កម្លាំងរស់រានថ្មីតំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត វិញឡុង

ខេត្ត វិញឡុង កំពុងឈានចូលដំណាក់កាលអភិវឌ្ឍ ដោយមានគោលដៅកសាងជនបទទំនើប កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងអភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់បងប្អូនជនជាតិភាគតិច។

គំរូល្អៗ ជាច្រើន វិធីធ្វើច្នៃប្រតិដ្ឋជាច្រើន
ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅ ការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចបានបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាជាច្រើននៅលើភូមិសាស្ត្រខេត្ត វិញឡុង។

01-sucsongmoi5.jpg
អ្នកស្រី ថាច់ ធីចន្ថា (ខាងឆ្វេង) នៅភូមិ តឹនង៉ាយ ឃុំ សុងឡុក (ខេត្ត វិញឡុង) បានកម្ចីទុនចំនួន ៣៥ លានដុងដើម្បីវិនិយោគលើការដាំដុះ កែលម្អការងាររកស៊ីចិញ្ចឹមជីវិត។

នៅឃុំ សុងឡុក នារី ខ្មែរ ជាច្រើនបានមានល័ក្ខខ័ណ្ឌឈោងឈានឡើងពីខ្ទង់ប្រាក់បុលអនុគ្រោះ។ កាលពីមុននេះ គ្រួសារអ្នកស្រី ថាច់ ធីចន្ថា ស្ថិតក្នុងស្ថានភាពក្រុមគ្រួសារក្រីក្រ គ្មានដីផលិត ប្រាក់ចំណូលភាគច្រើនពឹងផ្អែកលើធ្វើការស៊ីឈ្នួលតាមរដូវកាល។ នៅពេលបានសមាគមសហព័ន្ធនារីឃុំបង្កល័ក្ខខ័ណ្ឌកម្ចីប្រាក់ចំនួន ៣៥ លានដុងពីធនាគារគោលនយោបាយសង្គម អ្នកស្រីវិនិយោគកែលម្អដីធ្លី ដាំបន្លែបង្ការរយៈពេលខ្លី ដំឡើងប្រព័ន្ធស្រោចសន្សំសំចៃទឹកនិងបើកទូលាយផលិតកម្មពីមួយជំហានទៅមួយជំហាន។

ដោយសារប្រើប្រាស់ដើមទុនចំគោលដៅ ប្រើបច្ចេកទេសធ្វើវប្បកម្មសមស្រប គំរូផលិតកម្មនាំមកនូវប្រសិទ្ធភាព កាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ជួយគ្រួសារអ្នកស្រីរួចផុតពីភាពក្រីក្រហើយលំនឹងជីវភាព។

ក៏ដោយសារផ្តើមពីឥណទានអនុគ្រោះ គ្រួសារលោកស្រី ថាច់ ធីអ្វាញ់ វិនិយោគលើការចិញ្ចឹមគោបន្តពូជ។ ពីគោចំនួន ៥ ក្បាលដំបូង រហូតមកទល់ពេលនេះហ្វូងគោបានកើនឡើងដល់ ២៦ ក្បាល។ ក្នុងមួយឆ្នាំៗ គ្រួសារលក់កូនគោបានប្រហែល ១០ ក្បាល រកបានប្រាក់ចំណូលប្រហែល ១៨០ លានដុង។ មានប្រភពចំណូលស្ថិរភាព លោកស្រីបន្តកែលម្អចម្ការដំណាំមិនសូវផ្ដល់ផល បើកទូលាយផ្ទៃដីផលិតកម្មនិងធ្វើពិពិធកម្មមធ្យោបាយចិញ្ចឹមជីវិត។

យោងតាមលោកស្រី ង្វៀន ធីថាញ់ថ្វង អនុប្រធានសមាគមសហព័ន្ធនារីឃុំ សុងឡុក ឲ្យដឹងថា បច្ចុប្បន្នឃុំមានសមាជិកនារីជាង ៥.២០០ នាក់ ក្នុងនោះ នារីជនជាតិ ខ្មែរ មានចំនួនជាង ៥០%។ រយៈពេលកន្លងទៅ សមាគមផ្តោតលើការឧបត្ថម្ភសមាជិកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ជាពិសេសបង្កើតល័ក្ខខ័ណ្ឌដើម្បីនារីជនជាតិ ខ្មែរ ទទួលបានប្រភពទុនកម្ចីអនុគ្រោះពីធនាគារគោលនយោបាយសង្គមដើម្បីវិនិយោគលើការដាំដុះ ចិញ្ចឹមសត្វ កែលម្អការងាររកស៊ីចិញ្ចឹមជីវិត។

