អត្ថបទ៖ ផាមតៀប - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលនិន្នន័យ៖ យ័ញលើយ
នៅព្រឹកថ្ងៃទី ៨ ខែ ធ្នូ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ ជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពរួមពិធីសម្ពោធគូច្រកទ្វារព្រំដែនអន្តរជាតិ តឹនណាម (ខេត្ត តីនិញ) - ម៉ឺនជ័យ (ខេត្ត ព្រៃវែង កម្ពុជា)៕
អត្ថបទ៖ ផាមតៀប - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលនិន្នន័យ៖ យ័ញលើយ
ចំកណ្តាលខ្ពង់រាបថ្ម ដុងវ៉ាន់ កន្លែងទង់ជាតិពណ៌ក្រហមផ្កាយលឿងបក់រវិច នៅលើកំពូលបង្គោលដងទង់ លុងគូ លេចឡើងដ៏មហាសាលផង ដ៏ពិសិដ្ឋផង។ ដែនដីនេះមិនត្រឹមតែជាចំណុចចុងប៉ូចភាគខាងជើងនៃមាតុភូមិប៉ុននោះទេ ថែមទាំងជានិម្មិតរូបនៃឆន្ទៈដ៏មុតមាំ បំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើងរបស់បងប្អូនបណ្តាជនជាតិទៀតផង។
យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ខាញ់ហ្វា ប្រព័ន្ធបេតិកភណ្ឌវប្បធម៌ ជាពិសេសគឺប្រាង្គ ប្រាសាទ ចាម មិនត្រឹមតែជាមោទកភាពរបស់បងប្អូនជនជាតិ ចាម និងប្រជាជនប៉ុននោះទេ ថែមទាំងជាទ្រព្យសម្បត្តិវប្បធម៌ជាតិទៀតផង។ល។
តាំងពីប៉ុន្មានជំនាន់មកហើយ របរនេសាទជលផលដោយទូកកញ្ជើបានក្លាយជាប្រភព ចំណូលដ៏ចម្បងរបស់ក្រុមគ្រួសារជាច្រើននៅតាមឆ្នេរសមុទ្រនៅក្នុងសង្កាត់ ទៀនថាញ់ ខេត្ត ឡឹមដុង៕
ក្នុងបណ្តាឃុំព្រំដែននៃខេត្ត យ៉ាឡាយ កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិចកំពុងនាំមកនូវការប្រែប្រួលយ៉ាងច្បាស់ក្រឡែត។
ធ្លាប់បានចាត់ទុកថាជាស្មៅព្រៅដុះឯងនៅលើវាលស្រែនៃខេត្ត កាម៉ៅ ប៉ុន្តែបច្ចុប្បន្ននេះ ដើមប្លុងខ្ទឹម (ឬហៅថាដើមប្លុង) ត្រូវបានដាំថែទាំ ហើយកសាងពាណិជ្ជសញ្ញាផលិតផល OCOP នាំមកនូវប្រាក់ចំណូលខ្ពស់ជូនកសិករ។
នៅខាងក្រោមជើងភ្នំ យ៉ាំងម៉ាន ភូមិ រ៉ាវត្រែ (ឃុំ ភុកត្រាច់) ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ ជឹត ជាង ១៥០ នាក់ ដែលជាសហគមន៍ជនជាតិមួយក្នុងចំណោមសហគមន៍ជនជាតិដែលមានចំនួនមនុស្សដ៏តិចតួចនៅក្នុងខេត្ត ហាទិញ។ ពីរបៀបរស់នៅដ៏ព្រៃព្រឹទ្ធ ផ្តាច់ពីគេ បងប្អូនជនជាតិត្រូវបានកងកម្លាំងការពារព្រំដែននិងមូលដ្ឋានចលនាឱ្យតាំងទីលំនៅខ្ជាប់ខ្ជួន លំនឹងជីវភាពរស់នៅ។ ផ្តើមពីនោះ ដំណើរនៃការនាំយកតួអក្សរមកកាន់កុមារជនជាតិ ជឹត ក៏ចាប់ផ្តើម ត្រូវបានសរសេរឡើងដោយសេចក្តីព្យាយាមរបស់លោកគ្រូ អ្នកគ្រូ ការស្រាក់ដៃគ្នារបស់កងទ័ពការពារព្រំដែននិងការឧបត្ថម្ភរបស់អ្នកមានទឹកចិត្តសប្បុរសជាច្រើន។
ដោយល្បីឈ្មោះមុខរបរដំដែក សិតស្ពាន់ប្រពៃណី ឆ្លងកាត់ភាពមិនទៀងទាត់ជាច្រើនលើកច្រើនសារ ដៃទាំងគូដ៏ប៉ិនប្រសប់និងភាពច្នៃប្រឌិតរបស់សិប្បករនៅភូមិ ដាយបៃ ឃុំយ៉ាប៊ិញ ខេត្ត បាក់និញ នៅតែបន្តរក្សាភ្លើងជារៀងរាល់ថ្ងៃ រួមចំណែកក្នុងការបង្កើតរូបរាងថ្មីសម្រាប់ភូមិរបរ។
