ការផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគសម្រាប់សុខាភិបាលមូលដ្ឋានតំបន់ជ្រៅ តំបន់ឆ្ងាយ

ការប្រឈមមុខនឹងតម្រូវការលើកកម្ពស់គុណភាពថែទាំសុខភាពបឋមសម្រាប់ប្រជាជនក្នុងបរិការណ៍រៀបចំអាជ្ញាធរមូលដ្ឋានពីរថ្នាក់ ខេត្ត យ៉ាឡាយ កំណត់ថាផ្តល់អាទិភាពដល់ប្រភពកម្លាំងវិនិយោគលើប្រព័ន្ធសុខាភិបាលមូលដ្ឋាននៅតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់បងប្អូនជនជាតិភាគតិចនិងបណ្តាភូមិសាស្ត្រលំបាកលំបិនខ្លាំង បង្រួមគម្លាតនៃការទទួលបានសេវាសុខាភិបាលរវាងតំបន់នានាពីមួយជំហានទៅមួយជំហាន។

01-y-te-29072026.jpg
កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសគួបផ្សំជាមួយនឹងស្ថានីយ៍សុខាភិបាលឃុំ លើប៉ាង ផ្តល់សេវាពិនិត្យសុខភាព ចែកជូនថ្នាំពេទ្យដល់អ្នកក្រីក្រ គ្រួសារដែលស្ថិតក្នុងគោលនយោបាយឃុំ លើប៉ាង ខេត្ត យ៉ាឡាយ។ រូបភាពឯកសារ៖ ហុងដៀប - ទីភ្នាក់ងារព័ត៌មានវៀតណាម

យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ក្រោយពីរៀបចំអង្គភាពរដ្ឋបាលឡើងវិញ បណ្តាញសុខាភិបាលមូលដ្ឋានត្រូវបានរៀបចំឡើងវិញដោយមានស្ថានីយ៍សុខាភិបាលចំនួន ១៣៥ និងចំណុចសុខាភិបាលចំនួន ៣៦៩។ ក៏ប៉ុន្តែ ស្ថានីយ៍ជាច្រើនកំពុងគ្រប់គ្រងភូមិសាស្រ្តដ៏ធំទូលាយជាងមុន បម្រើចំនួនប្រជាជនកាន់តែច្រើនថែមទៀត ខណៈពេលមូលដ្ឋានគ្រឿងសម្ភារៈបរិក្ខារពេទ្យតាមមិនទាន់តម្រូវការជាក់ស្តែងនៅឡើយទេ។ បច្ចុប្បន្ននេះ ទូទាំងខេត្តមានចំនួន ១០៩ ក្នុងចំណោម ១៣៥ ស្ថានីយ៍សុខាភិបាលមិនទាន់ឆ្លើយតបគ្រប់គ្រាន់ចំនួនបន្ទប់មុខងារតាមការកំណត់នៅឡើយដែរ ចំនួន ១១៦ ស្ថានីយ៍ត្រូវបានវាយតម្លៃថាគ្រឿងសម្ភារៈបរិក្ខារពេទ្យមិនទាន់ឆ្លើយតបបានតម្រូវការ។ ចំនួន ១២០ ស្ថានីយ៍មិនទាន់បានបំពាក់ឧបករណ៍ធ្វើតេស្តនិងចំនួន ១៣៣ ស្ថានីយ៍មិនទាន់មានឧបករណ៍ស្កែនរូបភាពរោគវិនិច្ឆ័យ។ មូលដ្ឋានជាច្រើននៅខ្វះហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧបករណ៍រក្សាទុកថ្នាំពេទ្យនិងបរិក្ខារពេទ្យដ៏ចាំបាច់ផងដែរ។