02-sucsongmoi6.jpg
គ្រួសារអ្នកស្រី ថាច់ ធីអ្វាញ់ បានកម្ចីទុនដើម្បីអភិវឌ្ឍគំរូចិញ្ចឹមគោបន្តពូជ។

យោងតាមគណៈកម្មាធិការបក្សខេត្ត វិញឡុង ក្នុងអំឡុងឆ្នាំកន្លងទៅ គណៈកម្មាធិការបក្ស អាជ្ញាធរ សហគមន៍ធុរកិច្ចនិងប្រជាជននៅលើភូមិសាស្ត្រខេត្តបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការអនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣ ដោយសម្រេចបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ ស្មារតីយល់ដឹងអំពីការកសាងជនបទថ្មីបានលើកកម្ពស់យ៉ាងច្បាស់ក្រឡែត តួនាទីជាអង្គសំខាន់របស់ប្រជាជនក្នុងការកសាងជនបទថ្មីត្រូវបានលើកកម្ពស់ សេដ្ឋកិច្ច - សង្គមតំបន់ជនបទបានអភិវឌ្ឍ បណ្តាគោលនយោបាយសុខុមាលភាពសង្គមត្រូវបានយកចិត្តទុកដាក់ មុខមាត់ជនបទមានការផ្លាស់ប្តូរថ្មី ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនត្រូវបានលើកកម្ពស់ គម្លាតរវាងជនបទនិងទីក្រុងត្រូវបានបង្រួញ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមត្រូវបានផ្តោតការវិនិយោគ ប្រព័ន្ធនយោបាយត្រូវបានពង្រឹង ពង្រីក ការការពារជាតិ - សន្តិសុខត្រូវបានធានា។

ដំណាក់កាល ២០២១ - ២០២៥ ទូទាំងខេត្ត វិញឡុង បានកៀរគរ ផ្គួបបញ្ចូលពីប្រភពទុនឧបត្ថម្ភដោយផ្ទាល់សម្រាប់ការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិចជាង ២៩.៣៨១ ពាន់លានដុង។ ប្រភពទុននេះត្រូវបានផ្តល់អាទិភាពសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ប្រព័ន្ធធារាសាស្ត្រ សាលារៀន មណ្ឌលសុខាភិបាល សំណង់ស៊ីវិល ស្របពេលនោះដែរឧបត្ថម្ភដល់ការអភិវឌ្ឍផលិតកម្ម លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន។

03-sucsongmoi2.jpg
ផ្តើមពីប្រភពទុនមជ្ឈិម ថវិកាខេត្ត អំឡុងឆ្នាំកន្លងទៅ ខេត្ត វិញឡុង បានជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រយ៉ាងខ្លាំងក្លា បម្រើការស្រោចស្រពសម្រាប់ដីកសិកម្មរាប់រយពាន់ហិកតា រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម លំនឹងជីវភាពបងប្អូនជនជាតិ ខ្មែរ។

អាស្រ័យហេតុដូច្នោះ ដល់ដំណាច់ឆ្នាំ ២០២៥ អត្រាក្រុមគ្រួសារក្រីក្រនៅទូទាំងខេត្តធ្លាក់ចុះមកនៅត្រឹម ០,៨៨% ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រនៅចំនួន ១,៩៤%។ ចំពោះបងប្អូនជនជាតិ ខ្មែរ វិញ អត្រាក្រុមគ្រួសារក្រីក្រថយចុះមកនៅត្រឹម ១,៦% ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រនៅត្រឹមចំនួន ៣,២%។

