ការប្រើប្រាស់ទុនអនុគ្រោះប្រកបដោយប្រសិទ្ធភាពដើម្បីឧបត្ថម្ភបងប្អូនជនជាតិខេត្ត សុកត្រាំង តាំងលំនៅឋាន ប្រកបរបរទទួលទានមានជីវភាពធូរធារ

ប្រគល់ផ្ទះគំរូរបស់ក្រសួងនគរបាលដល់គ្រួសារក្រីក្រក្នុងខេត្តសុកត្រាំង។ រូបថត៖ ទ្រុងហៀវ-ទីភ្នាក់ងារពត៌មានវៀតណាម
ប្រគល់ផ្ទះគំរូរបស់ក្រសួងនគរបាលដល់គ្រួសារក្រីក្រក្នុងខេត្តសុកត្រាំង។ រូបថត៖ ទ្រុងហៀវ-ទីភ្នាក់ងារពត៌មានវៀតណាម

នៅខេត្ត សុកត្រាំង មានក្រុមគ្រួសារបងប្អូនជនជាតិភាគតិចជាង ១.៥០០ គ្រួសារត្រូវបានសាងសង់ផ្ទះថ្មី ផ្លាស់ប្តូរមុខរបរអភិវឌ្ឍផលិតកម្ម រួចផុតពីភាពក្រីក្រឈោងឈានឡើងពីមួយជំហានទៅមួយជំហានដោយសារប្រភពទុនឥណទានអនុគ្រោះយោងតាមអនុក្រឹត្យលេខ 28/2022/ ND-CP របស់រដ្ឋាភិបាលអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ ២០២១-២០២៥។

នៅខាងក្នុងផ្ទះតូចទំហំ ៦៥ ម៉ែត្រការ៉េ ដំបូលប្រក់ស័ង្កសី ក្រាលឥដ្ឋកាចា ហើយរឹងមាំពោរពេញទៅដោយសំណើចនិយាយដ៏រីករាយរបស់គ្រួសារលោក ត្រឹន ផេន (ឃុំ វិញក្វើយ ទីរួមខេត្ត ង៉ាណាំ)។ នេះ​ជា​គ្រួសារ​ក្រីក្រ​មួយ មិនមាន​ដី​​ផលិត​ សមាជិក​ទាំង​អស់​ត្រូវទៅ​ធ្វើ​ការស៊ីឈ្នួលរក​ចិញ្ចឹម​ជីវិត​ ​ស្ថានភាព​លំបាកលំបិន មិន​មាន​ឱកាស​សង់​ផ្ទះរឹងមាំ។ ដោយសារដើមទុនឥណទានអនុគ្រោះចំនួន ៣០ លានដុងពីការិយាល័យប្រតិបត្តិការ ធនាគារគោលនយោបាយសង្គមនៅទីរួមខេត្ត ង៉ាណាំ បូករួមជាមួយនឹងប្រាក់សន្សំជាច្រើនឆ្នាំ គាត់សាងសង់ផ្ទះដ៏រឹងមាំមួយតម្លៃ ១១០ លានដុង។

លោក ផេន ចែករំលែកថា៖ ពីមុនមិនទាន់សង់ផ្ទះគឺរៀងរាល់ឆ្នាំ ក្នុងរដូវភ្លៀង គ្រួសារត្រូវរស់នៅក្នុងស្ថានភាពទឹកជំនន់ រំខានក្នុងការងារប្រជុំជីវភាពប្រចាំថ្ងៃ ហើយបារម្ភពីព្យុះផ្គររន្ទះ។ ឥឡូវនេះ មានផ្ទះដ៏រឹងមាំថ្មីមួយខ្នង គ្រប់លក្ខខណ្ឌជីវភាពរស់នៅកាន់តែងាយស្រួល គ្រួសារស្ងប់ចិត្តប្រកបការងារបង្កបង្កើនផល សន្សំសំចៃសម្រាប់អនាគត។

soc-trang-17723s-6233.jpg
ប្រគល់ផ្ទះគំរូរបស់ក្រសួងនគរបាលដល់គ្រួសារក្រីក្រក្នុងខេត្តសុកត្រាំង។ រូបថត៖ ទ្រុងហៀវ-ទីភ្នាក់ងារពត៌មានវៀតណាម

