ប្រធានគណៈកម្មាធិការជនជាតិខេត្ត សុកត្រាំង លោក ឡឹម ហ្វាងម៉ូវ៖ “ខេត្ត សុកត្រាំង គិតគូរជីវភាពរស់នៅបងប្អូនបណ្តាជនជាតិភាគតិចឥតឈប់ឈរ…”

អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ (២០២១ - ២០២៥) មុខមាត់ថ្មីទីរួមខេត្ត វិញចូវ (សុកត្រាំង) កាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ រូបថត៖ អានហៀវ
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ (២០២១ - ២០២៥) មុខមាត់ថ្មីទីរួមខេត្ត វិញចូវ (សុកត្រាំង) កាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ រូបថត៖ អានហៀវ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ ខេត្ត សុកត្រាំង បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ បណ្តាកម្មវិធី គម្រោងទាំងឡាយ បង្កើតប្រភពកម្លាំងសំខាន់ៗ លើកកម្ពស់ជីវភាព សម្ភារៈ ស្មារតីរបស់ប្រជាជននៅតំបន់ដាច់ស្រយាល អាស្រ័យហេតុនេះ ពង្រឹងទំនុកចិត្តរបស់បងប្អូនជនជាតិលើការដឹកនាំរបស់បក្ស និង រដ្ឋពង្រឹងកម្លាំងនៃធ្លុងមហាសាមគ្គីប្រជាជាតិ។ អ្នកកាសែតជនជាតិ និងតំបន់ភ្នំបានមានបទសន្ទនាជាមួយលោក ឡឹម ហ្វាងម៉ូវ ប្រធានគណៈកម្មាធិការកិច្ចការជនជាតិខេត្ត សុកត្រាំង អំពីខ្លឹមសារនេះ...

*អ្នកយកព័ត៌មាន៖ ការអនុវត្តសារាចរលេខ ១៩-CT/TW ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ របស់គណៈលេខាស្តីពីការពង្រឹងការងារនៅតំបន់ជនជាតិខ្មែរ ក្នុងស្ថានភាពថ្មី តើលោកវាយតម្លៃការងារអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរស់នៅបងប្អូនជនជាតិខ្មែរនៅខេត្ត សុកត្រាំង?

-លោក ឡឹម ហ្វាងម៉ូវ៖ ខេត្ត សុកត្រាំង ជាខេត្តមួយមានជនជាតិភាគតិចច្រើនកុះករ ដោយមានជាង ៣៥% នៃចំនួនប្រជាជនខេត្ត ក្នុងនោះជនជាតិខ្មែរមានជិត ៣៦២.០០០ នាក់ ស្មើនឹង ៣០.១៩% រស់នៅជាក្រុម និង ផ្សារភ្ជាប់ជាមួយជនជាតិ គិញ ចិន និងជនជាតិដទៃទៀត។

anh-1-an-hieu-lam-hoang-man-soc-trang-truong-ban-dan-toc.jpg
លោក ឡឹម ហ្វាងម៉ូវ ប្រធានគណៈកម្មាធិការជនជាតិខេត្ត សុកត្រាំង។ រូបថត៖ អាន ហៀវ

អនុវត្តសារាចរលេខ ១៩-CT/TW របស់គណៈលេខា គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានដឹកនាំ និងណែនាំជាប្រចាំដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តោតលើការអនុវត្តគោលនយោបាយ ដំណើរការគម្រោងជាច្រើន... ពាក់ព័ន្ធដល់ប្រជាជនខ្មែរ គិតគូរជីវភាពរស់នៅ​ខាង​សម្ភារៈ និង​ស្មារតី​ជានិច្ចកាល បង្កើត​គ្រប់​លក្ខខណ្ឌ​សម្រាប់​ប្រជាជន​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច អភិរក្ស និង​លើក​ស្ទួយ​អត្តសញ្ញាណ​វប្បធម៌ជន​ជាតិ។ អាស្រ័យហេតុនេះ រួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ លើកកម្ពស់ការអប់រំ សុខភាព និងវប្បធម៌ លើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនទូទៅ និងជនជាតិខ្មែរជាពិសេស។ សន្តិសុខ​នយោបាយ សណ្តាប់ធ្នាប់​សង្គម​ត្រូវបាន​ធានា សាមគ្គីភាព​ជាតិ​ត្រូវបាន​រក្សា​រឹងមាំ។