រហូតដល់ដំណាច់ឆ្នាំ ២០២៥ ខេត្តនៅមានចំនួន ៨.៧៣៧ ក្រុមគ្រួសារក្រីក្រ ស្មើនឹងចំនួន ០,៨៨% ចំនួន ១៩.២៤៦ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ ស្មើនឹងចំនួន ១,៩៤% បើធៀបនឹងចំនួនក្រុមគ្រួសារប្រជាជនទាំងអស់ ក្នុងនោះ អត្រាក្រុមគ្រួសារក្រីក្រក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ ធ្លាក់ចុះនៅត្រឹម ១,៦% និងក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រធ្លាក់ចុះនៅត្រឹម ៣,២% បើធៀបនឹងក្រុមគ្រួសារជនជាតិ ខ្មែរ ជនជាតិ ចិន ធ្លាក់ចុះនៅត្រឹម ៩ ក្រុមគ្រួសារនិងជិតខ្សែបន្ទាត់នៃភាពក្រីក្រ ៣១ ក្រុមគ្រួសារជាដើម។ នេះគឺជាតួលេខ បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃការគួបផ្សំការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងគោលនយោបាយឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិត បង្កើតការងារធ្វើនិងអភិវឌ្ឍផលិតកម្ម។

ឥណទានគោលនយោបាយ - ចំណុចភ្លឺក្នុងការងារកាត់បន្ថយភាពក្រីក្រ
ចំណុចភ្លឺមួយក្នុងចំណោមចំណុចភ្លឺនៃការងារកាត់បន្ថយភាពក្រីក្ររបស់ខេត្ត វិញឡុង គឺការលើកស្ទួយប្រសិទ្ធភាពប្រភពទុនឥណទានគោលនយោបាយសង្គមឆ្លងតាមរយៈទម្រង់ប្រគល់ការងារជាមួយអង្គការមហាជន បង្កើតល័ក្ខខ័ណ្ឌសម្រាប់ប្រជាជនក្នុងការទទួលបានប្រភពទុន ជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងប្រើប្រាស់ដើមទុន។

យោងតាមការិយាល័យប្រតិបត្តិការធនាគារគោលនយោបាយសង្គម ជៅថាញ់ បច្ចុប្បន្នអង្គភាពនេះអនុវត្តកម្មវិធីឥណទានអនុគ្រោះចំនួន ១៤ សម្រាប់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រ គ្រួសារដែលទើបរួចផុតពីភាពក្រីក្រ ដោះស្រាយការងារធ្វើនិងមុខសញ្ញាគោលនយោបាយជាច្រើនដទៃទៀត។

រហូតមកដល់បច្ចុប្បន្ននេះ បំណុលសរុបដែលមិនទាន់សងនៅក្នុងឃុំ សង្កាត់ទាំង ៦ នៅលើភូមិសាស្ត្រសម្រេចបានជាង ៧០៨ ពាន់លានដុង ដោយមានខ្ទង់ប្រាក់កម្ចីជាង ២៣.០០០ ដែលបម្រើជិត ១៩.០០០ ក្រុមគ្រួសារ។ ក្នុងនោះ បំណុលដែលមិនទាន់សងប្រគល់សិទ្ធិឆ្លងតាមរយៈអង្គការនយោបាយ - សង្គមមានចំនួនជាង ៩៩% បង្ហាញឱ្យឃើញថាតួនាទីដ៏ធំរបស់សមាគម អង្គការមហាជនទាំងឡាយក្នុងការពាំនាំដើមទុនមកចំមុខសញ្ញាទទួលផល។

ដោយឡែកសមាគមសហព័ន្ធនារីកំពុងគ្រប់គ្រងបំណុលដែលមិនទាន់សង ៣៦៧ ពាន់លានដុងដោយមានជាង ១២.០០០ ខ្ទង់ប្រាក់កម្ចី។ មិនត្រឹមតែជួយសមាជិកបានកម្ចីដើមទុន សមាគមគ្រប់លំដាប់ថ្នាក់ថែមទាំងណែនាំកសាងគំរូផលិតកម្មសមស្រប ចូលរួមក្រុមសហការ សហករណ៍ ផ្លាស់ប្តូរពីផលិតកម្មខ្នាតតូចងាកទៅចងសម្ពន្ធគ្នាជាមួយនឹងខ្សែចង្វាក់តម្លៃ។

