កងទ័ពអ៊ំ ហូ ក្នុងដួងចិត្តបងប្អូនជនជាតិ

កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ ខេត្ត ដៀនបៀន ជួយបងប្អូនជនជាតិអភិវឌ្ឍ សេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ពង្រឹងទំនាក់ទំនងសាមគ្គីភាពផ្សារភ្ជាប់កងទ័ពនិងប្រជាជន
កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ ខេត្ត ដៀនបៀន ជួយបងប្អូនជនជាតិអភិវឌ្ឍ សេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ ពង្រឹងទំនាក់ទំនងសាមគ្គីភាពផ្សារភ្ជាប់កងទ័ពនិងប្រជាជន

កងទ័ពអ៊ំ ហូ ជាកិត្តិនាមដ៏ឧត្តុង្គឧត្តមត្រូវបានប្រជាជនប្រគល់ជូនអ្នកដែលឈរក្នុងកងជួរយោធិនបដិវត្តន៍។ ប្រការនោះបង្ហាញពីលក្ខណៈដ៏ល្អប្រពៃមានដោយឡែករបស់កងទ័ព វៀតណាម ខុសនឹងកងជួរប្រយុទ្ធអាជីពទាំងស្រុង។

កងទ័ពយើងចេញមកពីប្រជាជន ដើម្បីប្រជាជនបានជាប្រយុទ្ធ និងបម្រីការ។ ស្មារតីយកអាយុជីវិតធ្វើដើមទុន បរិច្ចាគដើម្បីប្រជាជនត្រូវបានបង្ហាញតាំងពីប៉ុន្មានថ្ងៃដំបូងបង្កើតឡើងតែម្តង។

bo-doi-6.jpg
ប៉ុស្តិ៍ការពារព្រំដែន វិញហាយ សហការជាមួយនឹងអង្គភាពទាំងឡាយដាំក្បាញចំនួន ១.០០០ ដើមនៅតំបន់ជាប់មាត់សមុទ្រចំណុះភូមិ ត្រាសេត ឃុំ វិញហាយ ទីរួមខេត្ត វិញចូវ ខេត្ត សុកត្រាំង

នៅរាល់កាលៈទេសៈនៃស្ថានភាពកងទ័ពអ៊ំ ហូ តែងតែជាទីពំនឹងយ៉ាងរឹងមាំរបស់ប្រជាជន ក្លាយជាគំរូតួយ៉ាងដ៏ល្អឥតខ្ចោះត្រូវបានប្រជាជនប្រគល់ក្តីស្រឡាញ់ទំទុកចិត្តអោយទាំងមូល។ ប្រទេសជាតិមានភ័យអាសន្ន កូនក្មួយរបស់ប្រជាជនក្លាយជាយុទ្ធជនក្រោកឈរឡើងតស៊ូប្រយុទ្ធ។ ប្រទេសជាតិសាន្តត្រាណ យុទ្ធជនវិលត្រឡប់មកស្រុកកំណើតគិតគូរផលិតកម្មវិញ។ ទំនាក់ទំនងរវាងកងទ័ពជាមួយប្រជាជនពេលនោះវេញត្របាញ់បញ្ចូលគ្នា ក្លាយជាប្រភពកម្លាំងផ្ទៃក្នុងដ៏ខ្លាំងក្លាដើម្បីថែរក្សាមាតុភូមិរឹងមាំ គង់វង្ស ឋិតថេរចីរកាល។

bo-doi-5.jpg
ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែនកំពង់ផែ យុងគ្វឹត (កងទ័ពការពារព្រំដែនខេត្ត ក្វាងង៉ាយ) ជូនទង់ជាតិដល់ប្រជាជនព្រំដែននៅភូមិ ត្វៀតយៀម ១ ឃុំ ប៊ិញធន់ ស្រុក ប៊ិញសឺន