ការអនុវត្តល្អនៃសារាចរលេខ 19-CT/TW របស់គណៈលេខា បាននាំមកនូវភាពរីកចម្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាមុខមាត់ថ្មីនៅក្នុងតំបន់បងប្អូនជនជាតិខ្មែរក្នុងខេត្ត។ រហូតមកដល់ពេលនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានវិនិយោគ និងសាងសង់យ៉ាងស៊ីសង្វាក់គ្នា។ នៅឃុំទាំងឡាយដែលមានប្រជាជនខ្មែររស់នៅច្រើនកុះករ មានសាលារៀនអនុវិទ្យាល័យ ស្ថានីយ៍ពេទ្យ ផ្លូវថ្នល់ទៅកាន់មណ្ឌលឃុំ។ ១០០% នៃឃុំ សង្កាត់ ក្រុង និង ១០០% នៃអនុសង្កាត់ ភូមិ មានអគ្គិសនីពីបណ្តាញជាតិ ១០០% នៃឃុំសម្រេចតាមលក្ខណៈវិនិច្ឆ័យជាតិ ១០០% នៃឃុំ សង្កាត់ និងទីប្រជុំជនត្រូវបានគ្របដណ្ដប់ដោយវិទ្យុ ទូរទស្សន៍ ធានាបម្រើសេចក្តីតម្រូវការប្រជុំជីវភាពស្មារតី របស់បងប្អូនជនជាតិខ្មែរ...

anh-2-an-hieu-soc-trang.jpg
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ (២០២១ - ២០២៥) មុខមាត់ថ្មីទីរួមខេត្ត វិញចូវ (សុកត្រាំង) កាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ រូបថត៖ អានហៀវ

ទន្ទឹមនឹងការអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋចំពោះប្រជាជនខ្មែរ អាចសង្កេតឃើញថា ស្មារតីពុះពារជំនះការលំបាក ខិតខំកែលម្អខ្លួន ឯងរបស់ប្រជាជនត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើង។ គំរូសមូហភាព និងបុគ្គលខ្មែរឆ្នើម ជាច្រើននាក់ក្នុងផលិតកម្ម និងអាជីវកម្ម ត្រូវបានកោតសរសើរ ផ្តល់រង្វាន់។ ផ្តើម​ពី​​នោះ​ជីវភាព​ខាង​សម្ភារៈ និង​ស្មារតី​របស់​ប្រជាជន​ខ្មែរ​មាន​ភាព​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់។

* អ្នកយកព័ត៌មាន៖ រួមជាមួយនឹងការអនុវត្តព្រមៗនៃគោលនយោបាយជនជាតិ កម្មវិធី គម្រោងទាំងឡាយ... ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ (២០២១ - ២០២៥) តើជីវភាពជនជាតិភាគតិចក្នុងខេត្តបានផ្លាស់ប្តូរយ៉ាងណាដែរ?

- លោក ឡឹម ហ្វាងម៉ូវ៖ ពីប្រភពកម្លាំងនៃកម្មវិធីគោលដៅជាតិចំនួន ០៣ ខេត្ត សុកត្រាំង បានរួមបញ្ចូលការវិនិយោគ ធ្វើឱ្យប្រសើរឡើង និងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម នៅតំបន់ជនជាតិភាគតិច។ អាស្រ័យហេតុនេះ ១០០% នៃឃុំមានផ្លូវម៉ូតូទៅកណ្តាល ជាង ៩៩% នៃគ្រួសារនៅតំបន់ជនជាតិភាគតិចមានលទ្ធភាពប្រើប្រាស់បណ្តាញអគ្គិសនីជាតិ។ អត្រាគ្រួសារប្រើប្រាស់ទឹកមានអនាម័យឈានដល់ ៩៩,៦៥%។ ខេត្តទាំងមូលបានគាំទ្រការផ្លាស់ប្តូរអាជីព សម្រាប់គ្រួសារចំនួន ៤.៦០៧ ជាមួយនឹងគំរូអភិវឌ្ឍន៍ផលិតកម្មចំនួន ៦៧ ដែលរួមចំណែកដល់ការ ធ្វើពិពិធកម្មជីវភាពសហគមន៍ និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

