គ្រួសារលោកស្រី មួ ធីយើ ធ្លាប់រស់នៅក្នុងស្ថានភាពខ្វះខាតពេញមួយឆ្នាំ។ ចំណុចរបត់ដល់ពេលគ្រួសារលោកស្រីបានអនុសេនីយ៍ទោ ថាវ អាជួ ទទួលបន្ទុកឧបត្ថម្ភ។ មិនត្រឹមតែលើកទឹកចិត្ត ណែនាំបច្ចេកទេសប៉ុននោះទេ អនុសេនីយ៍ទោ ជួ ក៏បានឧបត្ថម្ភជ្រូកពូជ ១ ក្បាល ទាកាប៉ា ១៥ ក្បាល និងមាន់ ១៥ ក្បាលទៀតផង។
លោកស្រី យើ ចែករំលែកថា៖ "កាលពីមុននេះ គ្រួសារលំបាកលំបិនណាស់។ តាំងពីពេលបានកងទ័ពការពារព្រំដែន ឧបត្ថម្ភមក គ្រួសារកាន់តែស្ងប់ចិត្តប្រកបរបររកស៊ី មានប្រភពចំណូលបន្ថែមដើម្បីចិញ្ចឹមកូនៗ រៀនសូត្រ"។
ឃុំ ណាប៊ុង ថ្មីមានមនុស្សប្រហែល ១១.០០០ នាក់ ក្រុមគ្រួសារក្រីក្រមានចំនួនជាង ៥០% ក្រុមគ្រួសារជិតបន្ទាត់នៃភាពក្រីក្រមានចំនួន ២០%។ ឃុំទាំងមូលមានជនជាតិចំនួន ៩ រស់នៅជាមួយគ្នា បងប្អូនជនជាតិ ម៉ុង មានអត្រាប្រហែល ៩៦%។ ក្រៅពីភារកិច្ចវិជ្ជាឯកទេស យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ណាប៊ុង ក៏ច្បាមអង្គភាព ច្បាមភូមិសាស្រ្ត ច្បាមគោលការណ៍ គោលនយោបាយ ហូបចុកជាមួយគ្នា រស់នៅជាមួយគ្នា ធ្វើការជាមួយគ្នា និយាយភាសាបងប្អូនជនជាតិជាមួយគ្នាទៀតផង។
ដោយមានការរួមដំណើររបស់យុទ្ធជន "សក្តិពណ៌បៃតង" នៅ ណាប៊ុង បណ្តាគំរូសេដ្ឋកិច្ចទើបតែលេចឡើង ក្រុមគ្រួសារក្រីក្រជាច្រើនបានឈោងឈានឡើងជីវភាពប្រជាជនកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ៖ ស៊ន់ទឺ
រូបថត៖ ទីភ្នាក់ងារព័ត៌មាន វៀតណាម
បញ្ចូលទិន្នន័យ៖ អៀងថាន់