04-sucsongmoi1.jpg
យន្តូបនីយកម្មក្នុងការប្រមូលផលស្រូវតំបន់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រឃុំ ត្រាគូ ខេត្ត វិញឡុង។

បច្ចុប្បន្ន ទូទាំងខេត្ត វិញឡុង មានសហករណ៍ចំនួន ៧៥ និងក្រុមសហការចំនួន ៧០១ ដោយមានសមាជិកសមាគមនារីរាប់ម៉ឺននាក់ចូលរួម។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីចម្លងទូលំទូលាយបណ្តាគំរូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ប្រាក់ចំណូលនិងអភិវឌ្ឍសេដ្ឋកិច្ចជនបទតាមទិសដៅប្រកបដោយចីរភាព។

ឈានចូលដល់ដំណាក់កាល ២០២៦ - ២០៣០ ខេត្ត វិញឡុង កំណត់ថាការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងអភិវឌ្ឍតំបន់បងជនជាតិភាគតិចបន្តជាភារកិច្ចនយោបាយសំខាន់របស់ប្រព័ន្ធនយោបាយទាំងមូល។

យោងតាមផែនការរបស់គណៈកម្មាធិការប្រជាជនខេត្ត វិញឡុង ខេត្តលើកគោលដៅដល់ឆ្នាំ ២០៣០ មានប្រហែល ៦៥% នៃចំនួនឃុំសម្រេចបានស្តង់ដារជនបទថ្មី ក្នុងនោះមានយ៉ាងហោចណាស់ ១១ ឃុំសម្រេចស្តង់ដារជនបទថ្មីទំនើប លែងនៅមានឃុំ ភូមិលំបាកលំបិនខ្លាំងតំបន់បងប្អូនជនជាតិភាគតិច។

ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់តំបន់ជនបទខិតខំបង្កើនឡើងយ៉ាងហោចបំផុតចំនួន ២,៥ ដងបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ អត្រាក្រុមគ្រួសារក្រីក្របន្តធ្លាក់ចុះដោយផ្អែកលើស្តង់ដារនៃភាពក្រីក្រពហុវិមាត្រ ស្របពេលនោះគ្រប់គ្រងហានិភ័យធ្លាក់ខ្លួនក្រឡើងវិញប្រកបដោយប្រសិទ្ធភាព។

05-sucsongmoi4.jpg
ម៉ោងរៀនតន្ត្រីរបស់និស្សិត ខ្មែរ នៃសាលាភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យ ត្រាវិញ) សង្កាត់ ហ្វាធន់ ខេត្ត វិញឡុង។

ដើម្បីធ្វើឱ្យក្លាយជាការពិតជាក់ស្ដែងគោលដៅទាំងនេះ ខេត្ត វិញឡុង មានគម្រោងបែងចែកថវិកាចំនួន ១៦.៥៩០ ពាន់លានដុងសម្រាប់ការអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល ២០២៦ - ២០៣០។ ប្រភពកម្លាំងនឹងត្រូវបានផ្តល់អាទិភាពសម្រាប់ភូមិសាស្ត្រដែលមានការលំបាកលំបិន តំបន់បងប្អូនជនជាតិភាគតិច គួបផ្សំការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងការអភិវឌ្ឍមធ្យោបាយចិញ្ចឹមជីវិតនិងលើកកម្ពស់គុណភាពធនធានមនុស្ស។

គួរឱ្យកត់សម្គាល់គឺ ខេត្ត វិញឡុង នឹងបន្តរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្មឡើងវិញ តាមទិសដៅលើកកម្ពស់តម្លៃបន្ថែម អភិវឌ្ឍផលិតផល OCOP ទេសចរណ៍កសិកម្ម ទេសចរណ៍សហគមន៍ ស្រាវជ្រាវបង្កើតមូលនិធិអភិវឌ្ឍបៃតង មូលនិធិផ្តើមអាជីវកម្មសម្រាប់យុវជនជនជាតិភាគតិច ស្របពេលនោះដែរ ជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាដើម្បីបង្កើតចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ក្នុងពេលជាមួយគ្នាដែរ ខេត្តបន្តបើកទូលាយឥណទានគោលនយោបាយ ខិតខំធានាថា ១០០% មុខសញ្ញាគ្រប់ល័ក្ខខ័ណ្ឌនិងមានតម្រូវការសុទ្ធតែបានបុលទុនកម្ចីដើម្បីអភិវឌ្ឍផលិតកម្ម បង្កើតការងារធ្វើនិងលើកកម្ពស់ប្រាក់ចំណូល។

