ដោយក្តីស្រលាញ់ចំពោះការងារ ទឹកចិត្តរបស់គ្រូបង្រៀនម្នាក់ ជារៀងរាល់ថ្ងៃ អ្នកគ្រូ ស៊ុង ធីសៃ (ជនជាតិ ម៉ុង) មិនក្រែងរអែងនឹងការលំបាកវេទនា ពាំនាំក្តីរីករាយ និងក្តីសង្ឃឹមសម្រាប់ប្អូនៗ សិស្សក្រីក្រនៅតំបន់ភ្នំនៅចំណុចសាលា ម៉ាលុង ភូមិ ណាប៉ុង ឃុំ យ៉ាបទ្រុង ខេត្ត ទ្វៀនក្វាង។
បក្ខជនវ័យក្មេងអ្នកគ្រូ ស៊ុង ធីសៃ បានលះបង់អស់ពីចិត្តអស់ពីថ្លើមជាច្រើនឆ្នាំផ្សារភ្ជាប់ជាមួយនឹងសាលារៀនជាទីស្រឡាញ់ បានខិតខំពាំនាំក្តីសប្បាយរីករាយ និងក្តីសង្ឃឹមជូនប្អូនៗ សិស្សក្រីក្រនៅតំបន់ភ្នំ។ អ្នកគ្រូ តែងតែយកចិត្តទុកដាក់ ជិតដិតជាមួយនឹងសិស្សសាលាដើម្បីតាមដាន ផ្តល់ការណែនាំ និងមានវិធានការបំប៉នចំណេះដឹងទាន់ពេលវេលាសម្រាប់ប្អូនៗ សិស្សសាលា។
អ្នកគ្រូ សៃ តែងតែធ្វើការអស់ពីបេះដូងជានិច្ច មិនមាត់មិនកត្រៀមខ្លួនជាស្រេចសម្រាប់ការលះបង់ដើម្បីសាបព្រោះអក្សរជូនប្អូនៗ នៅដែនដីលំបាកលំបិនមួយនេះ
អ្នកគ្រូ ស៊ៃ តែងតែទទួលបានការគោរពស្រឡាញ់ និងការទុកចិត្តជាច្រើនពីប្អូនៗ សិស្សសាលា ព្រមទាំងប្រជាជនក្នុងមូលដ្ឋាន ហើយត្រូវបានចាត់ទុកប្រៀបដូចជាសមាជិកក្នុងគ្រួសារ បានជួយផ្តល់កម្លាំងចិត្តឱ្យអ្នកគ្រូបន្តច្បាមជាប់ជាមួយនឹងដែនដីនេះជាមួយនឹងអាជីពជាគ្រូបង្រៀន។ ជាច្រើនឆ្នាំជាប់ៗ គ្នា អ្នកគ្រូ ស៊ុង ធីសៃ ទទួលបានកិត្តិនាមការងារល្អបង្គួរប្រគល់ជូនដោយគណៈកម្មាធិការប្រជាជនស្រុក បាក់មេ (ចាស់)៕
ចំណុចសាលារៀន ម៉ាលុង ភូមិ ណាប៉ុង ឃុំ យ៉ាបទ្រុង ខេត្ត ទ្វៀនក្វាង កន្លែងអ្នកគ្រូ សៃ ធ្វើការនៅជួបការលំបាក និងខ្វះខាតគ្រឿងបរិក្ខារជាច្រើន
ការធ្វើដំណើរទៅមកនៅតំបន់នេះនៅតែជួបការលំបាកជាច្រើន ដើម្បីមកកាន់សាលារៀន អ្នកគ្រូ សៃ ត្រូវជិះតាមដងផ្លូវរដាក់រដុបតាមចង្កេះភ្នំ គ្រោះថ្នាក់ប៉ុន្តែត្រូវតែឆ្លងកាត់ឱ្យទាល់តែបាន
អ្នកគ្រូ ស៊ុង ធីសៃ តែងតែទៅសួរសុខទុក្ខ ចលនាអាណាព្យាបាលសិស្ស ដើម្បីលើកទឹកចិត្តឪពុកម្តាយបញ្ជូនកូនទៅរៀន
ក្តីសប្បាយរីករាយរបស់អ្នកគ្រូ សៃ និងប្អូនៗ សិស្សក្រោយម៉ោងរៀន ចំពោះគ្រូបង្រៀននៅតំបន់ភ្នំជាដំបូងបង្អស់ត្រូវតែមានក្តីស្រឡាញ់អាជីព និងការលះបង់ ក្តីស្រឡាញ់ចំពោះប្អូនៗ សិស្សដើម្បីជម្នះការលំបាក និងឧបសគ្គទាំងឡាយ
ផលិត៖ មិញឌឹក
ប្រែសម្រួល និង បញ្ចូលទិន្ន័យ៖ សិរីសួស្តី
(ទីភ្នាក់ងារព័ត៌មានវៀតណាម)