រំលឹកអនុស្សាវរីយ៍ខួប ៨០ ឆ្នាំនៃទិវាបង្កើតកងទ័ពប្រជាជន វៀតណាម (ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤) និងអនុស្សាវរីយ៍ខួប ៣៥ ឆ្នាំនៃទិវាជួបជុំប្រជាជនទាំងមូលការពារជាតិ (ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៨៩ - ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៤) កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ សូមគោរពឧទ្ទេសនាមកម្រងរូបភាពគួរឲ្យរំជួលចិត្តអំពីយុទ្ធជន កងទ័ពការពារព្រំដែន ប៉ុន្មានឆ្នាំកន្លងទៅបានមិនក្រែងរអែងលំបាកលំបិន នឿយហត់ "ជាមួយគ្នា ទាំង ៤" ជាមួយមាមីងបងប្អូនអ្នកភូមិជួយមាមីងបងប្អូនរក្សាលំនឹងជីវភាព អភិវឌ្ឍសេដ្ឋកិច្ច។ ឆ្លងតាមរយៈនោះ រួមចំណែកសាយភាយពន្លឺរូបភាពកងទ័ពអ៊ំ ហូ ក្នុងសម័យកាលថ្មី ពង្រឹងទំទុកចិត្តរបស់ប្រជាជនជាមួយបក្ស រដ្ឋ កងទ័ពកសាងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល៕

bo-doi-4.jpg
កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត ងេអាន ជួយជ្រោមជ្រែងបងប្អូនជនជាតិនៅភូមិ ប៊ិញសឺន ១ ឃុំ តាកា ស្រុក គៃសឺន រើជញ្ជូនផ្ទះ ទ្រព្យសម្បត្តិចេញផុតពីតំបន់មានហានិភ័យ បំណាក់ដី
bo-doi-7.jpg
កងទ័ពការពារព្រំដែនខេត្ត ឡាយចូវ ជួយប្រជាជនប្រមូលផលស្រូវ "រត់ភ្លៀង"
bo-doi-10.jpg
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ ខេត្ត ដៀនបៀន ផ្សព្វផ្សាយការងារការពារធនធាន មិនបរបាញ់សត្វព្រៃជាមួយមាមីងបងប្អូនជនជាតិ ហាញី
bo-doi-8.jpg
ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន ឡុងសឹប (កងទ័ពការពារ ព្រំដែនខេត្ត សឺនឡា) ទទួលគាំពារទំនុកបម្រុងសិស្សសាលា ចំនួន ៨០ ប្អូនជាបងប្អូនជនជាតិនៅគ្រប់កម្រិតសិក្សាពីប្រភពថវិការួមវិភាគទានរបស់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព និងថវិកាសង្គមូបនីយកម្មមួយផ្នែក
bo-doi-2.jpg
គំរូ "ផ្ទះបាយមេត្តាធម៌" ថែទាំសិស្សសាលាមានស្ថានភាពលំបាកលំបិនរបស់កម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន អន្តរជាតិ ឡេថាញ់ ខេត្ត យ៉ាឡាយ
bo-doi-3.jpg
យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន អាសាន (កងទ័ព ការពារព្រំដែនខេត្ត ក្វាងណាម) ចូលរួមស្វែងយល់ពីឧបករណ៍ភ្លេងរបស់ជនជាតិ កឺទូ នៅផ្ទះ ហ្កឿល
bo-doi-9.jpg
ការផ្លាស់ប្តូរលោតគោះអង្រែរវាងកងទ័ពការពារព្រំដែនខេត្ត ដាក់ឡាក់ ជាមួយនឹងបងប្អូនជនជាតិនៅក្នុងទិវាជួបជុំប្រជាជនទាំងមូលការពារព្រំដែនឆ្នាំ ២០២៣ នៅឃុំព្រំដែន អៀឡូប ស្រុក អ៊ាអាស៊ុប

ផលិតដោយ៖ ក្រុមសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ ចន្ថា

(កាសែតរូបភាពនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

លោកអគ្គលេខាបក្ស តូឡឹម និងសម្តេចតេជោ ហ៊ុនសែន អញ្ជើញត្រួតពលកងកិត្តិយស​កងយោធពលខេមរភូមិន្ទ។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារព័ត៌មានវៀតណាម។

លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកអគ្គលេខាបក្ស តូឡឹម រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ​ព្រះរាជា​ណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា។

បងប្អូនជនជាតិ ថៃ នៅ ស៊ើនឡា រាំរបាំប្រជាប្រិយនៅក្នុងបុណ្យនិទាឃរដូវ។

ប្ដេជ្ញាចិត្តអនុវត្តល្អការងារជនជាតិ និងសាសនាក្នុងដំណាក់កាលថ្មី

អំណរនិទាឃរដូវ ឆ្នាំមមី អដ្ឋស័ក ២០២៦ អ្នកយកព័ត៌មានកាសែត ព័ត៌មាន និងជនជាតិ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) ពិភាក្សាជាមួយសមមិត្ត អ៊ី វិញទើរ៍ អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនាអំពីលទ្ធផលសម្រេចបាននិងតម្រង់ទិសដៅក្នុងឆ្នាំ ២០២៦ ក្នុងការងារជនជាតិ។

ទិវាបុណ្យនំបាញ់ជឹង (នំអន្សមបួនជ្រុង) បៃតង តូប "០ ដុង" ទាក់ទាញកម្មាភិបាល យុទ្ធជន និងបងប្អូនជនជាតិជាច្រើនអញ្ជើញចូលរួម។

សប្បាយរីករាយនិទាឃរដូវនៅព្រំដែនភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជននៅខេត្ត យ៉ាឡាយ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងបរិយាកាសសោមនស្សរីករាយទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ កងពល ១៥ បានរៀបចំកម្មវិធី 'និទាឃរដូវនៅព្រំដែន ភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជន' នៅឃុំ អៀក្រាយ ខេត្ត យ៉ាឡាយ ដោយពាំនាំមកនូវភាពកក់ក្តៅនៃនិទាឃរដូវមកជូនមាមីងបងប្អូនជនជាតិ​ភាគតិច​នៅតំបន់ព្រំដែនភាគខាងលិចរបស់ខេត្ត។

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងបរិយាកាសរំភើបរីករាយ និងទំនុកចិត្តនូវទូទាំងប្រទេសបន្ទាប់ពីភាពជោគជ័យនៃមហាសន្និបាត ១៤ របស់បក្ស អនុស្សាវរីយ៍ខួបលើកទី៩៦ បង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដល់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) គឺជាឱកាសដើម្បីកម្មាភិបាល បក្ខជន និងប្រជាជន ងាកមើលមកវិញដំណើរដ៏ត្រចះត្រចង់របស់បក្ស ស្របពេលបញ្ជាក់ពីជំនឿជាក់ថ្មី ប្តេជ្ញាចិត្តថ្មីក្នុងជំហានផ្លាស់ប្តូរនៃប្រទេសជាតិ។

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

ភូមិរបរប្របមាត់សមុទ្រខេត្ត កាម៉ៅ អ៊ូអរឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតដល់បុណ្យចូលឆ្នាំមមីអដ្ឋស័ក ២០២៦ បរិយាកាសពលកម្ម ផលិតកម្មនៅបណ្តាភូមិរបរប្រពៃណីលើមូលដ្ឋានខេត្ត កាម៉ៅ ក្លាយទៅជាអ៊ូអរ រួសរាន់។ នៅតាមឃុំ សង្កាត់ប្របមាត់សមុទ្រ ជាពិសេសឃុំ កាយដូយវ៉ាម ទីកន្លែងត្រូវបានចាត់ទុកថាជា "ធានី" នៃភូមិរបរកែច្នៃត្រីងៀត ប្រជាជនរាប់រយគ្រួសារ និងសិប្បកម្មកែច្នៃកំពុងពន្លឿន ផលិតកម្មដើម្បីបំពេញតម្រូវការផលិតផលពិសេសប្រចាំតំបន់បម្រើអតិថិជននិងធ្វើជាអំណោយក្នុងអំឡុងថ្ងៃចុងឆ្នាំ។

