តម្លៃប្រពៃណីពីផ្តើមពីវត្តអារាមខ្មែរនៅខេត្ត សុកត្រាំង

ភ្ញៀវ​ទេសចរ​ក្នុង​ឈុតសម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​រក្សាទុក​វេលា​ដែល​ពួក​គាត់​មាន​ឱកាស​មកកាន់​វត្ត សំរោង ខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ
ភ្ញៀវ​ទេសចរ​ក្នុង​ឈុតសម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​រក្សាទុក​វេលា​ដែល​ពួក​គាត់​មាន​ឱកាស​មកកាន់​វត្ត សំរោង ខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

ខេត្ត សុកត្រាំង គឺជាតំបន់ដែនដីមានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករ ដោយមានវត្តអារាមខ្មែរ ដ៏មហាសាល ផ្ចិតផ្ចង់ ព្រមទាំងសំណង់ព្រះពុទ្ធសាសនាពាំនាំមកនូវស្លាក់ស្នាមរាប់ សតវត្សរ៍។ សម្រាប់បងប្អូនជនជាតិខ្មែរ វត្តអារាមគឺជាកន្លែងផ្ទុកនូវតម្លៃខាងប្រលឹងវិញ្ញាណ ជំនឿដ៏ពិសិដ្ឋ យ៉ាងជ្រាលជ្រៅ កន្លែងគោរពបូជាសាសនា មជ្ឈមណ្ឌលសកម្មភាពវប្បធម៌របស់សហគមន៍លំនៅឋាន នៅក្នុងភូមិ និគម។

វត្ត ឃ្លាំង - កេរដំណែលស្ថាបត្យកម្មសិល្បៈដ៏ឆ្នើមនៅ សុកត្រាំង

វត្ត ឃ្លាំង គឺជាកន្លែងប្រជុំជីវភាពវប្បធម៌ ជំនឿរបស់ប្រជាជនក្នុងតំបន់កុះករ មានទីតាំងនៅលេខ ៥៣ វិថី តូនឌឹកថាំង សង្កាត់ ៦ (ទីក្រុង សុកត្រាំង)។ នេះ​ជា​វិស្វកម្ម​សាសនា​ដំបូង​បង្អស់​របស់​ប្រជាជនខ្មែរ​នៅ​លើដែនដីខេត្ត​សុកត្រាំង។

anh 1-bai chua Khmer soc trang-an hieu.jpg
វត្ត ឃ្លាំង ត្រូវបានគេស្គាល់ថាជាស្ថាបត្យកម្មដ៏ចំណាស់ ដ៏វិសេសវិសាលរបស់ប្រជាជនខ្មែរ នៅ សុកត្រាំង។ រូបថត៖ អាន ហៀវ

វត្តនេះមានអាយុកាល ៥០០ ឆ្នាំ មានទីធ្លាធំទូលាយ ផ្ទៃដីសរុប ៣.៨២៥ ម៉ែត្រការ៉េ តែងតែមានម្លប់ដើមឈើធំៗ ក្នុងនោះមានច្រើនដើមត្នោត។ ​វិស្វកម្ម​ភាគច្រើននៅក្នុងបរិវេណវត្តសាងសង់តាមរចនាបថបុរាណនៃផ្ទះខ្ពស់ផុតពីដីដ៏ប្រណិតរបស់ជនជាតិខ្មែរបុរាណភាគខាងត្បូង ហើយត្រូវបានឆ្លាក់ តុបតែងលម្អដោយមានភ្ញីវល្លិ៍ ក្បូរក្បាច់រចនាដ៏ស្រស់ឆើត ស្មុគ្រស្មាញក្និចក្នក់។