anh-3-an-hieu-lam-hoang-man-soc-trang-truong-ban-dan-toc.jpg
កសិផលប្រៀបខ្លាំងពីតំបន់ជនជាតិភាគតិចក្នុងខេត្ត សុកត្រាំង ត្រូវបានឧទេ្ទសនាមយ៉ាងទូលំទូលាយនៅទូទាំងខេត្ត ក្រុងក្នុងតំបន់វាលទំនាបទន្លេ គឺវឡុង។ រូបថត៖ អាន ហៀវ

លើវិស័យវប្បធម៌-សង្គម ការអប់រំ-សុខភាព និងបរិស្ថាន ពិធីបុណ្យ ពិធីប្រពៃណីរបស់ជនជាតិខ្មែរ ចិន... នៅលើភូមិសាស្ត្រខេត្តត្រូវបានអភិរក្ស និងពង្រីកតម្លៃ សន្តិសុខ​នយោបាយ សណ្តាប់ធ្នាប់​សង្គម​ត្រូវ​បាន​ពង្រឹង។ ការងារកសាងបក្ស រដ្ឋាភិបាល រណសិរ្សមាតុភូមិ សហជីពទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ធ្លុងសាមគ្គីភាពដ៏អស្ចារ្យរវាងបណ្តាជនជាតិត្រូវបានបង្រួបបង្រួម និងពង្រឹងឥតឈប់ឈរ។

anh-4-an-hieu-lam-hoang-man-soc-trang-truong-ban-dan-toc.jpg
ឧស្សាហកម្មជលផលត្រូវបានកំណត់ជាវិស័យសេដ្ឋកិច្ចសំខាន់មួយនៃខេត្ត សុកត្រាំង ជួយកម្មករជនជាតិភាគតិចជាច្រើនមានការងារធ្វើ និងប្រាក់ចំណូលស្ថិរភាព។ រូបថត៖ អាន ហៀវ
anh-5-an-hieu-lam-hoang-man-soc-trang-truong-ban-dan-toc.jpg
សុកត្រាំង ថែរក្សា អភិវឌ្ឍន៍សិប្បកម្មប្រពៃណី និងភូមិនានានៅតំបន់ជនជាតិភាគតិច។ ក្នុងរូបថត៖ អាជីព ត្រីងៀតប្រពៃណីនៅភូមិ កំពង់ទ្រព្យ អា ឃុំ អានហៀប ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)។ រូបថត៖ អាន ហៀវ

ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិនៅតំបន់ជនជាតិភាគតិចបានលើកកំពស់គុណភាពជីវិតរបស់ប្រជាជន ដោយហេតុនេះធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្តលើការដឹកនាំរបស់បក្ស ជំរុញការរួបរួមជាតិដ៏ធំធេងរបស់ជនជាតិ បង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខេត្ត។ នៅឆ្នាំ ២០២៣ តែមួយ អត្រាកំណើនសេដ្ឋកិច្ចរបស់ខេត្តនឹងឈានដល់ ៦.៥៤% GDP ជាមធ្យមសម្រាប់មនុស្សម្នាក់គឺ ៦០.១០ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ នៅចុងឆ្នាំ ២០២៣ ខេត្ត សុកត្រាំង នឹងមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ៤.១១៦ គ្រួសារ កាត់បន្ថយចំនួនគ្រួសារក្រីក្រចំនួន ៦.៥៤៥ បើធៀបនឹងឆ្នាំ ២០២១។

anh-6-an-hieu-lam-hoang-man-soc-trang-truong-ban-dan-toc.jpg
ការងារអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិភាគតិចជាទូទៅ និងប្រជាជនខ្មែរ ជាពិសេសគឺខេត្ត សុកត្រាំង តែងតែយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។ រូបថត៖ អាន ហៀវ

អំពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ដំណាក់កាលទី១ (២០២១ - ២០២៥) គណៈកម្មាធិការបក្ស និងអាជ្ញាធរក្នុងខេត្តនាពេលកន្លងទៅថ្មីៗ បានផ្តោតសំខាន់លើការធ្វើសមកាលកម្មលើខ្លឹមសារ សមាសភាគ អនុគម្រោង។ គម្រោងក្រោមកម្មវិធី នៅចុងឆ្នាំ ២០២៤ ខេត្តទាំងមូលនឹងអនុវត្ត ឧមត្ថម្ភដីលំនៅឋានសម្រាប់ ៣០២ គ្រួសារ ឧមត្ថម្ភលំនៅឋានសម្រាប់ ៣.០៣១ គ្រួសារ ការគាំទ្រការផ្លាស់ប្តូរការងារសម្រាប់ ៥.៧២៧ គ្រួសារ និងចែកចាយទឹកផ្គត់ផ្គង់សម្រាប់ ២.៩៧០ គ្រួសារ។ កសាង​គម្រោង​ផ្គត់ផ្គង់​ទឹក​កណ្តាលភូមិ​ចំនួន ០៤ ដែលមាន​គ្រួសារ​ទទួលផល​ប្រមាណ ១.៦៥៥ គ្រួសារ ការដាក់បម្រើគំរូចំនួន ១២៤ ដើម្បីឧមត្ថម្ភដល់ការអភិវឌ្ឍផលិតកម្ម និងធ្វើពិពិធកម្មជីវភាពសហគមន៍។ សាងសង់គម្រោងផ្លូវគមនាគមន៍ ជនបទចំនួន ១៥៧ វិនិយោគ និងជួសជុលគម្រោងបណ្តាញទីផ្សារចំនួន ១៤ ថែទាំគម្រោងហេដ្ឋារចនាសម្ព័ន្ធ ចំនួន ១៣៥៕

*អ្នកយកព័ត៌មាន៖ សូមគោរពអរគុណច្រើន!

អានហៀវ - ធូហឿង (អនុវត្ត)
ប្រែសម្រួលដោយ៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនតំបន់ទឹកជំនន់ មឿងថាន

ថ្ងៃទី ៦ ខែ សីហា នៅតំបន់តាំងទីលំនៅឡើងវិញនៅភូមិ សឹនបៃ ឃុំ មឿងថាន ខេត្ត ឡាយចូវ ប្រគល់ផ្ទះចំនួន ២៤ ខ្នងជូនបណ្តាក្រុមគ្រួសារប្រជាជនដែលត្រូវបាត់បង់ផ្ទះដោយសារទឹកជំនន់។

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

គោលនយោបាយនិងប្រភពកម្លាំងស្ទុះផ្លោះ

ដោយមានទិសស្លោក “ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ពេលវេលា ច្បាស់ប្រភពកម្លាំង” បក្ខភាគ អាជ្ញាធរទីក្រុង ហូ ជីមិញ កំពុងប្តេជ្ញាចិត្តបង្កើតជំហានស្ទុះផ្លោះក្នុងការរៀបចំទីក្រុងឡើងវិញ ធ្វើឱ្យបរិស្ថានព្រែក ប្រឡាយស្អាតបាត ស្រាយរាល់ចំណុចរាំងស្ទះដែលនៅសល់តាំងពីយូរមកហើយ។

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

'កំណួច' ទាំងឡាយធ្វើឱ្យការរុះរើផ្ទះជួបការលំបាក

ទោះបីជាដាក់គោលដៅរុះរើផ្ទះរាប់ម៉ឺនខ្នងជាប់មាត់ទន្លេ ព្រែក ប្រឡាយឆ្លងកាត់ច្រើនដំណាក់កាលក៏ដោយ ប៉ុន្តែមកទល់ពេលនេះវឌ្ឍនភាពអនុវត្តនៅទីក្រុង ហូ ជីមិញ នៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក។