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

សិប្បកម្មងៀតត្រីផ្ទក់មមាញឹកឈានចូលរដូវចូលឆ្នាំវៀតណាម

កៀកជិតចូលឆ្នាំមមី អដ្ឋស័ក ២០២៦ សិប្បកម្មផលិតកម្មងៀតត្រីផ្ទក់ផលិតផលពិសេសនៅឃុំ អាននិញ (ទីក្រុង កឹនធើ) ឈានចូលរដូវមមាញឹកខ្លាំង អ៊ូអរពន្លឿនគ្រប់ដំណាក់កាលកែច្នៃបឋម ហាលត្រីរហូតដល់ការវេចខ្ចប់ដើម្បីបំពេញតម្រូវការទីផ្សារចូលឆ្នាំ។

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យលើកតម្កើងដើមតែសានត្វៀត សួយយ៉ាង ដ៏វិសេសវិសាល

ពិធីបុណ្យតែ សានត្វៀត សួយយ៉ាង ឆ្នាំ ២០២៥ ប្រព្រឹត្តឡើងនៅថ្ងៃទី ២២ ខែ វិច្ឆិកា នៅឃុំ វ៉ាន់ចឹន ក្រោមប្រធានបទ "ក្លិនក្រអូបតែលើពពក" ទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

កងកម្លាំងនគរបាល កងសេនាជនស្វ័យការពារ និងប្រជាជនឃុំព្រំដែន អៀឡូប (ខេត្ត ដាក់ឡាក់) សហការជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន អ៊ាអាហ្លែវ ល្បាត ត្រួតពិនិត្យព្រំដែន។

ដិតដាមដោយមនោសញ្ចេតនាកងទ័ព និងប្រជាជននៅដែនដីខណ្ឌសីមាមាតុភូមិ

ជួយប្រជាជនជួសជុលផ្ទះសំបែង បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ បង្ការ ប្រយុទ្ធគ្រោះធម្មជាតិ តបស្នងសងគុណ។ល។ យុទ្ធជនពាក់ស័ក្តិបៃតងទាំងឡាយបានបន្សល់ទុកមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងដួងចិត្តប្រជាជនព្រំដែន។

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ នាំយកអត្តសញ្ញាណវប្បធម៌ចូលសាលារៀន

ខេត្ត ដាក់ឡាក់ កំពុងដាក់ដំណើរការវិញ្ញាសា "អប់រំមូលដ្ឋាន" ក្នុងបណ្តាសាលារៀន ផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជន។

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

ថ្នាក់រៀនក្តីស្រឡាញ់របស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន កាង បេនលឹក (ខេត្ត តីនិញ) បានអុជបំភ្លឺក្តីសុបិនឱ្យក្មេងៗ ក្រីក្រ មានស្ថានភាពទ័លក្រ លំបាកលំបិន។

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

ថ្នាក់រៀនបំបាត់អនក្ខរកម្មនៅឃុំ មឿងខៀង

បន្ទាប់ពីការរួមបញ្ចូលគ្នា ឃុំ មឿងខៀង ខេត្ត សឺនឡា បានសហការជាមួយនឹងសាលារៀនទាំងឡាយបានពិនិត្យឃើញថាមានមនុស្សជាច្រើនមិនទាន់បញ្ចប់បឋមសិក្សានៅឡើយ ឬអនក្ខរកម្មឡើងវិញ ដោយសារតែមិនសូវប្រើប្រាស់ភាសា វៀតណាម។ ហេតុដូច្នេះ សាលាបឋមសិក្សា មឿងខៀង ២ បានរៀបចំថ្នាក់រៀនបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ ថៃ។

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

ជំនឿជាក់ និងការរំពឹងទុករបស់បក្ខជនជាជនជាតិភាគតិច

បក្ខជនទាំងឡាយជាបងប្អូនជនជាតិភាគតិចចូលរួមផ្តល់មតិ សំណូមពរយ៉ាងសកម្មចំពោះតំណាងគ្រប់លំដាប់ថ្នាក់ ស្របពេលក៏សមែ្ដងបង្ហាញពីជំនឿជាក់ ការរំពឹងទុក ចំពោះមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ព្រឹតិ្ថការណ៍ដ៏សំខាន់ នាំមកនូវយុគសម័យឈោងឈានឡើងនៃប្រជាជាតិ។