បើប្រៀបធៀបទៅនឹងវត្តខ្មែរជាច្រើនផ្សេងទៀតនៃខេត្តសុកត្រាំង វត្តឃ្លាំងនៅតែរក្សាបាននូវ លក្ខណៈពិសេសដាច់ដោយឡែកនៃស្ថាបត្យកម្មខ្មែរបុរាណ ដ៏មានតម្លៃទាំងផ្នែកសិល្បៈ និងសោភ័ណភាព។ មិនត្រឹមតែប៉ុណ្ណោះលក្ខណៈសំខាន់ៗនៃលំនាំស្ថាបត្យកម្ម ខ្មែរ ក៏មានបូកបញ្ចូលនូវក្បូរក្បាច់រចនា តុបតែងលម្អរបស់ជនជាតិ គិញ នៅគ្រោងទ្វារ របស់ជនជាតិចិននៅលើសសរ រូបត្រីត្រីឆ្ពិន នាគ និងអក្សរហានត្រូវបានគូរនៅលើសសរ។ ប្រការនេះឆ្លុះបញ្ចាំងពីការវេញបញ្ចូលគ្នាវប្បធម៌ក្នុងវិស័យតុបតែង សិល្បៈរវាងជនជាតិទាំងបីមានតាំងពីយូរយារណាស់មកហើយនៅ សុកត្រាំង។

anh 2-bai chua Khmer soc trang-an hieu.jpg
វត្ត​អារាមជា​កន្លែង​សម្រាប់ប្ររព្ធពិធីជំនឿសាសនា សកម្មភាព​វប្បធម៌​ក្នុងឱកាស​ថ្ងៃ​បុណ្យ ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ខ្មែរ​ ​នៅខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

វត្ត ឃ្លាំង ត្រូវបានចាត់ចំណាត់កេរដំណែលស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិ ជាគោលដៅទេសចរណ៍មួយដែលមិនអាចរំលងបាននៅពេលធ្វើដំណើរទៅកាន់ សុកត្រាំង។

វត្តដែលមានពុទ្ធបដិមាធំបំផុតនៅប្រទេសវៀតណាម

វត្តបុទុមវង្សា សំរោង ស្ថិតនៅផ្ទះលេខ ៣៦៧ តូន ឌឹកថាំង សង្កាត់ ៥ (ទីក្រុង សុកត្រាំង) ត្រូវបានគេស្គាល់ជាយូរមកហើយថាជាកន្លែងស្ថាបត្យកម្មវប្បធម៌ខ្មែរដ៏វិសេសវិសាល ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា ធ្វើដំណើរកម្សាន្ត។

anh 3-bai chua Khmer soc trang-an hieu.jpg
ភ្ញៀវ​ទេសចរ​ក្នុង​ឈុតសម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​រក្សាទុក​វេលា​ដែល​ពួក​គាត់​មាន​ឱកាស​មកកាន់​វត្ត សំរោង ខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

វត្ត សំរោង ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៧៨៥ ឈ្មោះពេញជាភាសាខ្មែរគឺ វត្តបុទុមវង្សា សំរោង។ តាម​អ្នក​ស្រុករៀបរាប់ឡើងវិញថា វត្ត​មាន​ប្រវត្តិ​យូរ​លង់​ណាស់​មក​ហើយ​ ពីមុន​ជា​វត្ត​តូច​មួយ​មាន​ដំបូល​ប្រក់​ស័ង្កសី​​បាន​បន្សល់​ទុក​និងបន្តជា​ច្រើន​ជំនាន់។

វត្តសំរោងត្រូវបានតុបតែងក្បាច់រចនា ខ្មែរ មាននិមិត្តសញ្ញាវប្បធម៌ជាច្រើន មានផ្ទៃដី ៥ ហិកតា រួមទាំងព្រះវិហារ ទីធ្លាសាលាឆទាន កុដិព្រះសង្ឃ បណ្ណាល័យដែលមានសៀវភៅជាង ១.៥០០ ក្បាល សម្រាប់បម្រើដល់សិស្សានុសិស្ស ប្រជាជន និងពុទ្ធបរិស័ទក្នុងស្រុក។