គួរកត់សម្គាល់ថា ការលំបាកលំបិនទាំងនេះភាគច្រើនប្រមូលផ្តុំនៅតាមឃុំតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយនិងតំបន់បងប្អូនជនជាតិភាគតិច កន្លែងមានល័ក្ខខ័ណ្ឌសេដ្ឋកិច្ច - សង្គមនៅមានកម្រិត សមត្ថភាពធ្វើតុល្យការថវិកាមូលដ្ឋានទាប ខណៈពេលតម្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គ្រឿងសម្ភារៈបរិក្ខារពេទ្យកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ របាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្តក៏បង្ហាញឱ្យឃើញផងដែរថា សំណង់ស្ថានីយ៍សុខភាពជាច្រើនបានរងការទ្រុឌទ្រោម ត្រូវបានវិនិយោគឆ្លងតាមរយៈជាច្រើនដំណាក់កាលបានជាខ្វះឯកភាពគ្នា ការកែលម្អ សាងសង់ថ្មីនៅជួបការលំបាកលំបិនអំពីប្រភពទុននិងគម្រោងការក្រោយពីរៀបចំអង្គភាពរដ្ឋបាលឡើងវិញ។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ ង្វៀន ថាញ់លិច ឱ្យដឹងថា ខេត្តកំពុងផ្តោតលើកាប្រភពកម្លាំងអាទិភាពឱ្យស្ថានីយ៍សុខាភិបាលតំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់លំបាកលំបិន ចំពោះស្ថានីយ៍សុខាភិបាលនៅតាមឃុំ សង្កាត់មានល័ក្ខខ័ណ្ឌអំណោយផលជាងនឹងកាត់បន្ថយកម្រិតវិនិយោគដើម្បីផ្តោតប្រភពកម្លាំងសម្រាប់បណ្តាភូមិសាស្ត្រនៅខ្វះខាតជាច្រើន ធានាការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពរបស់ប្រជាជន។

ដើម្បីអនុវត្តការកំណត់ទិសដៅនេះឲ្យទៅជាភាពជាក់សែ្ដង មន្ទីរសុខាភិបាលបានលើកជូនគណៈកម្មាធិការប្រជាជនខេត្តពិចារណាបញ្ជីរាយនាមវិនិយោគសាធារណៈរយៈពេលមធ្យមដំណាក់កាលឆ្នាំ ២០២៦ - ២០៣០ បន្ថែម ដោយមានគម្រោងចំនួន ៤៦ រួមមាន ២៣ គម្រោងសាងសង់ កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនិងចំនួន ២៣ គម្រោងទិញគ្រឿងបរិក្ខារពេទ្យ។ គម្រោងអាទិភាពកែលម្អមន្ទីរពេទ្យ មជ្ឈមណ្ឌលសុខាភិបាល ស្ថានីយ៍សុខាភិបាលឃុំ បំពាក់ឧបករណ៍ធ្វើតេស្ត ស្កែនរូបភាពរោគវិនិច្ឆ័យ ប្រពោធនកម្មសង្គ្រោះបន្ទាន់ បច្ចេកវិទ្យាព័ត៌មាននិងល័ក្ខខ័ណ្ឌប្រតិបត្តិការចាំបាច់ទាំងឡាយ ជាពិសេសគឺភូមិសាស្ត្រតំបន់ភ្នំ តំបន់ជ្រៅ តំបន់ឆ្ងាយនិងតំបន់ព្រំដែន។

យោងតាមការកំណត់ទិសដៅបស់ខេត្ត ព្រមជាមួយនឹងការវិនិយោគលើវិស័យសុខាភិបាលមូលដ្ឋាន ខេត្ត យ៉ាឡាយ នឹងបង្កើតមន្ទីរពេទ្យនិងមជ្ឈមណ្ឌលសុខាភិបាលខ្សែរយៈតំបន់មានជំនាញវិជ្ជាជីវៈខ្ពស់ពីមួយជំហានទៅមួយជំហាន ដើរតួនាទីជាស្នូលក្នុងការឧបត្ថម្ភដល់ខ្សែរយៈសុខាភិបាលឃុំក្នុងការពិនិត្យ ព្យាបាលជំងឺ សង្គ្រោះបន្ទាន់និងការបញ្ជូនអ្នកជំងឺទៅព្យាបាលបន្ត។ ការផ្តល់អាទិភាពប្រភពកម្លាំងដល់សុខាភិបាលមូលដ្ឋានត្រូវបានរំពឹងថានឹងរួមចំណែកលើកកម្ពស់គុណភាពថែទាំសុខភាពបឋម កាត់បន្ថយគម្លាតក្នុងការទទួលបានសេវាសុខាភិបាលរវាងតំបន់ផ្សេងៗ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍនៃផ្តែកសុខាភិបាលខេត្ត យ៉ាឡាយ ក្នុងដំណាក់កាលថ្មី៕

អត្ថបទ៖ ក្វាងថៃ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួល៖ ពេជ្រពិសិដ្ឋ