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

សាយភាយទឹកចិត្តមេត្តាធម៌របស់បក្ខជនវ័យក្មេងជនជាតិ ក្ហ

វេជ្ជបណ្ឌិតវ័យក្មេង ណ្រង់ គ្យុយពៃ (ជនជាតិ ក្ហ) ជាគំរូយុវជនឆ្នើម ដោយមានស្មារតីលះបង់ សេចក្តីក្លៀវក្លា រស់នៅមានឧត្តមគតិ បង្កើតជាប្រភពនៃការបំផុសគំនិតដ៏ខ្លាំងក្លាដល់សហគមន៍និងជំនាន់វ័យក្មេងនៃទីក្រុងប្រសិទ្ធនាមលោក អ៊ំ ហូ។

សកម្មភាពដ៏មានអត្ថន័យមិនត្រឹមតែនាំមកនូវក្តីរីករាយត្រេកអរ ចំហាយនិទាឃរដូវកក់ក្តៅជូនប្រជាជនប៉ុននោះទេ ថែមទាំងរឹតបន្តឹងគុណស្រ័យសាមគ្គីភាពកងទ័ព - ប្រជាជននៅតំបន់ព្រំដែននៃមាតុភូមិទៀតផង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្សាយ។

បុណ្យចូលឆ្នាំថ្មីគុណស្រ័យដ៏កក់ក្តៅមកកាន់បងប្អូនជាតិតំបន់ព្រំដែន

អំឡុងថ្ងៃជិតចូលឆ្នាំថ្មី ២០២៦ មកដល់ រៀបចំទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ មមី អដ្ឋស័ក ដោយមានបំណងចង់ចូលរួមចំណែកចែករំលែកការលំបាកលំបិននិងបង្កើតបរិយាកាសសប្បាយរីករាយ ត្រេកអរជូនប្រជាជនតំបន់ព្រំដែន បណ្តាអង្គភាពការពារព្រំដែនលើខ្សែបន្ទាត់ព្រំដែននៃខេត្ត ក្វាងទ្រី ដាក់ដំណើរការសកម្មភាពយ៉ាងសកម្មដ៏មានអត្ថន័យជាច្រើន សាយភាយបរិយាកាសក្តីស្រលាញ់ កក់ក្តៅទៅដល់ភូមិនិគម ផ្ទះសម្បែងតំបន់ព្រំដែន។

ខ្ពង់រាបថ្ម ដុងវ៉ាន់ - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ី

ខ្ពង់រាបថ្ម ដុងវ៉ាន់ - គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ី

ឧទ្យានភូគព្ភសាស្រ្តខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ទ្វៀនក្វាង) ទើបតែបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards - WTA) ប្រគល់ជូនកិត្តិនាម "គោលដៅវប្បធម៌តំបន់ឈានមុខគេនៅអាស៊ីឆ្នាំ ២០២៥"។

ការឱបក្រសោបពោរពេញដោយភាពកក់ក្តៅរវាងកងទ័ព និងប្អូនៗកុមារនៅឃុំ ស៊ូយយ៉ូវ ខេត្ត ខាញ់ហ្វា មុនពេលលាគ្នា។

ភ្ជាប់មនោសញ្ចេតនារវាងកងទ័ព និងប្រជាជន

យុទ្ធនាការ ក្វាងទ្រុង សាងសង់លំនៅឋានឡើងវិញយ៉ាងលឿនបំផុតជូនប្រជាជនរងគ្រោះនៅតំបន់ទឹកជំនន់​នៅ ខេត្ត ខាញ់ហ្វា ទទួលបានជ័យជម្នះទាំងស្រុងហើយ។