ដោយមានតួនាទីស្ថាបនា គណៈកម្មាធិការបក្សខេត្ត វិញឡុង ចាត់ទុកថា ទស្សនវិស័យពេញអំឡុងពេលក្នុងដំណាក់កាលថ្មីគឺអភិវឌ្ឍ ជនបទតាមទិសដៅទំនើប បៃតងនិងប្រកបដោយចីរភាព ផ្សារភ្ជាប់ការកសាងជនបទថ្មីជាមួយនឹងដំណើរការឧស្សាហូបនីយកម្ម នគរូបនីយកម្ម ដាក់មនុស្សធ្វើជាអង្គសំខាន់ សហគ្រាសនិងសហករណ៍ជាកម្លាំងចលករ រដ្ឋដើរតួស្ថាបនា កំណត់ទិសដៅនិងឧបត្ថម្ភ។

06-sucsongmoi3.jpg
ការងារគិតគូរ អប់រំ បណ្តុះបណ្តាលជូនកូនក្មួយបងប្អូនជនជាតិ ខ្មែរ តែងតែបានបក្ខភាគ អជ្ញាធរខេត្ត វិញឡុង យកចិត្តទុកដាក់យ៉ាងខ្លាំង។

ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំខេត្ត វិញឡុង ដំណាក់កាល ២០២៦ - ២០៣០ និងកំណត់ទិសដៅដល់ឆ្នាំ ២០៣៥ ប្រកបដោយប្រសិទ្ធភាព គណៈកម្មាធិការបក្សខេត្ត វិញឡុង បន្តកៀរគរប្រភពកម្លាំងសង្គមជាអតិបរមា ជំរុញការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ធ្វើបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លាក្នុងការគ្រប់គ្រងនិងរៀបចំអនុវត្តកម្មវិធីទាំងឡាយ ពង្រឹងការត្រួតពិនិត្យ តាមដាន ដោះស្រាយការលំបាកលំបិន ទើសទាក់ក្នុងដំណើរការអនុវត្តទាន់ពេលវេលា៕

អត្ថបទនិងរូបថត៖ អានហៀវ - ថាញ់ហ្វា
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

ថ្នាក់លុបបំបាត់អនក្ខរកម្មនៅគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងបើកឱកាស​កសាងជីវិតថ្មីឡើងវិញសម្រាប់សិក្ខាកាមជាច្រើននាក់ ពួកគាត់តាំងពីអ្នកមិនធ្លាប់ស្គាល់តួអក្សររហូតដល់អាចអាន សរសេរ​ដោយខ្លួនឯង។ អក្សរមួយតួៗ មិនត្រឹមតែនាំមកនូវពុទ្ធិប៉ុននោះទេ ថែមទាំងជំនួយជំនឿចិត្តទៀត ជួយឲ្យ​សិក្ខាកាមផ្លាស់ប្តូរការយល់ដឹង កាន់តែរឹងប៉ឹងជាងមុននៅលើដំណើរសម្របខ្លួនចូលសហគមន៍។

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ឧបនាយករដ្ឋមន្ត្រី លេ តៀនចូវ ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៩៤៩/QĐ-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តគម្រោងការ “ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់”។

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

មិនត្រឹមតែកាន់ជាប់កាំភ្លើងយ៉ាងមាំទាំការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ យុទ្ធជនទាំងឡាយពាក់ស័ក្តិបៃតងនៅ ឡាងសឺន កំពុងតែជាទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែនពេលមានជំងឺតម្កាត់ម្តងៗ។