កាសែតព័ត៌មាននិងជនជាតិ

អ្នកប្រហែលជាចាប់អារម្មណ៍

សេចក្តីសម្រេចចិត្ត ៥៧-NQ/TW៖ ទីក្រុង កឹងធើ ‘ដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ’ រួមជាមួយនឹងប្រជាជនធ្វើបរិវត្តកម្មឌីជីថល

សេចក្តីសម្រេចចិត្ត ៥៧-NQ/TW៖ ទីក្រុង កឹងធើ ‘ដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ’ រួមជាមួយនឹងប្រជាជនធ្វើបរិវត្តកម្មឌីជីថល

ទីក្រុង កឹងធើ កំពុងអនុវត្តយុទ្ធនាការ “បើកប្រតិបត្តិការ ៦០ ថ្ងៃដើរពីច្រកល្ហកមួយទៅច្រកល្ហកមួយ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ” នាំយកបំណិនឌីជីថលទៅដល់គ្រួសារនីមួយៗ ក្នុងគោលបំណងសំដៅជួយប្រជាជនប្រើប្រាស់កម្មវិធី VNeID ដោយខ្លួនឯង សេវាសាធារណៈអនឡាញ ទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធជាដើម។ ឆ្លងតាមរយៈនោះ រួមចំណែកជួយប្រជាជនសន្សំសំចៃថ្លៃចំណាយ ពេលវេលាធ្វើដំណើរទៅមក ស្របពេលនោះដែរសំដៅកសាងខឿនរដ្ឋបាលសាធារណៈដែលមានភាពបើកចំហនិងតម្លាភាពទៀតផង។

ផ្លាស់ប្តូរថ្មីវិធីសាស្ត្រផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតជនជាតិភាគតិច

ផ្លាស់ប្តូរថ្មីវិធីសាស្ត្រផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតជនជាតិភាគតិច

ការងារអប់រំ ផ្សព្វផ្សាយច្បាប់សម្រាប់សិស្ស និស្សិតតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ នាពេលកន្លងទៅទទួលបានការយកចិត្តទុកដាក់ សហការយ៉ាងច្រើនពីសាលារៀន ផ្នែកយុត្តិធម៌ និងអង្គការមហាជន ប៉ុន្តែប្រសិទ្ធភាពនាំមកមិនទាន់ស្មើៗ គ្នាពិតប្រាកដនៅឡើយ។

បណ្តាគំរូប្រើបច្ចេកវិទ្យាផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មតំបន់ភ្នំ

បណ្តាគំរូប្រើបច្ចេកវិទ្យាផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មតំបន់ភ្នំ

ក្រោយពីអនុវត្តកម្មវិធីឧបត្ថម្ភការប្រើ ការផ្ទេរវឌ្ឍនភាពវិទ្យាសាស្ត្របច្ចេកវិទ្យា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជនបទ តំបន់ភ្នំ តំបន់បងប្អូនជនជាតិភាគតិចដំណាក់កាល ២០១៦ - ២០២៥ អស់រយៈពេល ១០ ឆ្នាំបានបង្កើតរាប់ពាន់គំរូប្រើបច្ចេកវិទ្យា។

ផ្សារភ្ជាប់សាសនាចក្រនិងអាណាចក្រក្នុងការឃោសនាផ្សព្វផ្សាយច្បាប់

ផ្សារភ្ជាប់សាសនាចក្រនិងអាណាចក្រក្នុងការឃោសនាផ្សព្វផ្សាយច្បាប់

ដើម្បីនាំយកបទប្បញ្ញត្តិទាំងឡាយរបស់ច្បាប់ឱ្យកាន់តែខិតជិតជាមួយបងប្អូនជនជាតិកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម សង្កាត់ ប៊ិញថាញ់ ទីក្រុង ហូ ជីមិញ បានផ្លាស់ប្តូរវិធីសាស្រ្តឃោសនាថ្មីដោយទម្រង់ជំនួយចក្ខុវិញ្ញាណ ដ៏រស់រវើកជាច្រើន ផ្សារភ្ជាប់ជាមួយនឹងជីវភាពប្រចាំថ្ងៃធម្មតានៅពេលប្រតិបត្តិសាសនាម្តងៗ។

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

មូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំតំបន់ព្រំដែន

ដោយមានវិធីសាស្ត្រដ៏បត់បែន ការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ថាញ់ឡ្វ ខេត្ត ឡាងស៊ើន ឃោសនាច្បាប់ដ៏សោះកក្រោះ តែក្លាយជាជិតស្និទ្ធនឹងប្រជាជន។