ការប្រណាំងទូក ងតាំងពីយូរលង់ណាស់មកហើយបានផ្សារភ្ជាប់ជាមួយការបង្កបង្កើតនិងការអភិវឌ្ឍបណ្តាអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ។ រូបថត៖ កុងម៉ាវ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ខេត្ត អានយ៉ាង ឧបត្ថម្ភចំនួន ៣០០ លានដុងបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

នៅរសៀលថ្ងៃទី ១២ ខែ មករា លោក យ៉ាញ់ភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្ត អានយ៉ាង បានឱ្យដឹងថា ថ្មីៗ នេះនៅក្នុងសម័យប្រជុំលើកទី ៧ ក្រុមប្រឹក្សាប្រជាជនខេត្ត អានយ៉ាង នីតិកាលទី ១០ អាណត្តិកាល ២០២១ - ២០២៦ ​បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចកំណត់អំពីកម្រិតចំណាយឧបត្ថម្ភបោះទូក ង ថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រខេត្ត អានយ៉ាង។

សកម្មភាពមជ្ឈមណ្ឌលរដ្ឋបាលសាធារណៈឃុំ ឡឹមតឹន ដំណើរការយ៉ាងរលូនបម្រើបងប្អូនជនជាតិ ខ្មែរ។ រូបថតឯកសារ៖ ទន់ភី - ទីភ្នាក់ងារព័ត៌មានវៀតណាម។

ការកំណត់តំបន់បងប្អូនជនជាតិភាគតិចតាមគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត

គណៈកម្មាធិការប្រជាជនទីក្រុង កឹនធើ​ ទើបតែចេញសេចក្តីសម្រេចជាផ្លូវការលេខ 70/QĐ-UBND ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៦ អនុម័តលើបញ្ជីភូមិ តំបន់កន្លែងតំបន់បងប្អូនជនជាតិ​ភាគតិច ភូមិ​ តំបន់លំបាកលំបិនខ្លាំង ឃុំ សង្កាត់តំបន់បងប្អូនជនជាតិ​ភាគតិច ឃុំ​​តំបន់ ១ តំបន់ ២ តំបន់ ៣ នៅលើភូមិសាស្ត្រ​ទីក្រុង កឹនធើ ដំណាក់កាល ២០២៦ - ២០៣០។​​

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

ប្តូរមុខមាត់ថ្មីនៃសង្កាត់ សៃហ្គន លេចធ្លោស្វាគមន៍មហាសន្និបាតបក្ស

សៃហ្គន គឺជានាមដ្ឋានធ្លាប់ស្គាល់ ពាំនាំមកនូវនិមិត្តរូបតភ្ជាប់អតីតកាលនិងបច្ចុប្បន្នកាលរបស់ទីក្រុង ហូជីមិញ។ កន្លែងប្រមូលផ្តុំតម្លៃវប្បធម៌ប្រពៃណីជាប់ទាក់ទងជាមួយនឹងស្ថាបត្យកម្មទំនើបបំផុតក្នុងតំបន់។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កុមារជនជាតិ ម៉ុង លេងកម្សាន្ត ក្រោមបណ្តាគល់ទន្លាប់នៅ ជ្រលងភ្នំ ណាកា សង្កាត់ ម៉ុកចូវ (ខេត្ត សឺនឡា)។

កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ ចាឡ និងគ្រូបង្រៀននៃសាខាសាលារៀន ក្អាយ (ឃុំ យឹនហ្វា) ទៅដល់ផ្ទះប្អូន ហូកាយ ជាប្រចាំ ដើម្បីចលនា លើកទឹកចិត្តក្រុមគ្រួសាររបស់ប្អូនឱ្យបញ្ជូនប្អូនត្រឡប់​ទៅសាលារៀនវិញ។

ការរក្សាតួអក្សរសម្រាប់កុមារនៅតំបន់ភ្នំ

នៅបណ្តាឃុំតំបន់ភ្នំជាប់ព្រំដែនខេត្ត ក្វាងទ្រី ដំណើរទៅសាលារៀនរបស់ប្អូនៗសិស្សសាលាជាច្រើនមិនត្រឹមតែត្រូវ​រារាំងដោយសារព្រៃភ្នំ និងទឹកជំនន់ប៉ុននោះទេ ថែមទាំងភាពក្រីក្រ ជំងឺ និងការព្រួយបារម្ភ កង្វល់នៅក្នុង​គ្រួសាររបស់ពួកគាត់ទៀតផង។