anh 4-bai chua Khmer soc trang-an hieu.jpg
រូបភាពក្នុងព្រះពុទ្ធសាសនាទក្ខិណានិកាយខ្មែរមានពណ៌ស៊ីគ្នាបង្កើតបាននូវភាពស្រស់ស្អាតនៃវប្បធម៍ ទាក់ទាញភ្ញៀវទេសចរពេលទៅទស្សនា ស្វែងយល់ដែនដីវត្តអារាមខេត្ត សុកត្រាំង។ រូបថត៖ អាន ហេវ
anh 5-bai chua Khmer soc trang-an hieu.jpg
វត្តពាមបួនថ្មី ស្ថិតនៅអនុសង្កាត់ទី៥ សង្កាត់ទី ៤ ទីក្រុង សុកត្រាំង ជាកន្លែងមួយក្នុងចំណោមកន្លែង “check in” ដ៏មនោរម្យរាល់ពេលភ្ញៀវទេសចរមកលេងកម្សាន្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

វត្តសំរោងទាក់ទាញភ្ញៀវទេសចរពីទីជិតទីឆ្ងាយ ដោយសារតែភាពស្រស់ស្អាតដូចព្រះបរមរាជវាំង ការបូកបញ្ចូលស្ថាបត្យកម្មដ៏អស្ចារ្យរូបពុទ្ធបដិមា ព្រះសក្យមុនី ដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម។ ព្រះពុទ្ធបដិមាត្រូវបានសាងសង់ក្នុងទីតាំងបដិមាផ្ទុំដោយមានភ្នែកប្រកបដោយមេត្តាសម្លឹងមើលសត្វលោក មានប្រវែង ៦៣ ម៉ែត្រ កម្ពស់ ២២.៥ ម៉ែត្រ តម្កល់លើដីប្រហែល ២៨ ម៉ែត្រ និងទម្ងន់ ៤៩០ តោន។ រូបពុទ្ធបដិមា​នេះ​ត្រូវ​បាន​លាប​ពណ៌​សំខាន់​ពីរ​គឺ ស ពណ៌បៃតងខ្ចី ហើយ​ត្រូវ​បាន​គេ​ច្នៃ​យ៉ាង​ប្រណិត។

វត្តសំរោង គឺជាកន្លែងឈប់លម្ហែដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការធ្វើដំណើរដើម្បីស្វែងយល់ពីទេសចរណ៍ សុកត្រាំង ជាទីកន្លែងដែលតែងតែភ្ញៀវទេសចរជ្រើសរើសដើម្បីទៅទស្សនា និងបួងសួងសុំសេចក្តីសុខ។

ខេត្ត សុកត្រាំង កំពុងផ្តោតការយកចិត្តទុកដាក់អនុវត្តគម្រោង “អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍” ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិចក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០៣០។ នេះជាមធ្យោបាយមួយដើម្បីតម្លៃវប្បធម៌របស់ជនជាតិ ខ្មែរ ព្រមទាំងតម្លៃស្ថាបត្យកម្ម និងស្មារតីពីវត្តអារាម ដើម្បីអភិរក្ស ផ្សព្វផ្សាយ និងរួមចំណែកកសាងវប្បធម៌រួមរបស់វៀតណាម - វប្បធម៌ជឿនលឿន សំបូរបែបប្រកបទៅដោយអត្តសញ្ញាណជាតិ រួបរួមក្នុងពិពិធកម្មនៃ បងប្អូនបណ្តាជនជាតិទាំងអស់៕

អត្ថបទ៖ ធូហឿង - រូបថត៖ អានហៀ
ប្រែសម្រួលដោយ៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តបច្ចេកវិទ្យាលើកកម្ពស់សេវារដ្ឋបាលសាធារណៈ

ការអនុវត្តដំណោះស្រាយលេខ 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៃការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឈានមុខនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ខេត្ត ភូ ​ថ ដាក់ឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាបណ្តើរៗទៅក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ។