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

កសាងប្រភពកម្លាំងប្រកបដោយចីរភាពសម្រាប់ការអប់រំផ្នែកច្បាប់តំបន់ជនជាតិភាគតិច

លើកកម្ពស់ការយល់ដឹងផ្នែកច្បាប់សម្រាប់សិស្សសាលា និស្សិតតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំមិនត្រឹមតែជាភារកិច្ចអប់រំសុទ្ធសាធប៉ុននោះទេ ថែមទាំងជាដំណោះស្រាយឫសគល់ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាពទៀតផង។

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ ផ្តល់អាទិភាពដល់ FDI សម្រាប់បច្ចេកវិទ្យានិងកំណើនបៃតង

ទីក្រុង ហូ ជីមិញ លើកគោលដៅទាក់ទាញការវិនិយោគបរទេសចំនួន ១៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៦ ផ្តល់អាទិភាពដល់គម្រោងនានាក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា សេដ្ឋកិច្ចបៃតង ជំរុញការតភ្ជាប់ប្រភពដើមទុនអន្តរជាតិជាមួយអាជីវកម្មនានាដើម្បីលើកកម្ពស់សមត្ថភាពផលិតកម្មនិងគុណភាពនៃកំណើនទៀតផង។

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ជួយជំនាន់ក្មេងៗ ជនជាតិភាគតិចរស់នៅអនុលោមតាមច្បាប់ដោយខ្លួនឯង

ប្រឈមមុខនឹងបញ្ហាពិបាកដោះស្រាយមានលក្ខណៈពិសេសដោយឡែកនៅតំបន់ភ្នំដូចជាស្ថានភាពរៀបការមុនអាយុកំណត់ ហានិភ័យរំលោភបំពានរុក្ខកម្មនិងអន្ទាក់តាមបរិយាកាសអ៊ីនធឺណិត ការងារផ្សព្វផ្សាយ អប់រំច្បាប់ឱ្យសិស្សសាលា និស្សិតជនជាតិភាគតិចកំពុងដើរតួនាទីយ៉ាងសំខាន់។

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

រួមបញ្ចូលកម្មវិធីគោលដៅជាតិទាំង ៣៖ ជំហានផ្លាស់ប្តូរយ៉ាងជាក់ច្បាស់ក្នុងគំនិតបង្កើតច្បាប់

ម្ចាស់ឆ្នោតនិងសមាជិករដ្ឋសភាជាច្រើនរូបយល់ស្របយ៉ាងខ្លាំងចំពោះភាពចាំបាច់នៃការរួមបញ្ចូលកម្មវិធីគោលដៅជាតិទាំងបីឲ្យទៅជាកម្មវិធីតែមួយ ដោយមានឈ្មោះថា កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍វប្បធម៌សង្គម ជនបទ ជនជាតិ និងតំបន់ភ្នំ ដំណាក់កាល ២០២៦ - ២០៣៥។ ការរួមបញ្ចូលនេះក្នុងគោលបំណងបញ្ចប់ស្ថានភាពប្រភកម្លាំងបែកខ្ញែក គោលនយោបាយត្រួតស៊ីគ្នានិងបែបបទរដ្ឋបាលស្មុគ្រស្មាញនៃដំណាក់កាល ២០២១ - ២០២៥។​​​​​

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

"ដងផ្លូវសុភមង្គល" នាំសុភមង្គលមកកាន់ភូមិ

ក្រោយពីរយៈពេលសាងសង់យ៉ាងលឿន ដងផ្លូវឆ្លងកាត់ភ្នំជ្រលងភ្នំជ្រៅមួយ - ដងផ្លូវរបស់ “គោលគំនិតរបស់បក្ស ទឹកចិត្តប្រជាជន” បានបើកឱកាសអភិវឌ្ឍថ្មីៗ ជូនបងប្អូនជនជាតិ នុង នៅ ឡឹនណង់ (ខេត្ត ឡាងស៊ើន)។

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

ប្រសិទ្ធភាពគោលនយោបាយទាំងឡាយតំបន់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង

កម្មវិធីគោលដៅជាតិ គោលនយោបាយជនជាតិនិងសុខុមាលភាពសង្គមបានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិភាគតិចនៅខេត្ត អានយ៉ាង។

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ជួយបងប្អូនជនជាតិភាគតិចតំបន់ភ្នំស្វែងយល់ច្បាប់ដោយខ្លួនឯង