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីស្ថានភាពក្រុមគ្រួសារនីមួយៗ និងធ្វើជាគំរូក្នុងការងាររួមគឺជាវិធីដែលអ្នកមានប្រជាប្រិយភាពបង្កើតទំនុកចិត្តក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ។ ផ្តើមពីការជឿទុកចិត្តនោះ នឹងជួយឱ្យអ្នកមានប្រជាប្រិយភាពជោគជ័យក្នុងការចលនាបងប្អូនមាមីងឱ្យគោរពច្បាប់ ស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម គិតគូរពីការសិក្សារៀនសូត្រនិងថែរក្សាវប្បធម៌ជនជាតិ ។ល។

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

ពីផ្លូវបេតុងតភ្ជាប់បណ្តាភូមិស្រុកទៅកាន់មជ្ឈមណ្ឌលឃុំរហូតដល់វាលស្រែត្រូវបានយន្តូបនីយកម្ម ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង។

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិចាំបាច់ត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរ អ្នកមានប្រជាប្រិយភាព អង្គការសាសនា អង្គការ​មហាជនជួយជ្រោមជ្រែងដើម្បីឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលនៅក្នុងស្រុកកំណើត។

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

អាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ការងារប្រជាចលនាជាមួយការថែរក្សាសន្តិសុខ ពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិច។ អាជ្ញាធរលើកស្ទួយតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការសាសនាដើម្បីកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

អគ្គិសនីមកកាន់ភូមិ - ធ្វើឱ្យបំណងប្រាថ្នាអភិវឌ្ឍក្លាយជាការពិតជាក់ស្ដែង

បណ្តាញអគ្គិសនីជាតិមកកាន់តំបន់ជ្រៅ តំបន់ឆ្ងាយបានបង្កើនទំនុកចិត្ត កម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីបណ្តាជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច តាមស្មារតីសារាចរលេខ ១៩/CT-TTg ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលតំបន់ព្រំដែនបើកឱកាសអភិវឌ្ឍន៍ថ្មី

ការធ្វើបរិវត្តកម្មឌីជីថលកំពុងជ្រួតជ្រាបយ៉ាងស៊ីជម្រៅចូលទៅក្នុងជីវភាពប្រជាជនតំបន់ព្រំដែន ឡាងសឺន បើកចេញបណ្តាការផ្លាស់ប្តូរវិជ្ជមាន។

ចូលថ្នាក់រៀន ប្អូនៗ សិស្សសាលាជនជាតិ រ៉ាឡាយ ត្រូវបានអ្នកគ្រូណែនាំសម្គាល់ដឹងច្បាស់តួអក្សរ ប្រកបអក្សរទៅជាប្រយោគ។

បង្រៀនភាសា វៀតណាម ជូនសិស្សសាលាជនជាតិមុនពេលចូលរៀនថ្នាក់ទី ១

កុមារជនជាតិភាគតិចជាច្រើននៅខេត្ត ខាញ់ហ្វា បានចូលរួមបណ្តាថ្នាក់រៀនស្គាល់ភាសា វៀតណាម ថ្នាក់ដំបូងកម្រិតបឋមសិក្សា ជួយមានជំនឿចិត្ត និងសន្ទនាស្ទាត់មុនពេលឆ្នាំសិក្សាថ្មី។

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ការនាំយកអាជ្ញាធរឌីជីថលមកកាន់ភូមិនិគមព្រំដែន

ក្រោយពីរយៈពេលមួយឆ្នាំប្រតិបត្តិការ គំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅឃុំ ប៊ូយ៉ាម៉ឹប ទីក្រុង ដុងណាយ បាននាំមកនូវការពេញចិត្តជូនប្រជាជន។

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ការឆ្ពោះទៅរកទីក្រុងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋគ្រប់ជ្រុងជ្រោយ

ទីក្រុង ហូជីមិញ កំពុងបើកទូលាយបរិយាកាសអភិវឌ្ឍន៍ដោយមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងគំរូសេដ្ឋកិច្ចថ្មីៗ។ នេះត្រូវបានចាត់ទុកជាជំហានផ្លាស់ប្តូរដ៏សំខាន់ ក្នុងគោលបំណងលើកកម្ពស់តួនាទីរបស់ទីក្រុងក្នុងការតភ្ជាប់ជាមួយនឹងហិរញ្ញវត្ថុទូទាំងសកលលោក បច្ចេកវិទ្យាស្នូលនិងនវានុវត្តន៍ច្នៃប្រតិដ្ឋក្នុងដំណាក់កាល ២០៣០ - ២០៤៥។