កងទ័ពការពារព្រំដែនយាមល្បាតទ្វេភាគីនៅព្រំដែន វៀតណាម - ឡាវ

កងទ័ពការពារព្រំដែនយាមល្បាតទ្វេភាគីនៅព្រំដែន វៀតណាម - ឡាវ

ក្រោមរលឹមរោយស្បៃអូសបន្លាយពេញមួយយប់ កងកម្លាំងកងទ័ពការពារព្រំដែនខេត្ត ងេអាន (ប្រទេស វៀតណាម)និងបញ្ជាការដ្ឋានយោធាខេត្ត ហួផាន់ (ប្រទេស ឡាវ) នៅតែអត់ធ្មត់កាត់ព្រៃឆ្លងភ្នំលើចម្ងាយផ្លូវជាង ១២២ គីឡូម៉ែត្រប្រតិបត្តិការដំណើរយាមល្បាតទ្វេភាគីថ្នាក់ខេត្តលើកដំបូងត្រូវបានរៀបចំរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ។

ពិធីបិទវគ្គបំប៉នភាសា ខ្មែរ ឆ្នាំ២០២៥ សម្រាប់កងទ័ពការពារព្រំដែន

ពិធីបិទវគ្គបំប៉នភាសា ខ្មែរ ឆ្នាំ២០២៥ សម្រាប់កងទ័ពការពារព្រំដែន

នៅថ្ងៃទី៨ ខែមករា សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានប្រារព្ធពិធីបិទវគ្គបំប៉នភាសាខ្មែរ ឆ្នាំ២០២៥ សម្រាប់កម្មាភិបាល យុទ្ធជននៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង កឹនធើ។ វគ្គបណ្តុះបណ្តាលកត់សម្គាល់លទ្ធផលគួរឱ្យចាប់អារម្មណ៍នៅពេលអត្រានៃសិក្ខាកាមសម្រេចនិទ្ទេសពូកែស្ទើរតែអតិបរិមា។

លោកវរសេនីយ៍ឯក ឡេ ភូថាញ់ (ខាងស្តាំ) នាយករងនគរបាលខេត្ត អានយ៉ាង និងអ្នកតំណាងប្រគល់សេចក្តីសម្រេចជូនផ្ទះ “ថ្ងៃទី ១៩ ខែ សីហា” ដល់គ្រួសារលោកស្រី កាវ ធីបឿង នៅភូមិ អានថាញ់ ឃុំ អានភូ ខេត្ត អានយ៉ាង។

នាំយកចូលឆ្នាំមុនពេលកំណត់មកកាន់អ្នកក្រីក្រតំបន់ព្រំដែន អានភូ

នាព្រឹកថ្ងៃទី ៦ ខែ មករា នៅឃុំព្រំដែន អានភូ យុវជនកុម្មុយនិស្ត ហូ ជីមិញ នគរបាលខេត្ត អានយ៉ាង សហការជាមួយយុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត អានយ៉ាង និងគណៈកម្មាធិការប្រជាជនឃុំ អានយ៉ាង (ខេត្ត អានយ៉ាង) បានរៀបចំពិធីបើកប្រតិបត្តិការ “និទាឃរដូវស្ម័គ្រចិត្ត” ឆ្នាំ ២០២៦ ដោយមានសកម្មភាពជាក់ស្តែង មានអត្ថន័យជាច្រើន ជួយក្រុមគ្រួសារគោលនយោបាយ ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាពលំបាកលំបិន សិស្សសាលាលេងកម្សាន្តនានិទាឃរដូវ ទទួលស្វាគមន៍ចូលឆ្នាំថ្មីសប្បាយរីករាយ កក់ក្តៅ។

