រុងសៀវភៅទៀតផង។

ធ្វើត្រាប់ខ្សែផ្លូវឡានក្រុងលេខ ៨ - ខ្សែផ្លូវឡានក្រុងផ្សារភ្ជាប់នឹងប្អូនៗ សិស្សសាលា និស្សិត ឡានក្រុងសៀវភៅត្រូវបានរៀបចំដូចជាបណ្ណាល័យតូចមួយដោយមានទាំងធ្នើឈើ តុ កៅអី។ល។ ទន្ទឹមនឹងនោះ ទីក្រុង ហូ ជីមិញ ក៏មានបណ្ណាល័យ 0 ដុងជាច្រើនដូចជា៖ បណ្ណាល័យសហគមន៍នៃគម្រោងផ្ទះស្លឹកច្រើននៅលើផ្លូវ ហ្វាហ៊ឹង សង្កាត់ ១២ (ខណ្ឌ ១០) បណ្ណាល័យ ខ្នាតតូច កូបាន របស់អ្នកស្រី ហ្វ៊ិញ ថាញ់ថាវ នៅស្រុក គូជី។ល។ តែងតែត្រៀមខ្លួនបម្រើប្រជាជនជាស្រេច។

ដោយមានបណ្តាគំរូ ០ ដុង អាជ្ញាធរនិងប្រជាជនទីក្រុង ហូ ជីមិញ បានមានទង្វើដ៏មានអត្ថន័យបង្ហាញពីស្មារតីសាមគ្គីភាព ប្រពៃណី "ស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមក" "អ្នកមានរក្សាខ្សត់" រួមចំណែកអនុវត្តគោលដៅ "មិនទុកអោយនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ" ជាមួយប្រទេសទាំងមូល៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