សេចក្តីសម្រេចលេខ 71-NQ/TW របស់ការិយាល័យនយោបាយស្តីពីភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍអប់រំនិងបណ្តុះបណ្តាលត្រូវបានចាត់ទុកថាជាការរុញបំប៉ះខ្លាំងក្លា បើកចេញយុគសម័យថ្មីសម្រាប់អប់រំតំបន់ភ្នំ - ទីកន្លែងតាំងពីមុនមកនៅចាញ់ប្រៀបគេជាច្រើនអំពីលក្ខខណ្ឌសិក្សារៀនសូត្រ មូលដ្ឋានសម្ភារៈ និងកងជួរ។
នៅរសៀលថ្ងៃទី ១ ខែ ធ្នូ នៅឃុំ ទុយអានបាក់ គណៈកម្មាធិការប្រជាជនខេត្ត ដាក់ឡាក់ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ "យុទ្ធនាការ ក្វាងទ្រុង" សាងសង់ ជួសជុលផ្ទះយ៉ាងមហាលឿនឲ្យប្រជាជនដែលរងការខូចខាតអន្តរាយដោយព្យុះលេខ ១៣ និងកាលភ្លៀងទឹកជំនន់ប្រវត្តិសាស្ត្រទើបបង្កឡើងកន្លងទៅថ្មីៗ នេះនៅលើភូមិសាស្ត្រ។
អស់រយៈពេលជាង ១០ ឆ្នាំមកហើយ លោក ថាច់ប៊ិញ អាយុ ៦៣ ឆ្នាំ ជាជនជាតិ ខ្មែរ - អ្នកមានប្រជាប្រិយគំរូនៅឃុំ ញ៉ាប៊ិច ខេត្ត ដុងណាយ ត្រូវបានប្រជាជនស្គាល់ដោយសារស្មារតីក្លៀវក្លា លះបង់អស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការងារ និងតែងតែជាគំរូក្នុងសហគមន៍។
ថ្ងៃមួយនៃចុងខែ វិច្ឆិកា នៅមណ្ឌលឃុំ វិញទុយ ខេត្ត ទ្វៀនក្វាង ក៏មមាញឹកជាងធម្មតា។ ផ្លែក្រូចពណ៌លឿង កែវទឹកឃ្មុំថ្លាឆ្វង់ ផលិតផល OCOP ទាំងឡាយ (កម្មវិធីឃុំមួយផលិតផលមួយ) ត្រូវបានដាក់តាំងបង្ហាញយ៉ាងប្រណីត។ មនុស្សម្នាសម្រុកមកកាន់ពិព័រណ៍ឌីជីថលលើកដំបូងរបស់ឃុំ កន្លែងមើលទៅហាក់ដូចជាមិនចាំបាច់ចំពោះតំបន់ជនបទមួយ ស្រាប់តែក្លាយជាជិតដិតគួរឱ្យភ្ញាក់ផ្អើល៖ ស្កេនលេខកូដ QR ទិញទំនិញ ទូទាត់មិនបាច់ប្រើប្រាក់សុទ្ធ មើលការផ្សាយផ្ទាល់លក់ផលិតផលនៅកន្លែងតាំងពិព័រណ៍តែម្តង។
អ្នកគ្រូ ស៊ុង ធីសៃ (កើតឆ្នាំ ១៩៩៤ ជាជនជាតិ ម៉ុង) បានជម្នះរាល់ការលំបាកលំបិនពាំនាំភាពសប្បាយរីករាយ និងក្តីសង្ឃឹមមកជូនប្អូនៗ សិស្សសាលាតំបន់ភ្នំ។
ស្រឡាញ់វិជ្ជាជីវៈ យល់ច្បាស់ការចាញ់ប្រៀបគេរបស់សិស្សសាលា លោកគ្រូ អ្នកគ្រូតំបន់ភ្នំតែងតែព្យាយាមច្បាមជាប់ភូមិ ច្បាមសាលារៀន ច្បាមថ្នាក់រៀន ឃ្មាតខ្មីនាំយកចំណេះដឹងមកកាន់កុមារបណ្តាជនជាតិ តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់លំបាកលំបិនខ្លាំង។
ខេត្ត អានយ៉ាង ផ្តោតលើការអនុវត្តបណ្តាកម្មវិធីគោលដៅជាតិ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគ្រប់ជ្រុងជ្រោយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។
កើតក្នុងគ្រួសារមានប្រពៃណីបង្រៀនអក្សរ ខ្មែរ អ្នកគ្រូ ថាច់ ធីភក្តី ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហ្វាដុង ឃុំ ភឿកវិញ ខេត្ត តីនិញ ខិតខំសិក្សា និងជ្រើសរើសដែនដីតំបន់ជាយដែនខេត្ត តីនិញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងអាជីពជាគ្រូបង្រៀន។
