យោងតាមអនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា ង្វៀន ហាយទ្រុង "ព្រលឹង" នៃប្រព័ន្ធមូលដ្ឋានទិន្នន័យគឺជាខ្លឹមសារទិន្នន័យតែម្តង។ ដើម្បីសម្រេចបានគោលដៅនេះ អង្គភាពពាក់ព័ន្ធចំណុះក្រសួង ផ្តោតលើបណ្តាក្រុមភារកិច្ចស្នូលរួសរាន់ប៉ុន្តែត្រូវជាក់ច្បាស់និងមានលក្ខណៈវិទ្យាសាស្ត្រ។ នាយកដ្ឋានគោលនយោបាយនិងវិទ្យាស្ថានជនជាតិដឹកនាំកំណត់និង បមាណីយកម្មខ្លឹមសារ ទិន្នន័យ នេះគឺជាភារកិច្ចសំខាន់បំផុត។
មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលសហការជាមួយក្រុមហ៊ុន FPT - អង្គភាព មានបទពិសោធនាំមុខគេក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន - ត្រូវបានប្រគល់ភារកិច្ចធ្ងន់ដំឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។
អនុរដ្ឋមន្ត្រី ង្វៀន ហាយទ្រុង សង្កត់ធ្ងន់ថា ប្រព័ន្ធមូលដ្ឋានទិន្នន័យអំពីជនជាតិត្រូវតែបានកសាងនៅលើមូលដ្ឋានគ្រឹះបច្ចេកវិទ្យាទំនើប មានសមត្ថភាពរក្សាសម្ងាត់ខ្ពស់ ភ្ជាប់ងាយស្រួលនិងការចែករំលែកទិន្នន័យជាមួយនឹងក្រសួង ផ្នែកផ្សេងៗ ទៀត (ដូចជាមូលដ្ឋានទិន្នន័យជាតិអំពីប្រជានិវេសន៍របស់ក្រសួងនគរបាល)។
ប្រព័ន្ធនេះ ត្រូវតែធានាការបើកចំហ ត្រៀមខ្លួនលើកគុណភាពជាស្រេចនិងរួមបញ្ចូល បច្ចេកវិទ្យាថ្មីដូចជាបញ្ញាសិប្បនិម្មិត (AI) ដើម្បីវិភាគទិន្នន័យ ធ្វើការព្យាករណ៍អំពីនិន្នាការ នៃភាពក្រខ្សត់អត់ឃ្លាន ជំងឺរាតត្បាត ឬការប្រែប្រួលប្រជានិវេសន៍នៅតំបន់ជ្រៅ តំបន់ឆ្ងាយ។
ការកសាងមូលដ្ឋានទិន្នន័យអំពីជនជាតិមិនត្រឹមតែជាគម្រោងបច្ចេកវិទ្យាព័ត៌មានសុទ្ធសាធតែមួយប៉ុននោះទេ ថែមទាំងជាការធ្វើឱ្យក្លាយជាការពិតជាក់ស្ដែងនូវបំណងប្រាថ្នាយ៉ាងប្ដូរផ្ដាច់នវានុវត្តន៍វិធីសាស្រ្ត បំពេញកិច្ចការជនជាតិ។ នៅពេលទិន្នន័យត្រូវបាន "ឌីជីថលភាវូបនីយកម្ម" គោលនយោបាយរបស់បក្សនិងរដ្ឋនឹងកាន់តែឆាប់ទៅដល់បងប្អូនជនជាតិថែមទៀត កាន់តែចំគោលដៅនិងមានប្រសិទ្ធភាពថែមទៀត៕
អត្ថបទ៖ វៀតតូន
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យ៖ សិរីសួស្តី