
រហូតមកទល់ពេលនេះ ទូទាំងខេត្តមានស្ថានីយ៍សុខភាពចំនួន ១៧៥ នៅតាមឃុំ សង្កាត់ ទីរួមស្រុកដោយមានគ្រែពេទ្យជិត ៦០០ គ្រឿង កម្មាភិបាលសុខភាពខ្សែរយៈឃុំចំនួន ៨៦៩ រូប ជាមធ្យមស្ថានីយ៍សុខភាពមួយមានកម្មាភិបាលសុខភាពចំនួន ៤,៩ រូប។
យោងតាមលោក ង្វៀន វ៉ាន់យ៉ាវ នាយកមន្ទីរសុខាភិបាលខេត្ត ហាយ៉ាង នាពេលកន្លងទៅ ស្ថានីយ៍សុខភាពទាំងឡាយបន្តបានផ្លាស់ប្តូរថ្មី លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ អនុវត្តភារកិច្ចថែទាំសុខភាពបឋមយ៉ាងពេញលេញក៏ដូចជាការគ្រប់គ្រងសុខភាព ប្រកបដោយបរិយាប័ន្ន ជូនប្រជាជនម្នាក់ៗ នៅលើភូមិសាស្ត្រជាប់ជានិច្ច។

អាស្រ័យដោយអភិវឌ្ឍប្រព័ន្ធសុខាភិបាលមូលដ្ឋាន រោគរាតត្បាត ជាច្រើននៅលើភូមិសាស្ត្រខេត្តដូចជា៖ ជំងឺគ្រុនឈាម ជំងឺពងបែកដៃជើងមាត់ ជំងឺរលាកផ្លូវដង្ហើម។ល។ ថយចុះយ៉ាងខ្លាំង។
អ្នកស្រី វឺ ធីមី កម្មាភិបាលសុខាភិបាលភូមិនិគមនៅឃុំ លុងគូ ស្រុក ដុងវ៉ាន់ ចែករំលែកថា៖ "ពីមុននេះ កម្រិតប្រជាបញ្ញានិងស្មារតីយល់ដឹងអំពីការពិនិត្យព្យាបាលជំងឺរបស់បងប្អូនជនជាតិនៅទាប។

សព្វថ្ងៃនេះ ដោយមានការជួយជ្រោមជ្រែងរបស់កម្មាភិបាល សុខាភិបាល បងប្អូនជនជាតិបានចេះថែទាំសុខភាព ចេះអញ្ជើញទៅកាន់ស្ថានីយ៍ សុខភាពដើម្បីពិនិត្យ ទិញថ្នាំឬហៅកម្មាភិបាលសុខាភិបាលពេលកើតជំងឺម្តងៗ៕
អត្ថបទនិងរូបថត៖ ឌឹក ថ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