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋ

ទីក្រុង ហូ ជីមិញ កំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្របច្ចេកវិទ្យានិងផ្លាស់ប្តូរថ្មីច្នៃប្រតិដ្ឋយ៉ាងខ្លាំងក្លា យកមណ្ឌលបច្ចេកវិទ្យាខ្ពស់និងមជ្ឈមណ្ឌលស្រាវជ្រាវធ្វើជាស្នូល។ ស្របពេលនោះដែរ វិស័យថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត ឈីបពាក់កណ្តាលចម្លង យន្តហោះគ្មានមនុស្សបើកនិងការផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រតិដ្ឋកំពុងបង្កើតកម្លាំងចលករកំណើនថ្មីសម្រាប់ទីក្រុង។

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

បរិវត្តកម្មឌីជីថលចាប់ផ្តើមពីថ្នាក់មូលដ្ឋាន

ក្រោយពីបានប្រសិទ្ធនាមលោកប្រធានាធិបតី ហូ ជីមិញ រយៈពេល ៥០ ឆ្នាំមកនេះ ទីក្រុង ហូ ជីមិញ កំពុងឈានចូលដំណាក់កាលផ្លាស់ប្តូរមានលក្ខណៈរៀបចំរចនាសម្ព័ន្ធ នៅពេលគំរូអភិវឌ្ឍប្រពៃណីត្រូវបានជំនួសជាបណ្តើរៗ ដោយតម្រង់ទិសដៅផ្អែកលើវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថល។

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត AI ដោះស្រាយបញ្ហាទាំងឡាយនៃទីក្រុងធំកម្រិតយក្ស

បញ្ញាសិប្បនិម្មិត (AI) កំពុងបានទីក្រុង ហូ ជីមិញ ដាក់បញ្ចូលឱ្យដោះស្រាយជាច្រើនបញ្ហាអភិបាលកិច្ចទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យបច្ចេកវិទ្យានេះមានប្រសិទ្ធភាព ល័ក្ខខ័ណ្ឌចាំបាច់មិនមែនគ្រាន់តែជាក្បួនដោះស្រាយឬវេទិកាឌីជីថលប៉ុននោះទេ ថែមទាំងជាប្រព័ន្ធទិន្នន័យត្រូវបានបមាណីយកម្ម ភ្ជាប់និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ទៀតផង។

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

‘ខួរក្បាលឌីជីថល’ សម្រាប់ទីក្រុងឆ្លាតវៃទីក្រុង ហូ ជីមិញ

ក្រោយពីអនុវត្តសេចក្តីសម្រេចលេខ 57-NQ/TW អស់រយៈពេលជាងមួយឆ្នាំកន្លះ ទីក្រុង ហូ ជីមិញ កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងអភិបាលកិច្ចទីក្រុងពីមួយជំហានទៅមួយជំហាន ចាប់តាំងពីកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ គំរូប្រតិបត្តិការឌីជីថល រហូតដល់ប្រើក្នុងចរាចរណ៍ សន្តិសុខ សុខាភិបាលនិងសេវាសាធារណៈ។ បញ្ញាសិប្បនិម្មិតត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្លាស់ប្តូរថ្មីវិធីសាស្រ្តអភិបាលកិច្ច លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងគុណភាពបម្រើប្រជាជន អាជីវកម្ម។

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ជ្រោយ ថាញ់ដា រៀបនឹង ‘រស់រានឡើងវិញ’ ក្រោយរយៈពេល ៣០ ឆ្នាំព្យួរគម្រោងការ

ក្រោយរយៈពេលជិត ៣០ ឆ្នាំ "ជាប់ស្ទះ" ក្នុងគម្រោងការ រាប់ពាន់ក្រុមគ្រួសារនៅជ្រោយ ថាញ់ដា សង្កាត់ ប៊ិញគ្វើយ កំពុងរំពឹងថានឹងបានតាំងទីលំនៅស្ថិរភាពក្នុងពេលឆាប់ៗ ខណៈពេលទីក្រុង ហូ ជីមិញ កំពុងពន្លឿនដំណើរការរៀបចំនិងអភិវឌ្ឍន៍តំបន់នេះឡើងវិញ។