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

នៅតែមានផ្ទះសង់ឡើងដោយឯកឯងជាច្រើននៅលើ ‘ផ្ទៃទឹក’

ជាច្រើនឆ្នាំកន្លង ទីក្រុង ហូ ជីមិញ អនុវត្តរាល់កម្មវិធីរៀបចំទីក្រុង លើកកម្ពស់ជីវភាពប្រជាជនឡើងវិញជាបន្តបន្ទាប់ ដោយផ្តោតសំខាន់ទៅលើការកែលម្អទេសភាពបរិស្ថានឡើងវិញ និងរើផ្ទះនៅតាមប្របដងព្រែក ប្រឡាយ។ ក៏ប៉ុន្តែ ដើម្បីអនុវត្តគោលដៅនេះ ទីក្រុងត្រូវប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន កិច្ចការសងសំណងរុះរើសំណង់យកការដ្ឋានសាងសង់ កសាងតំបន់តាំងទីលំនៅឡើងវិញជូនប្រជាជន និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង។

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ផ្ទះបាយមិនដែលរលត់ភ្លើងចែករំលែក

ទីក្រុង ហូ ជីមិញ មិនត្រឹមតែត្រូវបានដឹងឮដល់ថាជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចមួយដ៏ស្វាហាប់ប៉ុននោះទេ ថែមទាំងជាដែនដីសន្តោសប្រណីតៀតផង ជាកន្លែងប្រមូលផ្តុំសេចក្តីមេត្តាធម៌។ នៅកណ្តាលចង្វាក់ជីវិតដ៏មមាញឹក នៅតែមានផ្ទះបាយ ហាងបាយសប្បុរសធម៌ស្ម័គ្រចិត្តដុតភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ ចាប់តាំងពីចំណែកបាយ "ស្តង់ដារវេជ្ជសាស្ត្រ" តម្លៃ ០ ដុង (ឥតគិតថ្លៃ) បីបមថ្នមថ្នាក់អាយុជីវិតជូនអ្នកជំងឺលាងឈាមរហូតដល់ចំណែកអាហារតម្លៃ ១.០០០ ឬ ២.០០០ ដុងរក្សាសេចក្តីថ្លៃថ្នូរទាំងអស់ជូនពលករក្រីក្រ ត្បាញបានជារូបភាពដ៏ស្រស់ស្អាតអស្ចារ្យអំពីមេត្តាធម៌នៅកន្លែងដីក្រុង។

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ បង្កើនល្បឿនរើផ្ទះនៅជាប់មាត់ព្រែកដើម្បីកសាងទីក្រុងឡើងវិញ

ទីក្រុង ហូ ជីមិញ នឹងរើផ្ទះចំនួន ២០.០០០ ខ្នងដែលមានទីតាំងនៅជាប់មាត់ទន្លេ ព្រែក ប្រឡាយដើម្បីកសាងទីក្រុង កែលម្អបរិស្ថានរស់នៅរបស់ប្រជាជននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវទឹកឡើងវិញ។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ៥៩២ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ៧ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា ក្នុងអំឡុងពេលបន្តពង្រីកវិសាលភាពស្វែងរកក្នុង​មណ្ឌល B នៃឧទ្យាន លេ ធីរៀង កងកម្លាំងបំពេញការងារបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្ថែម ១០ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ១ សម្រាប់​ទៀត។

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការរំដោះប្រភពកម្លាំងអគារ ដីសាធារណៈក្រោយពីការរៀបចំឡើងវិញ - អត្ថបទទី ១៖ ការផ្លាស់ប្តូរទៅជាទីធ្លាសហគមន៍