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

បង្កើតការផ្លោះរំលងអភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ

ក្រោយពី​រួម​បញ្ចូល​ព្រំប្រទល់រដ្ឋបាល ខេត្ត​ ឡឹមដុង ​ក្លាយជា​មូលដ្ឋាន​មាន​លម្ហ​អភិវឌ្ឍន៍​លាតសន្ធឹង​ពី​តំបន់​ខ្ពង់រាបរហូត​ដល់​តំបន់​ជាប់មាត់សមុទ្រនៅប៉ែកខាងត្បូងនៃភូមិភាគកណ្តាល ដោយ​មានចំនួន​ ៤៩ ជនជាតិរស់នៅជាមួយគ្នា។ នេះ​មិន​ត្រឹមតែ​ជា​ឧត្តមភាព​​អំពី​វប្បធម៌សម្បូរបែបនិង​ធនធានមនុស្ស​ប៉ុននោះ​ទេ ​ថែមទាំង​បើកឱកាស​ថ្មី​ដើម្បី​ខេត្ត​ទាញយក​សក្តានុពល​តំបន់​បងប្អូន​ជនជាតិនិង​តំបន់​ភ្នំ​ប្រកបដោយ​ប្រសិទ្ធភាព ​បង្កើតកម្លាំងចលករ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ផ្លោះរំលងក្នុង​ដំណាក់កាល​ថ្មី។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន

នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបលើកទី ៨០ ទិវាប្រពៃណីវិជ្ជាស្ថានសន្តិសុខប្រជាជន (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងពិធីទទួលកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជន (ជាលើកទីបី)៕

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

អ្នកសារព័ត៌មានជាបងប្អូនជនជាតិផ្សារភ្ជាប់ 'គំនិតបក្ស ទឹកចិត្តប្រជាជន'

ក្នុងដំណើរអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍ វៀតណាម អ្នកសារព័ត៌មានជាបងប្អូនជនជាតិនៅតាមខេត្ត ក្រុងនៅភាគខាងត្បូង​ប្រទេស វៀតណាម គឺជា “ជំនួយការពីចម្ងាយ” នាំបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋទៅកាន់បងប្អូនបណ្តា​ជនជាតិភាគតិច។

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

កាសែតពត៌មាននិងជនជាតិ ទទួលពានរង្វាន់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទីចាប់អារម្មណ៍"

នៅរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ នៅទីក្រុងហាយផុង ពិធីបិទពិព័រណ៍សារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ "សារព័ត៌មានវៀតណាម - ស្វាមីភក្ដិ ច្នៃប្រឌិត ទទួលខុសត្រូវក្នុងយុគសម័យថ្មី"។ កាសែតព័ត៌មាន និង ជនជាតិ ទទួលពានរង្វាន់ A សម្រាប់ "ផលិតផលសារព័ត៌មានដ៏​លេចធ្លោ ហើយ​គួរ​ជាទី​ចាប់អារម្មណ៍"៕

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ផ្តោតកម្លាំងកសាងសាលាអន្តេវាសិកទាំងឡាយតំបន់ជាយដែន

ការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៨១ នៃការិយាល័យនយោបាយ សាលារៀនជាច្រើនផ្តើមពីប្លង់គំរូកំពុងអភិវឌ្ឍខ្លួនកកើតជារូបរាងកណ្តាលព្រៃភ្នំ។ នៅពេលកសាងរួច សិស្សសាលាតំបន់ជាយដែននឹងបានទទួលផលបរិយាកាសអប់រំល្អបំផុត ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើប ស្អាតបាត។

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ឌៀនបៀន៖ ទេសចរណ៍បៃតងពីចម្ការទំពាំងបាយជូរនៅមឿងផាំង

ប៉ុន្មានឆ្នាំចុងកន្លងទៅ ខេត្តឌៀនបៀនបានផ្តោតលើការអភិវឌ្ឍទេសចរណ៍កសិកម្មក្នុងទិសដៅបៃតង និងប្រកបដោយចីរភាព បានភ្ជាប់ផលិតកម្មជាមួយនឹងបទពិសោធន៍ ហើយពិសាទំពាំងបាយជូរនៅនឹងកន្លែង។