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ ក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលយ៉ាងខ្លាំងក្លា បង្កើតល័ក្ខខ័ណ្ឌដើម្បីប្រជាជននិយាយរួមនិងបងប្អូនជនជាតិភាគ តំបន់ភ្នំនិយាយដោយឡែកស្វែងយល់ព័ត៌មានផ្នែកច្បាប់ដោយខ្លួនឯង ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

នាំបច្ចេកវិទ្យាឌីជីថលមកជូនបងប្អូនជនជាតិភាគតិច

ខេត្ត ខាញ់ហ្វា កំពុងជំរុញបរិវត្តកម្មឌីជីថលយ៉ាងសកម្ម ជួយបងប្អូនជនជាតិលើកកម្ពស់ជីវភាពខាងសម្ភារ ស្មារតី និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ជួយកុមារបង្កើត “ខែល” ដើម្បីសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត

ដោយមានសារសំខាន់ "ភ្ជាប់ទំនាក់ទំនងមិនប៉ះពាល់" យុទ្ធនាការ "មិនឯកោតែឯង" ឆ្នាំ ២០២៦ កំពុងត្រូវបាននគរបាលខេត្ត ក្វាងង៉ាយ សហការជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តរៀបចំឡើងនៅតាមសាលារៀនក្នុងគោលបំណងបំពាក់បំប៉នចំណេះដឹង បំណិនជួយកុមារសម្គាល់ដឹងនិងបង្ការជៀសវាងហានិភ័យត្រូវបំពារបំពានតាមអ៊ីនធឺណិត។

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

តួអក្សរបើកឱកាសសម្របខ្លួនចូលសហគមន៍

ថ្នាក់លុបបំបាត់អនក្ខរកម្មនៅគ្រឹះស្ថានបន្សាបគ្រឿងញៀនខេត្ត ឌៀនបៀន កំពុងបើកឱកាស​កសាងជីវិតថ្មីឡើងវិញសម្រាប់សិក្ខាកាមជាច្រើននាក់ ពួកគាត់តាំងពីអ្នកមិនធ្លាប់ស្គាល់តួអក្សររហូតដល់អាចអាន សរសេរ​ដោយខ្លួនឯង។ អក្សរមួយតួៗ មិនត្រឹមតែនាំមកនូវពុទ្ធិប៉ុននោះទេ ថែមទាំងជំនួយជំនឿចិត្តទៀត ជួយឲ្យ​សិក្ខាកាមផ្លាស់ប្តូរការយល់ដឹង កាន់តែរឹងប៉ឹងជាងមុននៅលើដំណើរសម្របខ្លួនចូលសហគមន៍។

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ការអនុម័តគម្រោង 'ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់'

ឧបនាយករដ្ឋមន្ត្រី លេ តៀនចូវ ទើបតែចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៩៤៩/QĐ-TTg ចុះថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអនុម័តគម្រោងការ “ការកសាងមូលដ្ឋានទិន្នន័យខ្នាតធំស្តីពីច្បាប់”។

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

ទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែន

មិនត្រឹមតែកាន់ជាប់កាំភ្លើងយ៉ាងមាំទាំការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនប៉ុននោះទេ យុទ្ធជនទាំងឡាយពាក់ស័ក្តិបៃតងនៅ ឡាងសឺន កំពុងតែជាទីបង្អែកគួរឲ្យទុកចិត្តរបស់បងប្អូនជនជាតិតំបន់ព្រំដែនពេលមានជំងឺតម្កាត់ម្តងៗ។

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ការជំរុញបរិវត្តកម្មឌីជីថលលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់

ច្បាប់ផ្សព្វផ្សាយ អប់រំច្បាប់ឆ្នាំ ២០២៦ បានបង្កើតមូលដ្ឋានច្បាប់ដ៏សំខាន់ជំរុញបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយច្បាប់ ជាពិសេសគឺនៅតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ។

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

រដ្ឋាភិបាលប្រគល់ថវិកាចំនួន ១៩២,២៥១ ពាន់លានដុងបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិ

កម្មវិធីគោលដៅជាតិក្នុងគោលបំណងកសាងជនបទថ្មីទំនើប សម្បូររុងរឿង មានអត្តសញ្ញាណផ្សារភ្ជាប់ជាមួយនឹងនគរូបនីយកម្ម សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំគ្រប់ជ្រុងជ្រោយ កាត់បន្ថយភាពក្រីក្រពហុវិមាត្រ ប្រកបដោយចីរភាព ធានាសមភាពយេនឌ័រនិងសុខុមាលភាពសង្គម។