ការអនុវត្តសេចក្តីសម្រេច 31/2026/NQ-CP ទីក្រុង ហូ ជីមិញ កំពុងពិនិត្យពិច័យឡើងវិញ បែងចែកប្រភេទនិងផ្លាស់ប្តូរមុខងារអគារ ដីសាធារណៈដែលនៅសេសសល់ ផ្តល់អាទិភាពដល់ការរៀបចំទៅលើសុខាភិបាល អប់រំ វប្បធម៌ កីឡានិងទីធ្លាសហគមន៍។ ការប្រកាសបញ្ជីរាយនាមជាសាធារណៈ កាត់បន្ថយនីតិវិធី កំណត់អង្គភាពគ្រប់គ្រងនិងការកៀរគរប្រភពកម្លាំងសង្គមច្បាស់លាស់នឹងជួយកាត់បន្ថយស្ថានភាពបោះបង់ចោលទំនេរ ខាតបង់ បង្កើតផាសុកភាពជូនប្រជាជន។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៥ ខែ កញ្ញា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឱ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុ ៥ សម្រាប់បន្ថែមទៀតនៅមណ្ឌល B ​ឧទ្យាន លេ ធីរៀង។

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

អ្នកមានប្រជាប្រិយភាព - ស្ពានមេត្រីនាំច្បាប់ចូលទៅក្នុងជីវភាពរស់នៅ

ដែនដីតំបន់ព្រំដែន ក្វាងទ្រឹក ខេត្ត ឡឹមដុង កំពុងបន្តផ្លាស់ប្តូរមុខមាត់ថ្មី។ សមិទ្ធផលនេះអាស្រ័យដោយផ្តល់អាទិភាពប្រភពកម្លាំងពីថ្នាក់មជ្ឈិម និងមូលដ្ឋាន ការរួមកម្លាំងកាយ ការរួមគំនិតរបស់សហគមន៍បណ្តាជនជាតិជាបងប្អូនដែលរស់នៅក្នុងភូមិសាស្រ្តឃុំ។ ជាពិសេស គឺតួនាទីធ្វើជាគំរូក៏ដូចជាទឹកចិត្តដើម្បីសហគមន៍របស់ចាស់ព្រឹទ្ធាចារ្យភូមិ អ្នកមានប្រជាប្រិយភាពក្នុងតំបន់បងប្អូនជនជាតិភាគតិច។

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការផ្សារភ្ជាប់បរិវត្តកម្មឌីជីថលជាមួយនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន

ការយកប្រជាជនជាគោលនៃបរិវត្តកម្មឌីជីថល តីនិញ កំពុងដំណើរការចលនា “ប្រជាសិក្សាឌីជីថល” តាមទិសដៅឧបត្ថម្ភដោយផ្ទាល់ ជួយប្រជាជនធ្វើជាម្ចាស់បណ្តាមូលដ្ឋានគ្រឹះឌីជីថល។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៨ ខែ សីហា កងកម្លាំងក្រុមប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៃបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តអនុវត្តការស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី​នៅទីតាំងទី​ ២ (មណ្ឌល B) ឧទ្យាន លេ ធីរៀង ក្នុងថ្ងៃបានប្រទះឃើញ ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀត។

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ប្រមូលផ្តុំចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២៦ ខែ សីហា បញ្ជាការដ្ឋានក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរកនៅក្នុងមណ្ឌល B នៃ​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកវត្ថុចំនួន ៥​ សម្រាប់បន្ថែមទៀត។ សរុបចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ២៦ ខែ សីហា កងកម្លាំងទាំងឡាយបានប្រទះឃើញ ប្រមូលផ្តុំ​ចំនួន ៥១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលី។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ២៤ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង (ទីក្រុង ហូ ជីមិញ) បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមតកៈវត្ថុចំនួន ១០ សម្រាប់បន្ថែម ចំនួនគ្រោងអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញកើនឡើងចំនួន ៤៨១។