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

ពិធីបើកការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦

អំណរអនុស្សាវរីយ៍ខួបលើកទី ១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ - ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦) សមាគមសារព័ត៌មានវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាយផុង នឹងរៀបចំការពិព័រណ៍សារព័ត៌មានទូទាំងប្រទេស ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត - សម្តែងទីក្រុងហាយផុង ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ ២០២៦។

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូនជនជាតិ

គណៈកម្មាធិការប្រជាជនទីក្រុង ហូ ជីមិញ ទើបតែសំណូមពរឱ្យមន្ទីរ គណៈកម្មការ ផ្នែកនានាសកម្មអនុវត្តភារកិច្ច គោលនយោបាយទាក់ទងនឹងបងប្អូនបណ្តាជនជាតិដែលនៅប្រឈមនឹងការលំបាកជាច្រើនតាមមុខងារប្រគល់ឱ្យ ពង្រឹងការធ្វើសេនាធិការ ស្នើយន្តការ គោលនយោបាយសមស្របនឹងល័ក្ខខ័ណ្ឌជាក់ស្តែងរបស់ទីក្រុង។

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ការផ្លោះរំលងរបប បរិវត្តកម្មឌីជីថលវិស័យជនជាតិសាសនា

ក្នុងការគ្រប់គ្រងរដ្ឋ របបតែងតែត្រូវបានបញ្ជាក់ថាជាមូលដ្ឋានគ្រឹះ ជា "ដំណាក់កាលផ្លោះរំលងនៃការផ្លោះរំលង"។ ដោយក្តាប់ច្បាស់ប្រការនេះ ចាប់តាំងពីដើមឆ្នាំ ២០២៦ ក្រសួងកិច្ចការជនជាតិនិងសាសនាបាន​ផ្តោត​កម្លាំងទាំងស្រុងដើម្បីដោះស្រាយដាច់ស្រឡះរាល់បញ្ហាផ្លូវច្បាប់ដែលនៅសល់។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin

ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍ខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៦ ម៉ោងក្នុងស្រុក នៅទីក្រុង Kazan សាធារណរដ្ឋតា Tatarstan (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជួបជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញទទួលជួបលោកអគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី

យោងតាមអ្នកយកព័ត៌មានទីភ្នាក់ងារពត៌មានវៀតណាមផ្តាល់ពត៌មានពី Kazan ការបន្តសកម្មភាពទ្វេភាគីនៅទីក្រុង Kazan រដ្ឋធានីនៃសាធារណរដ្ឋ Tatarstan ក្នុងសហព័ន្ធរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅថ្ងៃទី ១៨ ខែមិថុនា លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង បានជួបជាមួយលោក Kiril Dmitriev អគ្គនាយកមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី៕

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

'ហេដ្ឋារចនាសម្ព័ន្ធទន់' សម្រាប់កំណើនថ្មី

សេចក្តីសម្រេចចិត្ត 57-NQ/TW ស្តីពីការទម្លាយភាពជឿនលឿនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ បានកំណត់ទិន្នន័យជាមធ្យោបាយផលិតកម្មថ្មីមួយ។

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

ការកាត់បន្ថយភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចប្រកបដោយនិរន្តរភាព

អំឡុងពេលកន្លងទៅ បណ្តាកម្មវិធីគោលដៅជាតិអំពីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពបានបង្កើតប្រភពកម្លាំងដ៏ខ្លាំងក្លាឱ្យមូលដ្ឋាននៅ ខេត្ត ដុងណាយ

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

ពិធីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”

កាលពីថ្ងៃទី១៥ ខែមិថុនា នៅទីក្រុងដាណាំង នាយកដ្ឋានបណ្ណសារ និងរក្សាទុកឯកសាររដ្ឋ (ក្រសួងមហាផ្ទៃ) សហការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម អគ្គមេបញ្ជាការដ្ឋានតំបន់ ៣ កងទ័ពជើងទឹក ដើម្បីបើកការតាំងពិព័រណ៍ “ហ្វាងសា ទ្រឿងសា - សមុទ្រ កោះដ៏ពិសិដ្ឋ”៕