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ការរួមដំណើរដើម្បីប្រភពទុនគោលនយោបាយមានប្រសិទ្ធភាព

ប្រភពទុនគោលនយោបាយមិនត្រឹមតែជួយប្រជាជនវិនិយោគផលិតកម្មប៉ុននោះទេ ថែមទាំងរួមបញ្ចូលការណែនាំ ត្រួតពិនិត្យដើម្បីធានាថាថវិកាត្រូវបានប្រើប្រាស់ចំគោលដៅ មានប្រសិទ្ធភាព។ នៅភូមិ ទានលួ ឃុំ ណួង៉ាម ខេត្ត ដៀនបៀន ចំនួន ៩០ សមាជិកសមាគមកសិករកំពុងកម្ចីប្រាក់ធនាគារគោលនយោបាយសង្គម ដោយមានបំណុលសរុបដែលមិនទាន់សងជាង ៦,៨ ពាន់លានដុង។ គ្រួសារលោក លឿង វ៉ាន់ហ្វា ក៏ប្រើប្រាស់ប្រភពទុននេះដើម្បីទិញក្របីបន្តពូជ ពង្រីកហ្វូង បង្កើនប្រាក់ចំណូលពីមួយជំហានទៅមួយជំហាន៕

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត ៥៧ បើកផ្លូវបញ្ចូលវិទ្យាសាស្ត្រ បច្ចេកវិទ្យាទៅក្នុងគោលនយោបាយជនជាតិ

សេចក្តីសម្រេចចិត្ត 57-NQ/TW កំណត់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីនិងច្នៃប្រតិដ្ឋនិងបរិវត្តកម្មឌីជីថលជាកម្លាំងចលករស្ទុះផ្លោះ។ ក្រសួងជនជាតិនិងសាសនាបញ្ចូលទៅក្នុងសេចក្តីព្រាងគម្រោងការ ២០២៦ - ២០៣៥ ឆ្ពោះទៅរកគោលនយោបាយផ្អែកលើទិន្នន័យ ការប្រើបច្ចេកវិទ្យានិងបញ្ចូលការសិក្សាស្រាវជ្រាវទៅក្នុងកិច្ចអភិវឌ្ឍជនជាតិភាគតិច។

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ប្រភពទុនគោលនយោបាយជំនួយកម្លាំងប្រជាជនតំបន់ភ្នំឈោងឈានឡើង

ផ្តើមពីខ្ទង់ប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ក្រុមគ្រួសារជាច្រើននៅតំបន់ភ្នំខេត្ត កាវបាំង មានប្រភពកម្លាំងវិនិយោគលើផលិតកម្ម អភិវឌ្ឍការចិញ្ចឹមសត្វ ដាំដុះដើមឈើហូបផ្លែ បើកទូលាយសេវាកម្មបន្ថែម ឈោងឈានឡើងដោយខ្លួនឯង កាត់បន្ថយភាពក្រីក្រនិងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាព។

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ដើមទុនគោលនយោបាយបើកផ្លូវចាកផុតពីភាពក្រីក្រនៅតំបន់ព្រំដែន សឺនហុង

ផ្តើមពីប្រាក់កម្ចីសម្រាប់អភិវឌ្ឍការចិញ្ចឹមសត្វ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតំបន់ជាយដែន ហាទិញ មានល័ក្ខខ័ណ្ឌពង្រីកផលិតកម្ម កែលម្អជីវភាពរស់នៅពីមួយជំហានទៅមួយជំហានបន្ថែមទៀត។ គំរូទាំងនេះត្រូវបានបង្កបង្កើតឡើងពីប្រភពទុនអនុគ្រោះកំពុងបង្កើតការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល និងបើកផ្លូវឆ្ពោះទៅចាកផុតពីភាពក្រីក្រប្រកបដោយស្ថិរភាព។

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

គោលនយោបាយស្ទុះផ្លោះ​ជាច្រើនតំបន់បងប្អូន​ជនជាតិភាគតិច​នៅ​ក្រុង ​កឹនធើ

ក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ បក្ខភាគ អាជ្ញាធរទីក្រុង កឹនធើ បានអនុវត្តកម្មវិធី គោលនយោបាយជាក់លាក់ជាហូរហែ បង្កើតការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍ជនជាតិភាគតិច។ អ្នកយកព័ត៌មានកាសែតព័ត៌មាននិងជនជាតិបានមានកិច្ចសម្ភាសន៍លោក ឡឹម ហ្វាងមៅ នាយកមន្ទីរជនជាតិនិងសាសនានៃទីក្រុង កឹនធើ ដើម្បីបំភ្លឺអំពីបញ្ហានេះបន្ថែម។