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

រក្សាសិប្បកម្ម​ត្បាញ​ធ្មៃ ស្នងបន្តប្រភពលំហូរវប្បធម៌​​ជនជាតិ ​ម៉ុង

ឆ្លងកាត់ជាច្រើនជំនាន់មកហើយ សិប្បកម្មត្បាញធ្មៃបានក្លាយទៅជាផ្នែកមួយមិនអាចខ្វះបាននៅក្នុងជីវភាព​វប្បធម៌របស់បងប្អូន​ជនជាតិ ម៉ុង នៅឃុំ លុងតាម ខេត្ត ត្វៀនក្វាង។ ផ្តើមពីដើមធ្មៃនៅចម្ការលើភ្នំ ឆ្លងតាមរយៈ​បាតដៃដ៏ប៉ិនប្រសប់របស់នារីជនជាតិ ម៉ុង សរសៃធ្មៃទាំងឡាយត្រូវបានត្រកួញ ត្បាញ ជ្រលក់ពណ៌ ប៉ាក់ទៅជាផ្ទាំងសំពត់​ដិតដោយស្លាកស្នាមវប្បធម៌ជនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ២០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា ក្នុងថ្ងៃ កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបន្តបើកទូលាយវិសាលភាពស្វែងរកនៅមណ្ឌល B ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនិងមត៌កវត្ថុចំនួន ៧ សម្រាប់បន្ថែមទៀត។

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

លក្ខណៈថ្មីនៅតំបន់ជនបទ ខ្មែរ ខេត្ត វិញឡុង

ដោយមានប្រជាជនចំនួន ១០.១៩០ ក្រុមគ្រួសារ រួមមានមនុស្សចំនួន ៤២.៣៥៧ នាក់ ជាង ៥២% នៃចំនួនប្រជាជនក្នុងនោះជាបងប្អូនជនជាតិ ខ្មែរ សព្វថ្ងៃនេះឃុំ សុងឡុក (ខេត្ត វិញឡុង) កំពុងប្រែខ្លួនវិវឌ្ឍដោយមានមុខមាត់ថ្មីមួយពោរពេញដោយកម្លាំងរស់រវើក។

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

ការប្រកួតប្រជែងលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចចិត្តលេខ 57-NQ/TW

នៅថ្ងៃទី២០ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយបានរៀបចំពិធីបើកការប្រកួតលើប្រព័ន្ធអ៊ីនធឺណិតស្វែងយល់អំពីសេចក្តីសម្រេចលេខ ៥៧-NQ/TW ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លាយភាពជឿនលឿនក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨

នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើការងារជាមួយគណៈកម្មាធិការរៀបចំមជ្ឈិមលើគម្រោងសរុបបណ្ដោះអាសន្នរយៈពេល ៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៨-NQ/TW ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ស្តីពីការបន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំ និងគ្រប់គ្រងរបស់បក្សលើប្រព័ន្ធនយោបាយក្នុងដំណាក់កាលថ្មី៕

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន ចូលរួមការពារតំបន់ជាយដែន

ដោយមានស្មារតី "ការពារប្រទេសប្រជាសុខសាន្ត" សមាគមពុទ្ធសាសនាខេត្ត ឡាងស៊ើន តែងតែរួមដំណើរជាមួយអាជ្ញាធរអនុវត្តសកម្មភាពសុខុមាលភាពសង្គមជាច្រើន រួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនជាតិនិងការពារព្រំដែនជាតិ។

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រទះឃើញអដ្ឋិធាតុយុទ្ធជនពលីចនួន ២៤ បន្ថែមទៀតក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១៦ ខែ សីហា កងកម្លាំងចំណុះបញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បន្តការស្វែងរកក្នុងមណ្ឌល A នៃឧទ្យាន លេ ធីរៀង ដោយបានឈូសឆាយដីជាង ២០០ ម៉ែត្រគុប និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៤ គ្រោងបន្ថែមទៀត។ ចំនួនសរុបអដ្ឋិធាតុត្រូវបានប្រទះឃើញ ប្រមូលផ្តុំចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា រហូតដល់ពេលនេះឡើងដល់ ៣៥១ គ្រោងអដ្ឋិធាតុ ក្នុងនោះចំនួន ១៩៨ គ្រោងអដ្ឋិធាតុមានមតកវត្ថុដោយតាម។

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

គិតត្រឹមថ្ងៃទី ១២ ខែ សីហា បានប្រទះឃើញ ប្រមូលផ្តុំចំនួន ២៩៣ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅក្នុងឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១២ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ ឱ្យដឹងថា កងកម្លាំងស្វែងរក ប្រមូលផ្តុំនៅក្នុង​ឧទ្យាន លេ ធីរៀង បានប្រទះឃើញ ប្រមូលផ្តុំបាន ២៥ គ្រោងអដ្ឋិធាតុ និងមតកវត្ថុចំនួន ៩ ឈុតដោយតាម​ជាមួយនៅទីតាំងស្វែងរកទី ២ (មណ្ឌល B)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់