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ ចាម ក្នុងជីវភាពរស់នៅសម័យទំនើប

ក្នុងភាពអ៊ូអរនៃចង្វាក់ជីវភាពរស់នៅសម័យទំនើប ពេលតម្លៃប្រពៃណីជាច្រើនប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ សហគមន៍ចាមនៅអានយ៉ាងកំពុងថែរក្សាភាសា អក្សរសរសេរ ជំនឿ និងទំនៀមទម្លាប់ជាប់លាប់។

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

សហការយាមល្បាតទ្វេភាគីការពារខ្សែបន្ទាត់ព្រំដែន

ក្នុងអំឡុងពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ ឧសភា ប៉ុស្តិ៍ការពារព្រំដែន កាសែង ខេត្ត ក្វាងទ្រី ដឹកនាំសហការជាមួយនឹងអាជ្ញាធរឃុំទាំងពីរគឺ គីមភូ និង គីមឌៀន និងកងអនុសេនាធំការពារព្រំដែន ៣១២ (ប្រទេស ឡាវ) រៀបចំការយាមល្បាតទ្វេភាគីការពារព្រំដែន។

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

ការទម្លុះទម្លាយសេចក្តីសម្រេចចិត្ត ៥៧៖ បម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន តម្លាភាពជាងមុន

សេចក្តីសម្រេចចិត្ត 57-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ ត្រូវបានតំបន់ជាច្រើនកំណត់ថាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងសម័យកាលថ្មី។

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ស្លាកស្នាមក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍

ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ទាំងឡាយនៅខេត្ត ក្វាងង៉ាយ ពង្រីកល្អតួនាទីជួយជ្រោមជ្រែង ណែនាំប្រជាជនតំបន់ជ្រៅ តំបន់ឆ្ងាយ ធ្វើបែបបទរដ្ឋបាលតាមប្រព័ន្ធអនឡាញ។

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

ភូមិសិប្បកម្មប្រពៃណីមានអាយុកាលរាប់រយឆ្នាំបង្កើនបទពិសោធន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ

បន្ទាប់ពីការរួមបញ្ចូលរវាងខេត្ត ក្វាងណាម ដាណាំង វិស័យទេសចរណ៍របស់ទីក្រុងដាណាំងបានពង្រីកទូលាយ ហើយការតភ្ជាប់ជាមួយភូមិសិប្បកម្មប្រពៃណីត្រូវបានសង្កត់ធ្ងន់ ជួយសម្រួលដល់ការបង្កើតកញ្ចប់ទេសចរណ៍មានលក្ខណៈពិសេស ប្រកួតប្រជែង និងទាក់ទាញ ដែលអាចទាក់ទាញភ្ញៀវទេសចរបាន។

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ការពង្រីកទូលំទូលាយគំរូ 'ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន'

ផ្តើមពីលទ្ធផលជាវិជ្ជមាននៅឃុំព្រំដែន អៀមើ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត យ៉ាឡាយ កំពុងសហការជាមួយមូលដ្ឋានទាំងឡាយ បន្តពង្រីកទូលំទូលាយគំរូ “ឃុំព្រំដែនស្អាតអំពីគ្រឿងញៀន” នៅតាមខ្សែបន្ទាត់ព្រំដែនទាំងមូល។ គំរូនេះមិនត្រឹមតែរួមចំណែកអូសបន្ថយឧក្រិដ្ឋជននិងអំពើអបាយមុខគ្រឿងញៀនប៉ុននោះទេ ថែមទាំងលើកស្ទួយតួនាទីរបស់ប្រជាជនក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងក្បួនយុទ្ធសាស្រ្តប្រជាជនទាំងមូលការពារព្រំដែនរឹងមាំតាំងពីមូលដ្ឋាន។