នៅពីនេះមិនឆ្ងាយប៉ុន្មាន ប្តីប្រពន្ធអ្នកស្រី ថាច់ ធីកឹម (ឃុំ វិញក្វើយ ទីរួមខេត្ត ង៉ាណាំ) ក៏ត្រូវបានឧបត្ថម្ភប្រាក់កម្ចីចំនួន ៤០ លានដុងដើម្បីសាងសង់ផ្ទះលំនៅឋាន។ ពីរនាក់​ប្តី​ប្រពន្ធសុទ្ធតែប្រកប​របរ​ជា​កម្មករ​ស៊ីឈ្នួល មិនងាយ​ សន្សំ​លុយ​សាងសង់​ផ្ទះលំនៅឋានរឹងមាំបានណាស់។ អ្នកស្រីថ្លែងអំណរគុណការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ គិតគូរចំពោះបងប្អូនជនជាតិ ខ្មែរ ក្នុងនោះមានក្រុមគ្រួសាររបស់អ្នកស្រីមានផ្ទះសម្បែងរឹងមាំ ពីរនាក់ប្តីប្រពន្ធស្ងប់ចិត្តក្នុងការងារពលកម្មផលិតកម្មដើម្បីសន្សំប្រាក់សម្រាប់កូនៗទៅរៀន។

ប្រធានការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គមនៅទីរួមខេត្ត ង៉ាណាំ លោក ង្វៀន វៀតជិន ជូនដំណឹងថា ទីរួមខេត្តមានអ្នកខ្ចីទុនចំនួន ៤២ នាក់តាមក្រឹត្យលេខ ២៨ ដោយមានសមតុល្យប្រាក់កម្ចីសរុបជាង ២ ពាន់លានដុង រួមចំណែកកែលម្អលក្ខខណ្ឌជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជួយអោយពួកគាត់ស្នាក់នៅ ស្ងប់ចិត្តអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវិតរស់នៅ។

នាយករងការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គមស្រុក មីទូ លោក ត្រឹន ភឿកភី តាមព័ត៌មានថា ប្រជាពលរដ្ឋខ្មែរនៅស្រុកស្មើនឹង ២៤,៥៩% នៃប្រជាជន (៧.៤៨២ ក្រុមគ្រួសារ ដោយមាន ៣២.២៥៣ នាក់)។ នាពេលកន្លងទៅថ្មីៗ នាយកដ្ឋានបានបញ្ចេញទឹកប្រាក់សម្រាបករណីចំនួន ១២២ ដោយមានទំហំទឹកប្រាក់ជិត ៥ ពាន់លានដុងពីដើមទុនឥណទានអនុគ្រោះតាមក្រឹត្យលេខ ២៨ ។

ក្រុមគ្រួសាររបស់អ្នកស្រី ថាច់ មីង៉ឹន (ឃុំ មីធន់ ស្រុក មីទូ) ពីមុននេះប្រកបរបរជាអាជីវករលក់បន្លែ មើមតូចតាច តូចនៅផ្សារជនបទ។ នៅចុងឆ្នាំ ២០២២ អ្នកស្រីទទួលបានដើមទុនឥណទានអនុគ្រោះចំនួន ២០លានដុង ដើម្បីផ្លាស់ប្តូរចង្វាក់ផលិតកម្ម។ គ្រួសាររបស់អ្នកស្រីបានសម្រេចចិត្តជួលដីស្រែទំហំ ៤.000 ម៉ែត្រការ៉េ ដើម្បីដាំឈូកយកផ្កាគ្រាប់ឈូក មើមឈូក ក្រអៅឈូក។ ក្រោយ​ដាំ​បាន​ជាង ​៣ ​ខែ ក្រអៅឈូក​ត្រូវ​បានដក។ បច្ចុប្បន្ននេះ ជាមធ្យមក្នុងមួយថ្ងៃ គ្រួសារអ្នកស្រីប្រមូលផលបានពី ២០ ទៅ ៣០ គីឡូក្រាម រកចំណូលបានជិត ៥០ ម៉ឺនដុងក្នុងមួយថ្ងៃ។ ឥឡូវនេះ គ្រួសារអ្នកស្រី​បាន​ប្រមូល​ដើមទុន​ហើយ​មាន​គម្រោង​ទិញ​ដី​ទំហំ ២០០០ ម៉ែត្រការ៉េ ដើម្បី​បន្ត​ដាំ​ឈូក។