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការរក្សាទំនុកចិត្ត ពូនជ្រុំមុខរបរចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ខ្មែរ

ការជិតស្និទ្ធជាមួយប្រជាជន យល់ច្បាស់ពីស្ថានភាពក្រុមគ្រួសារនីមួយៗ និងធ្វើជាគំរូក្នុងការងាររួមគឺជាវិធីដែលអ្នកមានប្រជាប្រិយភាពបង្កើតទំនុកចិត្តក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ។ ផ្តើមពីការជឿទុកចិត្តនោះ នឹងជួយឱ្យអ្នកមានប្រជាប្រិយភាពជោគជ័យក្នុងការចលនាបងប្អូនមាមីងឱ្យគោរពច្បាប់ ស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម គិតគូរពីការសិក្សារៀនសូត្រនិងថែរក្សាវប្បធម៌ជនជាតិ ។ល។

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

កម្លាំងចលករផ្តើមពីគោលនយោបាយជនជាតិជួយបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍ

ពីផ្លូវបេតុងតភ្ជាប់បណ្តាភូមិស្រុកទៅកាន់មជ្ឈមណ្ឌលឃុំរហូតដល់វាលស្រែត្រូវបានយន្តូបនីយកម្ម ជីវភាពរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត កាម៉ៅ កំពុងមានការប្រែប្រួលយ៉ាងខ្លាំង។

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការជួយបងប្អូនជនជាតិឈោងឈានឡើងក្លាយជាអ្នកមាន

ការកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិចាំបាច់ត្រូវបង្កើតមុខរបរចិញ្ចឹមជីវិត បណ្តុះបណ្តាលវិជ្ជាជីវៈតំណភ្ជាប់នឹងទីផ្សារ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ អាជ្ញាធរ អ្នកមានប្រជាប្រិយភាព អង្គការសាសនា អង្គការ​មហាជនជួយជ្រោមជ្រែងដើម្បីឱ្យប្រជាជនអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូលនៅក្នុងស្រុកកំណើត។

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

ប្រជាចលនាមានប្រសិទ្ធភាពដើម្បីបង្កើតទំនុកចិត្ត

អាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ការងារប្រជាចលនាជាមួយការថែរក្សាសន្តិសុខ ពង្រឹងសាមគ្គីភាពនិងលើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិច។ អាជ្ញាធរលើកស្ទួយតួនាទីរបស់ព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាព សមណស័ក្ដិ អ្នកមុខអ្នកការសាសនាដើម្បីកសាងក្បួនយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ។

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

"យុទ្ធជនឌីជីថល" នាំបច្ចេកវិទ្យាមកកាន់ភូមិនិគម ឡាយចូវ

កងទ័ពការពារព្រំដែន ឡាយចូវ បាននាំពន្លឺបច្ចេកវិទ្យាមកកាន់តំបន់ភ្នំ បើកចេញមុខរបរចិញ្ចឹមជីវិតថ្មី ជូនបងប្អូនជនជាតិភាគតិចនៅទីនេះ។

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

“អ្នករដ្ឋការ” ទាំងឡាយតស៊ូនាំយកនីតិវិធីរដ្ឋបាលមកកាន់ភូមិ

ជារៀងរាល់ថ្ងៃច័ន្ទ ក្រុមកម្មាភិបាលរបស់គណៈកម្មាធិការប្រជាជនឃុំ តាណាំង (ឡឹមដុង) ក៏ធ្វើដំណើរមកកាន់ភូមិ និគមតែម្តងដើម្បីធ្វើបែបបទរដ្ឋបាលចល័តជូនប្រជាជនជាមួយគ្នាទៀត។ ក្រោយរយៈពេលជាងមួយឆ្នាំ ពួកគាត់បានបន្តិចម្តងៗ ក្លាយជា “អ្នករដ្ឋការ” ទាំងឡាយ អូសគម្លាតរវាងកម្មាភិបាលឃុំឱ្យកាន់ខិតជិតជាមួយប្រជាជន។