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ ពន្លឿនកិច្ចខិតខំប្រឹងប្រែងទាក់ទាញដើមទុនបណ្តាក់ទុនការច្នៃប្រឌិត

ទីក្រុង ហូជីមិញ កំពុងពន្លឿនការអនុវត្តគោលនយោបាយដើម្បីឧបត្ថម្ភដល់ការច្នៃប្រឌិត លើកកម្ពស់ការតភ្ជាប់វិនិយោគ និងធ្វើការជាមួយសហគមន៍ Startup ដើម្បីបង្កើតសន្ទុះការអភិវឌ្ឍអាជីវកម្មបច្ចេកវិទ្យាក្នុងដំណាក់កាលថ្មី។

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

ការកសាងខឿនសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI

លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 1033/QD-TTg អនុម័តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរយៈពេល ២០២៦-២០៣០ កំណត់គោលដៅកសាងសេដ្ឋកិច្ចឌីជីថលថាមវន្តផ្អែកលើមូលដ្ឋានឌីជីថល ទិន្នន័យ និង AI បង្កើតវិធីសាស្រ្តផលិតកម្មថ្មីបន្តិចម្តងៗ លើកកម្ពស់ការច្នៃប្រឌិតក្នុងគំរូកំណើន កែលម្អផលិតភាពការងារ និងផ្តោតលើការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

ទូទាំងប្រទេសរួមទឹកចិត្តតែមួយរំឭកគុណលោកប្រធាន ហូ ជីមិញ

នៅខែ ឧសភា នេះ ប្រជាជាតិ វៀតណាម ទាំងមូលរួមគ្នារំឭកអនុស្សាវរីយ៍ខួបលើកទី ១៣៦ ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូ ជីមិញ (ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦)។ នៅគ្រប់តំបន់ភូមិភាគមាតុភូមិ សកម្មភាពជាក់ស្តែងនិងមានអត្ថន័យជាច្រើនត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្ដែងទឹកចិត្តដឹងគុណដ៏អនេកអនន្តចំពោះលោក អ៊ំ។

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រី កម្ពុជា ជាផ្លូវការ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី លេ មិញហ៊ឹង នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកកាន់រដ្ឋធានី ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅ វៀតណាម និងចូលរួមវេទិកាអនាគត អាស៊ាន លើកទី៣ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបនាយករដ្ឋមន្ត្រី កម្ពុជា

នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញជួបលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

ឧបត្ថម្ភដីលំនៅឋាន ដីផលិតកម្មជូនបងប្អូនជនជាតិភាគតិច

នៅថ្ងៃទី ២៩ ខែ ឧសភា ក្រុមប្រឹក្សាប្រជាជនខេត្ត យ៉ាឡាយ នីតិកាលទី ១៣ បានអនុមតិ សេចក្តីសម្រេចចិត្តអំពី​គោលនយោបាយដីធ្លីចំពោះបងប្អូនជនជាតិភាគតិចដែលរស់នៅក្នុងខេត្ត ដើម្បីបង្កើតល័ក្ខខ័ណ្ឌសម្រាប់ប្រជាជនក្នុងការលំនឹង​ការរស់នៅ អភិវឌ្ឍផលិតកម្ម លើកកម្ពស់ជីវភាពពីមួយជំហានទៅមួយជំហាន រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយ​ស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាល និងតំបន់បងប្អូនជនជាតិភាគតិច។

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោក ត្រឹន ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា លោក ត្រឹង ថាញ់ ម៉ឹន ប្រធានរដ្ឋសភា អញ្ជើញជួបជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣៕

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន អញ្ជើញជួបពិភាក្សាការងារ

បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការនៅរសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឡាវ សនសៃ ស៊ីផាន់ដន ហើយអញ្ជើញជាសាក្សីនៃការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

ប្រតិភូចំនួន ៦០០ នាក់អញ្ជើញចូលរួមមហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩

មហាសន្និបាតសមាគមកសិករវៀតណាមទូទាំងប្រទេសលើកទី ៩ អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)៕