រៀនចប់ផ្នែកអប់រំបឋមសិក្សានៅសាកលវិទ្យាល័យ តីង្វៀន ឆ្នាំ ២០១៨ អ្នកគ្រូ ហ្ប៉ារ៉ាអាយឹន ជនជាតិ អេដេ (កើតឆ្នាំ ១៩៩៤) ចាប់ផ្តើមបុព្វហេតុ "បណ្តុះបណ្តាលមនុស្ស" នៅតាមភូមិសាស្រ្តលំបាកលំបិននៅខេត្ត ដាក់ឡាក់។

បំពេញការងារតាមលំដាប់លំដោយនៅតាមសាលាបឋមសិក្សា៖ លីធឿងកៀត លឿងថេវិញ ឃុំ អៀវ៉ែរ៍ រួចហើយ វ៉ធីសៅ ឃុំ អៀទូល ដោយមានទឹកចិត្តស្រឡាញ់វិជ្ជាជីវៈ ស្រឡាញ់សិស្ស អ្នកគ្រូ ហ្ប៉ារ៉ាអាយឹន បានឧស្សាហ៍ព្យាយាមអុជបំភ្លឺក្តីសុបិនទៅកាន់សាលារៀនឲ្យកុមារនៅបណ្តាភូមិនិគម។

យោគយល់យ៉ាងជ្រាលជ្រៅជាមួយស្ថានភាពរបស់ប្អូនៗ និងយល់ច្បាស់បណ្តាឧបសគ្គក្នុងការក្រេបយកចំណេះដឹង អ្នកគ្រូ ហ្ប៉ារ៉ាអាយឹន តែងតែអត់ធ្មត់ ស៊ូទ្រាំ នាំមកនូវភាពស្និទ្ធស្នាល ក្តីស្រឡាញ់ ដើម្បីប្អូនៗជឿជាក់លើខ្លួនឯងក្នុងការចែករំលែក ខំប្រឹងសិក្សារៀនសូត្រ។
មិនត្រឹមតែដាស់ភាពបុរេសកម្មច្នៃប្រតិដ្ឋរបស់សិស្សសាលាប៉ុននោះទេ អ្នកគ្រូក៏បានអនុវត្ត វិធីសាស្រ្ត "បង្រៀន និង រៀនសូត្រប្រែត្រឡប់" បត់បែន បែងចែកមុខសញ្ញាសិស្សសាលាដើម្បីឱ្យមានទម្រង់រូបភាពជួយឧបត្ថម្ភសមស្របទៀតផង។

លោកគ្រូ ង្វៀន វ៉ាន់ទុង ចាងហ្វាងសាលាបឋមសិក្សា វ៉ធីសៅ វាយតម្លៃថា អ្នកគ្រូ ហ្ប៉ារ៉ាអាយឹន គឺជាគ្រូបង្រៀនដ៏ស្វាហាប់ មានទំនួលខុសត្រូវ អស់ពីចិត្តពីថ្លើម តែងតែបំពេញភារកិច្ចប្រគល់ឲ្យបានល្អ និងសម្រេចបានលទ្ធផលខ្ពស់ជាច្រើនក្នុងវិជ្ជាជីវៈថ្នាក់ឃុំ និងខេត្ត៕
អត្ថបទ និង រូបថត៖ ង្វៀនយុង
ប្រែសម្រួលដោយ៖ អៀងថាន់