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ការចាត់វិធានការតាមអាសយដ្ឋានជាក់លាក់នីមួយៗ

ក្រោយពីជំហានពិនិត្យពិច័យឡើងវិញនិងធ្វើឲ្យសុក្រឹតយន្តការ ទីក្រុង ហូ ជីមិញ ប្តូរទៅដោះស្រាយតាំងពីអាសយដ្ឋានអគារ ដីសាធារណៈជាក់លាក់នីមួយៗ។ មូលដ្ឋានទិន្នន័យឯកភាពគ្នា ផែនការច្បាមជាប់តម្រូវការ អង្គភាពដឹកនាំទទួលខុសត្រូវនិងយន្តការឃ្លាំមើលក្រោយពីផ្លាស់ប្តូរនឹងសម្រេចថាទ្រព្យសម្បត្តិដែលសេសសល់​ពិតជាមានក្លាយទៅជាសាលារៀន ស្ថានីយសុខាភិបាល ឧទ្យាន គ្រឹះស្ថានវប្បធម៌ ឬប្រភពកម្លាំងអភិវឌ្ឍឬទេ។

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

ការស្រាយតាំងពីកំណួចនីមួយៗ ពេលផ្លាស់ប្តូរមុខងារ

មូលនិធិអគារ ដីដែលសេសសល់បើកចេញឱកាសបំពេញបន្ថែមសាលារៀន ស្ថានីយសុខាភិបាល សំណង់វប្បធម៌និងប្រភពចំណូលថវិការដ្ឋឱ្យទីក្រុង ហូ ជីមិញ។ ក៏ប៉ុន្តែ ដំណើរការផ្តូរមុខងារមិនអាចបញ្ឈប់នៅត្រង់ការសម្រេចចិត្តរដ្ឋបាលតែមួយមុខទេ។ ឯកសារផ្លូវច្បាប់មិនពេញលេញ មូលដ្ឋានសម្ភារៈរងការទ្រុឌទ្រោម តម្រូវការចាត់ចែងមិនស្មើគ្នារួមជាមួយនឹងបញ្ហាដើមទុន គម្រោងការនិងការទទួលខុសត្រូវក្នុងការគ្រប់គ្រងនៅតែជាកំណួចទាំងឡាយដែលត្រូវដោះស្រាយទៀតផង។

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ជីវភាពបងប្អូនជនជាតិភាគតិចនៅទីក្រុង ហូ ជីមិញ ប្រែមុខមាត់ថ្មី

ក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ ទីក្រុង ហូ ជីមិញ បានអនុវត្តគោលនយោបាយ របៀបធ្វើល្អៗ កម្មវិធីឧបត្ថម្ភបត់បែនជាច្រើន រួមចំណែកដល់ការលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ ស្មារតីជូនបងប្អូនជនជាតិភាគតិច។ ក្នុងឱកាសរំឭកអនុស្សាវរីយ៍ខួបលើកទី ៨១ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦) អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានបទសម្ភាសលោក ឡឹម ឌិញថាំង នាយកមន្ទីរជនជាតិនិងសាសនាទីក្រុង ហូ ជីមិញ ដើម្បីបំភ្លឺឱ្យឃើញការវិវឌ្ឍនៈទៅមុខជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិច ជាពិសេសនៅក្នុងដំណាក់កាលប្រទេសជាតិកំពង់ផ្លាស់ប្តូរថ្មី អភិវឌ្ឍនិងធ្វើសមាហរណកម្ម។

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ជីវភាពថ្មីរបស់បងប្អូនជនជាតិព្រំដែន តីនិញ

ខេត្ត តីនិញ កំពុងអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំយ៉ាងមានប្រសិទ្ធភាព វិស័យជាច្រើនត្រូវបានកត់សម្គាល់ដោយមានលទ្ធផលជាវិជ្ជមាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចគោលដៅទាំងឡាយនៃឆ្នាំ ២០២៦។