នៅតាមតំបន់ដែលនៅច្រងេងច្រងាងភក់ដីបន្ទាប់ពីទឹកជំនន់ វរសេនីយ៍ឯក ង្វៀន មិញត្វៀន មេបញ្ជាការរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត ដាក់ឡាក់ មានវត្តមាននៅតាមចំណុចសម្អាតបរិស្ថាននីមួយៗ ដោយផ្ទាល់ ស្នើឱ្យអង្គភាពទាំងឡាយជំរុញពន្លឿនដំណើរការប្រមូលសម្អាត ស្តារជីវភាពជូនប្រជាជនឡើងវិញជាបណ្តើរៗ។
ម្រេច យ៉ាឡាយ កាន់តែបញ្ជាក់ជំហរដំណាំមួយដែលនាំមកនូវប្រាក់ចំណូលស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃជូនប្រជាជន និងជាផលិតផលកសិកម្មមានគុណភាពខ្ពស់ មានពាណិជ្ជសញ្ញានិងកម្លាំងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
ជំនន់ទឹកភ្លៀងនៅភូមិភាគកណ្តាល - តីង្វៀន ធ្វើឱ្យមនុស្ស ១០២ នាក់ស្លាប់ និងបាត់ខ្លួន មានផ្ទះត្រូវរងការលិចទឹកជាង ១៨៦.០០០ ខ្នង ស្រូវនិងដំណាំបន្លែបង្ការរងការខូចខាតជាង ៨០.០០០ ហិកតា។ ជំនន់ទឹកភ្លៀងក៏ត្រូវកួចរសាត់សត្វពាហនៈ បសុបក្សីជាង ៣.២ លានក្បាល ព្រមទាំងបានបំផ្លិចបំផ្លាញផ្លូវដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា ប្រព័ន្ធធារាសាស្ត្រ សុខាភិបាល អប់រំ។ សរុបនៃការខូចខាតត្រូវបានប៉ាន់ប្រមាណចំនួនជាង ១៣.០០០ពាន់លានដុង៕
ក្រុមការងារនៃបញ្ជាការដ្ឋានការពារព្រំដែន ដឹកនាំដោយឧត្តមសេនីយ៍ត្រី ត្រឹន ង៉ុកហ៊ឺវ អនុប្រធានបញ្ជាការដ្ឋានការពារព្រំដែន បានអញ្ជើញមកខេត្ត ខាញ់ហ្វា ដោយផ្ទាល់ដើម្បីដឹកនាំទប់ទល់ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។
នៅថ្ងៃទី ២១ ខែ វិច្ឆិកា ទឹកជំនន់បានចាប់ផ្តើមស្រកចុះនៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្ត ដាក់ឡាក់។ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច សមាគមអង្គការមហាជនបានចូលទៅដល់តំបន់ទឹកជំនន់ខ្លាំងនានា បន្ថែមកម្លាំងជួយសង្គ្រោះប្រជាជនអំពីអាហារហូបចុក ថ្នាំពេទ្យជាដើម បន្ទាប់ជាច្រើនថ្ងៃរងគ្រោះដោយភ្លៀង និងទឹកជំនន់។
ចាប់ពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ដល់ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្ត ខាញ់ហ្វា មានភ្លៀងធំអូសបន្លាយជាបន្តបន្ទាប់ បណ្តាលឱ្យតំបន់ជាច្រើនលិចទឹកយ៉ាងជ្រៅ ហើយកាត់ផ្ដាច់។
ដោយសារឥទ្ធិពលនៃអាកាសធាតុត្រជាក់លើកនេះបង្កឱ្យមានភ្លៀងធ្លាក់លើវិសាលភាពទូលាយ ចាប់ពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា រហូតមកដល់ពេលនេះ តំបន់ជាច្រើននៅក្នុងខេត្ត យ៉ាឡាយ ជាពិសេសបណ្តាឃុំភាគខាងកើតនៃខេត្តទឹកជំនន់យ៉ាងឆាប់រហ័ស តំបន់ទំនាបជាច្រើនត្រូវបានជន់លិច៕
នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា លោក វ៉ តឹនទ្រឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំ យ៉ាងម៉ៅ (ខេត្ត ដាក់ឡាក់) មានប្រសាសន៍ថា ឃុំកំពុងចាត់វិធានការឧបត្ថម្ភ ជម្លៀសប្រជាជនចេញពីតំបន់ទឹកជន់លិច បាក់ដី។ ក្នុងពេលជាមួយគ្នានេះ កំពុងធ្វើស្ថិតិ ជម្នះផលវិបាក។
ដោយមានសហករណ៍ជាង ៥០០ និងក្រុមសហករណ៍រាប់ពាន់កំពុងដំណើរការ វិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត វិញឡុង កំពុងវិវឌ្ឍខ្លួនយ៉ាងខ្លាំងក្លា ក្លាយជាមូលដ្ឋានបង្អែកដ៏រឹងមាំសម្រាប់កសិកម្មប្រកបដោយចីរភាព។ ផ្តើមពីគំរូផលិតកម្មសរីរាង្គ ការដាំដំណាំឆ្លាស់គ្នារហូតដល់តភ្ជាប់ "៤ មជ្ឈដ្ឋាន" សេដ្ឋកិច្ចសហករណ៍មិនត្រឹមតែជួយកសិករបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កសិកម្មបៃតង និងទំនើប រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់។
ទីក្រុង ហូជីមិញ កំពុងកសាងយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រទឹកជ្រៅដោយអនុវត្តតាមគំរូនៃ “មជ្ឈមណ្ឌលធំសម្បើម” ជើងទឹកតភ្ជាប់ជាមួយនឹង logistics និងហិរញ្ញវត្ថុអន្តរជាតិ។ គោលដៅគឺនាំយកទីក្រុងក្លាយជាច្រកទ្វារពាណិជ្ជកម្មសកល មិនត្រឹមតែរឹងមាំក្នុងការគ្រប់គ្រងទំនិញប៉ុណ្ណោះទេថែមទាំងក្លាយជាមជ្ឈមណ្ឌលសេវាកម្មផ្លូវសមុទ្រ - logistics - ហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។
នៅតាមតំបន់ភ្នំដី ភ្នំថ្ម ឡាងសឺន ផ្ទៃដីដាំទៀបកាន់តែបានពង្រីកទូលាយ។ ទៀប ឡាងសឺន ដោយមានទិន្នផលខ្ពស់បានបង្កើតជាពាណិជ្ជសញ្ញាល្បីឈ្មោះ ជួយបងប្អូនបណ្តាជនជាតិនៅទីនេះកាន់តែកក់ក្តៅសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។
ពីចម្ការស្រែលើចោលទំនេរ ខ្ពង់រាប យីលិញ ខេត្ត ឡឹមដុង បានក្លាយជាដែនដីសម្បូណ៌ស្តុកស្តម្ភ ដោយមានបណ្តាជម្រាលកូនភ្នំកាហ្វេដ៏ធំល្វឹងល្វើយ។ ដំណាំចម្បងនេះជួយឱ្យភូមិនិគមជនជាតិ ក្ហ ឈោងឈានឡើងជីវភាពកាន់តែបរិបូររីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
មន្ទីរសំណង់ទីក្រុង ហូ ជីមិញ បានឱ្យថា ជំនោរខ្យល់មូសុងរួមផ្សំជាមួយនឹងវដ្តនៃទឹកជោរឡើងខ្ពស់នៅចុងខែតុលា បានបណ្តាលឱ្យកម្រិតទឹកជោរនាចឡើងដល់កំពូល +១,៨២ ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន III (+១,៦ ម៉ែត្រ) បានបង្កឱ្យមានលិចជ្រៅនៅតំបន់ទាបទំនាបជាច្រើននៅលើភូមិសាស្ត្រ។
មិនត្រឹមតែអស់ពីចិត្តពីថ្លើមបង្រៀនភាសា អង់គ្លេស ប៉ុននោះទេ ប៉ុន្តែអ្នកគ្រូម្នាក់នៅខេត្ត ដុងណាយ ថែមទាំងបង្ហាត់បង្រៀនវប្បធម៌ ជើ រ៉ យ៉ាងសកម្មដល់សិស្សសាលាតំបន់ជនជាតិភាគតិចទៀតផង។
ដំណាក់កាល ២០១៩ - ២០២៥ បញ្ជាការដ្ឋានយោធាខេត្ត តីនិញ បានកសាងបណ្តាចំណុចប្រជានិវេសន៍ជាប់នឹងទីតាំងកងជីវពលព្រំដែន ប៉ុស្តិ៍ ច្រកទ្វារព្រំដែន ត្រូវបានអាជ្ញាធរនិងប្រជាជនគាំទ្រ។