យោងតាមលោកស្រី ទ្រិញ ប៊ិចទៀន នាយករងទទួលបន្ទុកសាខាធនាគារគោលនយោបាយសង្គមខេត្ត សុកត្រាំង ប្រភពទុនឥណទានអនុគ្រោះបានអនុវត្តក្រោមក្រិត្យលេខ ២៨ របស់រដ្ឋាភិបាលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព គោលការណ៍ គោលនយោបាយ គោលដៅភារកិច្ចស្តីពីការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនជាតិភាគតិច។ សាខាបានណែនាំយ៉ាងសកម្មដល់គណៈកម្មាធិការប្រជាជនខេត្ត ពិនិត្យ ស្វែងយល់ពីអ្នកទទួលផលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានតម្រូវការកម្ចី ដើម្បីបង្កើតផែនការ ផ្តោតលើការបញ្ចេញទឹកប្រាក់ឱ្យទាន់ពេលវេលា។ មកទល់ពេលនេះ សាខាបានបើកប្រាក់ជូនអតិថិជនជាង ១,៥២៦ នាក់ ចំនួនទឹកប្រាក់ជិត ៦៣ ពាន់លានដុង (ជំនួយផ្ទះសម្រាប់អតិថិជន ៧១៩ នាក់ ចំនួនទឹកប្រាក់ជិត ២៧ ពាន់លានដុង ការគាំទ្រការផ្លាស់ប្តូរការងារសម្រាប់អតិថិជនចំនួន ៨០៦ នាក់ ចំនួនទឹកប្រាក់ ៣៧ ពាន់លានដុង)។

ដោយមានទំនួលខុសត្រូវក្នុងការធ្វើជាភ្នាក់ងារអនុវត្តគោលនយោបាយឥណទានអនុគ្រោះសម្រាប់ជនជាតិភាគតិច សាខានឹងបន្តធ្វើសេនាធិការគណៈកម្មាធិការប្រជាជនខេត្តក្នុងការទាញយកអត្ថប្រយោជន៍នៃទុនដែលបានប្រគល់ជូនពីថវិកាថ្នាក់កណ្តាល និងមូលដ្ឋាន ដើម្បីបង្កើនការប្រមូលផ្តុំធនធាន ដើម្បីជំរុញយ៉ាងខ្លាំងដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារធ្វើតាមផែនការដើមទុនឆ្នាំ ២០២៥ មូលដ្ឋាននឹងបន្តបញ្ចេញដើមទុនឥណទានអនុគ្រោះដល់ជនជាតិភាគតិចក្នុងបរិមាណប្រហែល ៣០ ពាន់លានដុង សំដៅលើកកំពស់ប្រសិទ្ធភាពពង្រីកទុនឥណទានអនុគ្រោះដល់គម្រោងផលិតកម្ម និងអាជីវកម្មរបស់ជនជាតិភាគតិច ...

អត្ថបទ៖ ទន់ភី
ប្រែសម្រួលដោយ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ​ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទី​ចាប់អារម្មណ៍"៕

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

អំណរអនុស្សាវរីយ៍ខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) សមាគមសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង នឹងរៀបចំការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត - សម្តែងទីក្រុងហាយផុង ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ ២០២៦។

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ទើបតែសំណូមពរឱ្យមន្ទីរ គណៈកម្មការ ផ្នែកនានាសកម្មអនុវត្តភារកិច្ច គោលនយោបាយទាក់ទងនឹងបងប្អូនបណ្តាជនជាតិដែលនៅប្រឈមនឹងការលំបាកជាច្រើនតាមមុខងារប្រគល់ឱ្យ ពង្រឹងការធ្វើសេនាធិការ ស្នើយន្តការ គោលនយោបាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងរបស់ទីក្រុង។

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ក្នុងការគ្រប់គ្រងរដ្ឋ របបតែងតែត្រូវបានបញ្ជាក់ថាជាមូលដ្ឋានគ្រឹះ ជា "ដំណាក់កាលផ្លោះរំលងនៃការផ្លោះរំលង"។ ដោយក្តាប់ច្បាស់ប្រការនេះ ចាប់តាំងពីដើមឆ្នាំ ២០២៦ ក្រសួងកិច្ចការជនជាតិនិងសាសនាបាន​ផ្តោត​កម្លាំងទាំងស្រុងដើម្បីដោះស្រាយដាច់ស្រឡះរាល់បញ្ហាផ្លូវច្បាប់ដែលនៅសល់។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍ខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ ម៉ោងក្នុងស្រុក នៅទីក្រុង Kazan សាធារណរដ្ឋតា Tatarstan (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារពត៌មានវៀតណាមផ្តាល់ពត៌មានពី Kazan ការបន្តសកម្មភាពទ្វេភាគីនៅទីក្រុង Kazan រដ្ឋធានីនៃសាធារណរដ្ឋ Tatarstan ក្នុងសហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅថ្ងៃទី ១៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង បានជួបជាមួយលោក Kiril Dmitriev អគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី៕

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

សេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លាយភាពជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ បានកំណត់ទិន្នន័យជាមធ្យោបាយផលិតកម្មថ្មីមួយ។