ស្រុះចិត្តគំនិតនិងស្ម័គ្រចិត្តខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនភាគនិរតី

ស្រុះចិត្តគំនិតនិងស្ម័គ្រចិត្តខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនភាគនិរតី

សង្កាត់ ហាទៀន (ខេត្ត អានយ៉ាង) មានខ្សែព្រំដែនដីគោកលាតសន្ធឹងជាង ១៤ គីឡូម៉ែត្រ ជាប់នឹងឃុំចំនួនបីនៃស្រុក កំពង់ត្រាច ខេត្ត កំពត (ប្រទេស កម្ពុជា)។ នៅទល់មុខតំបន់ព្រំដែនមានកាស៊ីណូជាច្រើនកំពុងធ្វើសកម្មភាព ទាក់ទាញមនុស្សមួយចំនួនធំឆ្លងកាត់ព្រំដែន បង្កហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គម។ ហេតុដូច្នេះ នគរបាលសង្កាត់ ហាទៀន បានសេនាធិការគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានបង្កើត "កងសេនាជនចល័តឃោសនា បង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្ម និងអំពើអបាយមុខសង្គមតាមបណ្តោយព្រំដែន" រួមចំណែកការធានាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន កសាងគោលជំហរយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំផ្តើមពីមូលដ្ឋាន៕

លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញសួរសុខទុក្ខ លើកទឹកចិត្តក្រុមគ្រួសារត្រូវរងមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀង និងទឹកជំនន់នៅភូមិ ភូហ៊ឺវ ឃុំ ហ្វាធិញ ខេត្ត ដាក់ឡាក់។

ដាក់ដំណើរការ "យុទ្ធនាការ ក្វាងទ្រុង" យ៉ាងឆាប់រហ័ស

"យុទ្ធនាការ ក្វាងទ្រុង" ត្រូវបានបំផុសសំដៅកៀរគរកម្លាំងរួមដើម្បីជួសជុល សាងសង់ថ្មីផ្ទះលំនៅជូនប្រជាជនរងផលប៉ះពាល់ដោយសារភ្លៀង និងទឹកជំនន់។

ដើមស្រល់ណូអែលទាំងឡាយចែងចាំងផ្លេកៗ ដោយព្រិលបានបង្កើតជាចំណុចលេចធ្លោ ទាក់ទាញភ្ញៀវទេសចរអញ្ជើញថតរូបអនុស្សាវរីយ៍។

រដូវបុណ្យណូអែលដ៏អ៊ូអរនៅតំបន់គ្រិស្តសាសនា ម៉ឹនកូយ

ឱ្យតែដល់ខែ ធ្នូ បងប្អូនកាន់សាសនាកាតូលិកតំបន់គ្រិស្តសាសនា ម៉ឹនកូយ ឃុំ ទ្រីតូន (ខេត្ត អានយ៉ាង) ក៏សោមនស្សរីករាយ មមាញឹករៀបចំសម្រាប់បុណ្យណូអែល។ ភូមិសាសនាហាក់ដូចជាបំពាក់ "អាវថ្មី" លើខ្លួនដ៏ស្រស់ឆើតអស្ចារ្យនិងកក់ក្តៅ។

"បេះដូង" ខ្នាតធំរៀបចំឡើងដោយផើងផ្កាចំនួន ១.៦០០ ផើងនៅភូមិផ្កា សាដែក

"បេះដូង" ខ្នាតធំរៀបចំឡើងដោយផើងផ្កាចំនួន ១.៦០០ ផើងនៅភូមិផ្កា សាដែក

ចំណុចលេចធ្លោមួយនៃភូមិផ្កា សាដែក គឺទេសភាពខ្នាតតូចរូបភាព "បេះដូង" រួមផ្សំជាមួយនឹងរូបភាព​ទង់ជាតិ​ពណ៌ក្រហមផ្កាយពណ៌លឿងត្រូវបានរៀបចំឡើងដោយផើងផ្កាស្រស់ៗគ្រប់ប្រភេទចំនួន ១.៧០០ ផើង។