យោងតាមប្រេសិតពិសេសនៃទីភ្នាក់ងារពត៌មានវៀតណាមនៅល្ងាចថ្ងៃទី ១២ ខែសីហា (ម៉ោងក្នុងស្រុក) នៅទីក្រុង Auckland (នូវែលសេឡង់) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម សហគមន៍វៀតណាមនៅនូវែលសេឡង់ និងប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូងដទៃទៀត៕

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំចំនួន ២៥៦ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នៅរសៀលថ្ងៃទី ១០ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបាន​ប្រមូលផ្តុំចំនួន ១១ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង។ ដូច្នេះ​ ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញចាប់តាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះគឺ ២៥៦ គ្រោង។

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ គ្រោងបន្ថែមទៀតនៅឧទ្យាន លេ ធីរៀង

នៅថ្ងៃទី ៨ ខែ សីហា កងកម្លាំងស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីបានបន្តពង្រីកវិសាលភាពនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង នៅទីក្រុង ហូ ជីមិញ តាមរយៈនោះបានប្រទះឃើញ ប្រមូលផ្តុំអដ្ឋិធាតុចំនួន ១៨ គ្រោងបន្ថែមទៀត។ គិតចាប់ពីថ្ងៃទី ២៣ ខែ មិថុនា ដល់ថ្ងៃទី ៨ ខែ សីហា ត្រូវបានរកឃើញនៅក្នុងតំបន់នេះគឺសរុបចំនួន ២៤៥ គ្រោងអដ្ឋិធាតុយុទ្ធជនពលី ក្នុងនោះមាន​ចំនួន ១៤ គ្រោងអដ្ឋិធាតុយុទ្ធជនពលីត្រូវបានរកឃើញរួមជាមួយមតកវត្ថុដោយតាម។

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័នរួមចំណែកធ្វើឱ្យប្រទេសក្លាយជាប្រទេសមានសមុទ្ររឹងមាំ

នៅរសៀលថ្ងៃទី ៨ ខែសីហា ក្រោមអធិបតីភាពរបស់លោកអនុប្រធានរដ្ឋសភា ង្វៀន ហុងយៀន រដ្ឋសភាពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីប្រេងឧស្ម័ននៅសម័យប្រជុំពេញអង្គ (ធ្វើវិសោធនកម្ម) ។

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

ទីក្រុង ហូ ជីមិញ៖ បានប្រមូលផ្តុំចំនួន ២២៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីនៅឧទ្យាន លេ ធីរៀង

នារសៀលថ្ងៃទី ៧ ខែ សីហា បញ្ជាការដ្ឋានទីក្រុង ហូ ជីមិញ បានឲ្យដឹងថា កងកម្លាំងបំពេញភារកិច្ចបានប្រមូលផ្តុំបានចំនួន ១៧ គ្រោងអដ្ឋិធាតុយុទ្ធជនពលីបន្ថែមទៀតនៅមណ្ឌល B ក្នុងឧទ្យាន លេ ធីរៀង ចំនួនអដ្ឋិធាតុយុទ្ធជនពលីសរុបត្រូវបានរកឃើញតាំងពីថ្ងៃទី ២៣ ខែ មិថុនា មកដល់ពេលនេះឡើងដល់ ២២៧ គ្រោង។

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

ប្ដូរផ្ដាច់បំបាត់​បញ្ហា​កកស្ទះ​ ​ធានា​បាន​នូវ​ការសម្រេច​គោលដៅ​នៃ​សេចក្តីសម្រេច​លេខ 57-NQ/TW

នៅរសៀលថ្ងៃទី ៦ ខែសីហា ខេត្តតៃនិញបានរៀបចំសន្និបាតដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW ឆមាសទី១នៃឆ្នាំ ២០២៦។