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

អំឡុងពេលកន្លងទៅ បណ្តាកម្មវិធីគោលដៅជាតិអំពីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពបានបង្កើតប្រភពកម្លាំងដ៏ខ្លាំងក្លាឱ្យមូលដ្ឋាននៅ ខេត្ត ដុងណាយ

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

កាលពីថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងដាណាំង នាយកដ្ឋានបណ្ណសារ និងរក្សាទុកឯកសាររដ្ឋ (ក្រសួងមហាផ្ទៃ) សហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម អគ្គមេបញ្ជាការដ្ឋានតំបន់ ៣ កងទ័ពជើងទឹក ដើម្បីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”៕

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ក្នុងភាពអ៊ូអរនៃចង្វាក់ជីវភាពរស់នៅសម័យទំនើប ពេលតម្លៃប្រពៃណីជាច្រើនប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ សហគមន៍ចាមនៅអានយ៉ាងកំពុងថែរក្សាភាសា អក្សរសរសេរ ជំនឿ និងទំនៀមទម្លាប់ជាប់លាប់។

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

ក្នុងអំឡុងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ ឧសភា ប៉ុស្តិ៍ការពារព្រំដែន កាសែង ខេត្ត ក្វាងទ្រី ដឹកនាំសហការជាមួយនឹងអាជ្ញាធរឃុំទាំងពីរគឺ គីមភូ និង គីមឌៀន និងកងអនុសេនាធំការពារព្រំដែន ៣១២ (ប្រទេស ឡាវ) រៀបចំការយាមល្បាតទ្វេភាគីការពារព្រំដែន។

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

សេចក្តីសម្រេចចិត្ត 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ត្រូវបានតំបន់ជាច្រើនកំណត់ថាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងសម័យកាលថ្មី។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

បន្ទាប់ពីការរួមបញ្ចូលរវាងខេត្ត ក្វាងណាម ដាណាំង វិស័យទេសចរណ៍របស់ទីក្រុងដាណាំងបានពង្រីកទូលាយ ហើយការតភ្ជាប់ជាមួយភូមិសិប្បកម្មប្រពៃណីត្រូវបានសង្កត់ធ្ងន់ ជួយសម្រួលដល់ការបង្កើតកញ្ចប់ទេសចរណ៍មានលក្ខណៈពិសេស ប្រកួតប្រជែង និងទាក់ទាញ ដែលអាចទាក់ទាញភ្ញៀវទេសចរបាន។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ កំពុងពន្លឿនការអនុវត្តគោលនយោបាយដើម្បីឧបត្ថម្ភដល់ការច្នៃប្រឌិត លើកកម្ពស់ការតភ្ជាប់វិនិយោគ និងធ្វើការជាមួយសហគមន៍ Startup ដើម្បីបង្កើតសន្ទុះការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាក្នុងដំណាក់កាលថ្មី។

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 1033/QD-TTg អនុម័តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរយៈពេល ២០២៦-២០៣០ កំណត់គោលដៅកសាងសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI បង្កើតវិធីសាស្រ្តផលិតកម្មថ្មីបន្តិចម្តងៗ លើកកម្ពស់ការច្នៃប្រឌិតក្នុងគំរូកំណើន កែលម្អផលិតភាពការងារ និងផ្តោតលើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

នៅខែ ឧសភា នេះ ប្រជាជាតិ វៀតណាម ទាំងមូលរួមគ្នារំឭកអនុស្សាវរីយ៍ខួបលើកទី ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦)។ នៅគ្រប់តំបន់ភូមិភាគមាតុភូមិ សកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្ដែងទឹកចិត្តដឹងគុណដ៏អនេកអនន្តចំពោះលោក អ៊ំ។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកកាន់រដ្ឋធានី ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅ វៀតណាម និងចូលរួមវេទិកាអនាគត អាស៊ាន លើកទី៣ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញជួបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី ២៩ ខែ ឧសភា ក្រុមប្រឹក្សាប្រជាជនខេត្ត យ៉ាឡាយ នីតិកាលទី ១៣ បានអនុមតិ សេចក្តីសម្រេចចិត្តអំពី​គោលនយោបាយដីធ្លីចំពោះបងប្អូនជនជាតិភាគតិចដែលរស់នៅក្នុងខេត្ត ដើម្បីបង្កើតល័ក្ខខ័ណ្ឌសម្រាប់ប្រជាជនក្នុងការលំនឹង​ការរស់នៅ អភិវឌ្ឍផលិតកម្ម លើកកម្ពស់ជីវភាពពីមួយជំហានទៅមួយជំហាន រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយ​ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាល និងតំបន់បងប្អូនជនជាតិភាគតិច។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹង ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣៕

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅរសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន ហើយអញ្ជើញជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

មហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩ អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